Latest
លោក សម រង្ស៊ី ថាការផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ គឺធ្វើឡើងដោយចលនាប្រដាប់អាវុធផ្ទៃក្នុងប្រឆាំងនឹងត្រកូលហ៊ុន
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថា ការផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ គឺជាការធ្វើឡើងដោយចលនាប្រដាប់អាវុធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាដែលប្រឆាំងត្រកូលហ៊ុន ដើម្បីទាមទារឲ្យដកលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចេញពីអំណាចដែលកំពុងត្រួតត្រាកម្ពុជាតជំនាន់នៅពេលនេះ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះថា ការរៀបចំឲ្យផ្ទុះឃ្លាំងគ្រាប់ក្បែរទីក្រុងភ្នំពេញ គឺជាទង្វើនៃការប្រកាសប្រឆាំងរបស់ចលនាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតពីវៀតណាម ដើម្បីទាមទារឲ្យមានការទម្លាក់អំណាចលោក ហ៊ុន...