33.8 C
Phnom Penh

TAG

APD BANK

អ្នកស្រី ជា សិរី៖ ធនាគារ​នឹង​ទារ​ប្រាក់​ពី​អ្នក​ខ្ចី​ទាំងអស់​ក្នុង​ពេល​តែ​មួយ បើ​អតិថិជន​មក​ដក​ប្រាក់​ក្នុង​ពេល​តែ​មួយ​នោះ

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី អំពាវនាវ​ឱ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ​ទាំងអស់​ធ្វើការ​ជាមួយ​នឹង​ធនាគារ​ពាក់ព័ន្ធ រក​វិធី​ដើម្បី​ដោះស្រាយ​ប្រាក់​បញ្ញើ​ទាំងនោះ ដើម្បី​ធានា​ការពារ​នូវ​ផលប្រយោជន៍​របស់​អតិថិជន​ឱ្យ​បាន​គ្រប់ៗ​គ្នា។ អ្នកស្រី ជា សិរី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា នៅ​ពេល​ដែល​អ្នក​ដាក់​ប្រាក់​បញ្ញើ​ទាំងអស់​មក​ដក​ប្រាក់​ពី​ធនាគារ​ក្នុង​ពេល​តែ​មួយ នោះ​ធនាគារ​ជួប​នឹង​បញ្ហា​ខ្វះ​សាច់ប្រាក់​ជាមិនខាន។ ធនាគារ​មិន​អាច​បង្វិល​លុយ​ទាន់​ពេល​ឡើយ ដោយសារតែ​លុយ​ទាំងអស់​នោះ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ខ្ចី​មួយ​ភាគ​ធំ​ទៅ​ហើយ។ អ្នកស្រី ជា សិរី បន្ថែម​ថា បើ​អ្នក​ដាក់​ប្រាក់​បញ្ញើ​មក​ទារ​ប្រាក់​ទាំងអស់​ពី​ធនាគារ​ក្នុង​ពេល​តែ​មួយ នោះ​ធនាគារ​ក៏​ត្រូវតែ​ទារ​ប្រាក់​ពី​អ្នក​ខ្ចី​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ដែរ។ អតិថិជន​រាប់​រយ​នាក់​ដែល​បាន​ដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ APD នៅ​ថ្ងៃទី​១៦...

Latest news

© 2021, ដេលី. All rights reserved.