Saturday, December 7, 2019
Home Authors Posts by Matt Surrusco

Matt Surrusco

31 POSTS 0 COMMENTS

នគរ​​​បាល​​​​​​លើក​​​ឡើ​​​ងថា បុគ្គលិក CMAC ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ រក្សា​​​ទុក​​​អាវុធ​​​ដែល​​​​ជួញដូរឆ្លងដែន​​​

មន្ត្រីនគរបាលមួយរូបបានលើកឡើងកាលពីម្សិលមិញថា បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលត្រូវបានចាប់ខ្លួនដោយសារសង្ស័យជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរអាវុធឆ្លងកាត់ព្រំដែននោះបានប្រាប់អាជ្ញាធរថា គាត់បានរក្សាទុកអាវុធដែលរកឃើញនៅក្នុងដីកាលពីឆ្នាំ២០០៨។  លោក សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា "តាមព័ត៌មានយើង គាត់ទុកកាំភ្លើង អាកា-៤៧ចំនួន ២០ដើម និងគ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួន៣គ្រាប់នៅផ្ទះរបស់គាត់" ក្នុងក្រុងបាត់ដំបង។ ឧត្តមសេនីត្រី សិទ្ធ ឡោះ បានលើកឡើងថា បុគ្គលិកដោះមីនរូបនេះដែលលោកប្រាប់អត្តសញ្ញាណថា ឈ្មោះ វីរៈ "បានសារភាពថា គាត់បានលក់អាវុធទៅប្រទេសថៃ៣លើកមកហើយ"។ គេហទំព័រព័ត៌មាន Fresh News ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលមុននោះបានកំណត់អត្តសញ្ញាណបុរសរូបនេះថា មានឈ្មោះ អប់ វីរៈ អាយុ៤៨ឆ្នាំ។ ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានលើឡើងទៀតថា លោក វីរៈ និងជនជាតិខ្មែរពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងស្រុកភ្នំព្រឹក្ស និងស្រុកសំពៅលូន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជូនទៅខេត្តបន្ទាយមានជ័យដើម្បីសាកសួរ។ ការចាប់ខ្លួនជនជាតិខ្មែរទាំងបីនាក់នេះកើតមានឡើងក្រោយពេលមានការចាប់ខ្លួន ជនជាតិថៃចំនួន៥នាក់ កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងខេត្តស្រះកែវ ដែលមានព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យជនជាតិថៃទាំងនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ដោយសារដឹកជញ្ជូនគ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួន៣គ្រាប់ កាំភ្លើងផ្លោងធុន៨២មិល្លីម៉ែត្រចំនួន២ដើម កាំភ្លើងផ្លោងធុន៨១មិល្លីម៉ែត្រ១ដើម និងគ្រាប់រ៉ុក្កែតដុតឈ្នួនចំនួន៣ឈុតពីប្រទេសកម្ពុជាទៅប្រទេសថៃ នេះបើយោងតាម អ្នកនាំពាក្យនគរបាលថៃ និងកាសែតបាងកកប៉ុស្តិ៍។ កាសែតបាងកកប៉ុស្តិ៍បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃដដែលនោះថា ជនជាតិថៃទី៦ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាអ្នកមានបំណងទិញអាវុធទាំងនេះត្រូវបានចាប់ខ្លួនក្នុងខេត្តមែហុងសុន នាភាគខាងជើងប្រទេសថៃកាលពីថ្ងៃសុក្រ។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងកាលពីថ្ងៃអាទិត្យថា...

រដ្ឋាភិបាល​​​នឹង​បន្ត​​​យុទ្ធនាការ​​​បង្ក្រាប​​​គ្រឿង​​​ញៀន​​​ដោយ​​​គ្រោង​​​ចំណាយ​​​ថវិកាជិត​​​១លាន​​​ដុល្លារ​​​

មន្ត្រីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ដំណាក់កាលទី២នៃយុទ្ធនាការនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ ហើយក្រសួងមហាផ្ទៃបានលៃទុកថវិកាប្រហែល១លានដុល្លារ ដើម្បីផ្ដល់មូលនិធិដល់ការអប់រំប្រឆាំងគ្រឿងញៀន ការបន្សាបគ្រឿងញៀន ការចំណាយលើសម្ភារ និងផ្ដល់ជាប្រាក់លើកទឹកចិត្តដល់នគរបាលប្រឆាំងគ្រឿងញៀន។ ឧត្ដមសេនីយ មាស វិរិទ្ធ ថ្លែងថា លោកមិនមានព័ត៌មានលម្អិតថា តើថវិកាប៉ុន្មាននឹងត្រូវចំណាយនោះឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងបានទេ។ ឧត្ដមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា ការបង្ក្រាបរយៈពេល៦ខែដំបូងបានធ្វើឱ្យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈមានភាពប្រសើរឡើង ហើយលោកបានថ្លែងថា រដ្ឋាភិបាលនឹងជំរុញឱ្យមានការចូលរួមបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋានអំឡុងដំណាក់កាលទី២នេះ។ លោកបានមានប្រសាសន៍ថា...

ដើមបណ្តឹង​​​ដែលប្តឹង​​ប្រធានបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ដាក់​វីដេអូ​ឃ្លីបជូនតុលាការ​​

បុរសអ្នកជំនួញម្នាក់នៅក្នុងរាជធានីភ្នំពេញ ដែលបានប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទជេរប្រមាថជាសាធារណៈបានប្រាប់ព្រះរាជអាជ្ញាថា សម្ដីរបស់អ្នកនយោបាយរូបនេះពាក់ព័ន្ធពូជសាសន៍ខ្មែរបានធ្វើឱ្យ "ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់យើង" នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញរបស់អ្នកជំនួញរូបនេះ។ លោក សុច សឿង ក៏បានដាក់វីដេអូឃ្លីបចំនួនពីរពាក់ព័ន្ធសម្ដីរបស់លោក ខឹម វាសនា ជូនសាលាដំបូងរាជធានីភ្នំពេញផងដែរ អំឡុងពេលសាកសួរកាលពីថ្ងៃសុក្រ។ លោក សុច សឿង បាននិយាយកាលពីម្សិលមិញថា "ចាប់តាំងពីខ្ញុំចាប់ផ្ដើមលេងហ្វេសប៊ុកមក ហើយស្ដាប់គាត់និយាយអំឡុងវេទិកាម្ដងៗ ខ្ញុំឈឺចាប់ណាស់"។ លោកបានបន្ថែមថា...

អ្នក​​​បោះ​​​ឆ្នោត​​​មួយភាគបី​​​ជាយុវជន ប៉ុន្តែ​​​​​​នៅ​​​តែមាន​​​យុវជន​​​តិ​​​ច​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខជន

យុវជនមានចំនួនប្រហែល១ភាគ៣នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោតប្រហែល៧,៩លាននាក់ទូទាំងប្រទេស។ ប៉ុន្តែគណបក្សដែលមានបេក្ខជនច្រើនបំផុតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃអាទិត្យគឺគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏សំខាន់នោះមានបេក្ខជនជាយុវជនក្នុងភាគរយតិចបំផុត ពោលគឺសុទ្ធតែក្រោម៨ភាគរយដូចគ្នា។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលមានបេក្ខជនមិនដល់ពាក់កណ្តាលផងនៃបេក្ខជនរបស់គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិនោះ នឹងជាគណបក្សដែលមានបេក្ខជនជាយុវជនច្រើនជាងគេក្នុងចំណោមគណបក្សទាំង១២។ យោងតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះ (គ.ជ.ប)បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនឃុំសង្កាត់១០រូប មានតែប្រហែល១រូបប៉ុណ្ណោះដែលមានអាយុក្រោម៣៦ឆ្នាំ។ ប៉ុន្តែអ្នកអង្កេតការណ៍នយោបាយបានលើកឡើងថា អ្នកបោះឆ្នោតដែលមានអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំមានឥទ្ធិពលខា្លាំងលើលទ្ធផលនៃការបោះឆ្នោត ដោយមានអ្នកខ្លះលើកឡើងថា យុវជនទំនងជាគាំទ្រគណបក្សណាដែលសន្យាធ្វើការផ្លាស់ប្តូរ។ លោក យ៉ុង គឹមអេង អ្នកតស៊ូមតិដើម្បីយុវជន និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព(PDP)បានលើកឡើងនៅក្នុងសប្តាហ៍នេះថា "ប្រសិនបើយុវជនគាំទ្រគណបក្សនយោបាយណាមួយ វានឹងមានរឿងដ៏ល្អកើតឡើងនៅក្នុងគណបក្សនោះ"។ យុវជនស្ទើរទាំងអស់ ពេលគឺ៩៥ភាគរយនៃយុវជនប្រហែល១.៥០០នាក់នៅទូទាំងប្រទេសដែលត្រូវស្ទាបស្ទង់មតិ និងដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១១ឬលើសពីនេះនោះ បានលើកឡើងថា ពួកគេនឹងទៅបោះឆ្នោតនៅក្នុងរបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១៦របស់កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ លោក យ៉ុង គឹមអេង បានថ្លែងថា "ប្រសិនបើពួកគេសម្រេចចិត្តគាំទ្រគណបក្សណាមួយហើយ គណបក្សនោះនឹងឈ្នះ"។ លោកបានបន្ថែមថាគេនៅមិនទាន់ច្បាស់នៅឡើយទេថា តើគណបក្សណាមួយដែលទទួលបានការគាំទ្រភាគច្រើនពីយុវជន។ ប៉ុន្តែ លោកដឹងច្បាស់អំពីសមត្ថភាពរបស់យុវជនក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងអីុនធឺណិតដើម្បីចងបណ្តាញ និងបញ្ចេញទស្សនៈនយោបាយ។លោកបានមានប្រសាសន៍ថា តាមអីុនធឺណិត "ពួកគេអាចប្រមែប្រមូលគ្នាទៅបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ"។ លោកបានបន្ថែមថា "ពួកគេអាចបញ្ចុះបញ្ចូលគ្នាបាន"។ ទោះបីជាជាង១ភាគ៤នៃបេក្ខជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអាយុចន្លោះពី២៥ដល់៣៥ឆ្នាំក៏ដោយ តែថ្នាក់ដឹកនាំរបស់គណបក្សនេះបានលើកឡើងថា ការទាក់ទាញយុវជនឲ្យបោះឆ្នោតឲ្យមិនមែនជាផ្នែកនៃយុទ្ធសាស្ត្រឃោសនារបស់ខ្លួនឡើយ។ លោក ខឹម...

បន្ទាប់ពីមាន​​​ការ​​​អនុគ្រោះ​​​​​​ពី​​​ចៅក្រម បុរស​​​កម្ពុជា​​​ម្នាក់​​​នៅ​​​តែ​​​ប្រឈម​​​ការ​​​និរទេស​​​ចេញពី​​​អាមេរិក​​​

បុរសកម្ពុជាម្នាក់ដែលគេគ្រោងនិរទេសចេញពីសហរដ្ឋអាមេរិកក្នុងខែមីនា មុនពេលទទួលបានការផ្អាកបណ្តោះអាសន្ននោះ បន្តប្រឈមការនិរទេសមកកម្ពុជាវិញដដែល បើទោះជាក្រោយចៅក្រមម្នាក់បានសម្រេចផ្អាកការនិរទេសរូបគាត់ក៏ដោយ នេះបើតាមបងប្អូនស្រីរបស់គាត់បានលើកឡើងនៅសប្តាហ៍នេះ។ ចំរើន ផាន អាយុ៣៤ឆ្នាំ គឺជាបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ដែលនៅតែត្រូវឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍អាមេរិកដល់ពលរដ្ឋកម្ពុជាមួយក្រុមមានគ្នា៨នាក់មកពីរដ្ឋមីនេសូតា ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីខែសីហា។ បុរសទាំងពីរនាក់ដែលគេស្គាល់ថា ជា"Minnesota 8” បានក្លាយជាចំណុចនៃយុទ្ធនាការដោយក្រុមគ្រួសារ និងអ្នកតស៊ូមតិឱ្យបញ្ឈប់ការនិរទេសពួកគេ។ ប្រាំនាក់ក្នុងចំណោមពួកគេប្រាំបីនាក់ត្រូវបាននិរទេសមកកម្ពុជានៅឆ្នាំនេះ ចំណែកបុរសម្នាក់ទៀតត្រូវបានដោះលែងកាលពីខែកុម្ភៈដោយផ្អែកលើស្ថានភាពលំបាកក្នុងគ្រួសារ។ អ្នកស្រី មន្ថា ជុំ បងប្អូនស្រីរបស់លោក ចំរើន ផាន បាននិយាយពីរដ្ឋមីនេសូតាថាកាលពីថ្ងៃទី១៧ ខែឧសភា ចៅក្រម “Kristin Olmanso" នៅតុលាការអន្តោប្រវេសន៍ Bloomington ក្នុងរដ្ឋមីនេសូតាបានផ្តល់ការអនុគ្រោះដល់លោក ចំរើន ផាន ពីការបញ្ជាឱ្យបណ្តេញគាត់ចេញដោយសារ "ស្ថានភាពលំបាកខ្លាំង" ដែលការនិរទេសរូបគាត់នឹងប៉ះពាល់ដល់ប្រពន្ធ កូនស្រី និងឪពុកម្តាយចាស់របស់គាត់ដែលជាពលរដ្ឋអាមេរិក។ ទោះយ៉ាងណា ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេច រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ខ្លួនមានគម្រោងប្តឹងទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រមរូបនេះ។ អ្នកស្រី មន្ថា ជុំ បាននិយាយថា "យើងមិនបានដឹង ឬមិនបានត្រៀមខ្លួនសម្រាប់អ្វីដែលរដ្ឋាភិបាលនឹងត្រូវធ្វើឡើយ" អ្នកស្រីបានបន្តថា រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ខ្លួននឹងប្តឹងទាស់់សេចក្តីសម្រេចនេះទៅកាន់ស្ថាប័នអនុវត្តច្បាប់អន្តោប្រវេសន៍ BIA ដែលជំនំុជម្រះបណ្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចមួយចំនួនដែលសម្រេចដោយចៅក្រមអន្តោប្រវេសន៍។រដ្ឋាភិបាលមានពេល៣០ថ្ងៃចាប់ពីកាលបរិច្ឆេទនៃការចេញសេចក្តីសម្រេចក្នុងការប្តឹងឧទ្ធរណ៍។ អ្នកស្រី...

ពលរដ្ឋខ្មែរ​​ប្រាំពីរ​នាក់​​បន្ថែម​ទៀត​​​ត្រូវ​បាន​​​និរទេស​ចេញពី​សហរដ្ឋអាមេរិក​មកកាន់កម្ពុជា​វិញ​​

ពលរដ្ឋខ្មែរប្រាំពីរនាក់ទៀតដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក បានមកដល់រាជធានីភ្នំពេញហើយកាលពីម្សិលមិញ ថ្វីបើរដ្ឋាភិបាលបានធ្វើសំណើមួយទៀតកាលពីដើមខែនេះសុំឱ្យផ្អាកការនិរទេសសិន រហូតដល់ប្រទេសទាំងពីរចរចាគ្នាឡើងវិញលើកិច្ចព្រមព្រៀងនិរទេសរបស់ខ្លួនក្ដី។ លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិកបានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកថា ពលរដ្ឋខ្មែរទាំងប្រាំពីរនាក់ខាងលើនេះពិតជាត្រូវបាននិរទេសដោយក្រសួងសន្តិសុខជាតិរបស់អាមេរិកមែន។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក ពលរដ្ឋខ្មែរចំនួន៥៦៦នាក់ត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលរួមជាមួយច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យនិរទេសពលរដ្ឋខ្មែរ  ដែលជាអ្នករស់នៅស្របច្បាប់ក្នុងទឹកដីសហរដ្ឋអាមេរិក ក្រោយពីពួកគេអនុវត្តទោសជាប់ពន្ធនាគារនៅទីនោះរួច។ មួយចំនួនធំក្នុងចំណោមពួកគេបានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកតាំងពីក្មេងក្នុងនាមជាជនភៀសខ្លួន ហើយពួកគេមិនដែលរស់នៅក្នុងប្រទេសកម្ពុជានោះទេ។ មន្ត្រីនៅកម្ពុជាបាននិយាយម្ដងហើយម្ដងទៀតថា ខ្លួនចង់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការលំបាកដែលមានទៅលើអ្នកទាំងនេះ និងក្រុមគ្រួសាររបស់អ្នកដែលត្រូវបាននិរទេស។ កាលពីដើមខែនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានប្រាប់ឱ្យកម្ពុជាបន្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបាននិរទេស ថ្វីបើរដ្ឋាភិបាលអង្វរករយ៉ាងណាក្ដី។ លោកថ្លែងថា "យើងបានធ្វើសំណើសុំឱ្យផ្អាកការនិរទេសសិន ដើម្បីឱ្យយើងអាចជជែកគ្នាបន្ថែមទៀត...

នៅឯ​​​វេទិកាសេដ្ឋកិច្ច​​​ពិភព​​​លោក​​​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​សរសើរ​​​ពី​​​កំណើន​​​សេដ្ឋ​​​កិច្ច​​​ ហើយ​​​​​​ដាស់​​​តឿន​​​​​​​​​អ្នក​​​កាសែត​​​

ឆ្លៀតឱកាសក្នុងសន្និសីទកាសែតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា ស្ថាប័នព័ត៌មានពីរដែលគ្រប់គ្រងដោយបរទេស រួមទាំងកាសែត ខេមបូឌា ដេលី ផង  “ ប្រឆាំង ” រដ្ឋាភិបាល ហើយថា អ្នកកាសែតដែលមិនធ្វើសេចក្តីរាយការណ៍ "ត្រឹមត្រូវ" នឹងត្រូវបានមើលឃើញថា ជា "ខ្ញុំបម្រើបរទេស"។ អំឡុងសន្និសីទកាសែតរយៈពេល៣៧នាទីនៅថ្ងៃទី២នៃកិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិនេះ លោក ហ៊ុន សែន បានចាត់ទុកវិទ្យុអាស៊ីសេរី (RFA) ថា ជា "វិទ្យុប្រឆាំងរដ្ឋាភិបាល" ហើយថា...

រដ្ឋាភិបាល​​ថា​​​ ការ​​​រិះ​​​គន់​​​របស់​​​អាមេរិក​និង EUពាក់​​​ព័ន្ធ​​​​​​មន្ត្រីអាដហុក​​​ទជារឿង​​​នយោបាយ​​​

រដ្ឋាភិបាលបានទិតៀនសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប(EU) ចំពោះការរិះគន់របស់ពួកគេពាក់ព័ន្ធមន្ត្រីសិទ្ធិមនុស្សចំនួន៤រូប និងអតីតមន្ត្រីសិទ្ធិមនុស្សមួយរូប ដែលសុទ្ធតែត្រូវបានឃុំខ្លួននៅកម្ពុជាជាងមួយឆ្នាំមកហើយ ដោយចាត់ទុកសេចក្តីថ្លែងការណ៍របស់ពួកគេថា "មានជាប់ពាក់ព័ន្ធរឿងនយោបាយ"។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា "គេគ្មានសិទ្ធិដាក់សម្ពាធមកលើរដ្ឋាភិបាល ឬតុលាការ ឲ្យដោះលែងអ្នកទាំងនោះឡើយ"។ លោកបានបន្ថែមថា "ខ្ញុំគិតថា វាមានជាប់ពាក់ព័ន្ធរឿងនយោបាយ"។ ពេលសួរថាហេតុអ្វីបានជាលោកគិតថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបមានជាប់ពាក់ព័ន្ធរឿងនយោបាយ លោក ផៃ ស៊ីផាន បានលើកឡើងថា សមាគមសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សផ្សេងៗទៀតទទួលបានមូលនិធិពីអាមេរិក និងសហភាពអឺរ៉ុប។ លោក ផៃ ស៊ីផាន បានថ្លែងថា "ពួកគេគាំទ្រគ្នាទៅវិញទៅមក...ប៉ុន្តែពួកគេមិនខ្វល់ពីនីតិរដ្ឋទេ"។ លោកបន្ថែមថា "យើងជារដ្ឋអធិបតេយ្យ និងជារដ្ឋឯករាជ្យ ហើយយើងគោរពតុលាការ"។លោកបានបន្ថែមទៀតថា"ពួកគេមិនដឹងថា អ្វីជាដំណើរការនីតិវិធីនោះទេ"។ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានចាត់ទុកនីតិវិធីច្បាប់កំពុងបន្តដោយគ្មានការបើកសវនាការថា "ជាការបន្តពេលមិនសមហេតុសមផល" រីឯសហភាពអឺរុ៉បកាលពីថ្ងៃព្រហស្បតិ៍បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលសិទ្ធិរបស់អ្នកទាំង៥នាក់ត្រូវបាន"គោរពពេញលេញ" ។ មន្ត្រីជាន់ខ្ពស់៤រូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងអតីតមន្ត្រីនៅសមាគមនេះមួយរូប គឺលោក...

ពល​​រដ្ឋ​​​​​​ខ្មែរ​​៨​​នាក់​​​ទៀត​​​​ដែល​​​សហ​​រដ្ឋ​អាមេរិក និរទេស​​​​បាន​​​​មក​​​​ដល់​​​ប្រទេស​កម្ពុជាហើយ​​

ពលរដ្ឋខ្មែរប្រាំបីនាក់បន្ថែមទៀតដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក បានមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរកាលពីម្សិលមិញ ដោយអ្នកខ្លះក្នុងចំណោមពួកគេទើបតែមានឱកាសឈានជើងជាន់លើទឹកដីកម្ពុជា ជាលើកដំបូងក្នុងជីវិតរបស់ខ្លួន និងដោយគ្មានគ្រួសារនៅក្នុងប្រទេសនេះ។ ពួកគេត្រូវបានបញ្ជូនមកកាន់ប្រទេសមួយខុសប្លែកគ្នាស្រឡះពីប្រទេសដែលពួកគេបានចាកចេញជាអចិន្ត្រៃយ៍។ ក្នុងចំណោមពួកគេទាំងប្រាំបីនាក់ បុរសម្នាក់បានព្រាត់ប្រាសប្រពន្ធ និងកូនប្រុសរបស់ខ្លួនដែលទើបនឹងកើត។ នេះគឺជាក្រុមទី៣ហើយដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០២ ដែលរដ្ឋាភិបាលនិយាយថាខ្លួនមានបំណងចរចាឡើងវិញ និងធ្វើវិសោធនកម្មដើម្បីបុព្វហេតុមនុស្សធម៌។ លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកថា ពលរដ្ឋខ្មែរទាំងប្រាំបីនាក់នេះពិតជាបានមកដល់កម្ពុជា មែន។ ក្នុងចំណោមបុរសទាំងប្រាំបីនាក់ដែលសុទ្ធតែមិនមែនជាពលរដ្ឋអាមេរិក និងដែលត្រូវបាននិរទេសដោយសារតែពួកគេមានទោសប្រព្រឹត្តបទឧក្រិដ្ឋ មានប្រាំពីរនាក់កំពុងទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលគាំទ្រការធ្វើសមាហរណកម្មនិរទេសជន (Returnee Integration Support Center) ហៅកាត់ RISC...

តុលាការ​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​អ្នក​​​សារព័ត៌មាន​​​វិទ្យុ​​​អាស៊ីសេរី​​​ មុន​​​ទិវា​​​​​សេរីភាព​​​​សារព័ត៌​​​មាន​​​ពិភពលោក​​​​​​

មួយថ្ងៃមុនទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ក្រោយពីលោកមិនបានបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការពាក់ព័ន្ធការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារជាមួយអ្នកនយោបាយគណបក្សប្រឆាំង។ លោក ហួត វុទ្ធី អាយុ៥៤ឆ្នាំដែលមានឈ្មោះថា ហួត ឃីនវុទ្ធី នៅក្នុងឯកសារតុលាការ និងនៅក្នុងលិខិតឆ្លងដែនអាមេរិករបស់លោកផងដែរនោះ ត្រូវបានចោទថា ប្រាប់ពីមុខងារមិនត្រឹមត្រូវអំឡុងចុះទៅពន្ធនាគារកាលពីខែមុន ។ វិទ្យុអាស៊ីសេរីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថា លោក ហួត វុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីប្រចាំប្រទេសកម្ពុជាបានចាកចេញពីប្រទេសនេះកាលពីថ្ងៃសុក្រ ហើយបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនចំពេលមានការបារម្ភថា ច្បាប់នេះនឹងមិនត្រូវបានអនុវត្តត្រឹមត្រូវក្នុងករណីរបស់លោក។ លោកត្រូវបានចោទថា លាក់អត្តសញ្ញាណ ជាការចោទប្រកាន់ដែលប្រឈមការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំចំពោះការចោទ ថា លោកបានចុះវត្តមាននៅពន្ធនាគារព្រៃសថា ជា"ជំនួយការ" គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៩ខែមេសា ជាការអះអាងដែលលោកបានបដិសេធនៅក្នុងការផ្តល់សក្ខីកម្មដល់តុលាការតាមរយៈមេធាវីរបស់លោកកាលពីម្សិលមិញ។ លោក ហួត វុទ្ធី បានមានប្រសាសន៍ថា "ចំពោះការចូលទៅក្នុងពន្ធនាគារនោះទៀតសោតគឺចូលទៅជាមួយនឹងក្រុមតំណាងរាស្ត្រដោយបើកចំហ ដោយគ្រាន់តែអង្គុយស្តាប់គេតែប៉ុណ្ណោះ មិនបានដើរពិនិត្យ ឬសម្ភាសសួរមនុស្សណាទេ"។ ជាថ្មីម្តងទៀត លោកបានបដិសេធថាមិនបានព្យាយាមបន្លំខ្លួនដើម្បីបានចូលទៅក្នុងពន្ធនាគារឡើយ ដោយលើកឡើងថា លោកមិនបានសរសេរអំពីតួនាទីការងាររបស់លោកនៅក្នុងបញ្ជីវត្តមានពន្ធនាគារឡើយ។ លោកបានអះអាងថា...