Tuesday, October 15, 2019
Home Authors Posts by Peter Ford

Peter Ford

39 POSTS 0 COMMENTS

អគ្គិភ័យ​ឆេះបំផ្លាញ​ផ្ទះ​ក្នុង​តំបន់​អនាធិបតេយ្យ​ដែល​សម្បូរ​អ្នករើស​អេត​ចាយ​រស់នៅ

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មូលហេតុបង្កឲ្យកើតមានអគ្គិភ័យដែលបានបំផ្លាញផ្ទះជាង៣០ខ្នងនៅក្នុងតំបន់អនាធិបតេយ្យតូចមួយដែលសម្បូរអ្នករើសអេតចាយរស់នៅក្នុងតំបន់ដែលព័ទ្ធជុំវិញដោយការអភិវឌ្ឍលំនៅដ្ឋានថ្មីៗក្នុងខណ្ឌមានជ័យភាគខាងត្បូងរាជធានីភ្នំពេញនោះ ទំនងជានឹងត្រូវកំណត់ដឹងនៅថ្ងៃេនះ។ អ្នកភូមិដែលមួយចំនួនមានទឹកភ្នែករលីងរលោង កំពុងកកាយគំនរបាក់បែកនៃអតីតផ្ទះរបស់ពួកគាត់ ខណៈរថយន្តពន្លត់អគ្គិភ័យដែលនៅសល់៩គ្រឿង និងឡានទឹកពីរគ្រឿងបានចាកចេញទៅវិញនៅម៉ោងប្រហែល៣និង៤៥នាទីរសៀលម្សិលមិញ ដោយមានភ្លើងនៅឆេះតិចៗនៅឡើយ។ លោក ឌី រ័ត្នខេមរិន្ទ អភិបាលរងខណ្ឌ ដែលបានចុះទៅពិនិត្យកន្លែងនោះកាលពីម្សិលមិញ បានមានប្រសាសន៍ថា អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល២រសៀល ហើយបានបំផ្លាញផ្ទះ៣៣ខ្នង មុនពេលក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងបាន។ លោកបានថ្លែងថា លោកមិនទាន់ប្រាកដអំពីមូលហេតុដែលបង្កឲ្យកើតមានអគ្គិភ័យនេះ និងទំហំនៃការខូចខាតនៅឡើយទេ។ លោក ព្រំ យ៉ន ប្រធានអង្គភាពពន្លត់អគ្គិភ័យរាជធានីបានមានប្រសាសន៍ថា លោកក៏មិនទាន់ដឹងថា មូលហេតុនៃអគ្គិភ័យនេះនៅឡើយដែរ ប៉ុន្តែថា ការសើុបអង្កេតនឹងដឹងចម្លើយនៅថ្ងៃនេះ។ លោកបានថ្លែងតាមទូរស័ព្ទថា "ខ្ញុំសង្ស័យថា អគ្គិភ័យនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ឬមានមនុស្សមួយចំនួនដុតសំរាមដើម្បីរកលោហធាតុ"។ ដីមួយក្បាលទំហំ៧០ម៉ែត្រ គុណនឹង៥០ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនមានព្រំប្រទល់ជាប់បីជ្រុងជាមួយប្លុកផ្ទះល្វែងថ្មី និងផ្ទះក្នុងតំបន់ក្រុងជាច្រើន ឬដីដែលគេទុកសម្រាប់ការអភិវឌ្ឍផ្សេងៗ។ អ្នកភូមិដែលរស់នៅក្បែរតំបន់នោះបាននិយាយជាចំហថា តំបន់នេះជាកន្លែងប្រព្រឹត្ត បទល្មើស...

មន្ត្រី​ក្រសួង​ការពារ​ជាតិ​​​​ម្នាក់​ត្រូវ​​​ឃាតករ​ចាក់​សម្លាប់​​យ៉ាង​សាហាវ​ទាំង​កណ្ដាល​​​ថ្ងៃ​ចែស​​​​ជិត​ផ្សារ​ដេប៉ូ

យោងតាមសាក្សី និងនគរបាលបានឲ្យដឹងថា មន្ត្រីក្រសួងការពារជាតិមួយរូបត្រូវបានជនល្មើសចាក់ស្លាប់នៅខាងក្រៅផ្សារដ៏អ៊ូអរមួយក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ហើយក្រោយធ្វើសកម្មភាពរួច ជនល្មើសដែលពាក់មួយការពារសុវត្ថិភាពបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ខណៈវរសេនីយ៍ត្រី លី ដាវី អាយុ៣៦ឆ្នាំ ដែលបម្រើការងារនៅក្រសួងការពារជាតិកំពុងដើរតែម្នាក់ឯងជិតផ្លូវកាច់ជ្រុងខាងជើងឆៀងខាងលិចផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ក៏ស្រាប់តែជនល្មើសមិនស្គាល់អត្តសញ្ញាណម្នាក់បានចាក់ទ្រូងរបស់គាត់ជាច្រើនកាំបិតនៅម៉ោងប្រហែល៩និង៤៥នាទីព្រឹក នេះបើតាមអ្វីដែលលោក ស្ដើង សារិទ្ធ នាយប៉ុស្តិ៍សង្កាត់បានលើកឡើងនៅកន្លែងកើតហេតុ។ មុនពេលច្រានចោលសំណួរបន្ថែមទៀត លោក ស្ដើង សារិទ្ធ បានមានប្រសាសន៍ថា "យើងកំពុងស៊ើបអង្កេត ហើយរហូតមកទល់ពេលនេះខ្ញុំគ្មានអ្វីដែលត្រូវប្រាប់អស់លោកទេ"។ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌបានមានប្រសាសន៍នៅម៉ោងប្រហែល១០យប់ថា នគរបាលមិនទាន់កំណត់អត្តសញ្ញាណឬចាប់ខ្លួនជនសង្ស័យណាម្នាក់បាននៅឡើយទេ។...

​​គោ​​អូស្ត្រាលី​​​​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​​ដល់​​កំពង់​ផែ​ក្រុង​ព្រះសីហនុ​​​​​លើក​ដំបូង​សម្រាប់​​​កាប់​​សាច់​លក់​

នាវាមួយគ្រឿងដែលដឹកគោអូស្ត្រាលី ចំនួន២.៧៦៦ក្បាល បានបោះយុថ្កានៅឆ្នេរសមុទ្រក្រុងព្រះសីហនុកាលពីយប់មិញ ហើយនឹងទម្លាក់ពួកវាចុះនៅព្រឹកនេះ ដែលជាការដឹកជញ្ជូនគោយកសាច់លើកដំបូង ចេញពីប្រទេសដែនកោះស្ថិតនៅមហា សមុទ្របា៉ស៊ីហ្វិកនេះ ចាប់តាំងពីរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងកង់បេរ៉ា បានបំពេញជាស្ថាពរនូវពិធីសារសុខភាព (Health Protocol) កាលពី២ឆ្នាំមុន នេះបើយោងតាមតំណាងមួយរូបរបស់ក្រុមហ៊ុនផ្គត់ផ្គង់បានលើកឡើងកាលពីម្សិលមិញ។ តាមការរំពឹងទុក នាវានេះនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុវេលាម៉ោងប្រហែល៦ព្រឹកថ្ងៃនេះ ហើយគោទាំងនោះនឹងត្រូវដឹកជញ្ជូនទៅកាន់ទីតាំងរបស់ក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ (SLN Meat Supplies) ក្នុងរយៈពេល៣ម៉ោង នេះបើយោងតាមការឲ្យដឹងពីលោក ហោ ស៊ឹមលាង អគ្គនាយកក្រុមហ៊ុនកម្ពុជាមួយនេះ។ លោកមានប្រសាសន៍ថា គោទាំងនេះដែលមួយក្បាលៗមានទម្ងន់ចន្លោះពី៣៧០គីឡូក្រាមទៅ៦០០គីឡូក្រាម និងមានតម្លៃរហូតដល់ទៅ១.៩០០ដុល្លារ រំពឹងថានឹងលក់បានក្នុងតម្លៃចន្លោះពី១០ដុល្លារទៅ២០ដុល្លារក្នុងមួយគីឡូក្រាម នៅពេលគេសម្លាប់វារួច។ ខណៈវាថ្លៃជាងគោចិញ្ចឹមក្នុងស្រុក សាច់គោប្រភេទនេះនឹងមានតម្លៃថោកជាងសាច់គោក្លាសេនាំចូលដល់ទៅ៤០ភាគរយ។ លោកបានបញ្ជាក់ថា “សាច់គោដែលសម្លាប់នៅកម្ពុជា មានតម្លៃថោកជាង និងស្រស់ជាង  ឆ្ងាយណាស់ ដូច្នេះប្រជាជនវណ្ណៈកណ្ដាល...

គណៈកម្មាធិការជាតិ​​​អូឡាំពិក​​​ស្វែង​​​រក​​​អត្តពលិក​ដែលមានឈាមជ័រ​ជាខ្មែរ​ដើម្បី​​តំណាងកម្ពុជា​

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​​​ជាតិអូរឡាំពិក​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណៈកម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​កម្ពុជា​​​បាន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ក្រសួង​​​ការ​​​បរទេស​​​ដើម្បីស្វែង​​​រក​​​អត្ត​ពលិក​​​ដែល​​​មាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភពលោក​​​ដើម្បី​​​លើក​​​ស្ទួយ​​​ដល់​ក្រុម​​​កីឡា​​​ជាតិ។ លោក​​​ ថោង​​​ ខុន​​​ បាន​​​ពន្យល់​​​កាលពី​ម្សិល​​​មិញ​ថា "ផែន​​​ការ​​​មេ"​​​ដែល​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​សម្រាប់​​​កីឡា​​​ស៊ីហ្គេម ឆ្នាំ​​​២០២៣​​​ដែល​​​កម្ពុជា​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះនោះ បាន​បញ្ចូល​ខ​មួយ​ដែល​អនុញ្ញាត​ឱ្យ​​​អត្តពលិក​ដែលមាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភ​​​ព​​​លោកអាច​​​​​​ប្រកួត​​​ដើម្បី​​​កម្ពុជា​​​។ ដោយ​​​លើក​​​ឡើង​​​អំពី​​​លិខិត​​​មួ​​យ​​​ច្បាប់​​​ដែល​​​ផ្ញើ​​​ជូន​​​ក្រសួង​​​ការបរទេស​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ និ​ង​​​ជ្រើស​​​រើស​​​អត្តពលិកនោះ ​​​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បង​​​ប្អូន​​​ខ្មែរ​​​ដែល​​​រស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​យើង​​​នឹង​​​ទទួល​​​ពួក​​​គាត់​​​ឲ្យ​​​មក​​​ប្រកួត​​​​​​ក្នុង​​​នាម​​​ប្រទេស​​​ជាតិ​​​​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បើទោះ​ជា​ឧបករណ៍សម្រាប់​អត្តពលិក​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​អាច​​​មាន​​​បទ​​​ដ្ឋាន​​​ខ្ពស់ក៏ពិត​មែន តែ​អ្នក​​​ដែល​​​ចង់​​​ប្រកួត​​​ត្រូវ​​​បង្ហាញ​​​ជំនាញ​​​របស់​​​ខ្លួន​​​ជា​​​មុន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រួម​​​មាន​​​នៅពិធី​​​បើក​​​កីឡា​​​ជាតិ​​​នៅ​​​ខែ​​​តុលាជា​​​ដើម​​​។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា លោក ជ័រដេន​​​ ពិសី វីនដល (Jordan Pisey Windle) ជាកូនខ្មែរ​​​ដែល​​​អាមេរិក​​​សុំ​​​យក​​ទៅ​ចិញ្ចឹម និង​​​ ឌែលថុន ​​​គីម ​​​(Delton Kim)...

ភ័ស្តុតាង​របស់​ចៅក្រម​អបយស​ត្រូវ​បាន​តម្កល់​ទុក​ជាថ្មី

កាលពី​ថ្ងៃ​ពុធ តុលាការ​ក្រុង​ភ្នំពេញ​បាន​លុប​ចោល​សំណើ​មួយ​ទៀត​ពី​ពាណិជ្ជករ​អង់គ្លេស​ដែល​ជាប់​រឿង​ក្តី គឺ លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) សុំ​ឲ្យ​ស៊ើបអង្កេត​ឡើង​វិញ​នូវ​ភ័ស្តុតាង​ទាំង​អស់​ដែល​ប្រមូល​បាន​ដោយ​លោក អាំង មាលតី អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​អបយស ក្នុង​រឿង​ក្តី​ឆបោក​មួយ ដែល​ឃើញ​លោក ហ្វ្រីយ៉េត ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​បី​ឆ្នាំ​ហើយ។ ក្នុង​នីតិវិធី​តុលាការ​បន្ត លោក ហ្វ្រីយ៉េត និង​សហ​ចុង​ចោទ​បួន​នាក់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ ដើម្បី​ទទួល​បាន​ដី​សម្រាប់​ក្រុមហ៊ុន​ជីវ​ឥន្ធនៈ​របស់​លោក គឺ​ក្រុមហ៊ុន International Green Energy (IGE)។...

​នាយក​រដ្ឋមន្ត្រី​បន្ទោស​​ ‘ក្រុម​ប្រឆាំង​’ ចំពោះ​ការ​ចូលប្លន់​គេហទំព័រ

គេហទំព័រ​​ផ្ទាល់​ខ្លួន​​របស់​លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ​ត្រូវ​បាន​ចូល​ប្លន់​ដោយ​សមា​ជិក​ក្រុម​អនាមិក​​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​គេហទំព័រ​នេះ​ត្រូវបាន​ជំនួស​ដោយ​​រូប​​ភាព​វីដេអូ​បង្ហាញ​រូប​ថត​​អ្នក​ដែល​បាន​ស្លាប់ និង​អំពើ​ហិង្សា​ដែល​គាំទ្រដោយ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​​រយៈពេល​ជាង​​៣០​ឆ្នាំ​កន្លង​មក​។ នៅក្នុង​សារ​តាម​ហ្វេស​ប៊ុក​​កាលពី​រសៀល​​​ថ្ងៃសៅរ៍ លោក ហ៊ុន សែន បាន​​មាន​ប្រសា​សន៍​ថា ​​គេហទំព័រ​​​​នេះ​​ត្រូវ​បាន​ចូល​ប្លន់​នៅ​ម៉ោង​ប្រហែល​​​​៤និង​១២នាទី​​ទៀប​ភ្លឺ​​ក្នុងការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី "​បំផ្លាញ​កិត្តិយស​របស់​លោក"។ គេហ​ទំព័រ​នេះ​ត្រូវ​បាន​ជួស​ជុល​​ឡើង​​​​វិញ​នៅ​ល្ងាច​ថ្ងៃសៅរ៍ ហើយ​បាន​ដំណើរ​​​​ការ​ដូច​ធម្មតា​កាល​ពី​យប់​មិញ។ លោក​នាយក​រដ្ឋមន្ត្រីបាន​សរសេរ​​នៅក្នុង​​ទំព័រ​ហ្វេស​ប៊ុក​របស់លោក​ថា "​ទង្វើនេះ​ត្រូវ​បាន​​​​​ប្រព្រឹត្ត​យ៉ាង​ជាក់ច្បាស់​ និង​មិន​អាច​ប្រកែក​បាន​ដោយ​ក្រុម​ប្រឆាំង​​ដែល​តែង​តែង​​ព្យា​យាម​​​ស្វែង​​រក​មធ្យោបាយបែប​បញ្ឆេះ​ដើម្បី​វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្ត្រី។ លោក​មិន​បាន​​​​ចេញ​ឈ្មោះ "​ក្រុម​ប្រឆាំង​នោះទេ"។ ជា​ផ្នែកមួយ​​នៃការ​ចូល​ប្លន់​នេះ ​​ទំព័រ​​ដើម​នៃ​គេហ​ទំព័រ​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ដំណើរ​​​ការ​​កាលពី​ខែ​មករា​ ហើយ​បាន​ផ្សព្វផ​្សាយ​ពី​សកម្មភាព​ផ្លូវ​ការរបស់លោក​ ហ៊ុន សែន ត្រូវ​បាន​ជំនួស​ដោយ​​រូបថត​​លោក​នាយក​រដ្ឋមន្ត្រី​ដែលគេ​យក​ទៅ​កែ ដោយ​ពាក់​មកុដ​​ធំ​ ពណ៌​មាស​​មាន​រូប​សញ្ញា​​ហ្វេស​ប៊ុក​ និង​​អម​ដោយ​អក្សរ​សរសេរ​ថា "អធិរាជ​ហ្វេស​ប៊ុក​" ជា​ការ​សំដៅ​​ច្បាស់​ក្រឡែត​ចំពោះ​ប្រជាប្រិយ​​​​ភាព​តាម​ប្រព័ន្ធអីុនធឺណិត​​របស់​លោក​នាយ​ក​​រដ្ឋមន្ត្រី ដែល​ប្រណាំង​ប្រជែង​ជាមួយ​លោក ​​សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​។ វីដេ​អូ​នៅក្នុង​យូធូប​​ដែលបាន​បង្ហោះ​ពី​ក្រោម​រូប​ថត​​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​​​​​គេហទំព័រ​​​នេះ​ជាបន្តបន្ទាប់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​​​​​បង្ហាញ​​អំពី​​​ទំព័រ​​​ដើម​​​ត្រូវ​បាន​​គេ​ចូល​​​ប្លន់​មួយ​ផ្សេង​​ទៀត ដែល​បង្ហាញ​អំពី​រូប​ថត​​នៃការ​វាយ​​​​ប្រហារ​​ និង​អំពើ​ព្រៃផ្សៃ​...

បន្ទាប់ពី​ដំណើរការ​សាកល្បង សេវា​រថភ្លើង​នឹង​ចាប់​ផ្តើម

បន្ទាប់ពី​ជោគជ័យ​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​កាលពី​ដើម​ខែ​នេះ សេវា​រថភ្លើង​នឹង​ចាប់​ផ្តើម​ផ្តល់​សេវា​នៅ​ចុង​សប្តាហ៍​ជា​ទៀងទាត់ រវាង​ក្រុង​ភ្នំពេញ​និង​ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃ​សៅរ៍ ដោយ​មាន​ការ​ឈប់​នៅ​ខេត្ត​តាកែវ​និង​ខេត្ត​កំពត។ យោង​តាម​លោក ចន ហ្គីរី (John Guiry) នាយក​ប្រតិបត្តិ ឲ្យ​ដឹង​ថា រាជាយស្ម័យយាន​បាន​ចាប់​ផ្តើម​សេវា​អ្នក​ដំណើរ​ជា​ថ្មី​រវាង​រាជធានី​និង​ខេត្ត​ឆ្នេរ​សមុទ្រ​កាលពី​ថ្ងៃ​ទី​១០​ខែ​មេសា បន្ទាប់ពី​ការ​អាក់ខាន​អស់​រយៈ​ពេល​១៤​ឆ្នាំ និង​បាន​លក់​អស់​២.២៥០​សំបុត្រ​នៅ​ពេល​ដាក់​ឲ្យ​ដំណើរ​ការ​រយៈ​ពេល​សាក​ល្បង​៨​ថ្ងៃ។ លោក ហ្គីរី បាន​និយាយ​ថា ដោយ​រីករាយ​នឹង​ប្រជាប្រិយ​នៃ​ផ្លូវ ដែល​យឺត​ជាង ប៉ុន្តែ​ថោក​ជាង​ជម្រើស​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ផ្សេង​ទៀត​នោះ នៅ​ថ្ងៃ​សៅរ៍ ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​សេវា​ចុង​សប្តាហ៍​ទៀងទាត់​និង​ថ្ងៃ​បុណ្យ។ លោក​បាន​និយាយ​ថា "រយៈ​ពេល​ខ្លី​និង​យូរ​គឺ​ថា វា​ហាក់​ដូច​ជា​សាធារណជន​កំពុង​ទទួល​យក​គំនិត​នេះ"។ លោក​បាន​និយាយ​បន្ថែម​ថា លោក​ប្រាកដ​ក្នុង​ខ្លួន​ថា តម្រូវ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នឹង​មាន​ច្រើន។ “យើង​បាន​តួលេខ...

លោក​នាយករដ្ឋមន្ត្រី​ក្រើន​រំឭក​អំពី​ការ​ខ្វះ​ទឹក ​នៅ​ពេល​កើត​មាន​គ្រោះ​រាំង​ស្ងួត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ​បាន​យក​ទំព័រ​ហ្វេសប៊ុក​ដើម្បី​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើ​ទឹក​ដោយ​សន្សំសំចៃ​នៅ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ ហើយ​លោក​បាន​ពន្យល់​ដែរ​ថា រដ្ឋាភិបាល​កំពុង​ដឹក​ទឹក​ចែកចាយ​ឲ្យ​អ្នក​ដែល​ត្រូវ​ការ​ទឹក​បំផុត។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មាន​ខេត្ត​យ៉ាង​ហោច​ណាស់​ប្រាំបួន​បាន​រងគ្រោះ​ខ្លាំង​ដោយសារ​រលក​កម្តៅ ដែល​បាន​បណ្តាល​ឲ្យ​ប្រភព​ទឹក​ជាច្រើន​រីក​ស្ងួត​យ៉ាង​ឆាប់​រហ័ស។ លោក​បាន​សរសេរ​ថា "សូម​បង​ប្អូន​ទាំង​អស់ បន្ថយ​ការ​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ នៅ​ពេល​កំពុង​ប្រឈម​ការ​ខ្វះខាត​ទឹក ហើយ​ខ្ញុំ​សង្ឃឹម​ថា ជំនួយ​ទឹក​ដែល​អាជ្ញាធរ​កំពុង​ចែកចាយ នឹង​ជួយ​បំពេញ​សេចក្តី​ត្រូវការ​របស់​បង​ប្អូន​ទាំង​អស់​គ្នា"។ លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាងណា​ឲ្យ​ទឹក​បាន​ទៅ​ដល់​សហគមន៍​នានា​ដែល​កំពុង​ត្រូវការ។ លោក​បាន​សរសេរ​ថា "ខ្ញុំ​បាន​ស្នើ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្តល់​ប្រាក់ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ទិញ​ប្រេង​សម្រាប់​ការ​ដឹក​ជញ្ជូន​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ និង​ក្រសួង​ធនធាន​ទឹក​ប្រើ​ប្រាក់​នោះ​ដើម្បី​បាន​ទឹក​ពី​ប្រភព​ទឹក​នានា"។ លោក កែវ វី...

អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​សម្លាប់​ខ្លួន

យោង​តាម​នគរបាល​ឲ្យ​ដឹង​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ ដោយ​បាន​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​របស់​គាត់។ លោក ថេង កុសល មេ​ប៉ុស្តិ៍​សង្កាត់​បាន​និយាយ​ថា បុរស​នោះ ជា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជនជាតិ​វៀតណាម​ជិត​២០០​នាក់​ដែល​កំពុង​រង់ចាំ​ការ​ពិនិត្យ​សំណុំ​បែបបទ​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ម៉ោង​១១​ព្រឹក​ដោយ​អ្នក​ភូមិ​ម្នាក់​ទៀត​នៅ​ផ្ទះ​នោះ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ លោក កុសល បាន​និយាយ​ថា "យើង​បាន​សួរ​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ ហើយ​ពួកគេ​បាន​និយាយ​ថា គាត់​បាន​ធ្វើ​អត្តឃាត ពីព្រោះ​គាត់​តែងតែ​មិន​សប្បាយ​ចិត្ត​ដែល​គាត់​ឈឺ​ញឹកញាប់ ដូចជា​ឈឺ​ក្បាល​និង​ផ្តាសាយ ឈឺ​នេះ​ឈឺ​នោះ ប៉ុន្តែ​យើង​មិន​ដឹង​ប្រាកដ​ថា​គាត់​មាន​ជំងឺ​អ្វី​ខ្លះ​ទេ"។ លោក​បាន​និយាយ​ថា "បន្ទាប់ពី​ធ្វើ​ការ​ពិនិត្យ​សព យើង​បាន​សន្និដ្ឋាន​ថា គាត់​ពិតជា​បាន​សម្លាប់​ខ្លួន​ឯង​ដោយ​ការ​ចង​ក ដោយ​ប្រើ​ខ្សែ។...

អ្នក​និពន្ធ​ការពារ​ការ​មិន​បញ្ចូល​អត្តសញ្ញាណ​ក្រុម​មន្ត្រី​បច្ចុប្បន្ន

អ្នក​និពន្ធ អីុសា ឧស្មាន់ បាន​ប្រាប់​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ពុធ​ថា នៅ​ពេល​ឈ្មោះ​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​លេច​ឡើង​ក្នុង​បទ​សម្ភាស​សម្រាប់​សៀវភៅ​ពីរ​ក្បាល​ស្តីពី​មូស្លីម លោក​មិន​បាន​បញ្ចូល​មន្ត្រី​ទាំង​នោះ​ក្នុង​អត្ថបទ​ទេ។ លោក​បាន​សន្មត​ការ​មិន​ដាក់​បញ្ចូល​នេះ​ដោយសារ​ការ​ខ្វះ​ភ័ស្តុតាង​ក្នុង​ការ​ភ្ជាប់​ក្រុម​មន្ត្រី​ទាំង​នោះ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ក្រុម​ជនជាតិ​ភាគតិច គឺ​មិន​មែន​ខ្លាច​ផល​អាក្រក់​នោះ​ទេ។ លោក ឧស្មាន់ បាន​ប្រឈម​នឹង​សំណួរ​ជាច្រើន​ពី​មេធាវី​ការពារ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ត្រូវ​តុលាការ​វិនិច្ឆ័យ​​ទោស​លើ​បទ​ចោទ​ប្រកាន់​ជាច្រើន ក្នុង​នោះ​មាន​អំពើ​ប្រល័យ​ពូជសាសន៍ ក្នុង​ដំណាក់​២​នៃ​សំណុំ​រឿង​០០២ អំពី​វិធីសាស្ត្រ​ដែល​គាត់​បាន​ប្រើ នៅ​ពេល​ស្រាវជ្រាវ​រក​ឧទ្ទាម​ចាម នៅ​កន្លែង​ដែល​ឥឡូវ​នេះ​ជា​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូង​ឃ្មុំ។ យោង​តាម​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស Human Rights...