Friday, October 18, 2019
Home Authors Posts by George Styllis

George Styllis

74 POSTS 0 COMMENTS

កំណើន​​​ភ្ញៀវ​​​ទេស​​​​​​ចរ​​​បង្អង់​​​ល្បឿនមក​​​នៅកម្រិត​​​ទាប​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ

យោ​​​​​ង​​​តាម​​​តួលេខ​​​បឋម​​​ដែល​​​ក្រសួង​​​ទេស​​​ចរណ៍​​​បាន​​​ផ្តល់​​​ឲ្យ​​​កាល​​​ពី​​​ម្សិលមិញ បង្ហាញ​​​ថា​​​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​បាន​​​បង្អង់​​​ល្បឿន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មក​​​នៅ​​​កម្រិត​​​ទាប​​​បំផុត​​​ ចាប់​​​តាំង​​​ពី​​​មាន​​​វិបត្តិ​​​ហិរញ្ញវត្ថុ​​​ពិភព​​​លោក​​​មក​​​។ លោក​​​ គង់ សុភារៈ ប្រធាន​​​នាយក​​​ដ្ឋាន​​​ស្ថិតិ​​​នៃ​​​ក្រសួង​​​ទេសចរណ៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ ដែល​​​មក​​​ដល់​​​ប្រទេស​​​កម​​​្ពុជា​​​តាម​​​គ្រប់​​​មធ្យោបាយ​​​នៃ​​​ការ​​​ធ្វើ​​​ដំណើរ​​​ បាន​​​ឈាន​​​ដល់​​​៤,៥​​​លាន​​​នាក់​​​កាល​​​ពី​​​​​ឆ្នាំ​​​មុន​​​ដោយ​​​កើន​​​ឡើង​​​តែ​​​៦,៨​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ពី​​​ចំនួន​​​៤,២​​​លាន​​​នាក់​​​ក្នុង​​​​​​ឆ្នាំ​​​២០១៣​​​។ ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​ប្រចាំ​​​ឆ្នាំ​​​ជា​​​មធ្យម១៣,៥​​​ភាគ​​​រយ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩​​​មក​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​​​​ភ្ញៀវ​​​ទេសចរ​​​​​​បាន​​​កើន​​​ឡើង​​​តែ​​​១,៧​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​។ លោក ហូរ វណ្ឌី សហប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ទេសចរណ៍​​​ក្នុង​​​វិស័យ​​​រដ្ឋ​​​ និង​​​ឯកជន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឧស្សាហកម្ម​​​ទេសចរណ៍​​​បាន​​​រង​​​ផល​​​ប៉ះពាល់​​​ខ្លាំង​​​កាល​​​ពី​​​ដើម​​ឆ្នាំ​​​២០១៤ ដោយ​​​សារ​​​តែ​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "កំណើន​​​យឺ​​​ត​​​ជាង​​​ឆ្នាំ​​​មុន​​​ៗ​​​ដោយ​​​សារ​​​តែ​​​មាន​​​ឧបសគ្គ​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​សាកល​​​ជា​​​ដើម"។ ទោះជា​​​យ៉ាងណា លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ទុក​​​ថា នៅ​​​ឆ្នាំនេះ​​​នឹង​​​ទទួល​​​បាន​​​កំណើន​​​ប្រហែល​​​១៥ភាគ​​​រយ​​​។ កាល​​​ពី​​​ខែ​​​ឧសភា ​​​មន្ត្រី​​​ទេសចរ​​​បាន​​​ជំរុញ​​​ឲ្យ​​​ឧស្សាហកម្ម​​​បដិសណ្ឋាកិច្ច​​មួយ​​​នេះ​​​បង្កើន​​​ការ​​​ខិត​​​ខំ​​​ធ្វើ​​​យុទ្ធ​​​សាស្ត្រ​​​ទីផ្សារ​​​របស់​​​ខ្លួន​​​ដើម្បី​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​​​​ចិន បន្ទាប់​​​ពី​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ធ្លាក់​​​ចុះ​​​ដោយ​​​សារ​​​ស្ថាន​​​ភាព​​​ចលាចល​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ និង​​​បាតុកម្ម​​​ប្រឆាំង​​​ចិន​​​នៅក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​២០១៤​​​។ លោក លូ ម៉េង ប្រធាន​​​សមាគម​​​សណ្ឋាគារ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្វី​​​បើ​​​ទី​​​ផ្សារ​​​ចិន​​​ជា​​​ទី​​​ផ្សារ​​​សំខាន់​​​ដែល​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​នានា​​​បាន​​​បង្កើន​​​ជើង​​​​​​ហោះ​​​ហើរ​​​ចូល​​​ទៅ​​​កាន់​​​ប្រទេស​​​នោះ​​​ក្តី ក៏​​​កម្ពុជា​​​ចាំ​​​បាច់​​​ត្រូវ​​​ផ្តោត​​​លើ​​​ការ​​​ធានាឲ្យ​​​ទទួល​​​បាន​​​​​​ជើង​​​ហោះ​​​ហើរ​​​​​​ផ្ទាល់​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​ ព្រម​​​ទាំង​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​គោល​​​ដៅ​​​ទេសច​​រណ៍​​​នានា​​​ក្រៅ​​​ពី​​​​​​ប្រាសាទ​​​អង្គរវត្ត​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា យើង​​​ចង់​​​ឲ្យ​​​ទេសចរណ៍​​​មិន​​​មែន​​​មក​​​តែ​​​ពីរ​​​យប់​​​ទេ ប៉ុន្តែ យើង​​​ចង់​​​ឲ្យ​​​ពួក​​​គាត​​់​​​ស្នាក់​​​នៅ១០​​​យប់ ហើយ​​​ទៅ​​​កម្សាន្ត​​​កន្លែង​​​ផ្សេង​​​ៗ​​​ដូច​​​ជា​​​ក្រុង​​​ព្រះ​​​សីហនុ បាត់​​​ដំបង​​​ និង​​​កោះ​​​រ៉ុង​​​ជាដើម​​​។ មាន​​​ព័ត៌​​​មាន​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​ស្តីពី​​​គោល​​​ដៅ​​​ទេសចរណ៍​​​ទាំង​​​នោះ​​​"។ យោង​​​តាម​​​តួ​​​លេខ​​​របស់​​​ក្រសួង​​​ទេសចរណ៍​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​១១​​​ខែ​​​ ដើម​​​ឆ្នាំ​​​២០១៤ ភ្ញៀវ​​​ទេសចរ​​​​​​វៀតណាម​​​ដែល​​​ចូល​​​មក​​​ទស្សនា​​​មក​​​កម្ពុជា ​​​មាន​​​ចំនួន​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​ រហូត​​​​​​ដល់​​​ទៅ​​​៨០៣.៥៩១​​​នាក់​​​ ឬ​​​ស្មើ​​​នឹង​​​២០,១ភាគរយ​​​នៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្ញៀវ​​​ទេសចរ​​សរុប​​​។ ​​​ចំនួន​​​ច្រើ​​​ន​​​បំផុត​​​ទី​​​២ គឺ​​​ភ្ញៀវ​​​ទេសចរ​​មក​​​ពី​​​ប្រទេស​​​ចិន​​​ដែល​​​ជា​​​ទីផ្សារ​​​រីក​​​ចម្រើន​​​លឿន​​​បំផុត​​​ជា​​​មួយ​​​នឹង​​​កំណើន​​​២១,៧ភាគ​​​រយ​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​៕សុខុម​​​​​​  

ក្រុមហ៊ុន​ចែកចាយ​ស្រាបៀរ​មាន​ជម្លោះទាក់ទិន​នឹង​សិទ្ធិ​លក់​ស្រាបៀរ​ហេណឺកេន

ការ​លក់​ចែកចាយ​ជា​ផ្លូវការ​នូវ​ស្រាបៀរ​ហេណឺកេន (Heineken) បាន​បង្ក​ជា​ជម្លោះ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​ពីរ ហើយ​ថែម​ទាំង​មាន​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពេញ​ទំព័រ​ចុះ​ក្នុង​កាសែត​ក្នុង​ស្រុក​ដើម្បី​ផ្សព្វផ្សាយ​ជម្លោះ​នេះ​ទៀតផង។ បន្ទាប់ពី​ក្រុមហ៊ុន អ៊ែតវ៉ូដ (Attwood Import Export, AIE) បាន​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​លេខ​នៅ​ខែ​នេះ អម​ដោយ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ប្រកាស​ថា ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា Cambodia Brewery Ltd. (CBL) បាន​ទទួល​សិទ្ធិ​បន្ត​ពី ក្រុមហ៊ុនAIE ជាអ្នក​ចែកចាយ​ផ្លូវការ​ក្នុង​ស្រុក​នូវ​ស្រាបៀរ​ហូឡង់​នេះ​ហើយ​នោះ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ខ្លួន​កើតទុក្ខ​មិន​សុខ​ចិត្ត ដោយសារ​គេ​មិន​បាន​ពិភាក្សា​ជាមួយ​ខ្លួន​ទាក់ទិន​នឹង​ការ​ប្រគល់​សិទ្ធិ​ឲ្យ​នេះ។ ក្រុមហ៊ុន​នេះ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា "AIE...

នៅ​ពេល​តម្លៃ​ប្រេង​ធ្លាក់​ចុះ ការ​ឃុបឃិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់ គឺ​ជា​ក្តី​កង្វល់

រដ្ឋាភិបាល​បាន​ជំរុញ​ក្រុមហ៊ុន​ប្រេង​នានា​ឲ្យ​ចែក​រំលែក​ផលប្រយោជន៍​ពេញ​លេញ​ដែល​ទទួល​បាន​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​លើ​សាកល​លោក​ដល់​អ្នក​ប្រើប្រាស់ ហើយ​ចៀសវាង​ការ​កេង​បន្លំ​តម្លៃ ដោយសារតែ​តម្លៃ​ប្រេង​ជា​មធ្យម​ក្នុង​ប្រទេស​នេះ​ធ្លាក់​ចុះ​៦,៥​ភាគរយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​កន្លង​មក​នេះ។ យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម តម្លៃ​ប្រេង​ធម្មតា ដែល​មាន​តម្លៃ​រវាង​៣.៣០០​រៀល​ទៅ​៤.១០០​រៀល​ក្នុង​មួយ​លីត្រ​កាលពី​ថ្ងៃ​ពុធ បាន​ធ្លាក់​ចុះ​រវាង​៣,៥​ទៅ​១៣,២​ភាគរយ​ចាប់តាំង​ពី​ថ្ងៃ​ទី​១១​ខែ​មករា​មក។ តម្លៃ​ប្រេង​ម៉ាហ៊្សូត​បាន​ធ្លាក់​ចុះ​ពី​២,៥​ទៅ​១៧,៧​ភាគរយ។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​បាន​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រេង​កាលពី​ថ្ងៃ​អង្គារ ដែល​ជា​ជំនួប​លើក​ទី៣​ចាប់តាំងពី​ខែ​វិច្ឆិកា​មក ក្នុង​ផែនការ​ជំនួប​រៀងរាល់​១០​ថ្ងៃ​ម្តង​ដើម្បី​ធានា​ថា ការ​សន្សំ​ប្រាក់​ពី​ប្រេង​ចុះ​ថោក​កំពុង​បង្ហាញ​ឲ្យ​ឃើញ​នៅ​តាម​ស្ថានីយ​ប្រេង ​ហើយ​មិន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត។ លោក ម៉ៅ ថូរ៉ា បាន​មាន​ប្រសាសន៍​ថា "បើទោះជា​យើង​មិន​អាច​មើល​ឃើញ​កម្រិត​ចំណេញ​របស់​ក្រុមហ៊ុន​ប្រេង ក៏​យើង​ជឿ​ថា ​នឹង​ទទួល​បាន​ចំណេញ​ច្រើន​ពី​តម្លៃ​ប្រេង​ធ្លាក់​ចុះ​នេះ ប្រសិនបើ​ពួកគេ​មិន​បញ្ចុះ​​ទេ​នោះ"។ តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភព​លោក​បាន​ធ្លាក់​ចុះប្រហែល​៥០​ភាគរយ​អំឡុង​ពេល​ឆ្នាំ​មុន ភាគច្រើន​ដោយសារ​តម្រូវ​ការ​តិច​ពី​ប្រទេស​នានា​ដែល​មាន​ការ​លំបាក​ខាង​សេដ្ឋកិច្ច និង​កំណើន​ផលិតកម្ម​ប្រេង​ឆៅ​នៅ​អាមេរិក។ ប្រេង​ឆៅ...

ការ​សាងសង់​អគារ​ខុនដូ​​ថ្មីចំនួន​ពីរ​គ្រោង​នឹង​ចាប់​ផ្ដើម​​នៅ​​ត្រីមាស​ទី១​ ដើម​ឆ្នាំ​២០១៥

វិស័យ​អគារ​ខុនដូ​ដែល​កំពុង​រីកចម្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​បង្ហាញ​សញ្ញា​នៃ​ការ​​បង្អង់ល្បឿននោះ​ទេ ដោយ​ការ​សាងសង់​អគារ​ខុនដូ​ថ្មី​ចំនួន​ពីរ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ត្រីមាស​ទី១​ដើម​ឆ្នាំ​នេះ។ យោង​តាម​របាយការណ៍​បូកសរុប​​លទ្ធផល​ទីផ្សារ​កាលពី​ខែធ្នូ​របស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​ ស៊ីប៊ី រីឆាដ អេលីស (CB Richard Ellis) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃពុធ​បង្ហាញ​ថា ការ​សាងសង់​អគារ​​​​ភ្លោះ​ស្កាយ វីឡា ថៅវើ (Sky Villa Tower) ដែល​មាន​​២៥៤​បន្ទប់ (Unit) នៅ​ជិត​ពហុកីឡាដ្ឋាន​អូឡាំពិក និង​​អគារ​សុវណ្ណ ខុនដូ (Sovann Condominuim) ដែល​មាន​​១០៤​បន្ទប់...

កម្មករ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ត្រឹម​​​២០០​​​ដុល្លារ​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​ប្រាក់​​​ខែ​​​ឡើយ​​​

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​មួ​​​យ​​​ចេញ​​​កាល​​​ពីម្សិលមិញ​​​ដោយ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​នឹង​​​អាច​​​រកប្រាក់​​​ចំណូល​​​បាន​​​​​​ដល់​​​២០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ មុន​​​ពេល​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​កាត់​​​ពន្ធ​​​យ៉ាង​​​តិច​​​៥ភាគរយ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​នឹង​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់ពន្ធ​​​ប្រាក់​​​ខែ​​​នោះ​​​ទេ​​​ ព្រោះ​​​ថា​​​រដ្ឋាភិបាល​​​បាន​​​ដំឡើង​​​ការ​​​មិន​​​យក​​​ពន្ធ​​​ចំនួន​​​៧៥ដុល្លារ​​​បន្ថែម​​​ទៀត​​​ពីលើ​​​អត្រា​​​ប្រាក់​​​ខែ​១២៥​​​ដុល្លារ​​​ ដែល​​​ពី​​​មុន​​​ត្រូវ​​​ជាប់​​​ពន្ធ​​​​​។ យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​នេះ​​​ មាន​​​​​​តែ​​​កម្មករ​​​ ឬបុគ្គលិក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​៨០០.០០០រៀល ឬ​​​ប្រហែល​​​ ​​​ ប៉ុណ្ណោះ​​​នឹង​​​ត្រូវ​​​យក​​​ពន្ធ​​​ប្រាក់​​​ខែ​​​​​​ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ខែ​​​នេះ​​​ទៅ​​​។ លោក​​​ សុខ ដារ៉ាវុធ អគ្គនាយក​​​នៃ​​​​​​អគ្គនាយកដ្ឋាន​​​ពន្ធដារ​​​​​​នៃ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​កែប្រែ​​​ការ​​​យក​​​ពន្ធប្រាក់​​​ខែ​​​​​​​​​​​​ពីកម្មករ​​​ដែល​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ទាប​​​នេះ​​​​​​គឺ​​​មាន​​​គោល​​​បំណង​​​បង្កើត​​​ឲ្យ​​​មាន​​​គម្រោង​​​ប្រាក់​​​ឈ្នួល​​​​​​សម​​​រម្យ​​​​​​មួយ​​​ ដើម្បី​​​ជួយ​​​អ្នក​​​ដែល​​​កំពុង​​​ជួប​​​បញ្ហា​​​ហិរញ្ញវត្ថុ​​​ ខណៈ​​​ការ​​​ចំណាយ​​​ប្រចាំ​​​ថ្ងៃ​​​មាន​​​ការ​​​កើន​​​ឡើង​​​។ លោក ដារ៉ា​​​វុធ បានមាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ជួយ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​បន្ថែម​​​ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ចំណាយ​​​ប្រចាំថ្ងៃ ដែល​​​កើន​​​ឡើង​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​ ហើយ​​​យើង​​​ចង់​​​កាត់​​​បន្ថយ​​​គម្លាត​​​ប្រាក់​​​ចំណូល​​​រវាង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ និង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ទាប ដើម្បី​​​បង្កើន​​​ចំនួន​​​ពល​​​រដ្ឋ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​មធ្យម​​​នៅ​​​ក្នុង​​​សង្គម​"។ របាយ​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពីខែ​​​មេសា​​​ ដោយ​​​សាកល​​​វិទ្យាល័យ Deloittle University Press បាន​​​លើក​​​ឡើង​​​ថា ឱន​​​ភាព​​​ថវិកា​​​នៅ​​​តែ​​​មិន​​​ធ្លាក់​​​ចុះ​​​របស់​​​ប្រទេសកម្ពុជា​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ចំណូល​​​ពន្ធ​​​ទាប​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​មាន​​​ត្រឹម​​​តែ​​​៥​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​ (GDP) ​​។ លោក ជេម រ៉ូបឺត (James Robert) អ្នក​​​ផ្តល់​​​ប្រឹក្សា​​​​​​ស្តី​​​អំពី​​​ពន្ធដា​​​រ​​​នៅ​​​ក្រុម​​​ហ៊ុន Sciaroni & Associates) បាន​​​លើក​​​​​​ឡើង​​​ថា រដ្ឋាភិបាល​​​បាន​​​ខិត​​​ខំ​​​​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ឲ្យ​​​បានកាន់​​​តែ​​​​​​ច្រើនបន្ថែម​​​ទៀត​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​នេះ ដូច​​​ជាបាន​​​​​​រឹត​​​បន្តឹង​​​​​​លើ​​​នីតិវិធី​​​គយ​​​ជា​​​ដើម​​​ ហើយ​​​សេចក្តី​​​សម្រេច​​​ជួយ​​​សម្រាល​​​ពន្ធ​​​ដល់​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ គឺជា "ចំណាត់​​​ការ​​​ប្រថុយ​​​ប្រថាន​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ដោយ​​​សារ​​​តែ​​​ការ​​​បង្កើន​​​សកម្មភាព​​​នេះ ​​​​​​ខ្ញុំ​​​មើល​​​ឃើញ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​បី​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ ​​​​​​ការ​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ប្រចាំ​​​ឆ្នាំ​​​​​​​​​មាន​​​​​​ការ​​​កើន​​​ឡើង​​​ពី​​​៦៥០​​​លាន​​​ដុល្លារ ដល់​​​ប្រមាណ១,២ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ"។ លោក​​​ ឃ្លីន អូខុន​​​ណេល (Clint O'Connel) ជាដៃ​​​គូ​​​មួយ​​​រូប​​​នៅ​​​​​​ក្រុមហ៊ុន​​​ផ្តល់​​​ប្រឹក្សា​​​ច្បាប់​​​ និង​​​ពន្ធ​​​ដារ​​​ឈ្មោះ​​​ថា VDB Loi បាន​​​លើក​​​ឡើង​​​ថា ចំណាត់​​​ការ​​​​​របស់​​​រដ្ឋាភិបាល​​​គឺ​​​មាន​​​ន័យ​​​ថា ​​​រដ្ឋ​​​​​​នឹងទទួល​​​បាន​​​ប្រាក់​​ចំណូល​​​តិច។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​  លោក​​​ អូខុនណេល បាន​​​មាន​​​ប្រសាសន៍​​​ថា បើ​​​និយាយ​​​ពី​​​រឿង​​​នយោបា​​​យ​​​វិញ វា​​​ជា​​​ចំណាត់​​​ការ​​​ដ៏ល្អ​​​ នៅ​​​ពេល​​​រដ្ឋាភិបាល​​​បាន​​​​​​កែប្រែ​​​​​ការ​​​យក​​​ពន្ធប្រាក់ខែ​​​ចំពេល​​​ដែល​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​នៅ​​​កម្ពុជា​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​តិច​​​ជាង​​​២០០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ រួម​​​ទាំង​​​កម្មករ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​​​​៦០០.០០០នាក់ ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដែល​​​ពួក​​​គេ​​​ភាគ​​​ច្រើន​​​នឹង​​​ទទួល​​​​​​បាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ពី​​​១០០ដុល្លារ​​​​​​ ដល់​​​១២៨​​​ដុល្លារ​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​ផងដែរ​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "កម្មករ​​​កាត់​​​ដេរ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​នឹង​​​ផ្ទុះ​​​​​​កំហឹង  ប្រសិន​​​បើនៅ​​​ពេល​​​​​​ពួក​​​គេ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​១២៥​​​ដុល្លារ​​​ នឹង​​​ចាប់​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​ប្រាក់​​​ខែ​​​នោះ"។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "វា​​​គឺ​​​ជាចំណាត់​​​ការ​​​​មួយ​​​ដើម្បី​​​ធានា​​​ថា រាល់​​​​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ណា​​​មួយ ​​​ដូច​​​ជា​​​ការ​​​ដំឡើង​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ជា​​​ដើម​​​នោះ​​​នឹង​​​មិនត្រូវ​​​បាន​​​យក​​​ពន្ធ​​​ប្រាក់​​​ខែ​​​"។ ប៉ុន្តែ លោក ឆាយ សុវណ្ណា ​​​​​​​​​ប្រធាន​​​សាខា​​​ពន្ធ​​​ដារ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​កែ​​​ប្រែ​​​ ការយក​​​ពន្ធ​​​ប្រាក់​​​ខែ​​​នេះ​​​ វា​​​ប៉ះ​​​ពាល់​​​ដល់​​​ប្រាក់​​​ចំណូល​​​រដ្ឋ​​​ "តិច​​​តូចណាស់" ព្រោះ​​​ថា​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​ជួយ​​​ចូល​​​រួ​​​ម​​​ចំណែក​​​បាន​​​តែ​​​បន្តិចបន្តួច​​​ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​​​​ប្រមូល​​​ពន្ធ​​​៕ស៊ុយ​​​ឈាង​​​  

ស្ថានីយទូរទស្សន៍​​​ប៉ុស្តិ៍​​​TV3 Asia ដែល​​​កំពុង​​​ជួប​​​ការ​​​លំបាក​​​ចង់​​​រៀប​​​ចំ​​​រចនា​​​សម្ព័ន្ធ​​​ឡើង​​​វិញ

​​​នាយក​​​ប្រតិបត្តិ​​​សា្ថានីយទូរទស្សន៍​​​ថ្មី​​​ប៉ុស្តិ៍ TV3 Asia បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ថា ​​ សា្ថានីយ​​​ទូរទស្សន៍​​​ថ្មី​​​ប៉ុស្តិ៍ TV3 Asia កំពុង​​​តែ​​​ខិត​​​ខំ​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ផ្លាស់​​​ប្តូរ​​​រចនា​​​សម្ព័ន្ធ​​​និង​​​កែ​​​ស្លាក​​​សញ្ញា​​​របស់​​​ខ្លួន​​​ឡើង​​​វិញ​​​ ព្រម​​​ទាំង​​​ផ្លាស់​​​ប្តូរ​​​កម្មវិធី​​​ផ្សាយ​​​របស់​​​ខ្លួន​​​ផង​​​ដែរ​​​ បន្ទាប់​​​ពី​​​​​​ជួប​​​ការ​​​លំបាក​​​ចាប់​​​តាំង​​​ពី​​​ប៉ុស្តិ៍​​​នេះ​​​បាន​​​បើក​​​ដំណើរ​​​ការ​​​ផ្សាយ​​​អស់​​​រយៈ​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​ ដើម្បី​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ក្នុង​​​ស្រុក​​​ធំធំ។ លោក​​​ កេនតាក់​​​ អាកាក់មិណិ (Kenta Akamine) នាយក​​​រង​​​​​​គ្រប់​​​​​​គ្រង​​​​​​ប៉ុស្តិ៍ TV3 Asia បាន​​​លើក​​​ឡើង​​​ថា ​​​បន្ទាប់​​​ពី​​​ចាប់​​​ផ្តើម​​​​​​បើក​​​ដំណើរ​​​ការ​​​ផ្សាយ​​​នៅ​​​ខែ​​​កក្កដា ​​​ដោយ​​​ក្តី​​​សង្ឃឹម​​​យ៉ាង​​​ខ្លាំង​​​ថា នឹង​​​ទាក់​​​ទាញ​​​ទស្សនិកជន​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​លើ​​​កម្ម​​​វិធី​​​ជប៉ុន​​​របស់​​​ខ្លួន​​​មក​​​ ក្រុម​​​ការ​​​ងារ​​​របស់​​​ប៉ុស្តិ៍ TV3 Asia ​​​បាន​​​កាត់​​​បន្ថយ​​​ពី​​​ប្រហែល​​​៧០នាក់​​​មក​​​នៅ​​​ត្រឹម​​​៥៥នាក់ បន្ទាប់​​​ពី​​​មាន​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​លា​​​ឈប់​​​ និង​​​បុគ្គលិក​​​នៅ​​​ទំនេរ​​​​​​​​​​​​គ្មាន​​​ការ​​ងារ​​​ធ្វើ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ។ លោក​​​ អាកាក់​​​មិណិ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ស្ថានីយទូរទស្សន៍​​​នេះ​​​កំពុង​​​រៀប​​​ចំ​​​​​រចនា​​​សម្ព័ន្ធ​​​នៃ​​​ប្រតិបត្តិការ​​​របស់​​​ខ្លួន​​​ឡើង​​​វិញ ដោយ​​​កាត់​​​បន្ថយ​​​កម្មវិធី​​​ព័ត៌​​​មាន​​​ពី​​​៨០​​​ភាគ​​​រយ​​​មក​​​នៅ​​​ត្រឹម​​​៣០​​​ភាគ​​​រយ​​​ ខណៈ​​​ប៉ុស្តិ៍​​​នេះ​​​ចង់​​​ទាក់​​​ទា​​​ញ​​​ទស្សនិកជន​​​តាម​​​រយៈ​​​កម្មវិធី​​​កម្សាន្ត​​​នានា​​​ដូច​​​ជា កម្ម​​​វិធី​​​លេង​​​ហ្គេម និង​​​ការ​​​ចាក់​​​រឿង​​​ភាគ​​​ជា​​​ដើម​​​​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​តែ​​​ស្ថិត​​​នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​សាក​​​ល្បង​​​ ដើម្បី​​​ចង់​​​ដឹង​​​ថា អ្វី​​​ដែល​​​ពល​​​រដ្ឋ​​​ចាប់​​​អារម្មណ៍ និង​​​ចូល​​​ចិត្ត​​​ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា យើង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​សាក​​​ល្បង​​​នេះ​​​នៅ​​​ឡើយ​​​"។ លោក​​​ ម៉ា​​​សារុ តូរិអិ (Masaru Torii) នាយក​​​គ្រប់​​​គ្រង​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ TV3 Asia នេះ​​​បាន​​​បដិសេធ​​​​​​មិន​​​ប្រាប់​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​ចំណេញ ឬខាត​​​ប៉ុន្មាន​​​នោះ​​​ឡើយ​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ​​​​​​លំបាក​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ជំនួញ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នេះ​​​ ដោយ​​​សារ​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ដូច​​​ជា ស៊ីធីអិន និង​​​ហង្សមាស ជា​​​ដើម​​​កំពុង​​​ទាក់​​​ទាញ​​​ទស្សនិក​​​ជន​​​បាន​​​យ៉ាង​​​ច្រើន​​​ តាម​​​រយៈ​​​កម្មវិធី​​​របស់​​​ពួក​​​គេ​​​ ដែល​​​រួម​​​មាន​​​ដូច​​​ជា​​​កម្ម​​​វិធី​​​ប្រកួត​​​កីឡា​​​ប្រដាល់​​​ដ៏​​​ពេញ​​​និយម​ និង​​​កម្ម​​​វិធី​​​ The Voice ដែល​​​ល្បីសុះ​​​សាយ​​​​​​​ជា​​​ដើម​​​។ លោក​​​ តូរិអិ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គិត​​​ថា កម្មវិធី​​​ព័ត៌​​​មាន​​​អាច​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​ច្រើន​​​ ប៉ុន្តែ វា​​​បែរ​​​ជា​​​ជួប​​​ការ​​​លំបាក​​​ទៅ​​​វិញ ព្រោះ​​​ដូ​​​ច​​​យើង​​​បាន​​​ដឹង​​​ស្រាប់​​​ហើយ​​​ថា កម្ម​​​វិធី​​​ព័ត៌​​​មាន​​​របស់​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ហង្ស​​​មាស​​​គឺ​​​ពេញ​​​និយម​​​ខ្លាំង​​​ណាស់។ ពួក​​​គេ​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​ច្រើន​​​ជាង​​​យើង​​​។ ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​មាន​​​ស្ថានីយ​​​ទូរទស្សន៍​​​ចំនួន​​​១៤ក្នុង​​​ប្រទេស​​​កម្ពុជា ដូច្នេះ​​​យើង​​​មាន​​​ដៃគូ​​​ប្រកួត​​​ប្រជែង​​​ច្រើន​​​"។ ស្ថានីយទូរទស្សន៍​​​ ដែល​​​ភាគ​​​ហ៊ុន​​​​​​​​​ចំនួន​​​៨០​​​ភាគ​​​រយ​​​គ្រប់​​​​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​ TriAsia Group របស់​​​​​​ជប៉ុន និង​​​២០​​​ភាគ​​​រយ​​​ដោយ​​​​​​​​​ក្រុម​​​ហ៊៊ុន K.C.S Cambodiaដែល​​​គ្រប់​​​គ្រង​​​ប៉ុស្តិ៍​​​TV3 ក៏​​​មាន​​​ផែន​​​ការ​​​រចនា​​​ស្លាក​​​សញ្ញា​​​ថ្មី​​​របស់​​​ខ្លួន​​​ ដែល​​​សព្វ​​​ថ្ងៃ​​​ស្រដៀង​​​នឹង​​​ស្លាក​​​សញ្ញា​​​​​​របស់​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​ប៉ុស្តិ៍​​​លេខ​​​៣​​​​​​នៅ​​​ប៉ុន្មាន​​​ខែ​​​ខាង​​មុខ​​​នេះ​​​ផង​​​ដែរ៕ស៊ុយឈាង​​​​​​​​​​​​​​​ ​​​​​​ ​​​  

គេហទំព័រ​លក់​សំបុត្រ​រថយន្ត​ក្រុង​តាម​អុីនធើណិត​ត្រូវ​បាន​បើក​ជាលើក​ដំបូង​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ SEA Ventures បាន​បើក​ឲ្យ​មាន​ការ​លក់​សំបុត្រ​រថយន្ត​ក្រុង​​តាម​​អុីនធើណិត​​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​កម្ពុជា​កាលពីសប្ដាហ៍​មុន ដោយ​ចាប់​ដៃ​គូរ​​ជាមួយ​ក្រុម​ហ៊ុន​ចំនួន​ប្រាំពីរ ដែល​រួម​មាន​ដូច​ជា ក្រុម​ហ៊ុន​ Giant Ibis និង​ក្រុម​ហ៊ុន Mekong Express ជា​ដើម​ ដើម្បី​ឈាន​ទៅ​រក​ទីផ្សារ​ដ៏​ទូលំទូលាយ​មួយ​។ គេហទំព័រ​ CamboTicket.com ផ្ដល់​តារាង​នៃ​សេវា​កម្ម​រថយន្ត​ក្រុង​ក្នុង​ស្រុក និង​ឆ្លង​កាត់​ព្រំដែន​ ដោយ​មាន​ប្រាប់​ពី​ថ្ងៃ​​ត្រូវ​ចេញ​ដំណើរ​ រយៈ​ពេល​នៃ​ការ​ធ្វើ​ដំណើរ និង​​ឈ្មោះ​ក្រុម​ហ៊ុន​នីមួយៗ​​​ដែល​គ្រប់​គ្រង​ប្រតិបត្តិ​​ការ​ទាំង​នេះ​។ គេហទំព័រ​នេះ​​ត្រូវ​បាន​បើក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​ ហើយ​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​អាច​កក់​​សំបុត្រ​​រថយន្ត​ក្រុង​តាម​អុីនធើណិត​បាន​ ដោយ​បង់​ប្រាក់​តាម​​វីង...

ក្រុមហ៊ុន​ Toll Group លក់​ភាគហ៊ុន​​ផ្លូវ​ដែក​ទាំង​​​អស់​​​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ Royal Group

ក្រុម​ហ៊ុន​ភ័ស្តុភារ​ Toll Group របស់​​​​​ប្រទេស​​​អូស្ត្រាលី​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ខ្លួន​បាន​លក់​ភាគហ៊ុន​​​ទាំង​​​​​៥៥​ភាគរយ​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​ផ្លូវ​ដែក​​​​នៅ​​​​កម្ពុជា ឲ្យ​ទៅ​ក្រុម​ហ៊ុន Royal Group ដែល​ជា​ដៃគូ​វិនិយោគ​រួម​គ្នា​​​របស់​​​ខ្លួន​​​​ក្នុង​ចំនួន​ទឹក​ប្រាក់​មិន​បង្ហើប​ឲ្យ​ដឹង ដោយ​លើក​​​ហេតុ​​​ផល​​​ថា មិន​សូវ​​ចំណេញ និងគ្មាន​​​​​ការ​​​​រីក​ចម្រើន​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​​មួួយ​ លោក ប្រាយអ៊ែន គ្រូហ្គើ (Brian Kruger) នាយក​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន Toll Group បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន Royal Group...

ក្រុមហ៊ុន​​​មាន​​​គម្រោង​​​ចុះ​​​បញ្ជី​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ​​​​​​នៅ​​​លើ​​​ផ្សារ​​​មូលបត្រ​​​កម្ពុជា​​​

ក្រុម​​​ហ៊ុន​​​ប្រតិ​​​បត្តិករ​​​​​​នៃ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ​​​ ដែល​​​ជា​​​សួន​​​ឧស្សាហកម្ម​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា មាន​​​គម្រោង​​​ចុះ​​​បញ្ជី​​​នៅ​​​លើ​​​ផ្សារ​​​មូលបត្រ​​​កម្ពុជា​​​​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ក្នុ​​​ង​​​បំណង​​​ប្រមូល​​​ប្រាក់​​​ឲ្យ​​​បាន​​​១៥លាន​​​ដុល្លារ​​​ដើម្បី​​​បង្កើត​​​តំបន់​​​សេដ្ឋកិច្ច​​​មួយ​​​ទៀត​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ នេះ​​​បើយោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​ និង​​​ការ​​​ចុះ​​​ផ្សាយ​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។​​​​​​ យោង​​​តាម​​​ លោក ហុង សុខហួរ នាយក​​​ប្រតិបត្តិ​​​នៃ​​​ផ្សារ​​​មូលបត្រ​​​កម្ពុជា ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ ខូអិល​​​ធីឌី ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​​​​ជប៉ុន ​​​មិន​​​ទាន់​​​បាន​​​ដាក់​​​ពាក្យ​​​ ដើម្បី​​​ប្រកាស​​​លក់​​​មូលបត្រ​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​​​​ ប៉ុន្តែ តំណាង​​​ក្រុម​​​ហ៊ុន​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុមហ៊ុន​​​មាន​​​គម្រោង​​​​​​ចុះ​​​បញ្ជី​​​។ ការី ភូ (Carie Phou) នាយក​​​ផ្នែក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​នៅ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មាន​​​គម្រោង​​​ប្រកាស​​​លក់​​​មូល​​​បត្រ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ពី​​​ពេល​​​វេលា​​​ជាក់​​​លាក់​​​ និង​​​សេចក្តី​​​លម្អិត​​​ច្បាស់​​​លាស់​​​នៅ​​​ឡើយ​​​ទេ​​​ ពីព្រោះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​រៀប​​​ចំ​​​នៅ​​​ឡើយ​​​"។ គេហទំព័រ​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ភ្ជាប់​​​ទៅ​​​នឹង​​​ការ​​​ចុះ​​​ផ្សាយ​​​មួយ​​​ដោយ​​​ព្រឹត្តិបត្រ​​​ពាណិជ្ជកម្ម Nikkei Asian Review ដែល​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​នឹង​​​ប្រើ​​​ប្រាស់​​​ចំណូល​​​បាន​​​​​​ពី​​​ការ​​​ប្រកាស​​​លក់​​​មូលបត្រ​​​ដំបូង​​​ (IPO) ដើម្បី​​​ប្រមូល​​​ឲ្យ​​​បាន​​​១៥​​​លាន​​​ដុល្លារ​​​យក​​​ទៅ​​​កសាង​​​តំបន់​​ឧស្សាហកម្ម​​​មួយ​​​ដែល​​​មាន​​​ទំហំ​​​ផ្ទៃ​​​ដី​​​៥០០.០០០មែ៉ត្រ​​​ក្រឡា​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​។ លោក​​​ អីុនស៊ូ លី ​​​(Ihnsoo Lee) ប្រធាន​​​ផ្នែក​​​ប្រតិបត្តិការ​​​នៅ​​​​​​ផ្សារ​​​មូល​​​បត្រ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចុះ​​​បញ្ជី​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ នឹង​​នាំ​​​ឲ្យ​​​មាន​​​​​​ការ​​​ធ្វើ​​​​​​ពិពិធភាវូ​​​បនីយកម្ម​​​រ​​​ដែល​​​គេ​​​ត្រូវ​​​ការ​​​ខ្លាំង​​​ និង​​​ដែល​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​ព្យាយាម​​​ទាក់​​​ទាញ​​​បាន​​​អតិថិជន​​​ធំៗ​​​ចំនួន​​​ពីរ​​​​​​ គឺ​​​រដ្ឋាករ​​​ទឹក​​​ស្វយ័ត​​​ក្រុង​​​ភ្នំពេញ​​​ និង​​​រោង​​​ចក្រ​​​ផលិត​​​សម្លៀក​​​បំពាក់​​​ Grand Twins International។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ​​​​​​ គឺ​​​ខុស​​​គ្នា​​​ខ្លាំង​​​ពី​​​ការ​​​ចុះ​​​បញ្ជី​​​ផ្សេង​​​ៗ​​​ទៀត​​​ ហើយ​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ធ្វើ​​​ពិពិធ​​​ភាវូ​​​​បនីយកម្ម​​​​​​​​​​​​​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ទោះ​​​បី​​​លោក​​​ដឹង​​​ថា​​​ក្រុម​​​ហ៊ុន​​​នេះ​​​​​​មា​​​ន​​​គម្រោង​​​ដាក់​​​ពាក្យ​​​ចុះ​​​បញ្ជី​​​ក្តី​​​​ ​​ក៏​​​លោក​​​មិន​​​ទាន់​​​បាន​​​​​​ទទួលបាន​​​ដំណឹ​​​ង​​​ផ្ទាល់​​​ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​​​  ចាប់​​​តាំង​​​ពីពួក​​​គេ​​​បាន​​​បង្ហាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ដំបូង​​​កាល​​​ពី​​​មួយ​​​ឆ្នាំ​​​មុន​​​មក​​​។ សូម​​​បញ្ជាក់​​​ថា ចាប់​​​តាំង​​​ពី​​​បើក​​​ដំណើរ​​​ការ​​​នៅ​​​ឆ្នាំ​​​២០០៦​​​មក​​​ តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ​​​​​​ទាក់​​​ទាញ​​​បាន​​​ក្រុមហ៊ុន​​​ជាង​​​៧០"៕សុខុម​​​  

អ្នក​ជំនាញ​និង​មន្ត្រី​ពិភាក្សា​អំពី​ភាពក្រីក្រ​នៅ​ជនបទ​ក្នុង​តំបន់

អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍​ជនបទ​ និង​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ជាង​២០០​នាក់​មកពី​ទូទាំង​ទ្វីប​អាស៊ី បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​សៀមរាប​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​រក​វិធី​ដោះស្រាយ​ភាព​ក្រីក្រ​ជនបទ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ផល​ចំណេញ​ប្រសើរ​ឡើង ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​នានា។ យោងតាម​សេចក្តី​ថ្លែង​ដែល​ចេញ​ដោយ​ មូលនិធិ​អន្តរជាតិ​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម (IFAD) កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា សិក្ខា​សាលា​នេះ ដែល​រៀបចំ​ធ្វើ​រួមគ្នា​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​មូលនិធិ​អន្តរជាតិ​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម មាន​គោល​បំណង​ចាប់​ផ្តើម​សកម្មភាព​យុទ្ធសាស្ត្រ "ដើម្បី​ប្រែ​ក្លាយ​តំបន់​ជនបទ​ទៅជា​សហគមន៍​រស់​រវើក​និងលូតលាស់​ខាង​សេដ្ឋកិច្ច"។ លោក ចន ម៉ាកអិុន​ថាយ អនុប្រធាន​ IFAD បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា "នៅ​តាម​តំបន់​ជនបទ វិស័យ​កសិកម្ម​នៅ​តែ​ជា​ជម្រើស​ប្រសើរ​បំផុត​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល ហើយ​កង្វះ​លទ្ធភាព​រ៉ាំរ៉ៃ​ក្នុង​ការ​ទទួល​បាន​បច្ចេកវិទ្យា​ប្រសើរ​ឡើង និង​កង្វះ​ឱកាស​វិនិយោគ​ប្រកប​ដោយ​ចីរភាព ធ្វើ​ឲ្យ​លំបាក​ដល់​ប្រជាជន​នៅ​ជនបទ ក្នុង​ការ​ធ្វើ​ឲ្យ​ស្តង់ដា​រស់​នៅ​របស់​ពួកគាត់​ប្រសើរ​ឡើង"។ ថ្លែង​ក្នុង​ពិធីបើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី...