Friday, November 15, 2019
Home Authors Posts by Meghan Tribe

Meghan Tribe

1 POSTS 0 COMMENTS

ច្បាប់ថ្មីស្តី​​​ពី​​​​​​មួក​​​សុវត្ថិភាព ​​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ផ្តល់​​​ការការ​​​ពារ​​​តិច​​​តួច​​​ដល​​​់អ្នក​​​​​​ដំណើរ

ប៉ុន លីចន្ថា បាន​​​ត្រឡប់​​​ពី​​​ផ្សារ​​​ធ្វើ​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​ផ្ទះ​​​វិញ​ក្នុង​​​ខេត្ត​​​កំពង់ស្ពឺ​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ ពេល​​​​​​នោះ​​​ស្រាប់​​​តែ​​​កង​​​់​​ក្រោយ​​​ នៃ​​​ម៉ូត​​​ូ​​​ម៉ាក​​​ហុង​​​ដាឌ្រីម ដែល​​​ពួក​​​គាត់​​​ជិះ​​​បាន​​​ផ្ទុះ​​​តែ​​​ម្តង​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​សមាជិក​​​គ្រួសារ​​​ទាំង​​​នេះ​​​ខ្ទាត​​​ចេញ​​​ពី​​​ម៉ូតូ​​​ធ្លាក់​​​លើ​​​ថ្នល់​​​។ អ្នកស្រី​​​ លីចន្ថា អាយុ​​​២៨​​​ឆ្នាំ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ជាង​​​គេ​​​ដោយ​​​បោក​​​ក្បាល​​​ទៅ​​​នឹង​​​ថ្នល់​​​ហើយ​​​បាន​​​សន្លប់​​​។ បន្ទាប់​​​ពី​​​ស្គែន​​​ក្បាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល​​​់ម៉ែត​​​ នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​គ្រូ​​​ពេទ្យ​​​ បាន​​​រក​​​ឃើញ​​​ថា គាត់​​​មាន​​​​​​ឈាមកក​​​​ក្នុង​​​ខួរ​​​ក្បាល​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​វះ​​​កាត់​​​យក​​​ចេញ​​​។ គាត់​​​បាន​​​សន្លប់​​​អស់​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ ហើយ​គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​បាន​​​​​ចំណាយ​​​អស់​​​ប្រហែល​​​៣.០០០ដុល្លារ​​​សម្រាប់​ថ្លៃ​​​ព្យាបាល​​​។