TAG
ស សុខា
លោក ស ខេង ចេញទៅពិនិត្យសុខភាពនៅប្រទេសបារាំងជាលើកទីពីរ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាកចេញពីកម្ពុជាធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រយៈពេលមួយសប្តាហ៍ ដើម្បីបន្តពិនិត្យតាមដានសុខភាពជាលើកទីពីរ តាមការតម្រូវរបស់វេជ្ជបណ្ឌិត។
ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះថា ក្រោយពីពិនិត្យសុខភាព និងទទួលការព្យាបាលសុខភាពនៅប្រទេសបារាំង កាលពីដើមខែសីហា ឆ្នាំ២០២១ អនុប្រធានបក្សកាន់អំណាច លោក ស ខេង ត្រូវបានវេជ្ជបណ្ឌិតប្រទេសបារាំង...
ក្រុមតស៊ូមតិ៖ សម្ដីកូនប្រុសលោក ស ខេង ឆ្លុះបញ្ចាំងសកម្មភាពនយោបាយទុច្ចរិតរបស់មេដឹកនាំធំៗនៅកម្ពុជា
បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា ការលើកឡើងរបស់កូនប្រុសលោក ស ខេង គឺលោក ស សុខា ជាគំនិតល្អដែលសុំឲ្យអ្នកនយោបាយជំនាន់មុនធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយនោះ ហាក់ឆ្លុះបញ្ចាំងឲ្យឃើញនូវសកម្មភាពនយោបាយទុច្ចរិតរបស់មេដឹកនាំធំៗនៅកម្ពុជា ដែលបានធ្វើកន្លងមករហូតដល់សព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា មេដឹកនាំដែលត្រូវតែធ្វើជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ...
មន្ត្រីក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់អ្នកបំភ្លៃព័ត៌មានថាលោក ស ខេង មានជំនួបជាមួយលោក សម រង្ស៉ី នៅបារាំង
មន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មានថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជួបជាមួយនឹងអតីតមេបក្សប្រឆាំង លោក សម រង្ស៉ី នៅប្រទេសបារាំង ហើយព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នស្របពេលដែលវត្តមានរបស់លោកកំពុងស្ថិតនៅក្នុងប្រទេសបារាំងនៅពេលនេះ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បានលើកឡើងពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរវាងលោក សម រង្ស៊ី និងលោក ស ខេង កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក...