Wednesday, November 13, 2019
Home Authors Posts by Mech Dara

Mech Dara

668 POSTS 0 COMMENTS

ទិវា​សិទ្ធិមនុស្ស​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សន្តិវិធី ​​​ខណៈ​​​​​​​រដ្ឋាភិបាល​​និយាយ​ពី​ខ្មែរ​ក្រហម

ពលរដ្ឋ​​​បាន​ជម្នះ​បម្រាមពី​សាលា​ក្រុង​ និង​បាន​ដើរ​ក្បួន​​​កាត់​ក្រុង​ភ្នំពេញ​កាលពី​ម្សិល​​​មិញ ដើម្បី​ប្រារព្ធ​​ទិវា​សិទ្ធិមនុស្ស​​អន្តរ​​​ជាតិ​ ដែល​បាន​​កន្លង​ផុត​ដោយ​គ្មានអំពើ​ហិង្សា​ ខណៈ​ដែល​អាជ្ញាធរ​​បាន​​បង្វែរ​ផ្លូវ​អ្នក​​​ដើរ​​​ហែ​​ជុំវិញ​ទីក្រុង។ ក្រុម​សកម្មជន​​ ព្រះសង្ឃ​ និង​និស្សិត​​មាន​ចំនួន​រាប់​រយ​នាក់​​បាន​ចេញ​ដំណើរ​​ពី​ព្រឹទ្ធ​​​សភា​​នៅ​ទិស​ខាង​ត្បូង ពី​​​ផ្សារ​ដើមគ​​នៅ​​ទិស​ខាង​លិច និង​ស្ពាន​ជ្រោយចង្វា​​នៅ​ទិស​ខាង​ជើង​ ដោយ​មក​​ជួបជុំគ្នា​លើក​ទី១​នៅ​​ការិយា​​​ល័យ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ដាក់​ញត្តិ​​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​​​​ដណ្ដើម​​​​ យក​ដីធ្លី។ ព្រះតេជគុណ ចៅ​ គីន ​ព្រះជន្ម​២៨​វស្សា​ បាន​មាន​សង្ឃដីកា​នៅ​ខាង​ក្រៅ​​បរិវេណ​​ CDC ថា "យើង​មក​ទី​នេះ​ដើម្បី​ទាមទារ​សិទ្ធិ​របស់​យើង​ ដោយ​សារ​តែ​ភាព​អយុត្តិធម៌ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ដែល​យើង​ឃើញ​ ក្នុង​នោះ​មាន​ទាំង​បញ្ហា​​រំលោភ​យក​ដីធ្លី​ផង។ លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​នៅ​ក្មេង​ខ្ចី​នៅ​ឡើយនិង​ទន់​ខ្សោយ​​ ដូច្នេះ​យើង​ត្រូវ​តែ​តស៊ូ​​...

ប្រធាន​​​អង្គ​​​ភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​អះ​​​អាង​​​ថា​​​​​​មាន​​​ការ​​​សរសេរ​​​​​​មួល​​​បង្កាច់​​​លោក​​​

លោក ឱម យិនទៀង ប្រធាន​​​​​​អង្គ​​​ភាព​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​​​​ពុធ​​​បាន​​​ប្រើ​​​សន្និសីទ​​​កាសែត​​​​​​បន្ទាប់​​​ពី​​​​​​ចូល​​​រួម​​​​​​ទិវា​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​អន្តរ​​​ជាតិ​​​​​​របស់​​​អង្គ​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​​​​ដោយ​​​រិះ​​​គន់​​​​​​ខ្លាំងៗ​​​ចំពោះ​​​​​​កាសែត​​​ ខេម​​​បូឌា ដេលី​​​ ពី​​​ព្រោះ​​​​​​កាសែត​​​នេះ​​​​​​​​​​​​សរសេរ​​​តែ​​​​​​​​​​​​អត្ថ​​​បទ​​​​​​រិះ​​​គន់​​​អំពី​​​រូប​​​លោក និង​​​ពុករលួយ។​​​​​​  មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​នៅ​​​ខាង​​​ក្រៅ​​​មហោស្រព​​​កោះ​​​ពេជ្រ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​បន្ទាប់​​​ពី​​​​​​ពិធី​​​​​​នោះ លោក យិន​​​ទៀង​​​​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​ពី​​​អ្នក​​​យកព័ត៌មាន​​​ម្នាក់​​​ថា​​​ហេតុ​​​អ្វី​​​​​​ប្រទេស​​​កម្ពុជា​​​​​​មាន​​​ចំណាត់​​​ថ្នាក់​​​ទាប​​​​​​គឺ​​​១៥៦​​​ក្នុង​​​បណ្តា​​​ប្រទេស​​​១៧៥​​​​​​កាល​​​ពី​​​​​​ឆ្នាំ​​​មុន​​​​​​នៅ​​​ក្នុង​​​​​​សន្ទស្សន៍​​​​​​ពុក​​​រលួយ​​​​​​ប្រចាំ​​​ឆ្នាំ​​​​​​នៃ​​​អង្គ​​​ការ​​​តម្លា​​​ភាព​​​អន្តរ​​​ជាតិ​​​។ លោក យិនទៀង បាន​​​សួរ​​​ថា "អូន មក​​​ពី​​​ណា?” អ្នក​​​យកព័ត៌មាន​​​​​​​​​បាន​​​ឆ្លើយ​​​ថា "ខេមបូឌា ដេលី"។​​​​​ លោក យិនទៀង ដែល​​​ជា​​​ប្រធាន​​​​​​បទ​​​នៃ​​​អត្ថ​​​បទ​​​ទំព័រ​​​មុខ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ទាក់​​​ទង​​​នឹង​​​​​​សេចក្តី​​​សម្រេច​​​ចិត្ត​​​របស់​​​លោក​​​មិន​​​​​​​​​ដាក់​​​ទោស​​​មន្ត្រី​​​ក្រសួង​​​សុខា​​​ភិបាល​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​​​​ដោយ​​​មាន​​​ការ​​​លាត​​​ត្រដាង​​​ថា​​​មន្ត្រី​​​រូប​​​នេះ​​​​​​បាន​​​ទទួល​​​សំណូក​​​​​​រាប់​​​រយ​​​​​​រាប់​​​ពាន់​​​ដុល្លារ​​​ បាន​​​បញ្ជាក់​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា អង្គ​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​មិន​​​ដាក់​​​​​​ចំណាត់​​​ថ្នាក់​​​លើ​​​ប្រទេស​​​នានា​​​ទេ។​​​​​​ លោក យិនទៀន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ "ដេលី អូន ខ្ញុំ​​​ចង់​​​ប្រាប់​​​អូន​​​ថា អង្គ​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​មិន​​​​​​​​​ឲ្យ​​​​​​​​​ធ្វើ​​​​​​ចំណាត់​​​ថ្នាក់ ឬ​​​ចំណាត់​​​​​​លេខ​​​​​​ហ្នឹង​​​​​​ទេ។​​​ នេះ​​​មិន​​​មែន​​​ជា​​​ស្តង់ដារ​​​អន្ត​​​រ​​​ជាតិ​​​ទេ ហើយ​​​​​​ជា​​​របស់​​​​​​អង្គ​​​ការ​​​មួយ​​​។ បើ​​​ធ្វើ​​​តាម​​​អង្គ​​​ការ​​​មួយ​​​ បី​​​នាក់​​​បង្កើត​​​អង្គ​​​ការ​​​មួយ អ៊ី​​​ចឹង​​​ដាក់​​​ដេលី​​​សូន្យ ដាក់​​​សូន្យ​​​ប្រាំ​​​ដង​​​ក៏​​​បាន​​​ដែរ"។​​​​​​​​​​​​ បន្ទាប់​​​មក លោក យិន​​​ទៀង​​​ ​​​​​​ត្រូវ​​​អ្នក​​​យកព័ត៌មាន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​​​រៀប​​​រាប់​​​​​​អ្វី​​​​​​ដែល​​​លោក​​​ជឿ​​​ថា​​​ជា​​​​​​សមិទ្ធ​​​ផល​​​​​​របស់​​​អង្គ​​​ភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ។​​​​​​ លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា"​​​ឲ្យ​​​ខ្ញុំ​​​និយាយ​​​​​​ម៉េចទៀត បើ​​​​​​ខ្ញុំ​​​និយាយ​​​​​​ហើយ​​​។​​​ គេ​​​ផ្សាយ​​​ទូទាំង​​​ប្រទេស ប៉ុន្តែ​​​អូន​​​អត់​​​ស្តាប់​​​ បើ​​​ខ្ញុំ​​​និយាយ​​​ម្តង​​​ទៀត​​​ អូន​​​ឯង​​​អត់​​​​​​​​​​​​ស្តាប់​​​ ព្រោះ​​​អូន​​​មិន​​​យក​​​ពាក្យ​​​ទាំង​​​នេះ​​​ទៅ​​​​​​ចុះ​​​​​​ផ្សាយ​​​ក្នុង​​​កាសែត​​​​​​ដែរ"។ លោក​​​ប្រធាន​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​សួរ​​​ថា​​​ហេតុ​​​អ្វី​​​ក៏​​​កាសែត ខេម​​​បូឌា ដេលី សរសេរ​​​មួល​​​បង្កាច់​​​រូប​​​លោក​​​ "​​​មិន​​​ដែល​​​ឃើញ​​​យក​​​​​ពាក្យ​​​​​​ខ្ញុំ​​​ទៅ​​​ចុះ​​​ទេ ឃើញ​​​តែ​​​យក​​​ពាក្យ​​​ខ្ញុំ​​​ទៅ​​​​​​កា​​​ឡៃ ឬ​​​​​​មួល​​​បង្កាច់​​​ខ្ញុំ"។ ​​​​​​ លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា "អូន អូន​​​​​​ឯង​​​ចង់​​​​​​ភ្នាល់​​​៥០០០​​​ដុល្លារ​​​ ខ្ញុំ​​​នឹង​​​បង្ហាញ​​​អូន​​​។ អូន​​​​​​ឯង​​​ទើប​​​ចូល​​​ធ្វើ​​​ ដេលី ប៉ុន្មាន​​​ថ្ងៃ​​​​​​?” បន្ទាប់​​​មក លោក យិន​​​ទៀង បាន​​​រៀប​​​រាប់​​​​​​អំពី​​​​​​ប្រវត្តិ​​​​​​នៃ​​​សេចក្តី​​​ទុក្ខ​​​​​​ជាមួយ​​​កាសែត​​​នេះ។ លោក​​​បាន​​​លើក​​​ឡើង​​​ពី​​​​​​អត្ថ​​​បទ​​​មួយ​​​​​​ដែល​​​​​​ចេញ​​​ផ្សាយ​​​​​​ជាង​​​មួយ​​​ទសវត្សរ៍​​​​​​កន្លង​​​មក​​​នេះ​​​ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​​​​ដែល​​​ភរិយា​​​របស់​​​លោក​​​ប្រឈម បន្ទាប់​​​ពី​​​​​​ព្យាយាម​​​ទិញ​​​​​​ឈើ​​​ដែល​​​គេ​​​កាប់​​​ខុស​​​ច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០០៤ កាសែត​​​ ខេម​​​បូឌា ដេលី បាន​​​ចេញ​​​ផ្សាយ​​​អត្ថ​​​បទ​​​មួយ​​​ពី​​​ស្រុក​​​ឱរាល់ ខេត្ត​​​កំពង់​​​ស្ពឺ​​​ ក្នុង​​​នោះ​​​មាន​​​ស្ត្រី​​​ម្នាក់​​​​​​ដែល​​​អះ​​​អាង​​​ថា​​​ជា​​​ភរិយា​​​របស់​​​លោក យិនទៀង ហើយ​​​ដែល​​​អ្នក​​​ភូមិ​​​​​​និយាយ​​​ថា​​​​​​ជា​​​ប្រពន្ធ​​​ទី​​​បី​​​ ​​​ត្រូវ​​​គេ​​​រឹប​​​អូស​​​​​​ឈើ​​​ប្រណីត​​​​​​ចំនួន​​​៤,៣​​​ម៉ែត្រ​​​គូប​​​ពី​​​ស្ត្រី​​​រូប​​​នេះ។​​​​​​ លោក យិន​​​ទៀង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ដេលី ពេល​​​ប្រពន្ធ​​​ខ្ញុំ​​​​​​ទៅ​​​ជួស​​​ជុល​​​ផ្ទះ និយាយ​​​ថា​​​​​​ប្រពន្ធ​​​ខ្ញុំ​​​ជា​​​ប្រពន្ធ​​​ចុង​​​​​​ទី​​​បី។ មាន​​​​​​​​​រឿង​​​អី​​​ផ្សេង​​​ទៀត​​​​​​​​​។​​​ ខ្ញុំ​​​​​​​​​ជួស​​​ជុល​​​ផ្ទះ​​​ ​​​ថា​​​ខ្ញុំ​​​ជា​​​​​​មេ​​​កាប់​​​ព្រៃ​​​ ឈើ​​​​​​អស់​​​ពី​​​ភ្នំ​​​ឱរាល់ ខ្ញុំ​​​មិន​​​ដែល​​​ស្គាល់​​​ឱរាល់។ ហើយ​​​សំណាង​​​ដែរ​​​ដែល​​​ផ្ទះ​​​វីឡា​​​​​​ខ្ញុំ បង្អួច​​​​​​សុទ្ធ​​​ធ្វើ​​​អំពី​​​ដែក បើ​​​ធ្វើ​​​ពី​​​​​​ឈើ​​​​​​ទៀត​​​ គឺ​​​អូន​​​ឯង​​​ជេរ​​​​​​ហើយ​​​"។ ទន្ទឹម​​​នេះ លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា ទង្វើ​​​ល្អ​​​របស់​​​អង្គភាព​​​លោក​​​ត្រូវ​​​គេ​​​មើល​​​រំលង។​​​​​​​​​​​​ លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​សួរ​​​​​​ថា ដេលី​​​​​​និយាយ​​​ល្អ​​​ពី​​​ខ្ញុំ​​​ទេ? ហើយ​​​ដេលី​​​និយាយ​​​ល្អ​​​​​ពី​​​​​​​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួ​​​យ​​​យើង​​​ខ្ញុំ​​​​​​ទេ? សូន្យ​​​។ អូនឯង​​​ ទៅ​​​​​​មើល​​​អត្ថ​​​បទ​​​​​​អូន​​​ឯង​​​ឡើង​​​វិញទៅ"។ មាន​​​ប្រសាសន៍​​​​​​ដោយ​​​ដំឡើង​​​សំឡេង លោក​​​ប្រធាន​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​នេះ​​​បាន​​​រិះ​​​គន់​​​​​​ដោយ​​​ប្រើ​​​​​​សម្តី​​​ធ្ងន់ៗ​​​​​​ទៅ​​​លើ​​​អ្នក​​​យក​​​ព័ត៌មាន។​​​ លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ត​​​ថា "​​​ខ្ញុំ​​​ជាន់​​​កែង​​​អូន​​​ឯង​​​ អូន​​​ឯង​​​​​​ប្រព្រឹត្ត​​​របៀប​​​ហ្នឹង​​​។ អូនឯង កុំ​​​គិត​​​ថា​​​​​​ខ្ញុំ​​​ជា​​​ចំណាប់​​​ខ្មាំង​​​អូន​​​ឯង។ ខ្ញុំ​​​អត់​​​បាន​​​ស៊ី​​​​​​បាយ ឬ​​​ប្រាក់​​​ខែ​​​ដេលីទេ ខ្ញុំ​​​ស៊ី​​​ប្រាក់​​​ខែ​​​រាស្ត្រ​​​។ អូន​​​បន្ត​​​កិច្ច​​​ការ​​​ដ៏​​​អាក្រក់​​​​​​របស់​​​អូនឯងទៀត​​​ទៅ ហើយ​​​ខ្ញុំ​​​​​​​​​​​​បន្ត​​​​​​​​​កិច្ច​​​ការ​​​ដែល​​​ខ្ញុំ​​​គិត​​​ថា​​​ល្អ​​​របស់​​​ខ្ញុំ។ ចុង​​​ប៊ិច​​​អូន​​​ឯង​​​​​​​​​​​​សម្លាប់​​​​​​​​​គេ​​​អស់​​​ច្រើន​​​​​ហើយ​​​ មិន​​​តិច​​​តួចទេ ខ្លាំង​​​ជាង​​​ចុង​​​អាវុធទៀត"៕​​ ​​​  

នគ​​​របាល​​​និយាយ​​​ថា ជន​​​រង់គ្រោះ​​​​​​ទី​​​៥​​​ម្នាក់​​​ទៀត​​​ស្លាប់​​​ បន្ទាប់ពី​​​ទទួល​​​ទាន​​​​​​សាច់ឆ្កែ​​​ពុល

នគរ​បាល​​​បាន​និយាយ​ថា មនុស្ស​ទី៥​​ម្នាក់​ទៀត​បាន​ស្លាប់​ក្នុង​​ខេត្ត​ក្រចេះ​កាលពី​ម្សិល​មិញ បន្ទាប់​ពី​​ហូប​សាច់​ឆ្កែ​​​ដែល​ងាប់​ដោយ​សារ​ពុល​ថ្នាំ​ ចំណែក​មនុស្ស​​ប្រាំបី​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​បន្ទាប់ពីហូប​សាច់​ឆ្កែ​ដូចគ្នានេះ​​​។ សត្វ​​​ឆ្កែ​នេះ​បាន​ងាប់​នៅ​ក្នុង​ឃុំស្នួល ស្រុក​​​ស្នួល ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​កាល​ពី​សប្ដាហ៍​មុន ​ហើយ​​​ត្រូវ​​លោក ជា រ័ត្ន ​អាយុ​៧៦​ឆ្នាំ​​បាន​សុំ​ទិញ​ក្នុង​តម្លៃ​៣៥.០០០​រៀល ដែល​គាត់​បាន​យក​ទៅ​ដុត​ ហើយ​ហៅ​មិត្ត​ភក្តិ​មក​ជប់លៀង​កាលពី​ថ្ងៃ​អាទិត្យ។ ចុង​ភៅ​ និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​ស្លាប់​បន្ទាប់​ពី​ហូប​សាច់​ឆ្កែ​នេះ ចំណែក​មនុស្ស​ទី៤​បាន​ស្លាប់​បន្ទាប់​​ពី​ហូប​សាច់ឆ្កែ​ដែល​នៅ​សល់​​​អំឡុង​​​ពិធី​បុណ្យសព​លោក ជា រ័ត្ន។ លោក ថៃ លីថុន នាយ​ប៉ុស្តិ៍​ឃុំ​បាន​មាន​ប្រសាសន៍​ថា ជន​រងគ្រោះទី៥​ក៏​បាន​ស្លាប​​​់​​​ដែរ​​​​បន្ទាប់​ពី​ហូប​សាច់​ឆ្កែ​នេះ​អំឡុង​​​ពិធី​បុណ្យ​សព​នោះ​​​​។ លោក លីថុន បាន​ថ្លែង​ថា "​លោក ហ៊ឹម សារីបុត្រ អាយុ​៤១​ឆ្នាំ ដែល​បាន​មក​ចូល​រួម​បុណ្យ​សព​លោក...

​ក្រុម​មន្ត្រី​​​និយាយ​ថា មនុស្ស​ប​ួន​នាក់​ស្លាប់​ដោយសារ​ពុល​​សាច់ឆ្កែ​នៅ​ក្នុង​ស្រុក​​​​ស្នួល ខេត្ត​ក្រចេះ​

ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​បី​នាក់​បាន​ស្លាប់បន្ទាប់ពីពុល​​ដោយ​សារ​ហូប​សាច់​ឆ្កែ​​​​​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​កាលពី​ម្សិលមិញ ​បន្ទាប់ពី​ហូប​សាច់​ឆ្កែដដែលនេះ​​ដែល​គេ​ចម្អិន​ធ្វើ​ម្ហូបនៅ​​​ពិធី​បុណ្យ​សព​​​អ្នក​ស្លាប់​ម្នាក់​​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​​។ យោង​តាម​លោក ថៃ លីថុន ​នាយ​ប៉ុស្ដិ៍​ឃុំ​បាន​ឲ្យ​ដឹង​ថា ​ឆ្កែ​នេះ​បាន​ងាប់​ដោយ​​​មិន​ដឹង​មូល​ហេតុ​​នៅ​ក្នុង​​ឃុំស្នួល ស្រុក​ស្នួល​ ​កាល​​ពី​សប្ដាហ៍​មុន ហើយ​ម្ចាស់​ឆ្កែ​​​មាន​គម្រោង​យក​វា​ទៅ​កប់ទេ​កាលពី​ចុង​សប្ដាហ៍ ប៉ុន្តែ​ពេល​​​​​នោះ​អ្នក​ជិត​ខាង​ឈ្មោះ ជា រ័ត្ន អាយុ​៧៦​ឆ្នាំ ​បាន​សុំ​ទិញ​​យក​ទៅ​​​ដុត​ហូប​។ លោក លី ថុន មាន​ប្រសាសន៍​ថា "​ម្ចាស់​ឆ្កែ​មិន​ដឹង​ថា ​ឆ្កែ​នេះ​ត្រូវ​បាន​គេ​បំពុល​ទេ។ គាត់​​ចង់​យក​វា​ទៅ​កប់​ ប៉ុន្តែ​​លោក ជា រ័ត្ន បាន​សុំទិញ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប។ គាត់​មិន​ចង់​​​បោះ​វា​ចោល​"។ ​នាយ​ប៉ុស្តិ៍រូបនេះ​បាន​មាន​ប្រសាសន៍ថា ពេល​នោះ លោក...

អង្គការ​លីកាដូ​​លុបចោល​ការទៅសួរ​សុខទុក្ខ​អ្នកទោស​ដោយសារ​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​លុប​ចោល​​ការ​ចុះទៅ​សួរ​សុខទុក្ខ​​អ្នក​ទោស​នៅ​ពន្ធនាគារ​ប្រចាំ​ឆ្នាំ​នៅ​ទិវា​សិទ្ធិ​មនុស្ស​​​​អន្តរជាតិ​​ ដែល​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​​នៅ​ឆ្នាំ​នេះ​ ជា​លើក​ទី១​ក្នុង​រយៈ​ពេល​​២ទសវត្សរ៍​​​ តវ៉ា​ទៅ​​​នឹង​អ្វី​ដែល​​​ខ្លួន​និយាយ​ថា ជា​ការ​​​ដាក់​កំហិត​​ថ្មី​របស់​រដ្ឋាភិបាល​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ អង្គការ​លីកាដូ​​លើក​ឡើង​ថា ​ការ​ដាក់​កំហិត "មិនចាំបាច់" ​ដោយ​​​អគ្គនាយក​ដ្ឋាន​​​ពន្ធនាគារ​​​ដែលស្ថិត​នៅ​ក្រោម​ក្រសួង​មហា​ផ្ទៃ​​នោះ​ បាន​ហាមឃាត់​​​មិន​ឲ្យ​រៀបចំ​ពិធី​ណាមួយ​​​​នៅ​ពន្ធនាគារ និង​មិន​ឲ្យ​ចែក​​ចំណី​អាហារ​ដោយ​​​​ផ្ទាល់​​ដល់​អ្នក​ទោស​ដូច​ដែល​ខ្លួន​​​​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ឡើយ​។ ជាការ​តវ៉ា​ អង្គការ​នេះ​បានលើក​ឡើង​ថា ខ្លួន​​បាន​លុប​ចោល​ការ​ចុះទៅ​សួរ​សុខទុក្ខ​អ្នក​ទោស​នៅ​ពន្ធនាគារ​​​នៅ​ទិវា​សិទ្ធិ​មនុស្ស​ ជា​លើក​ទី១​ក្នុង​រយៈ​ពេល​២០​ឆ្នាំ។ អង្គការ​នេះ​​​​បាន​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​រៀបចំ​ពិធី​នៅ​ក្នុង​ពន្ធនាគារ​​​ជា​ការ​រំលោភបំពាន​សិទ្ធិ​អ្នក​ទោស​ដែល​ត្រូវ​ដោះ​ស្រាយ​​ភាព​​ណែន​ណាំតាន់​តាប់នៃពេលវេលាដ៏មាន​តម្លៃនៅ​ក្រៅបន្ទប់ឃុំខ្លួន។ អង្គការ​លីកាដូ​បាន​បន្ថែម​​ថា ហើយ​ប្រសិន​បើ​​​​អង្គការ​នេះ​មិន​អាច​ផ្ដល់​​​កញ្ចប់​ចំណី​​​អាហារ​ដល់​ដៃ​​អ្នក​ទោស​ដោយ​ផ្ទាល់​ទេ កញ្ចប់​ចំណីអាហារ​នោះ​នឹង​ឆ្លង​កាត់​ប្រព័ន្ធពន្ធ​នាគារ​​​​ដែល​ពុក​រលួយ​​មិន​ខាន​​។ ​លោកស្រី ណាលី ពីឡូក ​ប្រធាន​អង្គការ​លីកាដូ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា "​ការ​​​ដាក់​កំហិត​នេះ​​បង្ហាញ​ពី​ស្ថាន​ភាព​មិន​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ។ ទម្លាប់​រយៈ​ពេល​២០​ឆ្នាំ​នៃ​ការ​ផ្ដល់​ឱកាស​ដល់​អ្នក​ទោស​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ដែល​ភាគច្រើន​នៃ​ពួកគេ​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​នោះ កំពុង​ត្រូវ​បាន​ហាម​​ឃាត់ និង​ដើម្បី​អ្វីទៅ? លោក សាន កែវ ​​អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​​​​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​​​​មាន​ប្រសា​សន៍​​​ថា រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​​អង្គការ​លីកាដូ​​មិន​ឲ្យ​ចែក​កញ្ចប់​ចំណីអាហារ​​ដោយ​ផ្ទាល់​​ឡើយ​ ប៉ុន្តែ​បាន​ហាម​ឃាត់​​​កម្មវិធី​កម្សាន្ត​​ដោយ​​​សារ​​បារម្ភ​ពីបញ្ហា​សន្តិសុខ។ លោក​បាន​បន្ថែម​ថា​​ "​យើង​បាន​ហាម​ឃាត់​​ពួកគេ​មិន​ឲ្យ​​រៀបចំ​កម្មវិធី​សិល្បៈ និង​ការ​ប្រគំ​តន្ត្រី។...

សមាជិក​សភា​សហរដ្ឋ​អាមេរិក​​សម្ដែង​កង្វល់​អំពី​ប្រទេស​កម្ពុជា

សមាជិក​សភា​សហរដ្ឋ​​​អាមេរិក​​១៦​រូប​​​បាន​សរសេរ​លិខិត​​​មក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដើម្បី​បន្ថែម​​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​​ទៅ​លើ​ការ​អំពាវនាវ​ថ្មីៗ​​ជាច្រើន ដើម្បី​ឲ្យ​មាន​ការ​​ស្ដារ​បរិយាកាស​ប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ និង​​ឲ្យ​លុប​ចោល​​ដីកា​ចាប់​ខ្លួន​​ដែល​ចេញ​​ចំពោះ​​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង។ ដោយ​មាន​​ហត្ថលេខា​​សមាជិក​​​​សភា​សហ​រដ្ឋ​​​អាមេរិក​​ទាំង​ខាង​គណបក្ស​​ប្រជាធិប​​តេយ្យ​​​ ទាំង​​ខាង​គណបក្ស​​​សាធារណរដ្ឋ​​ លិខិត​ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ព្រហស្បតិ៍​​ ផ្ញើ​មក​លោក ហ៊ុន សែន ​សម្ដែង​នូវ​ "​កង្វល់​​ដ៏ជ្រាល​ជ្រៅ​អំពី​ការ​ប្រឹង​ប្រែង​​​ដើម្បី​បង្អាក់​ការ​ចម្រើន​លូតលាស់​​​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​​​របស់​អ្នក"។ លិខិត​​​​​​លើក​ឡើង​នូវ​ការ​ដក​លោក សម រង្ស៊ី ចេញ​ពី​សភា​ជាតិ​កាលពី​ខែ​វិច្ឆិកា ព្រមទាំង​ការ​វាយ​ដំ​ច្រំធាក់​ដ៏ឃោរឃៅ​កាលពី​ថ្ងៃទី​២៦​​​​​ខែ​តុលា លើ​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​ពីរ​រូប​នៅ​ក្រៅ​សភា ​ដោយ​អំពាវ​នាវ​​ដល់​​​លោក​នាយក​​រដ្ឋមន្ត្រី​ឲ្យ​ "​បញ្ឈប់​ការ​រំខាន​យាយី​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​គណបក្ស​ប្រឆាំង​​នៅ​ប្រទេស​កម្ពុជា"។ លិខិត​​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ Ed ​​​Royce ​ប្រធាន​គណៈកម្មាធិការ​សភា​​ទទួល​​បន្ទុក​កិច្ច​ការ​បរទេស​​ និង​​សមាជិក​សភា​ផ្សេង​ទៀត​ មាន​ខ្លឹមសារ​ថា "​ប្រជា​​​ពលរដ្ឋ​​​នៃ​ប្រទេស​​​​​កម្ពុជា​​សម​នឹង​ទទួល​បាន​​​ការ​ស្ដាប់​មតិ​របស់​ខ្លួន​ក្នុង​សង្គម​មួយ​​ដែល​ស្វាគមន៍​ឲ្យ​មាន​ការ​ពិភាក្សា​​បើក​ទូលាយ​ និង​ការ​​គោរព​តម្លៃ​ប្រជា​​​ធិបតេយ្យ"។ លិខិត​នោះ​បាន​បន្ថែម​ថា "យើង​​អំពាវ​នាវ​​​​ឲ្យ​លោក​ឈប់​ជា​បន្ទាន់​នូវ​ការ​រំខាន​យាយី​...

លោក កឹម សុខា ដាស់​​​តឿន​​​ឲ្យប្រុង​ប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ហ្វេស​ប៊ុក

កាលពី​ម្សិលមិញ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​និយាយ​​ទៅ​កាន់​មេដឹកនាំ​យុវជន​ប្រចាំ​ខេត្ត​របស់​​​គណ​បក្ស​សង្គ្រោះជាតិ​​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាមួយ​អ្វី​ដែល​ពួកគេ​​បង្ហោះ​តាម​ហ្វេសប៊ុក​ ដោយ​​សុំ​ឲ្យ​ពួកគេ​​ចេះ​គួរ​សម​នៅពេលមាន​​វិវាទ​នយោ​​បាយ​​ ដើម្បី​ទប់​ស្កាត់​ការ​បង្ក​​បញ្ហា​​​ណាមួយ​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា។ ​ជា​ប្រធាន​អង្គប្រជុំ​នៅ​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះជាតិ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​អវត្តមាន​​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​​​​ស្ថិត​ក្នុង​ភាព​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​​​ទៅ​កាន់​​តំបន់​អឺរ៉ុប​ដើម្បី​ចៀសពីការ​ចាប់​ខ្លួន លោក កឹម សុខា បាន​​​អំពាវ​នាវ​ឲ្យ​​មេដឹកនាំ​យុវជន​​ដែល​មក​ជួប​ជុំគ្នា​​កុំ​ឲ្យ​​ប្រើ​លេស​ណាមួយ​​វាយ​ប្រហារ​​ ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ​​។ លោក កឹម សុខា បាន​កត់​សម្គាល់​ថា ការ​វាយ​ដំ​ជា​ច្រើន​លើក​​ទៅ​លើ​គណបក្ស​សង្គ្រោះ​​​​ជាតិ​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មកនេះ​ រួម​មាន​​ការ​វាយ​ដំ​ទៅ​លើ​​តំណាង​រាស្ត្រ​ពីរ​រូប​ ការ​​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​ការ​​បណ្ដេញ​​រូប​លោក​ផ្ទាល់​ដ៏​គួរ​ឲ្យ​អស់​សំណើច​ពី​​អនុប្រធាន​ទី១​រដ្ឋសភា​​បាន​ធ្វើ​​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​​អន្តរជាតិ​​ទៅ​លើ​គណបក្ស​ប្រជា​ជន​កម្ពុជា​។ លោក កឹម សុខា ​​បាន​មាន​ប្រសាសន៍​ថា...

តុលាការ​ចេញ​ដីកា​​ចាប់​ខ្លួន​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេស​ប៊ុក​ដ៏មាន​​ប្រជាប្រិយ​​របស់​លោក សម រង្ស៊ី

កាលពី​ម្សិលមិញ តុលាការ​​​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជំនួយ​ការ​ម្នាក់​​របស់​​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​ប្រឆាំង​ ​ដែល​ជួយ​គ្រប់គ្រង​ទំព័រ​ហ្វេស​ប៊ុក​​​​ដ៏មាន​ប្រជាប្រិយភាព​របស់​លោក​ និងជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផលិត​វីដេអូ​ដែល​​​​ក្នុង​​នោះ​លោក ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​​ដែល​​កំពុង​ជាប់​​ពន្ធនាគារ​ ធ្វើ​បទ​បង្ហាញ​​អំពី​សន្ធិសញ្ញា​​ក្លែង​ក្លាយ​មួយ។ កាលពី​ខែ​សីហា ​លោក ហុង សុខហួរ ​ត្រូវ​​​​​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួនដោយ​​​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើត​ជំងឺ​ដេក​មិន​លក់​​បន្ទាប់ពី​មើល​វីដេអូ​​​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ធ្វើ​បទ​បង្ហាញ​​សន្ធិសញ្ញា​ក្លែង​ក្លាយ​ដែល​បង្ហាញ​​ពី​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​​វៀតណាម​​ ដើម្បី​​រម្លាយ​ព្រំដែន​ភាគ​​​​ខាង​កើត។ លោក សម រង្ស៊ី ដែល​ពេល​នេះ​កំពុង​និរទេស​ខ្លួន​​​នៅ​បរទេស​ដើម្បី​​គេច​វេះ​ដីកា​ចាប់​ខ្លួន​លោក​​ដែល​តុលាការ​បាន​ចេញ​កាល​​ពី​ខែ​មុន ត្រូវ​បាន​​​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​​​ទៅ​តុលាការ​នៅ​ថ្ងៃ​​សុក្រ ដើម្បី​ធ្វើ​ការ​សាក​សួរ​​ទាក់​ទិន​វីដេអូ​​​ខាង​លើ​តាម​ការ​ចោទ​ប្រកាន់​បណ្ដោះអាសន្ន​ពីបទ​សមគំនិត​​ក្លែង​បន្លំ​ឯកសារ និង​បទ​​ញុះញង់​។ ទោះជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា លោក​មិន​បាន​​ស្ថិត​​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​ទេ នៅ​ពេល​វីដេអូ​​នោះ​​ត្រូវ​បាន​បង្ហោះ ហើយ​មាន​ប្រសាសន៍​ថា ក្រុម​ការ​ងារ​ហ្វេសប៊ុក​របស់​លោក​ជា​អ្នក​បង្ហោះ​វីដេអូ​នោះ​ ហើយ​បន្ទាប់​មក​ក៏​បាន​លុប​វា​ចោល​វិញ​។ ​ដីកា​​ចាប់​ខ្លួន​​កាលពី​ម្សិលមិញ គឺ​សម្រាប់​​​លោក...

ក្រុម​សមាជិកសភា​គណបក្ស​ប្រឆាំង​ចាប់​​​ផ្តើម​​​ធ្វើពហិការ​កិច្ច​ប្រជុំ​សភា​

លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​៥៥​​​រូប នឹង​​​ធ្វើ​​​ពហិការ​​​កិច្ច​​​ប្រជុំ​​​រដ្ឋ​​​សភា​​​នៅ​​​ព្រឹក​​​​​​នេះ​​​ និង​​​កិច្ច​​​ប្រជុំ​​​ទាំង​​​អស់​​​នាពេល​​​អនា​​​គត ​​​​​​រហូត​​​ដល់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ធានា​​​សុវត្ថិភាព​​​របស់​​​ពួក​​​គេ ហើយ​ងា​​​ក​​​ទៅ​​​រក​​​ស្មារតី​​​នៃ​​​កិច្ច​​​សហប្រតិបត្តិការ​​​សភា​វិញ​។ នៅ​​​ក្នុង​​​រយៈ​​​ពេល​​​តែ​មួយ​​​ខែ​​​ តំណាង​​​រាស្ត្រ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​​​​​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ដោយ​​​ក្រុម​​​បាតុករ​​​គាំទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ខណៈ​​​រូប​​​លោកទាំងពីរ​​​​ចេញ​​​ពី​​​ប្រជុំ​​​​សភា​​​ លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​ ហើយ​​​លោក​​​ សម រង្ស៊ី ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​សមាជិក​​​សភា​​​ បន្ទាប់​​​ពី​​​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ជុំ​​​វិញ​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ចាស់​​​ពាក់​​​ព័ន្ធ​​​បទ​​​បរិហារ​​​កេរ្តិ៍។ រដ្ឋ​​​សភា​​​នឹង​​​បើក​​​កិច្ច​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​ជា​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​តុលា​​​មក​​​ នៅ​​​ពេល​​​លោក កឹម សុខា ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​​​​ឆ្នោត​​​គួរ​​​ឲ្យ​​​សង្ស័យ​​​មួយ​​​ដែលរយៈពេល​​​​​​​តែ​​​បួន​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​ត្រូវ​​​បាន​​​វាយ​​​ដ​​​ំ​​​ដោយ​​​ក្រុមបាតុករ​​​គំាទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ដែល​​​រួម​​​មាន​​​ទាហាន​​​ស្លៀក​​​ពាក់​​​សីុវិល​​​ផង។ លោក សម រង្ស៊ី ដែល​​​បច្ចុប្បន្ន​​​​​​ស្ថិត​​​ក្នុង​​​ភាព​​​និរទេស​​​ខ្លួនដោយ​ខ្លួន​ឯង​នៅ​​​​​​ក្នុង​​​ប្រទេស​​​ ​​​បារាំង​​​ដើម្បី​​​គេច​​​ចេញ​​​ពី​​​ការ​​​ចាប់​​​ខ​​​្លួននោះ​បាន​​​មាន​​​ប្រសាសន៍ថា​​​ លោក និងលោក​ កឹម​ សុខា បាន​​​សម្រេច​​​កាល​​​ពី​​​យប់​​​មិញ​​​ថា គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ចូល​​​រួម​​​​​​កិច្ច​​​ប្រជុំ​​​សភា​នៅ​​​ក្រោម​​​កាលៈទេសៈ​​​ដូច​​​េនះ​​​ឡើយ​​​។ ​​​ការ​​​បោះឆ្នោត​​​លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៦ គ្រោង​​​ធ្វើ​​​ឡើង​នៅ​​​ថ្ងៃ​​​នេះ​​​។​​​ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​"ស្ថាន​​​ភាព​​​មិនដូច​​​​ធម្មតាទេ​​​ ដូច្នេះ​​​យើង​​​នឹង​​​​​​មិន​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​យើង​​​ដូច​​​ធម្មតា​​​ឡើយ។ ​​​យើង​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ធានា​​​ដល់​​​សន្តិសុខ...

សេចក្តី​ព្រាង​ច្បាប់​សហជីព​ថ្មីបំផុត​ទោទន់​ទៅ​រក​សហជីព​

សហជីព​​​ទំនង​​​ជា​​​ទទួល​​​បាន​​​​​​ជោគជ័យ​លើ​និយោជក​​​ក្នុង​​​ការ​​​តតាំង​​​គ្នា​​​​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ពាក់​​​ព័ន្ធ​​​​នឹង​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ដែល​​​បាន​​​ទៅដល់​​​សភា​​​កាល​​​ពី​​​សប្តាហ៍​​​មុន។ សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មីបំផុត​នេះ​ដែល​​​នឹង​​​​​​​​​គ្រប់​​​គ្រង​​​សហជីព​​​រាប់​​​រយ​​​ក្នុង​​​ប្រទេស​​​​​​ត្រូវ​​​បាន​​​​ទទួល​​​ការ​​​យល់​​​ព្រម​​​ពី​​​​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ហើយ​​​ទទួល​​​បាន​​​ដោយកាសែត​ ខេមបូឌា ដេលី​ កាល​​​ពី​​​ម្សិលមិញ​​​។ វា​​​គឺជា​​​សំណៅ​​​​​​​ពេញ​​​លេញ​​​លើក​​​ដំបូង​​​​នៃ​​​​សេចក្តី​​​ព្រាង​​​ដែល​​​ត្រូវ​​​បាន​​​​ផ្សព្វ​ផ្សាយ​ជា​​​សាធារណៈ​​​ចាប់​​​តាំង​​​ពី​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១៤​​​មក​​​។ អំឡុង​​​ពេល​​​នោះ ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ (ILO) ដែល​​​បាន​​​និង​​​កំពុង​​​ផ្តល់​​​ប្រឹក្សា​​​ដល់​​​រដ្ឋាភិបាល​​​ស្តី​​​អំពី​​​ច្បាប់​​​នេះ​​​ បាន​​​​​​លើក​​​ឡើង​​​ពី​​​កង្វល់​​​ធំៗ​ពាក់​​​ព័ន្ធ​​​នឹង​​​បទប្បញ្ញត្តិ​​​មួយ​​​ដែល​​​តម្រូ​​​វ​​​ឲ្យ​​​សហជីព​​​ដែល​ព្យាយាម​​​បង្កើត​​​សាខា​​​មូល​​​ដ្ឋាន​​​ត្រូវ​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​២០​​​ភាគ​​​រយ​​​ពី​​​កម្មករ​​​​​​និយោជិត​​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​មួយ។ អង្គការ​​​នេះ​​​​​បាន​​​ចាត់​​​ទុក​​​ ​ការ​​​កំណត់​​​ចំនួនភាគរយ​​​​នេះថា​​​​ "ខ្ពស់​​​មិន​​​សម​​​ហេតុ​​​សម​​​ផល" ហើយ​​​មិន​​​ស្រប​​​តាម​​​​​​កាតព្វកិច្ច​​​​អន្តរ​​​ជាតិ​​​របស់​​​​កម្ពុជា​​​ក្នុង​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​កម្មករ។ កាល​​​ពីខែ​​​កក្កដា ក្រសួង​​​ការ​​​ងារ​​​បាន​​​កាត់​​​បន្ថយការ​​​កំណត់​​​ចំនួន​​​ភ្លាម​​​មក​​​ត្រឹម​​​១០​​​នាក់​​​ដោយ​​​ធ្វើ​​​ឲ្យ​​​សហជីព​​​មាន​​​ការ​​​សប្បាយ​​​ចិត្ត​​​ ប៉ុន្តែ​​​ធ្វើ​​​ឲ្យ​​​មាន​ការ​ខក​​​ចិត្ត​ចំពោះ​និយោជក​​​​ដែល​​បាន​​លើក​​​ឡើងថា ការដែលមាន​​​​​សហជីព​​​​​​​​​​ច្រើន​​​​​​​​​​​​គឺជា​ឧបសគ្គ​ក្នុង​​​ចំណោម​​​ឧបសគ្គ​​​ចម្បងៗ​​​​ក្នុង​​​ការ​​​រក្សា​​​ទំនាក់​​​ទំន​​​ង​​​វិជ្ជាជីវៈ​ដ៏មាន​ស្ថិរភាព​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ដែល​​ជាសសរ​ស្តម្ភ​​​​ក្នុង​​​ចំណោមសរសរ​ស្តម្ភ​នៃ​សេដ្ឋកិច្ច​​ជាតិ​​​។ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​ដែល​​​បាន​​​ទៅ​​​ដល់​​​រដ្ឋ​​​សភា​​​ នៅ​​​តែ​​​រក្សា​​​ការ​​​កំណត់​​​ចំនួន​​​ត្រឹម​​​១០​​​នាក់។ សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "សហជីព​​​មូល​​​ដ្ឋាន​​​អាច​​​បង្កើត​​​បាន​​​​​​ដោយ​​​កម្មករ​ និង​​​​​​និយោជិក​​​​​​យ៉ាង​​​តិច​​​១០​​​នាក់​​​នៅ​​​សហគ្រាស ឬ​​​ស្ថាប័ន​​​មួយ​​​"។ ដោយ​​​រក្សា​​​នូវ​​​ការ​​​កែ​​​ប្រែ​​​ដែល​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ខែ​​​កក្កដា សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​នេះ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ ឋានៈ​តំណាង​​​ភាគ​​​ច្រើន និង​​​សិទ្ធិ​​​ទាម​​​ទារ​​​សមូហភាព​​​ផ្តាច់​​​មុខ​​​ដល់​​​សហជីព​​​ណា​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​កម្មករ​​​និយោជិក​​​ យ៉ាង​​​តិច​​​៣០​​​ភាគ​​​រយ​​​​​​នៅ​​​កន្លែង​​​ការ​​​ងារ​​​មួយ​​​។ កាល​​​ពីខែ​​​កញ្ញា អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​បាន​​​​​​លើក​​​ឡើង​​​ថា តួ​​​លេខ​​​នោះ​​​ បាន​​​​ប្រសើរ​​​ឡើង​​​ពីចំនួន​​​​​​​៥០​​​ភាគ​រយ​​​ដែល​​​​បាន​​​ស្នើ​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​មុនៗ។ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ក៏​​​បាន​​​បង្កើន​​​ចំនួន​​​ភាគ​​​រយ​​​សម្រាប់​​​ការ​​​រំលាយ​​​ចោល​​​សហជីព​​​មួយ​​​ពី​​​សមាជិក​​​ចំនួន​​​២៥​​​ភាគ​​​រយ​​​​​ដល់​៥០​​​ភាគ​​​រយផងដែរ​​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​នរណា​​​ម្នាក់​​​ដែល​​​ស្នើ​​​ដឹក​​​នាំ​សហជីព​​មួយ​​​ធ្វើ​​​សេចក្តី​​​រាយការណ៍ដោយ​ខ្លួន​ឯង​​​​អំពី​​​​​​ប្រវត្តិបទល្មើស​​​របស់​​​ខ្លួន​​​ ជំនួស​ឲ្យ​ការដែល​ត្រូវ​ទទួល​​​ ឬ​​​ដាក់​​​ជូន​​​ឯកសារ​​​ផ្លូវការ​ដែល​រដ្ឋាភិបាល​តម្រូវ​ និងដែល​បាន​​​ស្នើ​​​នៅ​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​មុនដែរនោះ​​​​។ សេចក្តី​​​ព្រាង​​​​​​នេះ​​​ ក៏​​​ទំនង​​​ជា​​​ដក​​​ចេញ​​​នូវ​​​បញ្ញត្តិ​​​មួយ​​​ដែល​​​នឹង​​​​​​ផ្តល់​​​អំណាច​​​ដល់​​​​ក្រសួង​​​ការ​​​ងារ​​​ក្នុង​​​ការ​​​ព្យួរ​​​សហជីព​​​ដែល​​​ "សហការ​​​ ឬ​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​ជាមួយ​​​ក្រុម​​​ដែល​​​រដ្ឋាភិបាល​​​ចាត់​​​ទុក​​​ថា បំផ្លិច​​​បំផ្លាញ​​​សេដ្ឋកិច្ច​ឬប​ង្ក​​​ការ​​​ខូច​​​ខាត​​​​ដល់​​​ប្រយោជន៍​​​ជាត​ិ​​​​​​​។​ ពាក្យ​​​ពេចន៍​​​មិន​​​ច្បាស់​​​លាស់​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​រំលោភ​​​បំពាន​​​​​​និងការ​អនុវត្ត​​​​តាម​​​ទំនើង​​​ចិត្ត​។​​​​ លោក អាត់ ធន់​ ដែល​​​ដឹក​​​នាំការ​​​ប្រឆាំង​​​ចំពោះ​ច្បាប់​​​នេះ ​​​ក្នុង​​​នាម​​​ជា​​​ប្រធាន​សហជីព​​​ឯករាជ​​​ធំ​​​បំផុត​​​​នៅ​​​​កម្ពុជា​​​នៅ​​​មិន​​​ទាន់បាន​​​​ឃើញ​​​សេចក្តី​ព្រាង​ច្បាប់​​​ថ្មី​​​នេះ​​​នៅ​​​ឡើយ​​​ទេ ហើយ​បានបដិសេធមិនធ្វើ​អត្ថាធិប្បាយឡើយ​​​​។​​​​​​​​​ លោក កែន លូ អគ្គលេខាធិការ​​​នៃ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ បាន​មាន​ប្រសាសន៍​​​ថា កង្វល់​​​ចម្បង​​​ពីរ​​​របស់​​​និយោជក គឺ​​​ការ​​​កំណត់​​​ចំនួន​​​ទាប​​​​​​សម្រាប់​​​ការ​​​បង្កើត​​​សហជីព​​​មូលដ្ឋាន និង​​​ការ​​​ខ្វះ​​​សមត្ថភាព​​​របស់​​​ក្រសួង​​​ក្នុង​​​ការ​​​ដាក់​​​ទណ្ឌកម្ម​​​សហជីព​​​ដែល​​​បំពាន​​​ច្បាប់។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ម្ចាស់​​​រោងចក្រ​​​បារម្ភ​​​ថា ការ​សម្រេច​​​ដាក់​​​ទណ្ឌកម្ម​​​ទាំងអស់​​​ដែល​​​ត្រូវ​​​មាន​​​ការ​​​យល់​​​ព្រម​​​ពី​​​តុលាការ​​​ នឹង​​​ត្រូវ​​​ការ​​​ពេល​​​យូរ​​​ពេក។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​មិន​​​អាច​​​រង់​​​ចាំ​​​ចំណាត់​​​ការ​​​ដែល​​​​​​ត្រូវ​​​ការ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​​​​បាន​​​នោះ​ទេ។...