34.1 C
Phnom Penh

TAG

តាន់ គឹមសួរ

អ្នក​តាមដាន​ទម្លាយ​វីដេអូ​ឃ្លីប​ស្ដីពី​បទល្មើស​ព្រៃឈើ ក្រោយពី​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បដិសេធ

អ្នក​តាមដាន​បទល្មើស​ធនធាន​ធម្មជាតិ ទម្លាយ​វីដេអូ​ឃ្លីប​ស្ដីពី​បទល្មើស​ព្រៃឈើ​ជាបន្តបន្ទាប់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ក្រោយ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ចេញ​មុខ​បដិសេធ​មិន​ទទួលស្គាល់​នូវ​បទល្មើស​ព្រៃឈើ​ដែល​កើតមាន​ក្នុង​ខេត្ត​របស់​ខ្លួន។ អ្នក​តាមដាន​បទល្មើស​ព្រៃឈើ លោក តាន់ គឹមសួរ នៅ​ថ្ងៃទី​២៨ វិច្ឆិកា បាន​ទម្លាយ​ពី​សកម្មភាព​បទល្មើស​ព្រៃឈើ​ជា​រូបថត​សន្លឹក​ផង និង​ជា​វីដេអូ​ឃ្លីប​ផង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ជាបន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​វីដេអូ​ឃ្លីប​ដែល​បាន​ថត​សកម្មភាព​ដឹក​ឈើ​តាម​គោយន្ត​នៅ​ក្នុង​ព្រៃ​សហគមន៍ និង​សកម្មភាព​ដឹក​ឈើ​លើ​ដងផ្លូវ​នៅ​ក្នុង​ខេត្ត​ក្រចេះ។ អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​រូប​នេះ​អះអាង​ថា វីដេអូ​ឃ្លីប​ដែល​ថត​ជាប់​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់ ត្រូវ​បាន​ថត​ទុក​ជា​ភស្តុតាង​ក្នុង​ព្រៃ​សហគមន៍​ត្រពាំងកណ្ដឹង ឃុំ​ស្រែជិះ ស្រុក​អូរគ្រៀង ខេត្ត​ក្រចេះ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មីៗ​នេះ។ លោក តាន់ គឹមសួរ ទាមទារ​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ...

បណ្ឌិត ឥន សុផល ថា​បទល្មើស​ព្រៃឈើ​មិន​ពិបាក​បង្ក្រាប​ដូច​គ្រឿងញៀន​ទេ ប៉ុន្តែ​ដោយសារ​មន្ត្រី​ទុច្ចរិត​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន

អ្នក​ឃ្លាំមើល​លើកឡើង​ថា បទល្មើស​ព្រៃឈើ​មិន​ពិបាក​បង្ក្រាប​ដូច​គ្រឿងញៀន​ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ ឬ​ក្នុង​ស្បែកជើង​នោះ​ទេ ប៉ុន្តែ​ដោយសារ​សព្វថ្ងៃ​នេះ​មាន​មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​មិនមែន​ធ្វើការ​ដើម្បី​ជាតិ និង​ប្រជាជន​ឡើយ ប៉ុន្តែ​ពួកគេ​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​ប៉ុណ្ណោះ។ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា​៥០២ ហាម​ជេរប្រមាថ​អ្នករាជការ​សាធារណៈ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ប៉ុន្តែ​ជាក់ស្តែង មន្ត្រី​ទុច្ចរិត​គ្មាន​ភាព​ថ្លៃថ្នូរ​ទេ ព្រោះ​ពួកគេ​បាន​ក្លាយ​ជា​ជន​ទុច្ចរិត​ទៅ​ហើយ។ បណ្ឌិត ឥន សុផល និយាយ​បែប​បញ្ឈឺ​ថា លោក​មិន​គាំទ្រ​ការ​ជេរប្រមាថ​លើ​មន្ត្រី​ទុច្ចរិត​ទេ ប៉ុន្តែ​ច្បាប់​ផ្ដន្ទាទោស​ទៅ​លើ​អ្នក​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​គ្រាន់តែ​ដាក់​គុក...

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បដិសេធ​ព័ត៌មាន​ដែល​ថា​មាន​មន្ត្រី​កាត់​ឆ្វៀល​ដី​ភ្នំ​ឱរ៉ាល់ ធ្វើ​ជា​កម្មសិទ្ធិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​រដ្ឋបាល​ខេត្ត​នេះ​ចាត់ទុក​ការ​ផ្សាយ​ព័ត៌មាន​នេះ​មាន​ចេតនា​ញុះញង់​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​៩ ខែ​កក្កដា បាន​ចេញ​លិខិត​បំភ្លឺ​ដោយ​បដិសេធ​ព័ត៌មាន​នេះ​ថា​ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ច្បាស់លាស់ សរសេរ​ឡើង​ក្នុង​ចេតនា​បង្កាច់​បង្ខូច និង​ញុះញង់​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​ខេត្ត មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ។ នៅ​ក្នុង​លិខិត​បំភ្លឺ​ដដែល​បាន​អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​អភិរក្ស​តំបន់​សហគមន៍​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ស្រុក​ឱរ៉ាល់ តាមរយៈ​ការ​ផ្សព្វផ្សាយ​ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ដោះស្រាយ​វិវាទ​ដីធ្លី និង​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​បាន​ផ្ដល់​លទ្ធភាព​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង...

Latest news

© 2021, ដេលី. All rights reserved.