TAG
វត្តកម្ពុជាក្រោមធម្មរង្សី
ឫសគល់នៃវិបត្តិវត្តអារាមនៅអាមេរិកភាគច្រើនកើតចេញពីបញ្ហាជម្លោះកាន់កាប់អចលវត្ថុនិងហិរញ្ញវត្ថុ
សហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកសឹងគ្រប់រដ្ឋទៅហើយ តែងរស់នៅញាំញីទៅដោយជម្លោះដណ្តើមកាន់កាប់គ្រប់គ្រងវត្តអារាម ទាំងផ្នែកអចលវត្ថុ និងផ្នែកហិរញ្ញវត្ថុ ដែលនាំឲ្យវិស័យព្រះពុទ្ធសាសនារបស់ខ្មែរធ្លាក់ចុះ និងរងនូវភាពអាម៉ាស់ជាច្រើនដល់ជាតិសាសន៍ដទៃទៀត។
ជាក់ស្តែង វិបត្តិក្នុងវត្តកម្ពុជាក្រោមធម្មរង្សី នៅក្រុងម៉ាណាសាស់ រដ្ឋវើជីនីញ៉ា កំពុងមានភាពចម្រូងចម្រាសជាខ្លាំង ខណៈគណៈកម្មការវត្តមួយនេះមួយភាគីកំពុងស្វែងរកលទ្ធភាពមិនធានាផ្លូវច្បាប់ឲ្យព្រះភិក្ខុមួយអង្គអាចគង់បន្តនៅក្នុងអារាមមួយនេះតទៅទៀត។
ពុទ្ធបរិស័ទប្រុសស្រីចំណុះជើងវត្តកម្ពុជាក្រោមធម្មរង្សី នៅក្រុងម៉ាណាសាស់ រដ្ឋវើជីនីញ៉ា ប្រមាណជិត ១០០នាក់ រួមទាំងព្រះសង្ឃនិមន្តពីទីជិតឆ្ងាយចំនួនជាង ១០អង្គ ជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ មានសភាពខុសពីធម្មតា គឺពុំមានប្រារព្ធពិធីបុណ្យអ្វីមួយទេ។ វត្តមានពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់នេះ...