25.3 C
Phnom Penh

នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា ប្រាប់ពលរដ្ឋខ្មែរថា កសិកម្ម ប្រៀបដូចជា ក្រពះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី ជាមួយនឹងភរិយា ក្នុងទិវា មច្ឆជាតិ ខួបទី២១ ដោយថ្លែងប្រាប់ពលរដ្ឋខ្មែរថា រដ្ឋាភិបាល ជានិច្ចកាល ចាត់ទុកវិស័យ កសិកម្ម ប្រៀបបាននឹងក្រពះជាតិ មានសារសំខាន់ដល់អាយុជីវិតពលរដ្ឋខ្មែរ ពោលគឺជារឿងស្លាប់រស់។ ថ្លែងនៅថ្ងៃពុធ ទី១ ខែកក្កដា នៅខេត្ត ស្វាយរៀង លោក ហ៊ុន ម៉ាណែត ក៏បានចាត់ទុក ត្រី ដូចជាគ្រឿងម៉ាស៊ីន មានខ្លាញ់ ប្រូតេអីន ខ្លួនមនុស្ស ត្រូវការអត់មិនបាន។ មុនប្រារព្ធពិធីលែងកូនតុក្កតារស់រវើកចំនួន១លាន ៥សែនគ្រឿងក្នុងទន្លេ វ៉ៃគោលោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច រឹតបន្តឹងការអនុវត្តន៍ច្បាប់លើមច្ឆព័ន្ធ ឬ អ្នកនេសាទត្រីល្មើសច្បាប់ប្រើមធ្យោបាយចាប់ត្រី ដោយឧបករណ៍ខ្សែភ្លើង ដែលអាចនឹងបំផ្លាញជីវិតមច្ឆជាតិឲ្យដាច់ពូជ។ កាលពីពាក់ កណ្តាលខែឧសភាកន្លងទៅ គេហទំព័រសារព័ត៌មាននៅស.រ.អា The “U.S. News & World Report” ផ្សាយថា ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី១ក្នុងពិភពលោក និង ក្នុងតំបន់អាស៊ីអគ្នេយ៍ខាងវិស័យថែរក្សាបរិស្ថាន

ដែលអាចមានឋិតិភាពជានិច្ចនិរន្តន៍ ពោលគឺសម្បូរដោយសម្បត្តិធម្មជាតិឥតខ្វះ។ អ្នកសិក្សាសង្កេតតាមដានប្រទេសកម្ពុជា មិនទាន់អស់ចិត្តថា ហេតុអ្វីប្រជាជាតិខ្មែរនៅតែក្រ បើទឹកដីសម្បូរពោរពេញដោយ ធនធានធម្មជាតិនោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស