31.4 C
Phnom Penh

TAG

ច្បាប់ប្រឆាំងឆបោកអនឡាញ

ព្រឹទ្ធសភា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា ខណៈ​ទីតាំង​ឆបោក ២៥០ ត្រូវ​បាន​បង្ក្រាប

ព្រឹទ្ធសភា​កម្ពុជា អនុម័ត​យល់ព្រម​ដោយ​ឯកច្ឆន្ទ​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scam) នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុង​ចំណោម ៥៨​សំឡេង​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ ព្រឹទ្ធសភា​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា មាន​របៀបវារៈ​ចំនួន​ពីរ គឺ​ពិនិត្យ​ឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។ ព្រឹទ្ធសភា​កម្ពុជា បញ្ជាក់​ថា អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scam) ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scam) រួម​បញ្ចូល​បទល្មើស​ព្រហ្មទណ្ឌ​ថ្មី​ចំនួន ៥...

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៦ នេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មាន​សំឡេង​គាំទ្រ ១១២ លើ ១១២។ ការ​សម្រេច​នេះ ធ្វើឡើង​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ បន្ទាប់ពី​សមាជិក​រដ្ឋសភា និង​តំណាង​រដ្ឋាភិបាល​បាន​បកស្រាយ និង​ពិភាក្សា​គ្នា​ពេញ​មួយ​ព្រឹក។ កិច្ចពិភាក្សា និង​ការ​អនុម័ត​របស់​រដ្ឋសភា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៦។ បើ​តាម​នីតិវិធី សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​សម្រេច និង​អនុម័ត ក្រោយ​ការ​អនុម័ត​របស់​រដ្ឋសភា ប៉ុន្តែ​រដ្ឋសភា​កម្ពុជា​មិន​បាន​បញ្ជាក់​ថា...

រដ្ឋសភា​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ពិនិត្យ

រដ្ឋសភា​កម្ពុជា អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ពិនិត្យ​តាម​សំណើ​របស់​រាជរដ្ឋាភិបាល។ ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា អ្នកស្រី ឃួន សុដារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ប្រគល់​ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ទៅ​ពិនិត្យ និង​សិក្សា បន្ទាប់​មក​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ។ អ្នកស្រី ឃួន សុដារី បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​កំណត់​អំពី​វិធាន​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សំដៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ​ឱ្យខាងតែ​បាន​ផង​ដែរ។ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ...

Latest news

© 2021, ដេលី. All rights reserved.