ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
35.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
រ៉ុង ឈុន
នយោបាយ
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
ឌឹ ខេមបូឌា ដេលី
-
June 15, 2026
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បាននិយាយថា លោកសង្ឃឹមថា តុលាការកំពូលនឹងស្ដារសិទ្ធិនយោបាយរបស់លោកឡើងវិញ ខណៈតុលាការបានបើកសវនាការលើបណ្ដឹងសារទុក្ខរបស់លោក នៅថ្ងៃទី១៥ ខែមិថុនា ហើយគ្រោងប្រកាសសាលដីកានៅថ្ងៃទី១៩ ខែមិថុនា។
នយោបាយ
ក្រុមបក្សប្រឆាំងបន្តទាមទាររកយុត្តិធម៌ឱ្យអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកកាលពី ២៩ឆ្នាំមុននៅមុខរដ្ឋសភាចាស់
ឌឹ ខេមបូឌា ដេលី
-
March 31, 2026
គណបក្សប្រឆាំងបន្តទាមទាររកយុត្តិធម៌ឱ្យអ្នកស្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃនៅខាងមុខវិមានរដ្ឋសភាចាស់ចូលទៅក្នុងហ្វូងបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី បន្ទាប់ពីរយៈពេល ២៩ឆ្នាំបានកន្លងផុតទៅ ជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ដូចជា គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ បានជួបជុំគ្នាប្រារព្ធពិធីបង្សុកូលនៅស្តូបជនរងគ្រោះ ស្ថិតនៅខាងមុខអតីតរដ្ឋសភា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងហេតុការណ៍ដែលកើតឡើងជិត ៣០ឆ្នាំមុន។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលកម្ពុជាត្រូវតែលុបបំបាត់និទណ្ឌភាព និងពន្លឿនការស្វែងរកជនដៃដល់ ដើម្បីយកមកដាក់ទោសតាមច្បាប់។ លោកថា ការបន្តឱ្យមាននិទណ្ឌភាព និងភាពអយុត្តិធម៌ក្នុងសង្គម...
ច្បាប់
តុលាការក្រុងភ្នំពេញបដិសេធសំណើលោក រ៉ុង ឈុន សុំស្ដារនីតិសម្បទាឬសិទ្ធិសេរីភាពជាពលរដ្ឋខ្មែរ
ឌឹ ខេមបូឌា ដេលី
-
May 13, 2025
តុលាការក្រុងភ្នំពេញ បានច្រានចោលនូវសំណើសុំស្ដារនីតិសម្បទាឡើងវិញនៃទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃចន្ទនេះ ក្រោមហេតុផលមិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការសងសំណងជំងឺចិត្តដល់ដើមបណ្ដឹង។ សាលាឧទ្ធរណ៍ក្រុងភ្នំពេញ នៅថ្ងៃទី១២ ឧសភា នេះ បានបើកសវនាការលើសំណើសុំស្ដារនីតិសម្បទាលោក រ៉ុង ឈុន ឡើងវិញ ប៉ុន្តែក្រោយដំណើរការសវនាការ តុលាការបានសម្រេចបដិសេធសំណើនេះទាំងស្រុង។ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក រ៉ុង ឈុន បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ សុំនីតិសម្បទា...
នយោបាយ
អ្នកសិក្សាផ្នែកច្បាប់ថាមានតែប្រទេសដឹកនាំបែបសង្គមនិយមប៉ុណ្ណោះដែលដកសិទ្ធិនយោបាយរបស់ពលរដ្ឋអស់មួយជីវិត
ឌឹ ខេមបូឌា ដេលី
-
May 8, 2025
អ្នកឃ្លាំមើលសង្គម លើកឡើងថា ការដកសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋខ្មែរអស់មួយជីវិតជាការសម្រេចផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយជនរងគ្រោះអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ បើរកឃើញថាការសម្រេចនោះដោយអធម្មនុញ្ញភាព។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៧ ខែឧសភា នេះថា ថ្វីត្បិតតែច្បាប់អនុញ្ញាតឱ្យដកហូតសិទ្ធិមួយចំនួនរបស់ទណ្ឌិតអំឡុងពេលអនុវត្តទោសក៏ពិតមែន ប៉ុន្តែគ្មានជនណាម្នាក់ត្រូវបានដកហូតសិទ្ធិណាមួយជារៀងរហូតនោះទេ លើកលែងតែទណ្ឌិតណាម្នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិតប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត បញ្ជាក់ថា មានតែប្រទេសប្រកាន់របបដឹកនាំសង្គមនិយម ដូចជា ចិន រុស្ស៊ី និងវៀតណាម ជាដើម ដែលគ្មានសេរីភាពនយោបាយ...
នយោបាយ
តុលាការដកហូតសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន អស់មួយជីវិតនិងផ្ដន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ
ឌឹ ខេមបូឌា ដេលី
-
May 6, 2025
តុលាការនៃរបបលោក ហ៊ុន សែន សម្រេចផ្ដន្ទាទោសទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ និងសម្រេចដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត រួមទាំងត្រូវពិន័យជាប្រាក់ ៤លានរៀលចូលជាសម្បត្តិរដ្ឋ ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម និងពីបទមិនរាងចាល»។ តុលាការបញ្ជាក់ថា ការចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម» គឺពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរបស់លោក រ៉ុង ឈុន ជុំវិញការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ចំណែកបទមិនរាងចាល គឺពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម...
ព័ត៌មានជាតិ
អង្គការការពារសិទ្ធិថាការរឹបអូសសម្បត្តិទ្រព្យអ្នករិះគន់លើរដ្ឋអំណាច ជាអំពើអយុត្តិធម៌
ឌឹ ខេមបូឌា ដេលី
-
April 26, 2025
មន្ត្រីសង្គមស៊ីវិលក្នុងប្រទេសអូស្ត្រាលី ចាត់ទុកដីកាតុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លក់ដោយបង្ខំដើម្បីបង់សងលុយដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ជាទង្វើអមនុស្សធម៌ និងអគុណធម៌។ ប្រធានអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មេសា នេះថា ការអនុវត្តបែបហ្នឹងសុទ្ធតែត្រូវបានពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ថា កំពុងបម្រើឱ្យសកម្មភាពនយោបាយខាងបក្សកាន់អំណាច ជាជាងការប្រកាន់ជំហរមូលដ្ឋានយុត្តិធម៌របស់ខ្លួន។ លោកបន្ថែមថា រាល់ការសម្រេចលើសំណុំរឿងដែលពាក់ព័ន្ធនឹងរឿងនយោបាយ តុលាការតែងតែអនុវត្តច្បាប់ស្ថិតក្រោមអំណាចនយោបាយ និងតាមបំណងអ្នកកាន់អំណាចកំពូលរហូតមក។ លោក...
ច្បាប់
លោក រ៉ុង ឈុន សុំពន្យារពេលចូលតុលាការ ដោយសារលោកត្រូវទៅពិនិត្យសុខភាពនៅប្រទេសថៃ
ឌឹ ខេមបូឌា ដេលី
-
March 22, 2025
មេធាវីការពារក្តីមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ ស្នើសុំសាលាឧទ្ធរណ៍ក្រុងភ្នំពេញលើកពេលសវនាការរបស់លោក រ៉ុង ឈុន ទៅពេលក្រោយ ដោយសារលោកមានភារកិច្ចត្រូវទៅពិនិត្យសុខភាពនៅប្រទេសថៃ តាមការកំណត់របស់វេជ្ជបណ្ឌិត ប៉ុន្តែមិនបានកំណត់ថ្ងៃជាក់លាក់ទេ។ មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន គឺលោក ជូង ជូងី ចេញលិខិតមួយទៅកាន់សាលាឧទ្ធរណ៍ក្រុងភ្នំពេញកាលពីថ្ងៃទី១៩ មីនា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២០ មីនា នេះថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា លោកមានភារកិច្ចត្រូវទៅពិនិត្យសុខភាពឯប្រទេសថៃ តាមការកំណត់ពីវេជ្ជបណ្ឌិត។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ...
Idea Talk
IDEA TALK៖ ជំហររបស់យុវជនខ្មែរក្នុងប្រទេសជប៉ុន ក្នុងការគាំទ្រការតតាំងក្តីរបស់លោក រ៉ុង ឈុន នៅតុលាការ
ឌឹ ខេមបូឌា ដេលី
-
March 20, 2025
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ស្តីអំពី៖ «ជំហររបស់យុវជនខ្មែរក្នុងប្រទេសជប៉ុន ក្នុងការគាំទ្រការតតាំងក្តីរបស់លោក រ៉ុង ឈុន នៅតុលាការ»។
ព័ត៌មានជាតិ
លោក រ៉ុង ឈុន អះអាងថានឹងបង់លុយសងទៅឱ្យគណៈកម្មាធិការព្រំដែនតាមដំណាក់កាល
ឌឹ ខេមបូឌា ដេលី
-
March 13, 2025
មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅតែរក្សាជំហរបង់លុយសងទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១សែនដុល្លារអាមេរិក តាមដីកាបង្គាប់របស់តុលាការ ប៉ុន្តែលោកស្នើសុំបង់លុយទៅតាមដំណាក់កាល ព្រោះការអនុវត្តតាមវិធីនេះ គឺជាជម្រើសចុងក្រោយដែលលោកអាចធ្វើបានចំពោះដីកាបង្គាប់មួយនេះ។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ មីនា នេះថា ដើម្បីឱ្យលោកអាចបន្តកិច្ចការនយោបាយទៅមុខទៀតបាន មានតែបង់លុយទៅឱ្យគណៈកម្មាធិការព្រំដែនតាមការបង្គាប់បញ្ជារបស់តុលាការប៉ុណ្ណោះ ប៉ុន្តែការស្នើសុំបង់សំណងតាមដំណាក់កាលនេះ មិនទាន់ត្រូវបានតុលាការឆ្លើយតបយ៉ាងណានៅឡើយទេ។ លោក រ៉ុង ឈុន អះអាងថា បន្ទាប់ពីគណបក្សកម្លាំងជាតិ...
នយោបាយ
គណបក្សកម្លាំងជាតិធ្វើសន្និសីទកាសែតរឿងតុលាការឱ្យទីប្រឹក្សារបស់ខ្លួនសងប្រាក់ ១សែនដុល្លារ
ឌឹ ខេមបូឌា ដេលី
-
March 13, 2025
គណបក្សកម្លាំងជាតិ ប្រកាសធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធ នេះ ជុំវិញដីកាតុលាការដែលបង្គាប់ឱ្យមន្ត្រីជាន់ខ្ពស់របស់ខ្លួនសងសំណងខូចខាតទៅឱ្យគណៈកម្មាធិការព្រំដែនចំនួន ១សែនដុល្លារសហរដ្ឋអាមេរិក ខណៈពេលវេលាកំណត់នៃការបង់លុយនេះជិតផុតកំណត់ទៅហើយ។ គណបក្សកម្លាំងជាតិ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះថា ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែមីនា នេះ ស្ដីពីការសម្រេចរបស់តុលាការដែលបង្គាប់ឱ្យលោកបង់លុយសងសំណងខូចខាតទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារកាលពីខែមុន។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក...
1
2
3
...
7
Page 1 of 7
Latest news
រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន
July 22, 2026
ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ
July 22, 2026
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
© 2021,
ដេលី
. All rights reserved.