28.6 C
Phnom Penh

TAG

Daren Li

អាមេរិក​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់ ៤​លាន​ដុល្លារ​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ឧក្រិដ្ឋជន​ចិន​ឈ្មោះ Daren Li

សហរដ្ឋ​អាមេរិក ប្រកាស​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤​លាន​ដុល្លារ​អាមេរិក ដើម្បី​លើក​ទឹកចិត្ត​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ឈ្មោះ Daren Li ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ការ​លាង​លុយ​កខ្វក់​ពី​មជ្ឈមណ្ឌល​បោកប្រាស់​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការិយាល័យ​កិច្ចការ​បង្ក្រាប​គ្រឿងញៀន និង​អនុវត្ត​ច្បាប់​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២៣ មេសា បាន​ប្រកាស​ផ្តល់​រង្វាន់​ក្រោម​កម្មវិធី​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន​ដោយ​មាន​អង្គការ​ចាត់តាំង (TOCRP) ចំនួន ៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ឈ្មោះ Daren Li។ ប្រភព​ដដែល អះអាង​ថា ការ​ប្រកាស​ចាប់​ខ្លួន​ឧក្រិដ្ឋជន​រូប​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ការ​លាង​លុយ​កខ្វក់​ពី​មជ្ឈមណ្ឌល​បោកប្រាស់​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ Daren Li...

កម្ពុជា​បំភ្លឺ​ថា​ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​អាមេរិក​កាត់ទោស​រឿង​លាង​លុយ​មិន​មាន​សញ្ជាតិ​ខ្មែរ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កម្ពុជា បំភ្លឺ​ជុំវិញ​ករណី​ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​តុលាការ​អាមេរិក​បាន​កាត់ទោស​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​ជាង ៧០​លាន​ដុល្លារ​អាមេរិក មិន​មាន​កាន់​សញ្ជាតិ​ខ្មែរ​ឡើយ។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ វិច្ឆិកា ថា ជនជាតិ​ចិន​ឈ្មោះ Daren Li មិន​មាន​កាន់​សញ្ជាតិ​ខ្មែរ​ឡើយ។ ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​ត្រូវ​បាន​តុលាការ​អាមេរិក​កាត់ទោស គ្រាន់តែ​ធ្លាប់​ចេញ​ចូល​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​អាមេរិក កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា បញ្ជាក់​ថា អាមេរិក​បាន​កាត់ទោស​ជនជាតិ​ចិន...

Latest news

© 2021, ដេលី. All rights reserved.