Latest
រ៉ុក្កែតផ្ទុកផ្កាយរណបយោធារបស់កូរ៉េខាងជើងផ្ទុះធ្លាក់ដោយមិនអាចហោះដល់គន្លងលំហអាកាស
បណ្ដាញទូរទស្សន៍ជប៉ុន NHK បានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃទី២៨ ឧសភា ថា ប្រទេសកុម្មុយនីស្តផ្ដាច់ការកូរ៉េខាងជើង ដែលបាញ់បង្ហោះផ្កាយរណបយោធាចូលទៅគន្លងលំហអាកាសកាលពីថ្ងៃទី២៧ ឧសភា មិនសម្រេចតាមផែនការរបស់ខ្លួននោះទេ ដោយសារវាផ្ទុះធ្លាក់ត្រឡប់មកផែនដីវិញ។
ទូរទស្សន៍ NHK បានបញ្ចេញរូបភាពដែលចាប់បានរ៉ុក្កែតបញ្ជូនផ្កាយរណបរបស់កូរ៉េខាងជើង នោះ បានផ្ទុះធ្លាក់។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA ក៏បានរាយការណ៍អំពីការផ្ទុះធ្លាក់ផ្កាយរណបនេះដែរ ហើយថាកូរ៉េខាងជើង ទទួលស្គាល់ពីការប៉ុនប៉ងរបស់ខ្លួនដើម្បីយកផ្កាយរណបស៊ើបការណ៍ទី២ ទៅដាក់នៅគន្លងលំហអាកាស បានទទួលបរាជ័យនៅពេលដែលគ្រាប់រ៉ុក្កែតចាប់បញ្ជូនផ្កាយរណបបានផ្ទុះនៅលើអាកាស។
ការទទួលស្គាល់របស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃចន្ទ ទី២៧...