42 C
Phnom Penh

CATEGORY

ច្បាប់

បក្ស​ភ្លើង​ទៀន​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បាតុករ​ដែល​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​កាលពី​ជិត​៣០​ឆ្នាំ​មុន

គណបក្ស​ភ្លើង​ទៀន ប្រកាស​ធ្វើ​ពិធីបុណ្យ​បង្សុកូល​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ មីនា ចាប់ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ នៅ​បរិវេណ​ស្តូប​វីរ​បាតុករ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​កាលពី...

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្អូញត្អែរ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង កំពុង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត ស្រប​ពេល​ដែល​ឧស្សាហកម្ម​គ្រឿងស្រវឹង​ដែល​ភ្ជាប់​ជាមួយ​នឹង​ផល​ប្រយោជន៍​ត្រកូល​ហ៊ុន កំពុង​ធ្វើ​ចរាចរ​គ្មាន​ដែន​កំណត់ និង​កំពុង​បំផ្លាញ​ប្រជាជន​ខ្មែរ​គ្រប់​រូបភាព។ ក្រុម​តស៊ូ​មតិ​កម្ពុជា (CAT) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧...

អ្នកវិភាគ​ថា​ដំណឹង​ឧកញ៉ា ឡេង ចាន់ណា បែក​កម្មដ្ឋាន​គឺជា​កលល្បិច​លែង​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ

ក្រុម​អ្នកវិភាគ​នយោបាយ ចោទ​ថា ការ​ផ្សព្វផ្សាយ​ថា​ឧកញ៉ា ឡេង ចាន់ណា បែក​កម្មដ្ឋាន ឬ​មាន​សតិ​មិន​គ្រប់​ក្រោយ​ការ​ចាប់​ខ្លួន គ្រាន់តែ​ជា​ល្បិចកល​ដើម្បី​បំបិទ​ការ​ស្រាវជ្រាវ​ទៅ​រក​អ្នក​ពាក់ព័ន្ធ​កំពូល​ជាមួយ​ឧកញ៉ា​រូប​នេះ​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក...

អតីត​មន្ត្រី​បក្ស​កាន់​អំណាច​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​អំពើ​បោកប្រាស់​របស់​ឧកញ៉ា ឡេង ចាន់ណា

អតីត​មន្ត្រី​ជំនិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ទង្វើ​បោកប្រាស់​លុយកាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក​របស់​ឧកញ៉ា ឡេង ចាន់ណា ពី​ពលរដ្ឋ​ក្រីក្រ គឺ​មាន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត...

ក្រុម​ឃ្លាំមើល​ថា​តុលាការ​គួរ​តែ​ស្រាវជ្រាវ​រក​ខ្សែរយៈ​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ចាន់ណា ក្រៅពី​ដក​គោរមងារ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើក​ជា​សំណួរ​ថា តើ​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក ២​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆបោក​លុយ​រាប់​សិប​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​អ្នក​មាន​អំណាច​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​កើត​ដែរ​ឬ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋ​ស្តីទី​លុប​គោរមងារ​ឧកញ៉ា...

តុលាការ​ខេត្ត​កំពង់ធំ​កោះហៅ​ប្រធាន​បក្ស​កម្លាំង​ជាតិ​ចូល​បំភ្លឺ​ករណី​រង​ការ​ចោទ​ឆបោក​លុយ​ពី​សមាជិក​បក្ស​ភ្លើង​ទៀន

សាលាដំបូង​ខេត្ត​កំពង់ធំ កោះហៅ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​ថ្ងៃទី​១៤ ខែ​មីនា ខាងមុខ​នេះ ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​ដក​ហូត​យក​រថយន្ត​ពាក់​ផ្លាក​នគរបាល បើ​ប្រើ​ខុស​មុខការ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដាក់​បទបញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​ទាំង​ស្នងការ​នគរបាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង និង​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​ផ្លាក​លេខ​យានយន្ត «នគរបាល»...

អតីត​ឧត្តមសេនីយ៍​ជា​ទណ្ឌិត​គេច​ពី​ច្បាប់​ជាង​១០​ឆ្នាំ ក្លាយ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ទាំង​មិន​ទាន់​រួច​ទោស​នៅ​ឡើយ

មេដឹកនាំ​ខ្មែរ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ម៉ាហ្វៀ លោក ហ៊ុន សែន សម្រេច​តែងតាំង​ឧក្រិដ្ឋជន​ដែល​កំពុង​ជាប់​ទោស​ក្រោម​អំណាច​សាលដីកា​តុលាការ​កំពូល គឺ​អ្នកស្រី ជា រដ្ឋា...

ភរិយា​សព​ឧកញ៉ា ខូវ ជឺលី ដែល​ជាប់​ទោស​២០​ឆ្នាំ​រឿង​ប៉ុនប៉ង​ឃាតកម្ម​ត្រូវ​បាន​លើកលែង​ទោស​តាម​សំណើ​នាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ដល់​អ្នកស្រី សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា...

ប្រធាន​តុលាការ​កំពូល​និង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ជា​ឪពុក​កូន​ត្រូវ​បាន​តែងតាំង​តួនាទី​បន្ថែម​ក្នុង​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​តែងតាំង​តួនាទី​បន្ថែម​ដល់​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង ជា​សហប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ខណៈ​លោក កេង...

ព័ត៌មានថ្មីៗ