26.6 C
Phnom Penh

TAG

GenZ

ការ​បន្ត​តែងតាំង​កូនចៅ​និង​សាច់ញាតិ​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ នឹង​ធ្វើ​ឱ្យ​យុវជន GenZ អស់​ជំនឿ​លើ​រដ្ឋាភិបាល

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ថា​ការ​ដឹកនាំ​តាម​ប្រព័ន្ធ​គ្រួសារ​និយម​តាមរយៈ​ការ​តែងតាំង​កូនចៅ និង​សាច់សាលោហិត​របស់​អ្នក​មាន​អំណាច​ឱ្យ​កាន់​តំណែង​សំខាន់ៗ​នៅ​កម្ពុជា ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ជា​សាធារណៈ គឺជា​ឧបសគ្គ​ដ៏​ធំធេង​ដែល​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ជាតិ និង​បំផ្លាញ​អនាគត​យុវជន​ខ្មែរ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កុម្ភៈ ថា និន្នាការ​នេះ​មិន​ត្រឹមតែ​បង្កើត​ឱ្យ​មាន​វិសមភាព​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ បាក់​ទឹកចិត្ត និង​អស់​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​កាន់តែ​ខ្លាំង​ថែមទៀត។ លោក​បន្ត​ថា ការ​ខ្វះ​យន្តការ​ប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​ចុះ​ខ្សោយ និង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​រដ្ឋ​ដែល​ខ្វះ​ប្រសិទ្ធភាព ដោយសារ​ការ​សម្រេច​ចិត្ត​ផ្អែកលើ​ភក្ដីភាព​នៃ​ក្រុម​គ្រួសារ ជាជាង​គុណាធិបតេយ្យ និង​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល។ យោង​តាម​វចនានុក្រម​ខ្មែរ...

គណបក្ស​ជាតិ​និយម​បង់ក្លាដេស ឈ្នះ​ឆ្នោត​ដ៏​ធំ​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​លើកដំបូង​បន្ទាប់ពី​បដិវត្តន៍ GenZ

គណបក្ស​ជាតិ​និយម​បង់ក្លាដេស (BNP) ទទួល​ការ​គាំទ្រ​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រោយពី​បដិវត្តន៍ GenZ ឬ​យុវជន​កើត​ចន្លោះ​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១២ ដែល​ផ្ដួល​រំលំ​របប​ផ្ដាច់ការ​ដឹកនាំ​ដោយ​អ្នកស្រី សេក ហាស៊ីណា (Sheik Hasina) នៅ​ឆ្នាំ​២០២៤។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា គណបក្ស​ជាតិ​និយម​បង់ក្លាដេស បាន​ឈ្នះ​ឆ្នោត​ដូច​ការ​ព្យាករ ដោយ​ដណ្ដើម​បាន ២០៩​អាសនៈ​នៃ​អាសនៈ​សមាជិក​សភា ៣០០​រូប។ ជោគជ័យ​នៃ​គណបក្ស​ជាតិ​និយម​បង់ក្លាដេស...

វរសេនីយ៍ឯក​ស័ក្ដិ​៥ ឡើង​កាន់​អំណាច​ប្រទេស Madagascar បង្កើត​រដ្ឋាភិបាល​ផ្សះផ្សា​ជាតិ​ក្រោយ​រដ្ឋប្រហារ

វ.ឯក ឡើងកាន់អំណាចប្រទេស Madagascar បង្កើតរដ្ឋាភិបាលផ្សះផ្សាជាតិក្រោយរដ្ឋប្រហារ កាលពី​ថ្ងៃ​អង្គារ ទី​២៨ តុលា ប្រទេស​ដែន​កោះ Madagascar ស្ថិត​ក្នុង​មហាសមុទ្រ​ឥណ្ឌា​បាន​ប្រកាស​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់ពី​ពួក​យោធា​ឆក់​យក​អំណាច​ពី​រដ្ឋាភិបាល​ពុករលួយ​នៃ​ប្រធានាធិបតី Andry Rajoelina ដែល​រត់​ចោល​ប្រទេស។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា​នៃ​ដែន​កោះ Madagascar រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស Madagascar ជា​រដ្ឋាភិបាល​ចម្រុះ ក្នុង​នោះ​បក្ស​នយោបាយ​ប្រឆាំង​ទទួល​បាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ចំនួន ៣​ស្ថាប័ន​សុទ្ធតែ​ជា​ស្ថាប័ន​សំខាន់​របស់​ប្រទេស Madagascar។ ពិធី​ប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​លោក​វរសេនីយ៍ឯក Michael Randrianirina ដែល​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី Andry...

មគ្គទេសក៍​ទេសចរ​ម្នាក់​នៅ​សៀមរាប ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» បន្ទាប់ពី​និយាយ​ពី​បាតុកម្ម​នៅ​នេប៉ាល់

មគ្គទេសក៍ទេសចរមួយរូបត្រូវបានចាប់ខ្លួនដោយសារនិយាយ​អំពី​ការ​​ធ្វើបាតុកម្មនៅប្រទេសនេប៉ាល់ នៅលើបណ្តាញសង្គម សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ពិន ប៉ូច ដែល​ជា​មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប ក្រោម​បទ «រួម​គំនិត​ក្បត់» តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម និយាយ​អំពី​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​នេប៉ាល់ ដោយ​ក្រុម​យុវជន​សម័យ GenZ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​តុលា បាន​ឲ្យ​ដឹង​ថា លោក ពិន ប៉ូច អាយុ ៥១​ឆ្នាំ...

មេ​យោធា​ស័ក្តិ​ប្រាំ​នៅ​ម៉ាដាហ្កាស្កា ប្រកាស​ឡើង​កាន់​អំណាច​ជំនួស​ប្រធានាធិបតី​រត់​ចោល​ស្រុក​ដែល​ទម្លាក់​ដោយ​យុវជន GenZ

មេដឹកនាំ​យោធា​នៃ​ប្រទេស​ដែន​កោះ​ម៉ាដាហ្កាស្កា (Madagascar) ប្រកាស​ប្រាប់​ប្រជាជន​ដែន​កោះ​នេះ​នៅ​ថ្ងៃ​ពុធ ទី​១៥ តុលា ថា ពួក​យោធា​បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ហើយ​នៅ​ពេលនេះ ជា​ការ​បញ្ចប់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Andry Rajoelina ដែល​ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ពួក​យោធា​បាន​ចូល​កាន់កាប់​វិមាន​ប្រធានាធិបតី​កាលពី​យប់​ថ្ងៃទី​១៣ តុលា ក្រោយពី​ប្រធានាធិបតី Andry Rajoelina បាន​រត់​ឡើង​យន្តហោះ​ជិះ​ទៅ​កាន់​ប្រទេស​បារាំង។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន AP វរសេនីយ៍ឯក Michael Randrianirina ដែល​ដឹកនាំ​ការ​បះបោរ​ដោយ​ចូលរួម​ជាមួយ​នឹង​បាតុករ​នៃ​ក្រុម​ចលនា GenZ...

អតីត​នាយករដ្ឋមន្ត្រី​និង​អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​នេប៉ាល់ ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន​ពី​បទ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​បាតុករ

ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ប៉ូលិស​ក្រុង Kathmandu នៃ​ប្រទេស​នេប៉ាល់ ប្រកាស​ពី​ការ​ទទួលយក​ពាក្យបណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ ដែល​ប្ដឹង​អតីត​នាយករដ្ឋមន្ត្រី KP Sharma Oli និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Ramesh Lekhak ពី​បទ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​បាតុករ​នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​អំឡុង​ផ្ទុះ​បាតុកម្ម​ដ៏​ហិង្សា​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ។ សារព័ត៌មាន Kathmandu Post នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ បាន​ចុះផ្សាយ​ថា ដើមឡើយ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ប៉ូលិស​ក្រុង...

យុវជន GenZ ប្រទេស Madagascar កំពុង​ទាញ​ទម្លាក់​ប្រធានាធិបតី បន្ទាប់ពី​ទម្លាក់​នាយករដ្ឋមន្ត្រី​បាន​ជោគជ័យ

ពីដែនកោះMadagasca៖ក្រោយពីទម្លាក់នាយករដ្ឋមន្ត្រីបាន​ហើយ​ក្រុមយុវជនGen Zបង្វែលបាតុកម្មទាញទម្លាក់ប្រធានាធិបតី ក្រុម​យុវជន​នៃ​ចលនា GenZ នៅ​លើ​ដែន​កោះ​នៃ​ប្រទេស Madagascar កំពុង​ប្រែ​ក្លាយ​បាតុកម្ម​ទៅ​ទាញ​ទម្លាក់​ប្រធានាធិបតី Andry Rajoelina ពី​តំណែង ក្រោយពី​បាន​ជោគជ័យ​នៃ​ការ​រុញ​ទម្លាក់​នាយករដ្ឋមន្ត្រី Christian Ntsay។ កាលពី​ថ្ងៃ​ចន្ទ ទី​៦ ខែ​តុលា លោក​ប្រធានាធិបតី Andry Rajoelina បាន​តែងតាំង​ឧត្ដមសេនីយ៍ Ruphin Fortunat Zafisambo ជា​នាយករដ្ឋមន្ត្រី​ស្តីទី ជំនួស​លោក Christian...

យុវជន GenZ នៅ​ប្រទេស​ម៉ារ៉ុក ដែល​ចម្លង​គំរូ​យុវជន GenZ នៅ​នេប៉ាល់ ដាក់​សម្ពាធ​ឱ្យ​រំលាយ​រដ្ឋាភិបាល

នៅ​រដ្ឋធានី Rabat នៃ​ប្រទេស​ម៉ារ៉ុក បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កំពុង​ផ្ទុះ​ឡើង។ ក្រុម​បាតុករ​ភាគច្រើន​ជា​យុវជន កំពុង​ដាក់​សម្ពាធ​ឱ្យ​រំលាយ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Aziz Akhannouch បន្ទាប់ពី​ផ្ទុះ​បាតុកម្ម​ជាច្រើន​ថ្ងៃ បាន​បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់​ស្លាប់។ គេ​ហៅថា​ជា​បាតុកម្ម Morocco នៃ​ក្រុម​ចលនា GenZ ២១២។ ក្រុម​បាតុករ GenZ ២១២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាមួយ​នឹង​ការ​សរសេរ​លើ​ផ្ទាំង​បដា​ថា៖ «យើង​ទាមទារ​ឱ្យ​មាន​ការ​រំលាយ​រដ្ឋាភិបាល ព្រោះតែ​មិន​ត្រឹម​មិន​ជួយ​ការពារ​សិទ្ធិមនុស្ស តែ​បាន​កំពុង​បង្ក​អយុត្តិធម៌​សង្គម​កាន់តែ​ធ្ងន់ធ្ងរ។» ក្រុម​បាតុករ​ដែល​ដឹកនាំ​ការ​តវ៉ា​ទ្រង់ទ្រាយ​ដ៏​ធំ​នៅ​រដ្ឋធានី Rabat ផ្ទុះ​ឡើង​បន្ទាប់ពី​ផ្ទុះ​ចលាចល​ជាច្រើន​ថ្ងៃ...

Latest news

© 2021, ដេលី. All rights reserved.