25.2 C
Phnom Penh

នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី សម្ពោធ កាត់ខ្សែបូ រៀបចំឡើងនៅស្គន់ ខេត្តកំពង់ ចាម បន្ទាប់ពីការបិទការដ្ឋានពង្រីកថ្នល់ជាតិលេខ៧ ពីពីរខ្សែ ទៅ៤ខ្សែ សម្រាប់ចរាចរណ៍ទៅមក ដោយ ប្រើទុនចិនពីគម្រោង គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់តាមភាសាអង់គ្លេសថា ប្រ៊ី BRI។ នៅចំពោះ មុខឯកអគ្គរដ្ឋទូតចិន លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធ នាថ្ងៃទី៧ ខែកក្កថា ការពង្រីកផ្លូវជាតិ ប្រវែង ៤៥គ.ម. ចេញពីទីប្រជុំជនស្គន់ កាត់ស្ពាន គីហ៊្សូណា ទៅរង្វង់មូលក្រុងកំពង់ចាម នឹងជួយសម្រួល ការធ្វើដំណើរ ដឹកជញ្ជូន លើកកំពស់ជីវភាពប្រជាពលរដ្ឋ ហើយរំពឹងថា ការអភិវឌ្ឍន៍ជាតិនេះ នឹងជួយកាត់បន្ថយភាពក្រីក្រ ហើយនិងជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុកជាង១៥%។

គួរកត់សម្គាល់ថា គម្រោងអភិវឌ្ឍន៍ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ ស្ពាន ជាដើម ដែលប្រើទុន

ចិនក្នុងផែនការ ប្រ៊ី ដែលរដ្ឋការក្រុងប៉េកាំងបានសម្រេចបែងថវិកាដាក់ទុនជួយអភិវឌ្ឍលើប្រទេសកម្ពុជាចំនួនពីជាង១៥ ទៅជាង២០ពាន់លានដុល្លារ ជាបំណុលរវាងរដ្ឋនិងរដ្ឋ ឬ រដ្ឋនិងស្ថាប័នឯកជន រវាងប្រទេស ជាមិត្ត។ រដ្ឋការក្រុងប៉េកាំងបានចាត់តាំងសហគ្រាសហិរញ្ញវត្ថុរដ្ឋពីរឲ្យគ្រប់គ្រងបំណុលនេះ គឺធានាគារចិន អាហរ័ណ−នីហរ័ណ (China Import-Export Bank) ហើយនិង ធានាគារចិនអភិវឌ្ឍន៍អន្តរជាតិ (China International Development Bank)។ លក្ខខណ្ឌក្នុងការប្រើប្រាស់ថវិកា ប្រ៊ី គឺត្រូវជួលវិស្វករ ស្ថាបត្យករ និង អ្នកឯកទេសចិនទាំងអស់ ហើយគម្រោងខ្លះ ស្ថិតក្នុងលក្ខខណ្ឌ សង់−គ្រប់គ្រងចាត់ចែង−ផ្ទេរ (BOT)។

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស