26.3 C
Phnom Penh

TAG

រ៉ុង ឈុន

ក្រុម​បក្ស​ប្រឆាំង​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាលពី ២៩​ឆ្នាំ​មុន​នៅ​មុខ​រដ្ឋសភា​ចាស់

គណបក្ស​ប្រឆាំង​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា​ចាស់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បន្ទាប់ពី​រយៈពេល ២៩​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ជនរងគ្រោះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ បាន​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បង្សុកូល​នៅ​ស្តូប​ជនរងគ្រោះ ស្ថិត​នៅ​ខាង​មុខ​អតីត​រដ្ឋសភា ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ដែល​កើតឡើង​ជិត ៣០​ឆ្នាំ​មុន។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លុបបំបាត់​និទណ្ឌភាព និង​ពន្លឿន​ការ​ស្វែងរក​ជន​ដៃ​ដល់ ដើម្បី​យក​មក​ដាក់​ទោស​តាម​ច្បាប់។ លោក​ថា ការ​បន្ត​ឱ្យ​មាន​និទណ្ឌភាព និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម...

តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​លោក រ៉ុង ឈុន សុំ​ស្ដារ​នីតិសម្បទា​ឬ​សិទ្ធិ​សេរីភាព​ជា​ពលរដ្ឋ​ខ្មែរ

តុលាការ​ក្រុង​ភ្នំពេញ បាន​ច្រានចោល​នូវ​សំណើ​សុំ​ស្ដារ​នីតិសម្បទា​ឡើងវិញ​នៃ​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោម​ហេតុផល​មិន​បាន​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់ ពាក់ព័ន្ធ​នឹង​ការ​សង​សំណង​ជំងឺចិត្ត​ដល់​ដើមបណ្ដឹង។ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១២ ឧសភា នេះ បាន​បើក​សវនាការ​លើ​សំណើ​សុំ​ស្ដារ​នីតិសម្បទា​លោក រ៉ុង ឈុន ឡើងវិញ ប៉ុន្តែ​ក្រោយ​ដំណើរការ​សវនាការ តុលាការ​បាន​សម្រេច​បដិសេធ​សំណើ​នេះ​ទាំងស្រុង។ កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក រ៉ុង ឈុន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សុំ​នីតិសម្បទា...

អ្នក​សិក្សា​ផ្នែក​ច្បាប់​ថា​មាន​តែ​ប្រទេស​ដឹកនាំ​បែប​សង្គម​និយម​ប៉ុណ្ណោះ​ដែល​ដក​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​អស់​មួយ​ជីវិត

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​អស់​មួយ​ជីវិត​ជា​ការ​សម្រេច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ជនរងគ្រោះ​អាច​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បើ​រក​ឃើញ​ថា​ការ​សម្រេច​នោះ​ដោយ​អធម្មនុញ្ញភាព។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​០៧ ខែ​ឧសភា នេះ​ថា ថ្វីត្បិតតែ​ច្បាប់​អនុញ្ញាត​ឱ្យ​ដក​ហូត​សិទ្ធិ​មួយ​ចំនួន​របស់​ទណ្ឌិត​អំឡុង​ពេល​អនុវត្ត​ទោស​ក៏​ពិត​មែន ប៉ុន្តែ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​ណា​មួយ​ជា​រៀង​រហូត​នោះ​ទេ លើកលែងតែ​ទណ្ឌិត​ណា​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា មាន​តែ​ប្រទេស​ប្រកាន់​របប​ដឹកនាំ​សង្គម​និយម ដូចជា ចិន រុស្ស៊ី និង​វៀតណាម ជាដើម ដែល​គ្មាន​សេរីភាព​នយោបាយ...

តុលាការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក រ៉ុង ឈុន អស់​មួយ​ជីវិត​និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៤​ឆ្នាំ

តុលាការ​នៃ​របប​លោក ហ៊ុន សែន សម្រេច​ផ្ដន្ទាទោស​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ និង​សម្រេច​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត រួម​ទាំង​ត្រូវ​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ចូល​ជា​សម្បត្តិ​រដ្ឋ ពី​បទ «ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម និង​ពី​បទ​មិន​រាងចាល»។ តុលាការ​បញ្ជាក់​ថា ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក រ៉ុង ឈុន ជុំវិញ​ការ​លើកឡើង​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ចំណែក​បទ​មិន​រាងចាល គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម...

អង្គការ​ការពារ​សិទ្ធិ​ថា​ការ​រឹបអូស​សម្បត្តិ​ទ្រព្យ​អ្នក​រិះគន់​លើ​រដ្ឋអំណាច ជា​អំពើ​អយុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​អូស្ត្រាលី ចាត់ទុក​ដីកា​តុលាការ​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លក់​ដោយ​បង្ខំ​ដើម្បី​បង់​សង​លុយ​ដល់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ជា​ទង្វើ​អមនុស្សធម៌ និង​អគុណធម៌។ ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា ការ​អនុវត្ត​បែប​ហ្នឹង​សុទ្ធតែ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដឹង​យ៉ាង​ច្បាស់​ថា កំពុង​បម្រើ​ឱ្យ​សកម្មភាព​នយោបាយ​ខាង​បក្ស​កាន់​អំណាច ជាជាង​ការ​ប្រកាន់​ជំហរ​មូលដ្ឋាន​យុត្តិធម៌​របស់​ខ្លួន។ លោក​បន្ថែម​ថា រាល់​ការ​សម្រេច​លើ​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ តុលាការ​តែងតែ​អនុវត្ត​ច្បាប់​ស្ថិត​ក្រោម​អំណាច​នយោបាយ និង​តាម​បំណង​អ្នក​កាន់​អំណាច​កំពូល​រហូត​មក។ លោក...

លោក រ៉ុង ឈុន សុំ​ពន្យារ​ពេល​ចូល​តុលាការ ដោយសារ​លោក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ

មេធាវី​ការពារ​ក្តី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​លើក​ពេល​សវនាការ​របស់​លោក រ៉ុង ឈុន ទៅ​ពេល​ក្រោយ ដោយសារ​លោក​មាន​ភារកិច្ច​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ តាម​ការ​កំណត់​របស់​វេជ្ជបណ្ឌិត ប៉ុន្តែ​មិន​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ទេ។ មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជូង ជូងី ចេញ​លិខិត​មួយ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​មីនា លោក​មាន​ភារកិច្ច​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឯ​ប្រទេស​ថៃ តាម​ការ​កំណត់​ពី​វេជ្ជបណ្ឌិត។ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ...

IDEA TALK៖ ជំហរ​របស់​យុវជន​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន ក្នុង​ការ​គាំទ្រ​ការ​តតាំង​ក្តី​របស់​លោក រ៉ុង ឈុន នៅ​តុលាការ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ ស្តីអំពី៖ «ជំហរ​របស់​យុវជន​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន ក្នុង​ការ​គាំទ្រ​ការ​តតាំង​ក្តី​របស់​លោក រ៉ុង ឈុន នៅ​តុលាការ»។

លោក រ៉ុង ឈុន អះអាង​ថា​នឹង​បង់​លុយ​សង​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​តាម​ដំណាក់កាល

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅតែ​រក្សា​ជំហរ​បង់​លុយ​សង​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ១​សែន​ដុល្លារ​អាមេរិក តាម​ដីកា​បង្គាប់​របស់​តុលាការ ប៉ុន្តែ​លោក​ស្នើសុំ​បង់​លុយ​ទៅ​តាម​ដំណាក់កាល ព្រោះ​ការ​អនុវត្ត​តាម​វិធី​នេះ គឺជា​ជម្រើស​ចុងក្រោយ​ដែល​លោក​អាច​ធ្វើ​បាន​ចំពោះ​ដីកា​បង្គាប់​មួយ​នេះ។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា ដើម្បី​ឱ្យ​លោក​អាច​បន្ត​កិច្ចការ​នយោបាយ​ទៅ​មុខ​ទៀត​បាន មាន​តែ​បង់​លុយ​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​តាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្នើសុំ​បង់​សំណង​តាម​ដំណាក់កាល​នេះ មិន​ទាន់​ត្រូវ​បាន​តុលាការ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ។ លោក រ៉ុង ឈុន អះអាង​ថា បន្ទាប់ពី​គណបក្ស​កម្លាំង​ជាតិ...

គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សន្និសីទ​កាសែត​រឿង​តុលាការ​ឱ្យ​ទីប្រឹក្សា​របស់​ខ្លួន​សង​ប្រាក់ ១​សែន​ដុល្លារ

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ នេះ ជុំវិញ​ដីកា​តុលាការ​ដែល​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​សង​សំណង​ខូចខាត​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​ចំនួន ១​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ខណៈ​ពេលវេលា​កំណត់​នៃ​ការ​បង់​លុយ​នេះ​ជិត​ផុត​កំណត់​ទៅ​ហើយ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១២ ខែ​មីនា នេះ ស្ដីពី​ការ​សម្រេច​របស់​តុលាការ​ដែល​បង្គាប់​ឱ្យ​លោក​បង់​លុយ​សង​សំណង​ខូចខាត​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ១០​ម៉ឺន​ដុល្លារ​កាលពី​ខែ​មុន។ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក...

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​យល់​ថា​ការ​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន បង់​លុយ​១​សែន​ដុល្លារ​គឺ​ហួសហេតុ​ពេក

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) រិះគន់​ថា ការ​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ ១​សែន​ដុល្លារ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន គឺ​បង្ហាញ​ពី​អាវុធ​នៃ​ប្រព័ន្ធ​តុលាការ​ក្នុង​របៀបវារៈ​នយោបាយ​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​ត្រកូល​ហ៊ុន កំពុង​ប្រើ​អំណាច​គ្រប​សង្កត់​ទៅ​លើ​ច្បាប់​ដោយ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ចំពោះ​មាត្រា​ដែល​បាន​ចែង​អំពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ក៏ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ផង​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា ការ​ពិន័យ​របស់​តុលាការ​លើ​សំណុំរឿង​លោក រ៉ុង ឈុន គឺជា​ការ​អនុវត្ត​ខុស​នីតិវិធី​ច្បាប់​ទាំងស្រុង ចំពោះ​ការ​បញ្ចេញមតិ​របស់​លោក​អំពី​ព្រំដែន​ជាមួយ​វៀតណាម ដែល​បាន​រំលោភ​ទឹកដី​ខ្មែរ...

Latest news

© 2021, ដេលី. All rights reserved.