34.1 C
Phnom Penh

TAG

ស សុខា

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ចាប់​ជន​បង្ក​ពិតប្រាកដ​ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់​យក​មក​កាត់ទោស

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចាប់​ខ្លួន​ជន​បង្ក​ពិតប្រាកដ ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់ យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជនរងគ្រោះ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២៧...

ក្រសួង​មហាផ្ទៃ ព្រមាន​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ទទួល​ខុសត្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​អនឡាញ​បន្ត​មាន​នៅ​មូលដ្ឋាន​របស់​ខ្លួន

ក្រសួង​មហាផ្ទៃ ព្រមាន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល ប្រសិនបើ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បន្ត​មាន​នៅ​ក្នុង​មូលដ្ឋាន​ដែល​ពួកគេ​កំពុង​គ្រប់គ្រង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ផ្សព្វផ្សាយ​ចំណាត់ការ​តាមរយៈ​វីដេអូ​ឃ្លីប​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ពេលនេះ​ជា​ដំណាក់កាល​ផ្ដាច់​ដង្ហើម​ក្រុម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់ ដើម្បី​លុបបំបាត់​ការ​ភាន់​ច្រឡំ​ពី​អន្តរជាតិ​ចំពោះ​កម្ពុជា ជុំវិញ​ឧក្រិដ្ឋកម្ម​មួយ​នេះ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ អះអាង​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​បង្ក្រាប​បទល្មើស​អនឡាញ​តាំងពី​អាណត្តិ​មុនៗ​មក ជាពិសេស​នៅ​ឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នា​ពេល​នោះ...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​ទាហាន​ថៃ ដែល​រំលោភ​បូក​លើ​យុវតី​ខ្មែរ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា បើ​ថៃ មិន​ដោះស្រាយ​ករណី​រំលោភ​យុវតី​ខ្មែរ រួម​ទាំង​អំពើ​ព្រៃផ្សៃ​ដទៃ​ទៀត​ដែល​បាន​ប្រព្រឹត្ត​លើ​កម្ពុជា ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទេ នោះ​ថៃ នឹង​ជាប់​ឈ្មោះ​ជា​ប្រទេស​គ្មាន​ច្បាប់។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ទាហាន​ឈុត​ខ្មៅ​ថៃ ៧​នាក់ ដែល​បាន​ចាប់​រំលោភ​បូក​យ៉ាង​ព្រៃផ្សៃ​លើ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​ខ្មែរ​អាយុ ១៨​ឆ្នាំ​ម្នាក់ ព្រមទាំង​អំពើ​អមនុស្សធម៌​ជាច្រើន​ទៀត​ដែល​ទាហាន​ថៃ បាន​ប្រព្រឹត្ត​លើ​ពលរដ្ឋ​កម្ពុជា ក្នុង​រយៈពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំដែន​នា​ពេល​កន្លង​មក​នោះ។ ប្រភព​ដដែល​អះអាង​ថា ការ​រំលោភ​ផ្លូវភេទ គឺជា​បទឧក្រិដ្ឋ និង​ជា​អំពើ​គួរ​ឱ្យ​ស្អប់ខ្ពើម​បំផុត ហើយ​អំពើ​អមនុស្សធម៌​ដ៏​ព្រៃផ្សៃ​នេះ គឺជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ...

លោក ស សុខា ប្រកាស​ប្ដឹង​ទាហាន​ឈុត​ខ្មៅ​ថៃ ៧​នាក់​ទៅ​អន្តរជាតិ ចំពោះ​អំពើ​រំលោភ​បូក​លើ​យុវតី​ខ្មែរ​ម្នាក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ប្រកាស​ប្ដឹង​ទាហាន​ឈុត​ខ្មៅ​ថៃ ៧​នាក់​ទៅ​អន្តរជាតិ ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក​ដែល​បាន​រំលោភ​បូក​លើ​យុវតី​ខ្មែរ​ម្នាក់​អំឡុង​ពេល​វិលត្រឡប់​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា វិញ។ លោក ស សុខា លើកឡើង​ក្នុង​ពេល​សួរ​សុខទុក្ខ​យុវតី​ដែល​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ ចាប់​រំលោភ​បំពាន​លើ​រាងកាយ​នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កំពុង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន និង​ប្ដឹង​ទៅ​អន្តរជាតិ ឲ្យ​ឃើញ​អំពី​ទង្វើ​ដ៏​ស្មោកគ្រោក​របស់​ក្រុម​ទាហាន​ថៃ ដែល​បាន​ប្រព្រឹត្ត​មក​លើ​នារី​រងគ្រោះ​ដែល​ជា​ជនជាតិ​ខ្មែរ។ លោក ស សុខា អះអាង​ថា...

ក្រសួង​មហាផ្ទៃ​ច្រានចោល​របាយការណ៍​ដែល​ថា​លោក ស សុខា ជា​សហ​វិនិយោគិន​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ជីនប៉ី

ក្រសួងមហាផ្ទៃ៖ របាយការណ៍ដែលថាលោក ស សុខា ជា​សហវិនិ​យោគិនជាមួយនឹងក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី ជាចរិតនយោបាយ ក្រសួង​មហាផ្ទៃ ចាត់ទុក​របាយការណ៍​ដែល​ចោទ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថា​ជា​សហ​វិនិយោគិន​ជាមួយ​នឹង​ក្រុមហ៊ុន​កាស៊ីណូ ជីន ប៉ី (Jin Bei) ក្នុង​ខេត្ត​ព្រះសីហនុ ថា​ជា​របាយការណ៍​មាន​ចរិត​នយោបាយ​ខុស​ពី​ការពិត។ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃទី​២០ ខែ​តុលា ថា លោក ស...

រដ្ឋាភិបាល​អាណត្តិ​ទី​៧ បណ្ដេញ​ជនបរទេស​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ពាក់ព័ន្ធ​បទល្មើស​អនឡាញ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ។ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី ការ​ផ្លាស់ប្ដូរ​បទពិសោធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​សម្អាត​សាច់ប្រាក់ នៅ​ថ្ងៃទី​៨ ខែ​តុលា លោក ស សុខា លើកឡើង​ថា រដ្ឋាភិបាល​កាលពី​អាណត្តិ​ទី​៦ បាន​បណ្ដេញ​ចេញ​ជនបរទេស​ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ​ជាង ២​ម៉ឺន ១​ពាន់​នាក់​ក្នុង​មួយ​អាណត្តិ។...

ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហបុរី ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីអំពី​ការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​ប្រទេស​សិង្ហបុរី ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​មហាផ្ទៃ ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​សិង្ហបុរី។ ប្រភព​ដដែល​អះអាង​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​មាន​បំណង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម បទល្មើស​បច្ចេកវិទ្យា និង​អំពើ​ឆបោក ការ​រត់ពន្ធ​គ្រឿងញៀន ការ​លាង​សម្អាត​ប្រាក់ អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស។ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lawrence Wong ចាត់ទុក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​កំពុង​រីកសាយ​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក...

កូនស្រី​ច្បង​លោក កឹម សុខា ថ្កោលទោស​កងទ័ព​ថៃ ដែល​បាញ់​ប្រហារ​សម្លាប់​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី

កូនស្រី​ច្បង​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ក្រុម​យោធា​ថៃ ដែល​បាន​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ជុំវិញ​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី ក្នុង​ទឹកដី​កម្ពុជា។ កូនស្រី​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ិច (X) នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​មិថុនា នេះ​ថា វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ជុំវិញ​ការ​គំរាមកំហែង​ទាំង​ខាង​យោធា និង​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា ដែល​បណ្តាល​មកពី​ជម្លោះ​ព្រំដែន​នោះ។ កញ្ញា កឹម មនោវិទ្យា លើកឡើង​ថា ក្នុង​ស្មារតី​នៃ​ប្រទេស​ជិតខាង​ល្អ...

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បដិសេធ​របាយការណ៍​ដែល​ថា​រដ្ឋាភិបាល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជា​ការ​គំរាម​សន្តិសុខ​សកល

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បដិសេធ​ទាំងស្រុង​លើ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​សន្តិភាព​នៃ​សហរដ្ឋ​អាមេរិក ដែល​បាន​សរសេរ​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆ្លងដែន​ជា​ការ​គំរាមកំហែង​សន្តិសុខ​សកល ថា​ជា​របាយការណ៍​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​បញ្ជាក់​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២ ខែ​មិថុនា បាន​សរសេរ​ថា កម្ពុជា​សហការ​ជាមួយ​បណ្ដា​ប្រទេស​នានា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​សម្អាត​ប្រាក់។ រដ្ឋាភិបាល​ក៏​កំពុង​ជំរុញ​ឱ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី ដើម្បី​ឱ្យ​មាន​ឧបករណ៍​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រុម​គ្រួសារ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ភាគហ៊ុន...

អង្គការ​ស្រាវជ្រាវ​បស្ចិម​ប្រទេស​រក​ឃើញ​ថា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើ​មេ​អណ្ដើក​ឱ្យ​បណ្ដាញ​ឆបោក

វិទ្យាស្ថាន​ស្រាវជ្រាវ​បស្ចិម​ប្រទេស​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស សហរដ្ឋ​អាមេរិក និង​អាល្លឺម៉ង់ ឈ្មោះ Humanity Research Consultancy រក​ឃើញ​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជា​ភ្នាក់ងារ​កណ្តាល​នៃ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆបោក​សកល ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ខណៈ​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លី យ៉ុងផាត់ ជា​អ្នក​ប្រតិបត្តិការ​ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​នេះ​ដោយ​ផ្ទាល់។ វិទ្យាស្ថាន​ស្រាវជ្រាវ Humanity Research Consultancy...

Latest news

© 2021, ដេលី. All rights reserved.