36.8 C
Phnom Penh

TAG

និស្សិតកូរ៉េ Park Minho

ករណី​ទារុណកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង​ដល់​ស្លាប់​ក្នុង​ការ​ចាប់​បង្ខាំង​នៅ​ស្រុក​ខ្មែរ ផ្អើល​នៅ​កូរ៉េ

ទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងដល់ស្លាប់ក្នុងការចាប់បង្ខាំងនៅស្រុកខ្មែរ ផ្អើលនៅកូរ៉េ ក្រសួង​មហាផ្ទៃ​កម្ពុជា គ្រោង​ស្នើ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា ឱ្យ​មក​ស្តាប់​ការ​ពន្យល់​ដោយ​ផ្ទាល់​អំពី​បច្ចុប្បន្នភាព​ជុំវិញ​ករណី​ឃាតកម្ម​លើ​និស្សិត​កូរ៉េខាងត្បូង ឈ្មោះ Park Minho ក្នុង​សំណុំរឿង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បន្ថែម​លើ​ឯកសារ​ផ្លូវច្បាប់​ពាក់ព័ន្ធ​ដែល​ក្រសួង​គ្រោង​ផ្តល់​ជូន។ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ជនជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៣ ខែ​តុលា ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ករណី​ឃាតកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង រូប​នេះ តុលាការ​ខេត្ត​កំពត បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ ៣​នាក់ ពី​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ និង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​រួច​ហើយ។ ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ រៀបរាប់​ថា...

Latest news

© 2021, ដេលី. All rights reserved.