Monday, September 23, 2019
Home Authors Posts by Anthony Jensen

Anthony Jensen

40 POSTS 0 COMMENTS

ក្រុម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​ព្រមាន​​​ថា​​​នឹង​​​មាន​​​​​​ច្បាប់​​​ស្តី​​​ពី​​​ទូរ​​​គមនាគមន៍​​​ដ៏​​​តឹង​​​រឹង​​​

ក្រុម​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​​​​លើក​​​ឡើង​​​ពី​​​​​​សេចក្តី​​​​​​ព្រួយ​​​បារម្ភ​​​​​​ធំៗ​​​​​​អំពី​​​ច្បាប់​​​​​​​​​​​​ស្តី​​​ពី​​​ទូរ​​​គម​​​​​​នា​​​គមន៍​​​​​​ថ្មី​​​របស់​​​ប្រទេស​​​កម្ពុជា​​​ដែល​​​​​​ផ្តល់​​​​​អំណាច​​​ស៊ើប​​​ការណ៍​​​​​​​​ស្ទើរ​​​តែ​​​ទាំង​​​ស្រុង​​​​​​ និង​​​ដាក់​​​​​​ឲ្យ​​​ទៅ​​​ជា​​​​​​​​​ឧក្រិដ្ឋកម្ម​​​​​​​​​ចំពោះ​​​​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​​​​តាម​​​អេឡិក​​​ត្រូនិក​​​ដែល​​​គេ​​​ចាត់​​​ទុក​​​ថា​​​បណ្តាល​​​ឲ្យ​​​មាន"​​​អសន្តិសុខ​​​​​​ជាតិ"។​​​ ច្បាប់​​​នេះ​​​បាន​​​អនុម័ត​​​​​​​​​រួច​​​ហើយ​​​ ទោះ​​​បី​​​ជា​​​មាន​​​ពហិការ​​​​​​មិន​​​ចូល​​​រួម​​​ប្រជុំ​​​​​​សភា​​​របស់​​​គណបក្ស​​​ប្រ​​​ឆាំង​​​​​​ក៏​​​ដោយ​​​ និង​​​ធ្វើ​​​ឡើង​​​​​​​​​​​​ចំពេល​​​ដែល​​​រដ្ឋា​​​ភិបាល​​​​​​​​​​​​កាន់​​​តែ​​​​​​មាន​​​ប្រតិកម្ម​​​នឹង​​​​​​ការ​​​រិះ​​​គន់​​​តាម​​​អ៊ិន​​​ធឺ​​​ណិត។​​​ ឆ្លើយ​​​តប​​​នឹង​​​​​​សំណួរ​​​ទាក់​​​ទង​​​នឹង​​​ខែ្ស​​​អាត់​​​សំឡេង​​​បែក​​​ធ្លាយ​​​​​​​​​​​​អំពី​​​​​​សម្តី​​​សាសង​​​រ​​​វាង​​​​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ស្រី​​​កំណាន់​​​ម្នាក់នោះ អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​មិន​​​បាន​​​បដិសេធ​​​ថា​​​ រដ្ឋា​​​ភិបាល​​​កំពុង​​​​​​លួច​​​ស្តាប់​​​​​​យក​​​ការណ៍​​​លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​​​​ប្រឆាំង​​​​​​នោះ​​​ទេ។​​​​​​ អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​លី​​​កា​​​ដូដែល​​​គ្រោង​​​បញ្ចេញ​​​​​​ការ​​​ពិ​​​និត្យ​​​ស៊ើ​​​រើ​​​ផ្លូវ​​​ច្បាប់​​​នៃ​​​ច្បាប់​​​នេះ​​​​​​នៅ​​​សប្តាហ៍​​​នេះ​​​​​​និយាយ​​​ថា ច្បាប់​​​នេះ​​​​​​គឺ​​​ទំនង​​​ធ្វើ​​​​​​​​​ឲ្យ​​​​​​ការ​​​​​​​​​ឆ្លើយ​​​តប​​​ដោយ​​​ធ្ងន់​​​ដៃពេក​​​​​​​​​​​ពី​​​សំណាក់​​​​​​រដ្ឋា​​​ភិបាល​​​ទៅ​​​លើ​​​ការ​​​បញ្ចេញ​​​មតិ​​​តាម​​​អ៊ិនធឺ​​​ណិត​​​កាន់​​​តែ​​​ធ្ងន់​​​ឡើង។ លោក ក្រេក ប្រេដសរ អ្នក​​​ប្រឹក្សា​​​ផ្នែក​​​ច្បាប់​​​​​​​​​នៃ​​​អង្គការ​​​លីកាដូ​​​បាន​​​និយាយ​​​ក្នុង​​​សារ​​​អ៊ី​​​ម៉េល​​​ថា " យើង​​​ស្ថិត​​​នៅ​​​ចំ​​​កណ្តាល​​​នៃ​​​​​​ការ​​​បង្ក្រាប​​​​​​ទូទៅ​​​​​​​​​លើ​​​​​​ការ​​​សម្តែង​​​មតិ​​​​​​តាម​​​អ៊ិនធឺ​​​ណិត។ ច្បាប់​​​នេះ​​​នឹង​​​​​​បន្ថែម​​​​​​ទៅ​​​លើ​​​និន្នាការ​​​នេះ ហើយ​​​អាច​​​​​​បង្កើន​​​ចំនួន​​​នៃ​​​ករណី​​​បែប​​​នេះ"។​​​​​​​​​​​​​​​​​​ លោក ក្រេក ប្រេដសរ បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​លើ​​​ច្បាប់​​​ស្តី​​​ពី​​​​​​​​​សមាគម​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដែល​​​អនុម័ត​​​ថ្មីៗ​​​នេះ​​​​​​ដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ការ​​​បង្ក្រាប​​​​​​ទៅ​​​លើ​​​ការ​​​បញ្ចេញ​​​មតិ​​​ដោយ​​​សេរី​​​ថា "​​​វា​​​ជា​​​​​​ចំណុច​​​​​​មួយ​​​ទៀត​​​នៃ​​​របៀប​​​វារៈ​​​គ្រប់​​​គ្រង​​​​​​ផ្នែក​​​នីតិ​​​បញ្ញតិ​​​​​​មុន​​​នឹង​​​​​​​​​មាន​​​ការបោះ​​​ឆ្នោត​​​​​​​​​នៅ​​​ពេល​​​ខាង​​​មុខ ហើយ​​​ក៏​​​​​​នៅ​​​ជាមួយ​​​ច្បាប់​​​ស្តី​​​ពី​​​​​​​​​សមាគម​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ដែរ"។​​​ អ្វី​​​ដែល​​​អង្គការ​​​លីកាដូ​​​ព្រួយ​​​​​​បារម្ភ​​​បំផុត​​​ គឺ​​​​​​មាត្រា​​​​​​ដាក់​​​​​​ឲ្យ​​​ទៅ​​​ជា​​​​​​ឧក្រិដ្ឋ​​​កម្ម​​​លើ​​​​​​ការ​​​ប្រើ​​​សម្ភារៈ​​​ទូរ​​​គមនាគមន៍​​​ណា​​​មួយ​​​ដែល​​​​​​បណ្តាល​​​ឲ្យ​​​មាន​​​​​​អសន្តិសុខ​​​សង្គម​​​ ជា​​​ទោស​​​ទណ្ឌ​​​ដែល​​​ត្រូវ​​​​​​ជាប់​​​ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​១៥​​​ឆ្នាំ។ លោក ប្រេដសរ បាន​​​និយាយ​​​ថា "​​​ដូច្នេះ ការ​​​ហៅ​​​ទូរស័ព្ទ ការ​​​ផ្ញើ​​​សារ សារ​​​អ៊ី​​​ម៉េល​​​ វិទ្យុ ឬ​​​ការ​​​ផ្សាយ​​​ទូរទស្សន៍​​​​​​អាច​​​ដាក់​​​ឲ្យ​​​ទៅ​​​ជា​​​​​​​​​ឧក្រិដ្ឋកម្ម​​​ ប្រសិន​​​បើ​​​​​​គេ​​​ចាត់​​​ទុក​​​​​​ក្រោយ​​​ពី​​​​​​​​​មាន​​​ហេតុ​​​ការណ៍​​​ថា​​​នាំ​​​ឲ្យ​​​មាន​​​អសន្តិសុខ​​​​​​ជាតិ​​​​​​។ ច្បាប់​​​​​​នេះ​​​គឺ​​​​​​​​​ស្រពេច​​​ស្រពិល​​​​​​ដែល​​​វា​​​ពិបាក​​​នឹង​​​​​​កំណត់​​​​​​ភាព​​​ស្រប​​​ច្បាប់​​​​​​នៃ​​​ទង្វើ​​​នៅ​​​ពេល​​​ប្រព្រឹត្ត​​​អំពើ​​​​​​នោះ"។ ​​​​​​​​​​​​អ្នក​​​ប្រឹក្សា​​​ច្បាប់​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា​​​​​​ ករណី​​​​​​​​​​​​នៃ​​​​​​និស្សិត​​​វិទ្យាសាស្ត្រ​​​នយោបាយ​​​​​​ដែល​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ញុះ​​​ញង់​​​​​​ដោយ​​​សារ​​​តែ​​​បង្ហោះសារ​​​តាម​​​ហ្វេស​​​ប៊ុក​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​​​​ធ្វើ​​​បដិវត្ត​​​ព៌ណ គឺ​​​គ្រាន់​​​តែ​​​ជា​​​​​​ឧទាហរណ៍​​​ថ្មីៗ​​​បំផុត​​​​​​ថា​​​ ហេតុ​​​អ្វី​​​បាន​​​ជាពលរដ្ឋ​​​ខ្មែរ​​​​​​​​​គួរ​​​ព្រួយ​​​បារម្ភ​​​​​​អំពី​​​​​​​​​ថា​​​តើ​​​​​​រដ្ឋាភិបាល​​​​​​បក​​​ស្រាយ​​​ការ​​​គំរាម​​​យ៉ាង​​​ម៉េច​​​នោះ។ លោក​​​បាន​​​និយាយ​​​ថា មាត្រា​​​នោះ​​​គឺ​​​គ្រោះ​​​ថ្នាក់​​​ច្រើន​​​ ដោយសារ​​​តែ​​​​​​អំណាច​​​​​​ដែល​​​ច្បាប់​​​ថ្មី​​​​​​ផ្តល់​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​​​លួច​​​ស្តាប់​​​​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​​​​​​​តាម​​​អេឡិកត្រូនិក​​​​​​ដោយ​​​គ្មានការ​​​ត្រួត​​​​​​ពិនិត្យ​​​មើល​​​​​​​​​ប្រកប​​​ដោយ​​អត្ថ​​​ន័យ​​​ទេ។ ​​​ច្បាប់​​​នោះ​​​​​​ចាត់​​​ទុក​​​ថា​​​ខុស​​​ច្បាប់​​​​​​​​​ចំពោះ​​​ការ​​​លួចស្តាប់​​​ជា​​​សម្ងាត់​​​ ឬ​​​​​​ថត​​​​​​សំឡេង​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​ លើក​​​លែង​​​តែ​​​​​​"មាន​​​ការ​​​យល់​​​ព្រម​​​​​​ពី​​​អាជ្ញាធរ​​​ស្រប​​​ច្បាប់"។ លោក ប្រេដសរ បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​ចាត់​​​ទុក​​​ច្បាប់​​​នេះ​​​​​​"កង្វះ​​​ខាត​​​ទាំង​​​ស្រុង​​​​​​នូវ​​​តម្លា​​​ភាព គណនេយ្យ​​​ភាព ឬ​​​ការ​​​ការពារ​​​​​​​​​សិទ្ធិ​​​ឯកជន​​​របស់​​​ពល​​​រដ្ឋ​​​"​​​ ថា "​​​​​​​​មិន​​​មាន​​​និយមន័យ​​​​​​ថា នរណា​​​គឺ​​​ជា​​​អាជ្ញា​​​ធរ​​​ស្របច្បាប់ ឬ​​​ថាតើ​​​ពួកគេ​​​មាន​​​សមត្ថ​​​កិច្ច​​​ប៉ុណ្ណា​​​ ដើម្បី​​​យល​​​់​​​ព្រម​​​ឲ្យ​​​មាន​​​ការ​​​ឈ្លប​​​មើល​​​នោះ​​​ទេ"។​​​​​​ អង្គការ​​​លីកាដូ​​​ក៏​​​ព្រួយ​​​បារម្ភ​​​ដែរ​​​អំពី​​​​​​​​​មាត្រា​​​ពីរ​​​ដែល​​​តម្រូវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ទូរគមនាគមន៍​​​ផ្តល់​​​ក្រសួង​​​ប្រៃ​​​ស​​​នីយ៍ និង​​​ទូរ​​​គមនាគមន៍​​​​​​នូវ​​​រាល់​​​ទិន្នន័យ​​​សេវា​​​របស់​​​ខ្លួន​​​ទាំង​​​អស់ ដោយ​​​​​​មិន​​​ចាំបាច់​​​មាន​​​ដីកា ហើយ​​​អនុញ្ញាត​​​ឲ្យ​​រដ្ឋាភិបាល​​​​​​បញ្ជា​​​​​​ប្រតិបត្តិករ​​​​​​​​ ឲ្យ​​​ចាត់​​​វិធាន​​​ការ​​​​​​ចាំបាច់​​​​​​ក្នុង​​​ករណី​​​​​​មាន​​​ប្រធាន​​​សក្តិ។ លោក ប្រេដសរ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​រឿង​​​នេះ​​​​​​​​​​​​អាច​​​មាន​​​ន័យ​​​ថា​​​ការ​​​គ្រប់​​​គ្រង​​​​​​​​​ដូច​​​ថ្នាក់​​​ជាតិ​​​នៃ​​​ទូរ​​​គមនាគមន៍​​​​​​នៅ​​​ក្នុង​​​ស្ថានការណ៍​​​មួយ​​​ចំនួន​​​មិន​​​ច្បាស់​​​លាស់។ ​​​វា​​​អាច​​​ដឹង​​​ជា​​​មុន​​​ថា បញ្ហា​​​នេះ​​​​​​​​​​​​​​​អាច​​​ត្រូវ​​​គេ​​​ប្រើ​​​​​​ក្នុង​​​បរិបទ​​​​​​​​​នៃ​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​នា​​​ពេល​​​ខាង​​​មុខ​​​ ដើម្បី​​​បិទ​​​បណ្តោះ​​​អាសន្ន​​​​​​នូវ​​​បណ្តាញ​​​សង្គម​​​ស្រដៀង​​​គ្នា​​​នឹង​​​​​​ព្រឹត្តិការណ៍​​​​​​នៅ​​​ប្រទេស​​​ថៃ"។​​​​​​​​​​​ លោក ប៉ាត ដឺ ព្រុន អ្នក​​​ប្រឹក្សា​​​ផ្នែក​​​ច្បាប់​​​​​​​​​មជ្ឈមណ្ឌល​​​​​​​​​សិទ្ធិ​​​មនុស្ស​​​​​​កម្ពុជា​​​បាន​​​យល់​​​ស្រប​​​ថា ​​​ច្បាប់​​​​​​ស្តី​​​ពី​​​​​​​​​ទូរ​​​គមនាគមន៍​​​​​​រួម​​​ជា​​​មួយ​​​នឹង​​​​​​​​​ច្បាប់​​​​​​ស្តី​​​ពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល និង​​​គម្រោងជួន​​​មាន​​​ជួន​​​​​​មិន​​​មាន​​​​​​​​​ចំពោះ​​​ច្បាប់​​​ស្តី​​​ពី​​​ឧក្រិដ្ឋ​​​កម្ម​​​អ៊ិន​​​ធឺ​​​ណិត​​​​​​ត្រូវ​​​​​​គេ​​​ពិចារណា​​​​​​​​​ក្នុង​​​ការបោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់ និង​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​។ លោក ប៉ាត ដឺ ព្រុន បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​ច្បាប់​​​នីមួយៗ​​​តំណាង​​​ការ​​​ប៉ុនប៉ង​​​​​​ដោយ​​​រដ្ឋា​​​ភិ​​​បាល​​​ ដើម្បី​​​រឹត​​​ត្បឹត​​​​​​សេរី​​​ភាព​​​ជា​​​មូល​​​ដ្ឋាន​​​ ក្នុង​​​គោល​​​បំណង​​​​​​ធ្វើ​​​ឲ្យ​​​ចុះ​​​​​​ខ្សោយ​​​ដល់​​​​​​ក្រុម​​​ទាំង​​​ឡាយ​​​ដែល​​​រដ្ឋា​​​ភិបាល​​​គិត​​​ថា​​​ប្រឆាំង​​​នឹង​​​ផល​​​ប្រយោជន៍​​​របស់​​​ខ្លួន។ ច្បាស់​​​ណាស់​​​ថា រដ្ឋាភិបាល​​​គិត​​​ថា ការក្តោប​​​ក្តាប់​​​​​​អំណាច​​​របស់​​​ខ្លួន​​​គឺ​​​​​​រង​​​ការ​​​គំរាម​​​កំហែង ហើយ​​​ច្បាប់​​​នេះ​​​ទៀត​​​សោត គឺ​​​ជា​​​ឧទាហរណ៍​​​​​​មួយ​​​ទៀត​​​​​​នៃ​​​ការ​​​ប៉ុន​​​ប៉ង​​​​​​ ដើម្បី​​​បង្ក្រាប​​​​​​សំឡេង​​​ប្រឆាំង​​​ ក្នុង​​​ខណៈ​​​ដែល​​​​​យើង​​​ជិត​​​ដល់​​​ពេល​​​បោះ​​​ឆ្នោត"។ អ្នក​​​ប្រឹក្សា​​​ផ្នែក​​​ច្បាប់​​​​​​​​​មជ្ឈមណ្ឌល​​​​​​​​​សិទ្ធិ​​​មនុស្ស​​​​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដោយ​​​គ្មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​មើល​​​ច្បាស់​​​លាស់​​​ និង​​​ខ្លាំង​​​ក្លា​​​​​​ថា រដ្ឋា​​​ភិបាល​​​​​​អាច​​​លួច​​​ស្តាប់​​​យក​​​ការណ៍​​​លើ​​​​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​គ្នា​​​​​​យ៉ាង​​​ដូច​​​ម្តេ៉ច និង​​​នៅ​​​​​​ពេល​​​ណា​​​នោះ "​​​រឿង​​​នេះ​​​អាច​​​​​​ផ្តល់​​​នូវ​​​អំណាច​​​ពេញ​​​លេញ​​​យ៉ាង​​​ប្រសិទ្ធភាព​​​​​​ដល់​​​ក្រសួង​​​នេះ​​​ ដើម្បី​​​ស៊ើប​​​ការណ៍​​​លើ​​​នរណា​​​ដែល​​​គេ​​​ចង់​​​ស៊ើប​​​"។​​​​​​​​​​​​​​​​​​​​​ លោក ខូវ មករា អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ទូរ​​​គមនាគមន៍ បាន​​​និយាយ​​​ថា មិន​​​មាន​​​អ្វី​​​ដែល​​​ត្រូវ​​​ខ្លាច​​​ច្បាប់​​​នេះ​​​ទេ។ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ទូរ​​​គមនាគមន៍​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  ការ​​​កើត​​​មាន​​​​​​សកម្ម​​​ភាព​​​ប្រធាន​​​សក្តិ និង​​​អត្ថន័យ​​​​​​នៃ​​​អសន្តិសុខ​​​ជាតិ គឺ​​​ត្រូវ​​​កំណត់​​​យ៉ាង​​​ច្បាស់​​​លាស់​​​​​​នៅ​​​ក្នុង​​​ច្បាប់​​​ដទៃ​​​ទៀត ប៉ុន្តែ​​​ថា លោក​​​មិន​​​អាច​​​ចាំ​​​បាន​​​​​​ថា​​​​​​ច្បាប់​​​មួយ​​​ណា ឬ​​​​​​មាន​​​ចែង​​​អ្វី​​​ទេ។​​​ លោក ខូវ មករា បាន​​​មាន​​​ប្រសាសន៍​​​ថា ទិន្នន័យ​​​ដែល​​​ច្បាប់​​​​​​តម្រូវ​​​ឲ្យ​​​ប្រតិបត្តិករ​​​​​​ប្រគល់​​​ជូន​​​​​​គឺ​​​គ្មាន​​​គ្រោះ​​​​​​ថ្នាក់​​​​​​​​​អ្វី​​​ទាំង​​​អស់។ ​​​អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "​​​ទិន្នន័យ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​ទិន្នន័យ​​​ចរាចរណ៍​​​ប៉ុណ្ណោះ គឺ​​​មិន​​​មែន​​​មាតិការ​​​ទេ"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា ក្នុង​​​ពេល​​​ដែល​​​ច្បាប់​​​​​​មិន​​​បាន​​​​​​ហាម​​​ឃាត់​​​ជាក់​​​លាក់​​​លើ​​​ការ​​​ទាម​​​ទារ​​​​​​មាតិការ ក៍​​​"​​​មិន​​​មាន​​​ការ​​​បញ្ជាក់​​​ច្បាស់​​​លាស់​​​ថា មាតិការ​​​នោះ​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​ដែរ"។ លោក មករា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ​​​ក្រសួង​​​របស់​​​លោក​​​មិន​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​លួច​​​ស្តាប់​​​យក​​​ការណ៍​​​លើ​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​គ្នា​​​ទេ ហើយ​​​ថា អាជ្ញាធរ​​​ស្រប​​​ច្បាប់​​​​​​​​​​​​ដែល​​​មាន​​​អំណាច​​​ ដើម្បី​​​យល់​​​ព្រម​​​លើ​​​សកម្ម​​​ភាព​​​បែប​​​ហ្នឹង គឺ​​​មាន​​​ក្រសួង​​​​​​មហាផ្ទៃ និង​​​យុត្តិធម៌។​​​​​​ ក្រសួង​​​ទាំង​​​ពីរ​​​​​​មិន​​​អាច​​​ផ្តល់​​​នូវ​​​សេចក្តី​​​ពន្យល់​​​​​​ថា អំណាច​​​នេះ​​​នឹង​​​ត្រូវ​​​ប្រើ​​​យ៉ាង​​​ដូច​​​ម្តេ៉ច​​​ទេ។​​​ លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​មែន​​​ជា​​​មេធាវី​​ទេ អរគុណ" ហើយ​​​ក៏​​​ចុច​​​បិទ​​​ទូរ​​​ស័ព្ទ។ លោក ជិន ម៉ាលីន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​​​ថា អាជ្ញាធរ​​​ស្រប​​​ច្បាប់​​​​​​ជា​​​នរណា​​​ទេ ប៉ុន្តែ​​​​​​លោក​​​នឹង​​​ព្យាយាម​​​​​​រក​​​អ្នកជំនាញ​​​បច្ចេក​​​ទេស​​​ដែល​​​បាន​​​តាក់​​​តែង៕​​​​​​    

រឿង​អាស្រូវ​លោក កឹម សុខា រាល​ដាល​​ធំ​​​ ដោយ​តំណាង​​​​រាស្ត្រ ​​មួយ​​រូប​ទៀត​​​របស់ CNRP រង​ការ​គំរាម​

តំណាង​រាស្ត្រ​​ជាន់​ខ្ពស់​មួយ​រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា ​លោក​បាន​រង​ការ​គំរាម​​ហែក​កេរ្តិ៍​ទាក់​ទិន​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ ​ពោល​គឺ​មួយ​​​​សប្ដាហ៍​បន្ទាប់ពី​​បែក​ធ្លាយ​​​ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់​​​ដែល​គេ​អះអាង​ថា ​ជា​ការ​សន្ទនា​​​​គ្នា​រវាង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង និង​​ស្រី​កំណាន់​របស់​លោក​។ លោក អេង ឆៃអ៊ាង ​អតីត​​អគ្គ​លេខា​ធិការ​​​​​នៃ​​គណបក្ស​ សម​ រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ​លោក​ទទួល​ការ​គំរាម​នេះ​​តាម​រយៈ​កញ្ចប់​មួយ​​​​ដែល​គេ​យក​ទៅ​ប្រគល់​​ឲ្យ​ដល់​ផ្ទះ​របស់​លោក​​​​នៅ​ជិត​ពហុកីឡាដ្ឋាន​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ច័ន្ទ​។ លោក​បាន​លើក​ឡើង​ថា "​ខ្ញុំ​បាន​សួរ​សមា​ជិក​គ្រួសារ​​ខ្ញុំ​ថា​តើ​​មានរឿង​អី​កើត​ឡើង ​ហើយ​គេ​ប្រាប់​ខ្ញុំ​ថា ​មាន​ក្មេង​ជំទង់​ម្នាក់​​​យក​ស្រោម​សំបុត្រ​បិទ​ជិត​​មួយ​​មក​ដល់​​គេហដ្ឋាន​របស់​ខ្ញុំ​នៅ​ម៉ោង​​៧យប់ ហើយ​ប្រគល់​វា​ឲ្យ​ទៅ​​​ម្ដាយ​ក្មេក​ខ្ញុំ​ដែល​គេ​ប្រាប់​ថា ស្រោម​សំបុត្រ​នេះ​សំខាន់​ណាស់​ ហើយ​ត្រូវ​តែ​ប្រគល់​ឲ្យ​ខ្ញុំ​​ភ្លាម​ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​។ ខ្ញុំ​​មិន​ដឹង​ថា មាន​​រឿង​​​​អី​​កើត​ឡើង​ទេ ដូច្នេះ​​ហើយ​ខ្ញុំ​ក៏​បើក​កញ្ចប់​នោះ ​ពេល​នោះ​ខ្ញុំ​ឃើញ​ស៊ីឌី​មួយ​​ និង​លិខិត​ពីរ​ច្បាប់​ ដោយ​លិខិត​មួយ​​​ច្បាប់​ជា​ការ​ព្រមាន​​​​ខ្ញុំ​ដែល​ខ្ញុំ​បង្ហោះ​សារ​តាម​​ទំព័រ​ហ្វេស​ប៊ុក​ ហើយ​​​លិខិត​ទី២​​ជា​បញ្ជី​រាយ​នាម​ពី​អ្វី​ដែល​គេ​ចោទ​ថា​​ខ្ញុំ​បាន​និយាយ​ជាមួយ​ស្រី​កំណាន់"។ លិខិត​ទី​១ ​ដែលតំណាង​រាស្ត្រ​​​​​រូប​នេះ​​​បាន​​បង្ហោះ​​លើ​​​ទំព័រ​ហ្វេស​ប៊ុក​​របស់​​ខ្លួន​​​​កាល​​ពី​​​យប់​​​ថ្ងៃ​​ច័ន្ទ​​​​ ​បាន​​ទាម​ទារ​​​​លក្ខ​ខណ្ឌ​​មួយ​​ចំនួន​ពី​ លោក អេង ឆៃអ៊ាង...

ក្រុម​​​សកម្មជន​នៅ​​​សហរដ្ឋ​​​អាេមរិក​​​ព្រមាន​ធ្វើការតវ៉ា​មុន​​​​​ការ​​​​​បំពេញទស្សនកិច្ច​​​របស់​​​លោក ហ៊ុន ម៉ាណែត 

សកម្ម​​​ជន​​​ខ្មែរ​​-​​​អាមេរិកាំង​​​មួយ​​​ក្រុម​​​ដែល​​​កាល​​​ពី​​​ខែ​​​មុន​​​​​​បាន​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន អំឡុង​​​​​​ពេល​បំពេញ​​​ ទស្សនកិច្ច​​​ផ្លូវ​​​រដ្ឋជា​​​​លើក​​​ដំបូង​​​ទៅ​​​កាន់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ បាន​​​ព្រមាន​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ ប្រសិន​​​បើ​​​កូន​​​ប្រុស​​​ច្បង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ទៅ​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​តាម​​​ការ​​​គ្រោង​​​ទុក​​​។ នៅ​​​ក្នុង​​​លិខិត​មួយ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​កាលពីម្សិលមិញ​ លោក ទូច វិបុល​​​ប្រធាន​​​សម្ព័ន្ធ​​​មិត្ត​​​ខ្មែរ​​​-អាមេរិកកាំង​​​​ បាន​​​លើក ​​​ឡើង​​​ថា ការ​​​បំពេញ​​​ទស្សកិច្ច​​​របស់​​​លោក ​​​ហ៊ុន ​​​ម៉ាណែត​​​ ទៅ​​​កាន់​​​សហរដ្ឋអាមេរិក​​​តាមការ​​​អញ្ជើញ​​​​របស់​​​អង្គការ​​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង ​​​នឹង​​​ត្រូវ​​​ឆ្លើយ​​​តប​​​ដោយ​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​​​​និង​​​ការ​​​តវ៉ា​​​នៅ​​​ទីក្រុង ​​​ឡងប៊ិច រដ្ឋ​ កាលី​​​ហ្វ័រ​​​ញ៉ា និង​​​ទីក្រុង​​​ឡូវ៉ែល រដ្ឋ​​​ម៉ាសា​​​ជូសេត ​​​។ លោក​​​ ទូច វិបុល​​​ បាន​​​សរសេរ​​​នៅ​​​ក្នុង​​​លិខិត​​​​​​នេះ​​​ ដែល​​​ត្រូវ​​​បាន​​​ផ្ញើ​​​ទៅ​​​កាន់​​​អភិបាល​​​ ​​​និង​​​ក្រុម​​​ប្រឹក្សា​​​ក្រុង​ឡងប៊ិច និង​​​ក្រុង​​​ឡូវ៉ែល​​​ក៏ដូចជា​​ ក្រុង​ខ្មែរ​ ជា​​​អង្គការ​​​មួយ​​​ដែល​​​តស៊ូ​​​មតិ​​​សម្រាប់​​​ពាណិជ្ជករ​​​...

ប្រេសិត​អាមេរិក​និយាយ​ថា ​មាន​ការ​ពិភាក្សា​សិទ្ធិ​មនុស្ស​នៅ​ជំនួប​កំពូល

ប្រេសិត​ជាន់​ខ្ពស់​អាមេរិក​ប្រចាំ​អាស៊ាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ថ្វីបើ​បញ្ហា​ពាណិជ្ជកម្ម​និង​សន្តិសុខ​ត្រូវ​គេ​យក​ចិត្ត​ដាក់​នៅ​ជំនួប​កំពូល​អាមេរិក-អាស៊ាន​កាលពី​សប្តាហ៍​មុន​ក៏ដោយ ក៏​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក បាន​ប្រើ​ជំនួប​នោះ​ដើម្បី​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​តំបន់​នេះ​ដែរ។ ថ្លែង​ពី​ទីក្រុង​ហ្សាការតា​ក្នុង​ពេល​ធ្វើ​ទូរ​សន្និសីទ ​ជាមួយ​អ្នក​យក​ព័ត៌មាន លោក​ស្រី នីណា ហាឈីជាន (Nina Hachigian) បាន​និយាយ​ថា ជំនួប​កំពូល​ដែល​ធ្វើ​ឡើង​នៅ រ៉ានឆូ មីរេជ រដ្ឋ​កាលីហ្វ័រញ៉ា ពី​ថ្ងៃ​ទី​១៥​ដល់​១៦​ខែ​កុម្ភៈ ក៏​ដូចជា​ទំនាក់​ទំនង​អាមេរិក-អាស៊ាន​ជា​ទូទៅ​ដែរ បាន​ផ្តោត​លើ "ការ​លូតលាស់ ស្ថិរភាព ​ច្បាប់​ជាច្រើន"។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ថា​តើ​ការ​អញ្ជើញ​ប្រទេស​កម្ពុជា​ចូលរួម​ជំនួប​កំពូល​នេះ បាន​បង្ហាញ​ការ​មើល​ឃើញ​សុទិដ្ឋិនិយម​ទាក់ទិន​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ​ដែរ​ឬ​ទេ...

របាយការណ៍អង្គការ​លើកលែង​ទោស​អន្តរជាតិ​រិះគន់រដ្ឋាភិបាល

យោង​​​តាម​​​របាយការណ៍​​សាកលថ្មីបំផុត​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​នា​​​ព្រឹក​​​នេះ​បាន​ឱ្យ​ដឹង​ថា ​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​បន្ត​​​ទទួល​​​រង​​​ការ​​​រំលោភ​​​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ជា​​​បន្ត​​​បន្ទាប់​​​រួម​​​មាន​​​ "ការ​​​រឹត​​​​​ត្បិតតាមតែទំនើងចិត្ត"​លើ​​​សេរីភាពនៃ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ និង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ។ របាយការណ៍​​​ដែល​​​រួម​​​មាន​​​ការ​​​សង្ខេប​​​សម្រាប់​​​ប្រទេស​​​និង​ទឹក​ដី​ចំនួន​​​១៦០​​​ក៏​​​បាន​​​ចាត់ទុកការ​​​អនុម័ត​​​ច្បាប់អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ខែ​​​កក្កដា ការ​​​ចាប់​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​ដាក់​​​ពន្ធនាគារ និង​​​ការ​​​បញ្ជូន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ត្រឡប់​​​ទៅ​​ិញថាជាបញ្ហា​​​ទាក់ទិន​​​សិទ្ធិ​​​​មនុស្ស​​ដែល​ត្រូវ​​ចាត់វិធានការ​​ដោះ​ស្រាយ​​ឲ្យបាន​ឆាប់​រហ័ស​បំផុត​នៅកម្ពុជា​​​។ លោក ចន ខូហ្វឡែន(John Coughlan) អ្នក​​​ស្រាវ​​​ជ្រាវ​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរ ជាតិ​​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុម៉េល​​​កាល​​​​​​​ពីម្សិលមិញ​​​ថា "ជា​​​អកុសល​​​បញ្ហា​​​រំខាន​​​ជា​​​ច្រើន​​​​​​​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ពេញ​មួយ​ឆ្នាំ​​​២០១៥។ អំឡុង​​​ឆ្នាំ​​​នោះ​​​​​​គណបក្ស​​​កាន់​​​អំណាច​​​ជា​​​ថ្មី​​​ម្តង​​​ទៀត មិន​បាន​​​បង្ហាញ​​​ឆន្ទៈ​អនុញ្ញាត​​​​ឲ្យ​មាន​ការ​​ប្រឆាំង​​​នៅ​​​ក្នុង​​​វិស័យ​​​​​នយោបាយ​​​​​ក៏​ដូចជា​ពីភាគីអង្គការ​​​សង្គម​​​សីុវិល​​​ឡើយ"។ ដោយ​​​​​សំដៅ​​​ទៅ​​​ដល់​​​ការ​​​ចាប់​​​មន្ត្រី​​​គណ​បក្ស​​​ប្រឆាំង​​​១១​​​រូប​​​ និង​​​សកម្ម​​​ជន​​​មួយ​​​ចំនួន​​​ទៀត​​​ដាក់​​​ពន្ធនាគារកាល​​​ពី​​​ខែ​​​កក្កដា​ចំពោះ​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប៉ះទង្គិចគ្នា​​​រវាង​​​កម្លាំង​​​​​​សន្តិសុខ​​​ និង​​​ក្រុមបាតុករ​​​កាល​​​ពី​​​មួយ​​​ឆ្នាំ​​​មុន​​​​លោក ខូហ្វឡែន បាន​​​បន្ថែម​​​ថា "ការ​​​កាត់ឱ្យ​ជាប់ទោស​​ពាក់ព័ន្ធ​​​​​កុបកម្ម​​​កាល​​​ពី​​​ខែ​​​កក្កដា ​និង​​​ការ​​​ប្រើ​​​ប្រាស​​់​​​ប្រព័ន្ធ​​​តុលាការ​​​ដើម្បី​​​បង្ខំ​​​ឲ្យ​​​លោក សម រង្ស៊ី និរទេស​​​ខ្លួន​​ គឺជា​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​ទៀត​​​ដែល​​​គណបក្ស​​​កាន់​​​អំណាច​​​បន្ត​​​រំលោភ​​​បំពាន​​​ប្រព័ន្ធ​​​តុលាការ​​​ដើម្បី​ផល​ប្រយោជន៍​​​នយោបាយ​​​" ។ លទ្ធផល​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​​​​កើត​​​ឡើង​​​ភ្លាមៗ​​​បន្ទាប់​​​ពី​​​របាយការណ៍​​​អន្តរ​​​ជាតិ​​​មួយ​​​ចំនួន​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​របស់​​​លោក​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។ នៅ​​​ក្នុង​​​របាយការណ៍របស់ខ្លួនស្តីពី​​​ "សេរី​ភាពក្នុង​​​ពិភព​​​លោកឆ្នាំ​​​២០១៦" អង្គការ ​​Freedom ​​​House ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋអាមេរិក​​​បាន​​​ចាត់​​​ទុក​​​ប្រទេស​​​​​​​កម្ពុជា​​​ថា​​​ "មិន​​​ទាន់សេរី​​​"​​​ ទាក់​​​ទិន​​​សិទ្ធិ​​​នយោ​បាយ​​​ និង​​​សិទ្ធិ​​​ស៊ីវិល ខណៈ​​​ដែល​​​សន្ទស្សន៍​​​ប្រជា​​​ធិបតេយ្យ​​​របស់​​​អង្គភាព​​​សើុបអង្កេត​​​សេដ្ឋកិច្ច​​​បាន​​​ចាត់ទុកប្រទេស​​​នេះ​​ថា ​​​​​បាន​ចាប់​ផ្ដើម​ ឈាន​​​ទៅរក​​​ភាពផ្តាច់​​​ការ​​​។ ដោយ​​​លើក​​ឡើង​​​ពី​​​ប្រព័ន្ធ​​​តុលាការ​​ដែល​​សម្បូរ​​​ដោយ​​​បញ្ហាថា​​​ជា​​​មូល​​​ហេតុ​​​ចម្បង​​នៃភាពខ្សោយរបស់ខ្លួន​​​​​ សន្ទស្សន៍​​​យល់​​​ដឹង​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​អង្គការ​​​​​​តម្លាភាព​​​អន្តរ​ជាតិ​​​​ជាអង្គការឃ្លាំមើលអំពើពុករលួយបាន​​​លើក​​​ឡើង​​​ថា ឥឡូវ​​​នេះ​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​ពុក​​​រលួយ​​​បំផុត​​​ក្នុង​​​តំបន់​​​។ នៅ​​​ក្នុង​​​សេចក្តីថ្លែងការណ៍​​​​​​អម​​​ជា​​​មួយ​​​របាយការណ៍​​​ពិភព​​​លោក​​​ថ្មី​​​បំផុត​​​របស់​​​ខ្លួន​​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​(HRW) បាន​ចោទ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ថា "បាន​​​ធ្វើ​​​យុទ្ធ​​​នាការ​ដ៏អាក្រក់​​​ប្រឆាំង​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​"​​​ ទន្ទឹម​​​នឹង​​​នោះ​​​ដែរ​​​ក៏​​​បានលើកឡើងពី​​​ការ​​​រំលោភ​​​បំពាន​​​​​សិទ្ធិ​​​មនុស្ស​​​ជា​​​ច្រើន​​​ រួម​​​មាន​​​ការ​​​ចាប់​​យក​​​ដី​​​និង​​​​​​ការ​​គាបសង្កត់​​​នយោបាយ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ជា​​​ដើម។ លោក Rupert Abbott អ្នក​​​ពិគ្រោះ​យោ​បល់​​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ជា​​​អតីត​​​អនុប្រធាន​​​ប្រចាំ​​​តំបន់​​​​​​​​អាស៊ី-ប៉ាស៊ីហ្វិក​​​​​​នៅ​​​អង្គការ​​​លើក​​​លែង​​​ទោស​​អន្តរជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា របាយ​ការណ៍​​​​បែប​​​នេះ​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ជា​​​ច្រើន។ លោក Abbott បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​​​ថា "រដ្ឋាភិបាល​​​គឺពិតជា​​ភាគីដ៏សំខាន់​​​​​សម្រាប់​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​​​ ប៉ុន្តែ បើ​ទោះ​ជា​ពួក​គេ​​​​ប្រហែលជាច្រាន​​​ចោ​​​ល​​​កង្វល់​​​ និង​​​អនុសាសន៍​​​​​ជា​​​សាធារណៈ​​​ក៏ដោយ​​​ ក៏​​​នេះ​​​មិនមែន​​​​​​មាន​​​ន័យ​​​​​​ថា  ពួក​​​គេ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ឡើយ។​របាយ​ការណ៍​​​បែប​​​នេះ​​​ដែល​​​ផ្អែក​​​លើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​​ច្បាស់​​​លាស់​​​ក៏​​​បាន​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​គាំទ្រ​​​ដល់​រដ្ឋាភិបាលផ្សេងទៀត​​​ អង្គការ​​​សហ​ប្រជា​ជាតិ​​​ ​ទីភ្នាក់​​​ងារ​​​អន្តរ​​​រដ្ឋាភិបាល​​​ និង​​​ស្ថាប័ន ផ្សេង​ទៀត​​​​​​ក្នុង​​​ការ​​​លើក​​​ឡើង​​​អំពី​​​កង្វល់​​​ទាក់​​​ទង​​​សិទ្ធិ​​​មនុស្ស​​​។ លោក ម៉ក់ សម្បត្តិ​​​ ប្រធាន​​​គណៈកម្មា​ធិការ​​​​​​សិទ្ធិ​​​មនុស្ស​​​របស់​​​រដ្ឋាភិបាល​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា របាយការណ៍​​​ថ្មីៗ​​​ទាំង​​​អស់​​​ដែល​​​លទ្ធផល​​​លោក​​​បាន​​​ច្រាន​​​ចោល​​​នោះ​​​​ធ្វើ​ឲ្យ​លោក​ច្របូក​​​ច្របល់នៅក្នុងចិត្ត។ លោក​​​ សម្បតិ្ត​​​ បាន​​​ថ្លែង​​​ថា "ខ្ញុំ​​​បាន​​​ឃើញ​​​របាយការណ៍​​​នេះ​​​ហើយ ហើយ​​​ខ្ញុំ​​​គិត​​​ថា វា​​​គ្មាន​​​អ្វី​​​ប្លែក​​​ពី​​​របាយការណ៍​​​របស់​​​លោក ប្រេដ​​​អាដាម របាយការណ៍​​​របស់អង្គការ​​​សង្គម​​​សីុវិល និង​​​របាយ​ការណ៍​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​ឡើយ។ លោក អាដាម បាន​​​បម្រើ​​​ការ​​​ងារ​​​ជា​​​នាយក​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​របស់​​​អង្គការ​​​ឃ្លាំ​​​មើល​​​​​សិទ្ធិ​​​មនុស្ស​​​។ ដោយហៅ​​​ការ​​​ងារ​​​ថ្មី​​​បំផុត​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​នេះ​​​ថា "គ្មាន​​​មូល​​​ដ្ឋាន​​​" លោក​​​​​​បាន​​​បន្ថែម​​​ថា "វា​​​ស្ទើរ​​​តែ​​​ដូច​​​គ្នា​​​។ ខ្ញុំ​​​អាច​​​និយាយ​​​​​បាន​​​ថា វា​​​ត្រូវ​​​បាន​​​ចម្លង​​​ចេញ​ពី​​​របាយ​ការណ៍​​​ផ្សេង​​​ទៀត​​​ ពីព្រោះគ្មាន​​​អ្វី​​​ថ្មី​​​ឡើយ" ។ លោក​​​​​​​និយាយ​​​ថា "បញ្ហា​​​សំខាន់​​​បំផុត​​​សម្រាប់​​​​រដ្ឋាភិបាល​​​​ គឺ​​​ត្រូវ​​​ធ្វើ​​​អ្វីៗ​ដើម្បី​​​ប្រយោ​ជន៍​​​ប្រជា​​​​​​​ពល​​​រដ្ឋ​​​ មិន​​​មែន​​​ដើម្បី​​​ផ្គាប់​​​ចិត្ត​​​អ្នក​​​រិះ​​​គន់​​​ឡើយ"។ នៅ​​​ពេល​​​សួរ​​​អំពី​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​លោក​​​​​​អំពីស្ថានភាពសិទ្ធិ​​​មនុស្ស​​​ក្នុ​​​ងប្រទេស​​​កម្ពុជា ​​​លោក សម្បតិ្ត​​​ បាន​​​ថ្លែង​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​​​​អនុវត្ត​​​​ប្រសើរ​​​ជាង​​​ប្រទេស​​​ជិត​​​ខាង​​​​​​ខ្លួន​​​។ ដោយ​​​លើក​​​ឡើង​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​​​ចំនួន​​​ធំ​​​ និ​​​ងអង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ដែល​​​មាន​វត្តមាននៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា លោក​​​បាន​​​​​​ថ្លែង​​​ថា "បើ​​​យើង​​​ប្រៀប​​​ធៀប​​​ជាមួយ​​​ប្រទេស​​​​​​ជុំវិញ​យើងក្នុង​​​ត​​​ំបន់​​​អាស៊ី គ្មាន​​​ប្រទេស​​​ណា​​​មាន​​​សេរីភាព​​​ច្រើន​​​ដូច​​​ប្រទេស​​​កម្ពុជា​​​ទេ​​​"។ លោក​​​ ផៃ ស៊ីផាន អ្នកនាំពាក្យ​​​រដ្ឋាភិបាល​​​បាន​​​រិះ​​​គន់​​​អ្វី​​​ដែល​​​លោក​​​បាន​​​​​​ចាត់​​​ទុក​​​ថា ជា​​​គំនិត"មួយ​​​តម្រូវ​​​ទាំង​​​អស់" របស់អង្គការ​មិន​មែន​​រដ្ឋាភិបាល​​​នៅពេលនិយាយ​​ទាក់ទង​​​សិទ្ធិ​​​​មនុស្ស​​​។ ដោយច្រានចោល​របាយការណ៍របស់​អង្គការ​តម្លភាពនេះ លោក ផៃ ស៊ីផាន បាន​​​ថ្លែង​​​ថា "ប្រទេស​​​នីមួយ​​​ៗ​​​មាន​​​វប្បធម៌​​​ខុស​​​ៗ​​​គ្នា។ អ្នក​​​កាន់​​​គ្រិស្ត​​​សាសនា​​​ គិត​​​​​​ផ្សេង​​​ អ្នក​​​កាន់​​​អិុស្លាមសាសនា​​​គិត​​​ផ្សេង អ្នក​​​កាន់​​​ពុទ្ធ​សាសនា គិត​​​ផ្សេង​​​"។ លោកបាន​​​មានប្រសាសន៍​​​ថា "វា​​​គ្រាន់​​​តែ​​​ជា​​​អង្គការ​​​អន្តរជាតិ​​​ប៉ុណ្ណោះ​​​ គ្មាន​​​អ្វី​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​កម្ពុជា​​​ឡើយ​​​"៕សារុន  

គណបក្ស​កាន់​អំណាច​សរសើរ​ដំណើរ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​របស់​លោក ហ៊ុន សែន ទៅ​កាន់អាមេរិក​

អង្គុយ​​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា និង​បណ្ដា​មេដឹកនាំ​អាស៊ាន​​នៅ​ក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូច​ជា​​ដឹង​មុន​​នូវ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​​នឹង​គិត​អំពី​ការ​ចូល​រួម​របស់​លោក​​ក្នុង​កិច្ច​ប្រជុំ​កំពូល​​​​អាមេរិក​-អាស៊ាន​នៅ​សប្ដាហ៍​នេះ​។        ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​​ផ្ទាល់​ខ្លួន​របស់​លោក​ លោក​​បាន​បង្ហោះ​រូប​ថត​ចំនួន​ប្រាំបី​សន្លឹក​​នៃ​​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ទីក្រុង​​រែន​ចូ​ មីរ៉ាច (Rancho Mirage) ​រួម​​ទាំង​រូប​ថត​​ស៊ែលហ្វី​ពីរ​សន្លឹក​​ដែល​បង្ហាញ​ពី​រូប​លោក​ពាក់​ស៊ិញ​​លម្អ​ដោយ​រូប​សញ្ញា​​រមណីយដ្ឋាន​​សាន់នីលែន (Sunnylands) ​ជា​កន្លែង​​រៀបចំ​​កិច្ច​ប្រជុំ​កំពូល​នេះ​ និង​រូប​ថត​​មេដឹកនាំ​ពិភព​លោក​ផ្សេង​ៗ​ទៀត​​ដែល​មាន​​វត្តមាន​ចូល​រួម​ ដែល​ត្រូវ​បាន​​​ថត​ចេញពី​គំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ជុំវិញ​តុមូល​។ លោក ហ៊ុន សែន បាន​សរសេរ​ថា ​"​ខ្ញុំ​មិន​មែន​ជា​អ្នក​កាសែត​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​របស់​យើង​ទទួល​បាន​ដំណឹង​​​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​"។ ​កិច្ច​ប្រជុំ​កំពូល​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​នេះ បាន​ផ្ដោត​លើ​ពាណិជ្ជកម្ម​​ ដែល​រួម​មាន​ទាំង​​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​អន្តរ​បា៉ស៊ីហ្វិក (TPP) ​ដែល​ទើប​ចុះ​ហត្ថលេខា​ថ្មីៗ​ និង​ភាព​តានតឹង​នៅ​សមុទ្រ​​​ចិន​ខាង​ត្បូង។ ​ខណៈ​មិន​ស្ថិត​នៅ​ក្នុង​របៀបវារៈ​​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​​ក្នុង​ប្រទេស​កម្ពុជា​ និង​​ប្រជាជាតិ​​អាស៊ីអាគ្នេយ៍​​ផ្សេងៗ​ទៀត​ ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​​​នៃ​​​ការ​អត្ថាធិប្បាយ​​ទាក់​ទិន​នឹង​កិច្ច​​ប្រជុំកំពូល​​នេះ​ដែរ​ ដោយ​បណ្ដា​អ្នក​នយោបាយ​​មក​ពី​គណ​បក្ស​ប្រឆាំង...

បុរស​​​ជនជាតិអាល្លឺម៉ង់​​​ត្អូញ​ត្អែរពីការ​ប្រព្រឹត្ត​មកលើ​រូបលោក​អំឡុង​សវនាការ​ជំនុំជម្រះ​

សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​ក្តី​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ម្នាក់​​​ដែលជាប់ចោទ​​​​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ក្មេង​​​ប្រុស​​​៥​​​នាក់​​​នៅ​​​ផ្ទះរបស់​​​លោក​​​ក្នុ​​​ងរាជ​​​ធានីភ្នំពេញនោះ ​​​បាន​​​បញ្ចប់​​​ហើយ​កាល​​​ពី​​​ម្សិល​​​មិញ ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​ ​​​ដោយ​​​ចុង​​​ចោទ​​​អះ​​​អាង​​​ថា លោក​​​​​​ ត្រូ​​​វបានគេ​​​ "ប្រព្រឹត្តមកលើ​ដូច​​​សត្វ​​​ឆ្កែ​​​"  អំឡុង​​​​​ពេល​​​ផ្ទន្ទា​​​ទោស​​​រូប​​​លោក​​​។ លោក Udo Sabiniewicz អាយុ​​​៥៦​​​ឆ្នាំ​​​ត្រូវ​​​បានចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មិថុនា នៅ​​​ស្ទូឌីយ៉ូ FX Animation ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​ដែល​​​​​លោក​យក​​​ធ្វើ​​​​​​ជា​​​ផ្ទះ​​​របស់ខ្លួន​​​​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​៥​​​ករណី​​​ពីបទ​ប្រព្រឹត្ត​អនាចារ​​​លើ​​​អនីតិជន​​​ ​​​បន្ទាប់​​​ពី​​​ម្តាយ​​​ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​បាន​​​ចោទ​​​លោក​​​ថា បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​ភេទ​​​​កូនប្រុស​​​ពួកគាត់​​​​។ ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​​​មាន​​​អាយុ​​​ចន្លោះ​​​៧​​​ឆ្នាំ​​​ ដល់​​​១១​​​ឆ្នាំ​​​។ ​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ពី​​​ភាព​​​គ្មាន​​​ទោស​​​របស់ខ្លួន​នៅ​​​ក្នុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នោះ​​​ដោយ​​​អះ​​​អាង​​​ថា លោក​​​ត្រូវ​​​បាន​​​ស្ត្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ស្ត្រី​​ទាំងនោះ​​​​ដែល​​​ជា​​​អតីត​​​អ្នក​​​អនាម័យ​​​​​​ទម្លាក់​​​កំហុស​​​​​លើរូប​​​​លោក បន្ទាប់​​​ពី​​​លោក​​​បាន​​​ចោទ​​​កូន​​​ប្រុស​របស់ ស្ត្រី​​​រូប​​​នេះ​​​ថា បាន​​​លួច​​​ iPad របស់​​​លោក។ នៅ​​​ក្នុង​​​ការ​​​លើក​​​ឡើង​​​បញ្ចប់​របស់ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ លោក​​​ស្រី សាន...

ការគំរាម​​​ធ្វើ​​​បាតុកម្ម​​​តប​​​ត​​​មិន​​​អាច​​​រារាំង​​​បាតុកម្ម​​​ប្រឆាំង​​​លោក​​​ ហ៊ុន សែន នៅ​​​​​​អាមេរិក​​​​​​

ដោយ​​​អ្នក​​​តវ៉ា​​​ដែល​​​ជា​​​អាណិកជន​​​ខ្មែរ​​​រស់នៅ​សហរដ្ឋ​​​អាមេរិក​​​នាំ​​​គ្នា​​​ចេញ​​​មក​​​ធ្វើ​​​បាតុកម្មនៅ​​លើ​​​ផ្លូវ​​​មួយ​​​ដែល​​​ស្ថិត​​​នៅ​​​ឆ្ងាយ​​​ពី​​​រមណីយដ្ឋាន​​​ Sunnylands នា​​​ភាគ​​​ខាង​​​ត្បូង​​​រដ្ឋ​​​កាលីហ្វ័រញ៉ា​​​នោះ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន ​​​សែន បាន​​​ស្វាគមន៍​​​លោក​​​ បារ៉ាក់ ​​​អូបាម៉ា ​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក និង​​​បាន​​​ថត​​​រូប​​​ពេល​​​ចាប់​​​ដៃ​​​គ្នា​​​ដោយ​​​គ្មាន​​​ការ​​​រំខាន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ មុន​​​ពេល​​​​​​​​​​​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាមេរិក​​​-អាស៊ាន​​​ដែល​​​មាន​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ចាប់​​​ផ្តើម​​​។ បាតុកម្ម​​​នេះ​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​សម្ព័ន្ធ​​​មិត្ត​​​ខ្មែរ​​​-អាមេរិកាំង​​​ ជា​​​ក្រុម​​​សកម្មជន​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​រដ្ឋ​​​ការ៉ូលីណា ខាងជើង​​​​​​​​​បាន​​ធ្វើឡើង​​​​​តាម​​​គ្រោងទុក​​​​ក្រោយ​​​ពេល​​​មាន​​​ការ​​​​​​ប្រមែ​ប្រមូល​​គ្នា​​​ជា​​​ច្រើន​​​សប្តាហ៍ ­​​​ដែល​​​​​​អំឡុង​​​ពេល​​​នោះ​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​កម្ពុជា​​​​កំពុង​​​កាន់​​​អំណាច​​​បាន​​​ព្រមាន​​​ពី​​​ការ​​​ឆ្លើយ​​​តប​​​ដ៏​​​ហិង្សា​​​ ប្រសិន​​​បើ​​​បាតុកម្ម​​​នេះ​​​នៅ​​​តែ​​​​ធ្វើ​​​ឡើង​​​។ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គំរាម​​​យ៉ាង​​​នេះ​​​ក្តី​​​ដែល​​​រួម​​​មាន​​​ការ​​​និយាយ​​​បញ្ឆិតបញ្ឆៀង​​​ដល់​ការ​​​វាយ​​​ដំ​​​យ៉ាង​​​សាហាវ​​​លើ​​​តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​ពីរ​​​រូប​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាលពី​​​ខែ​​​តុលា​​​ក្តី​​​ តែ​​​ប្រតិកម្ម​​​កាល​​​ពី​​​ម្សិលមិញ ចំពោះ​​​បាតុកម្ម​​​នេះ​​​គ្មាន​​​សកម​​​្មភាព​អ្វីទេ​ ​​​​ដោយសារ​​​មាន​ការ​​​ប្រទាំង​​​ប្រទើស​​​​​​ជំុវិញ​​​​ទំហំ​​​នៃ​​​បាតុកម្ម​​​នេះ​​​។ លោក​​​ រឿន វាសនា​​​ អនុប្រធាន​​​សម្ព័ន្ធ​​​មិត្ត​​​ ខ្មែរ​​​-អាមេរិកាំង​​​បាន​​​លើក​​​ឡើង​​​ថា បាតុ​​​កម្ម​​​នៅ​​​ក្នុង​​​ក្រុង​​​ Rancho Mirage រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា ​​​មាន​​​​​​អ្នក​​​ចូល​​​រួម​​​ជាង​​​១.០០០នាក់​​​ ក្នុង​​​នោះ​​​ភាគ​​​ច្រើន​​​មក​​​ពី​​​សមាគម​​​ខ្មែរ​​​នៅសហរដ្ឋ​​​អាមេរិក​​​ និង​​​កាណាដា​​​។ លោក​​​ រឿន វាសនា បាន​​​លើកឡើង​​​ថា ​​​"យើង​​​ឃើញ​​​ថា មាន​​​ចំនួន​​​សរុប​​​យ៉ាង​​​តិច​​​១.៥០០នាក់​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ក្នុង​​​នោះ​​​​​​៨០​​​ភាគរយ​​​មក​​​ពី​​​ចលនា​​​ប្រជាជន​ខ្មែរ​​​​​​​​​​​​ រីឯ​​​អ្នក​​​ផ្សេង​​​ទៀត​​​គឺ​​​ជា​​​ពល​​​រដ្ឋ​​​ថៃ​​​...

លោក​​​ ហ៊ុន សែន សន្យា​​​ថា “ខេត្ត​​​មួយ​​​ត្រូវ​​​មាន​​​សាកលវិទ្យាល័យ​​​មួយ​​​”

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​មាន​​​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វា​ជា​គោល​ដៅ​​របស់​រដ្ឋាភិបាល​​ក្នុង​ការ​សាង​សង់​​យ៉ាង​ហោច​ណាស់​​​សាកលវិទ្យាល័យរបស់​​រដ្ឋមួយ​​ក្នុង​ខេត្ត​នីមួយៗ ក្នុង​ចំណោម​ខេត្ត​ទាំង​២៤​ទូទាំង​​ប្រទេស​ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​អំពី​គម្រោង​ពេល​​វេលា​​សម្រាប់​​ផែន​ការ​នេះ​ទេ។ ថ្លែង​អំឡុង​​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកលវិទ្យាល័យ​ ហេង សំរិន ត្បូងឃ្មុំ ដែល​ទើប​សាង​សង់​ថ្មី​ក្នុង​ស្រុក​​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ​ផែន​ការ​​​​ "ខេត្ត​មួយ​ សាកលវិទ្យាល័យ​មួយ" ជា​ការ​ពង្រីក​​​​​ការ​ខិតខំ​ប្រឹង​ប្រែង​ពីមុន​​ក្នុង​ការ​សាង​សង់​សាកលវិទ្យាល័យ​​មួយ​នៅ​ចំកណ្ដាល​​ក្នុង​ឃុំ​-សង្កាត់​នីមួយៗ​ក្នុង​ចំណោម​ឃុំសង្កាត់​ទូទាំង​ប្រទេស។ លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា "​ចក្ខុវិស័យ​នេះ​​ដែល​​ក្នុង​នោះ​​យើង​បាន​គ្រោង​ទុក​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ សំដៅ​​សាង​សង់​សាកល​វិទ្យា​​​ល័យ​មួយ ឬ​សាខា​មួយ​​នៅ​​ក្នុងខេត្ត​នីមួយៗ​"។ ​​លោក​​បន្ថែម​ថា ខេត្ត​ចំនួន​​ប្រាំពីរ​មាន​សាកល​វិទ្យាល័យ​រដ្ឋរួច​​ហើយ។ ដោយទំនង​ធ្វើ​ការ​ប្រៀបធៀប​គោល​​នយោបាយ​​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​គោល​នយោបាយ​របប​ខ្មែរ​ក្រហម លោក ​​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា...

​​អតីត​ប្រធាន​​មណ្ឌល​កុមារ​កំព្រា​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​បទ​​​រំលោភ​​​ផ្លូវភេទ​​​

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​​ផ្ដន្ទាទោស​លោក ហង្ស វិបុល អតីត​​នាយក​​អង្គការ​​​​សកម្មភាព​​ដើម្បី​កុមារ​ (APLE) ​ដែល​ជា​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​ឲ្យ​ជាប់​ពន្ធនាគារ​​បី​ឆ្នាំ​​ពីបទ​​បៀតបៀន​កេរ្តិ៍​ខ្មាស​​​​ក្មេង​​១១​នាក់ ក្រោម​ការ​មើល​ថែទាំ​​របស់​លោក​​នៅ​មណ្ឌល​កុមារ​កំព្រា​ក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ​​១៩៩៩​។ ​ក្នុង​សវនាការ​​កាលពី​រសៀល​ម្សិលមិញ ​លោក​ គឹម រ័ត្នណារិន ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​ថា លោក​ វិបុល ​មាន​​ទោស​​​ពីបទ​ប្រទូសកេរ្តិ៍ខ្មាស​​មាន​ស្ថាន​​​ទម្ងន់ទោស​ ដែល​បាន​ប្រព្រឹត្ត​នៅ​​មណ្ឌល​កុមារ​កំព្រា​​​ផ្ទះយើង (Our Home) ក្នុង​ខណ្ឌ​មានជ័យ។ ចៅក្រម​ រ័ត្នណារិន ​និយាយ​ថា "​តុលាការ​​បាន​សម្រេច​​ផ្ដន្ទាទោស​​ជន​ល្មើស​​ ហង្ស វិបុល អាយុ​៤៦​ឆ្នាំ ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ...