ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ ទទួលបានការដាក់ទុនវិនិយោគផ្ទាល់ពីបរទេស Foreign Direct Investment (FDI) ជាទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមានលំនឹង ដោយបង្កើតការងារសមរម្យបានចំនួនប្រមាណ៤សែនមុខការ។ ក្រុមភ្នាក់ងារការងារ នៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា រាយការណ៍ព្យាករណ៍នៅថ្ងៃទី៩ ខែមិថុនា ថា ខណៈប្រេងឥន្ធនៈឡើងថ្លៃ អតិផរណា ឬ ទំនិញសព្វសារ ពើឡើងថ្លៃ ជិត៦% ក្នុងខែមេសា ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារមានចំណូលទាប។ ការឡើងថ្លៃប្រេង ១០% បានធ្វើឲ្យភាពក្រីក្រកើន ១,៤% ការធ្លាក់ចុះបរិមាណសំណង់អគារផ្ទះសម្បែង កំណើន ផលទុនក្នុង ស្រុកសរុប GDP នៅទ្រឹងជាមធ្យមត្រឹម ៣,៩% ក្នុងឆ្នាំ២០២៦ មុននឹងងើបឡើងវិញ ៤,៩% នៅឆ្នាំ២០២៧។ ផលទុនក្នុងស្រុកសរុប ធ្លាក់ចុះ បង្កឡើងមួយផ្នែកដោយការវិលត្រឡប់នៃពលករខ្មែរពីប្រទេសថៃឡង់ដ៍ ប្រមាណកន្លះលាននាក់ ដែលបណ្តាលឲ្យបាត់បង់ចំណូលផ្ញើពីប្រទេសថៃមកស្រុកវិញ។
ធនាគារពិភពលោក ផ្តល់ឱវាទឲ្យរាជរដ្ឋាភិបាលរៀបចំឲ្យមានគោលនយោបាយច្រើនមុខសញ្ញាដើម្បីឆ្លើយតបនឹងវិបត្តិ ដោយផ្តោតលើកិច្ចការពារជីវភាពប្រជាពលរដ្ឋ បង្កើតការងារធ្វើ កែទម្រង់រចនាសម្ព័ន្ធ គ្រប់គ្រង បង្កើនផលិតផល បញ្ចុះពន្ធប្រេងឥន្ធនៈ រួសរាន់ដឹកជីរដំណាំពីបរទេសឲ្យទាន់ពេលវេលា ប្រមូល ចំណូលក្នុងស្រុកសម្រាប់ប្រើលើវិស័យសុខភាព អប់រំ និង សង្គមកិច្ច ពោលគឺធ្វើយ៉ាងណាឲ្យពលរដ្ឋមាន ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

