29.5 C
Phnom Penh

អ្នកតាមដាន កំពុងគយគន់ស្ថានការណ៍យោធាតាមព្រំដែនខ្មែរ-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ទទួលស្គាល់ការដឹកមកដល់នៃរថក្រោះកង់ច្រវាក់ ប្រភេទ T59D៤០គ្រឿង កាលពីថ្ងៃទី៩ ខែមិថុនា ប៉ុន្តែថ្លែងថា ជារថក្រោះបញ្ជាទិញតាំងពីយូរមកហើយ។ តាមប្រភពព័ត៌ មានជាច្រើន គេរាយការណ៍ថា រថក្រោះដែលរាជរដ្ឋាភិបាលបញ្ជាទិញមានចំនួនសរុប៩៣គ្រឿង។ លោក ហ៊ុន សែន បញ្ជាក់ប្រាប់ជាសាធារណៈទៀតថា ប្រទេសកម្ពុជាគ្មានទម្លាប់ឈ្លានពាននរណាទេ ហើយថា ការពង្រឹងសមត្ថភាពយោធា ជាសិទ្ធិអធិបតេយ្យនៃគ្រប់ប្រជាជាតិ ហើយក៏ជាការ ការពារខ្លួនតែប៉ុណ្ណោះ។

កាសែតថៃ បាងកកប៉ុស្តិ៍ បានស្រង់សំដីអគ្គលេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ឆាតឆៃ បាងឆួត នៅថ្ងៃទី១១ ខែ មិថុនា ថា គេពិបាកព្យាករជំហរលោក ហ៊ុន សែន ណាស់ ជាពិសេសបន្ទាប់ពីលោកថ្លែងទៅកាន់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ។ កាលពីថៃ្ងទី២០ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានទូតស.រ.អាប្រចាំប្រទេសថៃឡង់ដ៍ បានឲ្យដឹងថា រដ្ឋការក្រុងវ៉ាស៊ីនតុន បានប្រគល់រថពាសដែកកង់កៅស៊ូសែសសល់ចំនួន១៧គ្រឿងដល់យោធាថៃ។

នៅថ្ងៃទី២៤ ខែមិថុនានេះ រដ្ឋមន្រ្តី ក្រសួង ការពារជាតិថៃ ឧត្តមសេនីយ៍ អឌុន បុណ្យធម្មច្រើន បដិសេធ ការព្រួយបារម្ភអំពីស្ថានការណ៍តាមជាយដែន។ លោក ក៏បានបដិសេធដំណឹងដែលថា រដ្ឋមន្រ្តី ការពារ ជាតិខ្មែរ ទៀ សីហា ត្រៀមស្នើសុំយកដីតាមជាយដែន ដូចជា បានណងចាន់ ក្នុងខេត្តស្រះកែវ ដែលយោ ធាថៃកាន់កាប់នោះមកវិញ ថាលោកមិនបានឃើញសំណើដូច្នោះទេ។ ឆ្លើយតបនឹងសំណួរអ្នកកាសែត អំពី យន្តហោះ F-16 ហោះហើរល្បាតតាមព្រំដែន ទាំងរដ្ឋមន្រ្តី ការពារជាតិ ទាំងនាយករដ្ឋមន្រ្តីថៃ បញ្ជាក់ ថា ជាការហាត់ហ្វឹកហ្វឺនទៀងទាត់ពីកងអាកាសចរណ៍ភូមិន្ទថៃ ក្នុងដែនអាកាសថៃតាធម្មតាតែប៉ុណ្ណោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស