32.5 C
Phnom Penh

TAG

Madagascar

វរសេនីយ៍ឯក​ស័ក្ដិ​៥ ឡើង​កាន់​អំណាច​ប្រទេស Madagascar បង្កើត​រដ្ឋាភិបាល​ផ្សះផ្សា​ជាតិ​ក្រោយ​រដ្ឋប្រហារ

វ.ឯក ឡើងកាន់អំណាចប្រទេស Madagascar បង្កើតរដ្ឋាភិបាលផ្សះផ្សាជាតិក្រោយរដ្ឋប្រហារ កាលពី​ថ្ងៃ​អង្គារ ទី​២៨ តុលា ប្រទេស​ដែន​កោះ Madagascar ស្ថិត​ក្នុង​មហាសមុទ្រ​ឥណ្ឌា​បាន​ប្រកាស​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់ពី​ពួក​យោធា​ឆក់​យក​អំណាច​ពី​រដ្ឋាភិបាល​ពុករលួយ​នៃ​ប្រធានាធិបតី Andry Rajoelina ដែល​រត់​ចោល​ប្រទេស។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា​នៃ​ដែន​កោះ Madagascar រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស Madagascar ជា​រដ្ឋាភិបាល​ចម្រុះ ក្នុង​នោះ​បក្ស​នយោបាយ​ប្រឆាំង​ទទួល​បាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ចំនួន ៣​ស្ថាប័ន​សុទ្ធតែ​ជា​ស្ថាប័ន​សំខាន់​របស់​ប្រទេស Madagascar។ ពិធី​ប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​លោក​វរសេនីយ៍ឯក Michael Randrianirina ដែល​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី Andry...

មេ​យោធា​ស័ក្តិ​ប្រាំ​នៅ​ម៉ាដាហ្កាស្កា ប្រកាស​ឡើង​កាន់​អំណាច​ជំនួស​ប្រធានាធិបតី​រត់​ចោល​ស្រុក​ដែល​ទម្លាក់​ដោយ​យុវជន GenZ

មេដឹកនាំ​យោធា​នៃ​ប្រទេស​ដែន​កោះ​ម៉ាដាហ្កាស្កា (Madagascar) ប្រកាស​ប្រាប់​ប្រជាជន​ដែន​កោះ​នេះ​នៅ​ថ្ងៃ​ពុធ ទី​១៥ តុលា ថា ពួក​យោធា​បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ហើយ​នៅ​ពេលនេះ ជា​ការ​បញ្ចប់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Andry Rajoelina ដែល​ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ពួក​យោធា​បាន​ចូល​កាន់កាប់​វិមាន​ប្រធានាធិបតី​កាលពី​យប់​ថ្ងៃទី​១៣ តុលា ក្រោយពី​ប្រធានាធិបតី Andry Rajoelina បាន​រត់​ឡើង​យន្តហោះ​ជិះ​ទៅ​កាន់​ប្រទេស​បារាំង។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន AP វរសេនីយ៍ឯក Michael Randrianirina ដែល​ដឹកនាំ​ការ​បះបោរ​ដោយ​ចូលរួម​ជាមួយ​នឹង​បាតុករ​នៃ​ក្រុម​ចលនា GenZ...

យុវជន GenZ ប្រទេស Madagascar កំពុង​ទាញ​ទម្លាក់​ប្រធានាធិបតី បន្ទាប់ពី​ទម្លាក់​នាយករដ្ឋមន្ត្រី​បាន​ជោគជ័យ

ពីដែនកោះMadagasca៖ក្រោយពីទម្លាក់នាយករដ្ឋមន្ត្រីបាន​ហើយ​ក្រុមយុវជនGen Zបង្វែលបាតុកម្មទាញទម្លាក់ប្រធានាធិបតី ក្រុម​យុវជន​នៃ​ចលនា GenZ នៅ​លើ​ដែន​កោះ​នៃ​ប្រទេស Madagascar កំពុង​ប្រែ​ក្លាយ​បាតុកម្ម​ទៅ​ទាញ​ទម្លាក់​ប្រធានាធិបតី Andry Rajoelina ពី​តំណែង ក្រោយពី​បាន​ជោគជ័យ​នៃ​ការ​រុញ​ទម្លាក់​នាយករដ្ឋមន្ត្រី Christian Ntsay។ កាលពី​ថ្ងៃ​ចន្ទ ទី​៦ ខែ​តុលា លោក​ប្រធានាធិបតី Andry Rajoelina បាន​តែងតាំង​ឧត្ដមសេនីយ៍ Ruphin Fortunat Zafisambo ជា​នាយករដ្ឋមន្ត្រី​ស្តីទី ជំនួស​លោក Christian...

Latest news

© 2021, ដេលី. All rights reserved.