26.9 C
Phnom Penh

TAG

LOLC CAMBODIA

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្តឹង LOLC, FMO និង KB Financial Group ទៅ​អង្គការ​សហប្រជាជាតិ​រឿង​កម្ចី​បែប​គៃ​ប្រវ័ញ្ច

អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្រេច​ប្តឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដូចជា KB Financial Group ធនាគារ​អភិវឌ្ឍន៍​រដ្ឋ​ហុឡង់ដ៍ FMO និង​ធនាគារ LOLC ទៅ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការ​ឲ្យ​ខ្ចីបុល​បែប​កេងប្រវ័ញ្ច​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា។ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) និង​អ្នក​ឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ (KTNC Watch) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​០៩ ខែ​ធ្នូ ថា ខ្លួន​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស (UNGPs) រួម​ទាំង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ជុំវិញ​ការ​អនុវត្ត​វិធី​ខ្ចីបុល​បែប​គៃ​ប្រវ័ញ្ច...

ស្ត្រី​ខ្មែរ​ម្នាក់​ចង់​ធ្វើ​អត្តឃាត​តាម​ស្វាមី​ដោយសារ​បំណុល​វ័ណ្ឌក

វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​វា​មិន​ដូច​នេះ​ទាំងស្រុង​ទេ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា​មាន​កូនបំណុល​ខ្លះ​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​មិន​អាច​ដោះ​បំណុល​បាន ហើយ​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត រួច​ជ្រើសរើស​ការ​សម្លាប់​ខ្លួន។ អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែ​នឹក​មមៃ​ដល់​ប្ដី​ដែល​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត គឺ​គ្រប់​ពេល​ដែល​ម្ចាស់​ឥណទាន​បាន​មក​រក​រូប​អ្នកស្រី​នៅ​គេហដ្ឋាន ដើម្បី​ទារ​ការប្រាក់​បំណុល ១៧០​ដុល្លារ​ប្រចាំ​ខែ​ដែល​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ខ្វះ​លទ្ធភាព​ជា​ខ្លាំង​ក្នុង​ការ​រក​ប្រាក់​ដើម្បី​សង​ម្ចាស់បំណុល។ លោក Nhu Laen ដែល​ជា​ប្ដី​របស់​អ្នកស្រី ង៉ា បាន​សម្លាប់​ខ្លួន​នៅ​ក្នុង​ចម្ការ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ប៉ុន្មាន​ខែ​មុន​បុរស​នេះ​ស្លាប់ មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខ​មួយ​នៅ​ប្រទេស​កម្ពុជា​ឈ្មោះ​ថា LOLC Cambodia បាន​ផ្ដល់​ប្រាក់​ឲ្យ​ខ្ចី​ដល់​លោក...

Latest news

© 2021, ដេលី. All rights reserved.