Tuesday, September 17, 2019
Home Authors Posts by Alex Consiglio

Alex Consiglio

50 POSTS 0 COMMENTS

តំណាង​រាស្ត្រ​គណ​បក្ស​​​​ប្រ​ជា​ជន​​​កម្ពុជា​​​ គំរាម​ថា លោក កឹម សុខា​ អាច​​​ប្រឈម​​នឹង​​ការ​​ស៊ើប​អង្កេត​

កាល​ពី​ម្សិល​មិញ លោក ឈាង វុន ​​​​​​​អ្នក​នាំ​ពាក្យ​រដ្ឋសភា​បាន​គំរាម​លោក កឹម សុខា ​អនុ​ប្រធាន​​​គណ​បក្ស​​ប្រឆាំង​ថា ​រដ្ឋ​សភា​អាច​នឹង​បើក​ការ​ស៊ើប​អង្កេត​​លើ​​​ការ​អះអាង​​ថា លោក​​​​​មាន​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​​ ដោយ​​លើក​​​​ឡើង​​ពី​នីតិវិធី​ប្រឆាំង​​លោក ប៊ីល គ្លីនតុន ប្រធា​នាធិបតី​សហរដ្ឋអាមេរិក​។ ការ​គំរាម​នេះ​​កើត​មាន​ឡើង​​នៅ​ពេល​​​លោក ​​​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចេញ​មុខ​គំរាម​​បញ្ចេញ​ព័ត៌មាន​​​​ដាក់​បន្ទុក​​លើ​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​ប្រឆាំង​ ប្រសិន​បើ​លោក​បន្ត​​រិះគន់​​ស្ថាប័ន​​​​​ប្រឆាំង​អំពើ​ពុករលួយ​មួយ​​នេះ​ចំពោះ​ការ​ពាក់​ព័ន្ធ​របស់​ខ្លួន​​ទៅ​នឹង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា។ លោក ឈាង វុន ​​​តំណា​​​រាស្ត្រ​​​ជាន​់ខ្ពស់​​​​​​របស​​​​​​​​់​​​គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា បាន​​គំរាម​​​​​​​​​ផ្តើម​​​​​​ការ​ស៊ើបអង្កេត​ពិសេស​លើ​ទង្វើ​របស់​លោក...

កម្មករ​ម្នាក់​ស្លាប់ និង​ពីរនាក់ទៀត​រង​របួស​នៅពេល​បាក់​រន្ទា​ប្លង់សេ

ក្រុម​មន្ត្រី​បាន​និយាយ​ថា កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ និង​​ពីរនាក់ទៀត​​រង​របួស​​នៅ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ នៅ​​​ពេល​​​​រន្ទា​ប្លង់សេបាន​បាក់​សង្កត់​លើ​ពួកគេ​។ លោក កែវ សុភា អភិបាល​រង​ខណ្ឌ​​បាន​​​មាន​ប្រសាសន៍ថា នៅ​​​ពេល​​​កម្មករ​មួយ​ក្រុម​​​ប្រហែល​២០​នាក់​​កំពុងសាង​​​សង់​​​​ពង្រីក​​ជាន់​ទី​២​នៃផ្សារ​ត្រពាំង​​ថ្លឹង​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យនៅម៉ោង​ប្រហែល​៨​​​ព្រឹក ស្រាប់តែ​បន្ទះកា្តាររន្ទា និង​ដែក​ជើង​ទម្រ​​ ​​​ទ្រ​​​​ទម្ងន់​ស៊ីម៉ង់​ត៍​​​ដែលចាក់កោង​​​តែ​​​ម្តង។ លោក សុភា បាន​មាន​ប្រសាសន៍ថា ខណៈ​​​កម្មករ​​​​បីនាក់​ឈ្មោះ វ៉ា សុខ អាយុ​៥២​​​​​​ឆ្នាំ អ៊ុន អឿ អាយុ​៥០ឆ្នាំ​ និង អ៊ុន អ៊ាម...

ក្រុម​​​អ្នក​​​នេសាទ​​​ដែល​​​ជាប់​​​នៅ​​​ប្រទេស​​​ឥណ្ឌូណេស៊ី បាន​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​​​​

អ្នក​​​នេសាទ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ចំនួន​​​២៣០​​​នាក់​​​ ដែល​​​ជាប់​​​ទៅ​​​ណា​​​មិន​​​រួច​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី បាន​​​វិល​​​ត្រឡប់​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ  បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ពី​​​ការ​​ធ្វើ​​​ការ​​​ដូច​​​ទាសករ​​​​​​​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ដែល​​​បញ្ជា​​​ដោយ​​​ជន​​​ជាតិ​​​ថៃ​​​។ អ្នក​​​នេសាទ​​​កម្ពុជា​​​ជាង​​​៣០០នាក់​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពីប្រទេស​​​ឥណ្ឌូណេស៊ី​​​ ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​មក​​​នេះ រួម​​​ទាំង​​​ក្រុម​​​អ្នក​​​នេសាទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ផង ក្រោយ​​​ពី​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ីបាន​​​អនុវត្ត​​​បម្រាម​​​លើ​​​ទូក​​​នេសាទ​​​បរទេស​​​​​​ដែល​​​ដាក់ចេញ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ដើម្បី​​​​​​គ្រប់​​​គ្រង​​​វិស័យ​​​​​​​​​េនះ​​​ឲ្យ​​​បាន​​​ប្រសើរ​​​ជាង​​​មុន​​​។ បម្រាម​​​នេះ​​​បាន​​​បង្ខំ​​​ឲ្យ​​​ទូក​​​នេសាទ​​​ដែលបញ្ជា​​​​​​ដោយ​​​ជន​ ​​ជាតិ​​​ថៃ​​​ចូល​​​ចត​​​ និង​​​ដោយ​​​សារ​​​មាន​​​​​​​​​ការ​​​សើុប​​​ អង្កេត​​​ពី​​​សំណាក់​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌​​​មាន​​​ AP បាន​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​រក​​​ឃើញ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ រាប់​​​ពាន់​​​នាក់​​​មក​​​ពី​​​ប្រទេស​​​ភូមា ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ថៃ​​​ដែល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ ធ្វើ​​​ការ​​​នៅ​​​​​​ទូក​​​ទាំង​​​នោះ​​​។ អ្នក​​​នេសាទ​​​៩៧នាក់​​​បាន​​​វិល​​​ត្រឡប់​​​ពី​​​កោះ​​​បេនជីណា​​​ ប្រទេស​​​ឥណ្ឌូណេស៊ី​​​មកកាន់​​​កម្ពុជា​​​វិញ​​​ កាល​​​ពី​​​ខែ​​​ឧសភា​​​ និង​​​ខែមិថុនា បន្ទាប់​​​ពី​​​​​​ត្រូវ​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​ដូច​​​ទាស​​​ករ​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ ឬរាប់​​​ឆ្នាំ​​​។ អ្នក​​​នេសាទ​​​ជាច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​និយាយ​​​ថា ខ្លួន​​​ត្រូវគេ​​​រត់​​​ពន្ធ​​​ចូល​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​​​​ដោយ​​​ប្រើ​​​លេស​​​ថា ពួក​​​គេ​​​នឹង​​​ទទួល​​​បាន​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ មុន​​​ពេល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​។ បុរស​​​ដែល​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​មក​​​ពី​​​កោះ​​​អាំប៊ុន ​​​បន្ទាប់​​​ពី​​​មន្ត្រី​​​ការ​​​ទូត​​​កម្ពុជា​​​ និង​​​ក្រសួង​​​ជល​​​ផល​​​របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​បាន​​​ចរចា​បញ្ជូន​​​ពួក​​​គេ​​​ត្រឡប់​​​មក​​​វិញ​​​ ជា​​​មួយ​​​ក្រុមហ៊ុនឧស្សាហកម្ម​​​​​​​​​ភីធី ម៉ារីប៊ូ គ្រុប​​​ ជា​​​ក្រុមហ៊ុន​​​តំណាង​​​ឲ្យទូក​​​នេសាទ​​​ថៃ​​​ដែល​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្នុង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ដូច​​​ទាស​​​ករ​​​។ នៅ​​​ឯ​​​អាកាសយាន​​​ដ្ឋាន​​​ភ្នំពេញ​​​អន្តរជាតិ​​​កាល​​​ពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ជា​​​អគ្គលេខាធិការ​​​​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​ដឹក​​​នាំ​​​ការ​​​បង្ក្រាប​​​អំពើ​​​ជួញ​​​ដូរ​​​មនុស្ស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ការដែល​​​ពល​​​ករ​​​ចំណាកស្រុក​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ មិនមែន​​​មក​​​ពី​​​កង្វះ​​​ឱកាស​​​ការ​​​ងារ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នោះ​​​ទេ​​​។ លោកស្រី​​​បាន​​គូស​​​​បញ្ជាក់​​​ថា ​​​"អស់​​​លោក​​​ត្រូវ​​​តែ​​យល់​​​​​​​​​ មិន​​​ថានៅ​​​កម្ពុជា​​​ ឬ​​​នៅ​​​បណ្តា​​​ប្រទេស​​​ធំៗ​​​ទេ​​​ គឺ​​​សុទ្ធ​​​តែ​​​​​​មាន​​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក​​​​​​  វា​​​មិន​​​មាន​​​ន័យ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​ពួក​​​គេ​​​គ្មាន​​​ការ​​​ងារ​​សម្រាប់​​​ពួក​​​គេ​​​ឡើយ​​​។ វាជា​​ជម្រើស​​​របស់​​​ពួក​​​គេ​​​។​​​នៅ​​​ពេល​​​ពួក​​​គេ​​​គិត​​​ថា នៅ​​​កន្លែង​​​ណា​​​បាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​ ពួក​​គេ​​​នឹង​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស​​​"។ ខណៈ​​​ពេល​​អ្នក​​​នេសាទ​​​រាប់​​​រយ​​​នាក់​​​ឡើង​​​ជិះ​​​រថយន្ត​​​ក្រុង​​​ទៅ​​​កាន់​​​សាលា​​​ខណ្ឌ​​​ជ្រោយចង្វា​​​​​​ លោក​​​ស្រី​​​​​​​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​ថា លោក​​​ស្រី​​​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​មាន​​​អ្នក​​​នេសាទ​​​កម្ពុជា​​​ប៉ុន្មាន​​​អ្នក​​​ទៀត​​​ជាប​​​់​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ទេ​​​។  លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​អាច​​​ប៉ាន់​​​ស្មាន​​​​​​ដឹង​​​ថា ​​​មាន​​​ប៉ុន្មាន​​​អ្នក​​​កំពុង​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​នោះ​​​ទេ​​​ ពីព្រោះ​​​ពួក​​​​​​គេទៅ​​​ដោយ​​​ខុស​​​ច្បាប់​​​"។ លោក ឌី ថេហូយ៉ា មន្ត្រី​​​កម្មវិធី​​​ទទួល​​​បន្ទុក​​​បញ្ហា​​​ចំណាក​​​ស្រុក​​​ និង​​​ការ​​​ជួញ​​​ដូរ​​​​​​មនុស្ស​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ស្រី​​​ ជូ ប៊ុនអេង​​​ គឺ​​​ជា​​​ការ​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​ឧបសគ្គ​​​ពិត​​​ដែល​​​ពលករ​​​ធ្វើ​​ចំណាក​​​ស្រុក​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​កំពុង​​​តែប្រឈម​​​មុខ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ភាគ​​​ច្រើន​​​ពួក​​​គាត់​​​មក​​​ពី​​​តំបន់​​​ជន​​​បទ​​​ដែល​​​ការ​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​គឺ​​​ជា​​​ជម្រើស​​​តែ​​​មួយ​​​គត់​​​របស់​​​ពួក​​​គាត់​​​។ រដ្ឋាភិបាល​​​កម្ពុជា​​​គ្មាន​​​សមត្ថភាព​​​ជួយ​​​អ្នក​​​ទាំង​​​េនះ​​​ឲ្យ​​​ទទួល​​​បាន​​​ការ​​​ងារ​​​នៅ​​​ទី​​​នេះ​​​ទេ​​​។ ប្រសិនបើ​​​មាន​​​ ហើយ​​​ពួក​​​គាត់​​​ទទួល​​​បាន​​​ការ​​​បណ្តុះបណ្តាល​​​​​​វិជ្ជាជីវ​​​ៈ​​​​​​ ម្លេ៉ះ​​​ពួក​​​​​​គាត់​​​មិន​​​ទៅ​​​ប្រទេស​​​ថៃ​​​តាំង​​​ពី​​​ដំបូង​​​​​​"។ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ក្រសួង​​​ការ​​​ងារ​​​បាន​​​ដំណើ​​​ការ​​​មណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ​​​ និង​​​មណ្ឌល​​​ការ​​​ងារ​​​ ប៉ុន្តែ លោក​​​បាន​​​បញ្ជាក់​​​ថា វា​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពួក​​​គាត់ បាន​​​ធ្វើ​​​ឲ្យ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​ទៅ​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ពីព្រោះ​​​ពួក​​​គាត់​​​អាច​​​រក​​​ប្រាក់​​​បាន​​​ច្រើន​​​ជាង​​​នៅ​​​កម្ពុជា​​​។ លោកស្រី សារ៉ា ភាហ្សាណូ នាយក​​​គម្រោង​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ដែល​​​ទទួល​​​បាន​​​ជំនួយ​​​មូល​​​និធី​​​ពីសហរដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​​​​ដើម្ប​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពល​​​ករ​​​នៅ​​​កម្ពុជា​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពួក​​​គេ​​​ពី​​​ការ​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​។ លោកស្រី​​​ថ្លែង​​​ថា "ពល​​​ករ​​​ដែល​​​ប្រឈម​​​ហានិភ័យ​​​បំផុត​​​ គឺ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​។ ខ្ញុំ​​​គិត​​​ថា ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ព័ត៌​​​មាន​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​ឱកាស​​​ការ​​​ងារ ហើយ​​​ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពល​​​ករ​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ឲ្យ​​​ពួក​​​​​​គេ​​​មិន​​​សូវ​​​ងាយ​​​រង​​​គ្រោះ​​​"។ លោក បឿន បើយ មក​​​ពី​​​ខេត្ត​​​សៀមរាប​​​ ដែល​​​ទើប​​​តែ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​វិញ​​​​​​​​​ និយាយ​​​ថា គាត់​​​គ្មាន​​​ដី​​​​​​សម្រាប់​​​ធ្វើ​​​កសិកម្ម​​​ទេ​​​ ហើយ​​​គាត់​​​បាន​​​ទៅ​​​ប្រទេស​​​ថៃ ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​ ពីព្រោះ​​​វា​​​ជា​​​ផ្លូវ​​​តែមួយ​​​គត់​​​សម្រាប់​​​គាត់​​​ទទួល​​​បាន​​​ការ​​​ងារ​​​ធ្វើ​​​។ គាត់​​​និយាយ​​​ថា "ការ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​ យើង​​​ធ្វើ​​​ការ​​​​​​ហាល​​​ភ្លៀង​​​ និង​​​កណ្តាល​​​ថ្ងៃ​​​។ ពួក​​​គេ​​​បង្ខំ​​​ឲ្យ​​​យើង​​​​​​ធ្វើ​​​ការ​​​ហើយ​​​ធ្វើ​​​ការ​​​ទៀត​​​ ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​បាន​​​ត្រី​​​ច្រើន​​​"។ ​​​អ្នក​​​នេសាទ​​​ទាំង​​​២៣០​​​នាក់​​​នេះ​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ និង​​​ជិះ​​​យន្ត​​​ហោះ​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាលឥណ្ឌូណេស៊ី​​​ និង​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទីក្រុង​​​ហ្សាការតា​​​បាន​​​ជួយ​​​អន្តរាគមន៍​​​។ លោក មីុ គីម អាយុ​​​៣៦​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ធំ​​​និយាយ​​​ថា គេ​​​ប្រាប់គាត់​​​​​​ថា គាត់​​​នឹង​​​ធ្វើ​​​ការ​​​នេសាទ​​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​ថៃ ប៉ុន្តែ ទូក​​​បែរ​​​ជា​​​ចេញ​​​ទៅ​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី​​​ទៅ​​​វិញ​​​ ធ្វើ​​​ឲ្យ​​​គាត់​​​ជាប់​​​នៅទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។ ​​ គាត់​​​និយាយ​​​ទៀតថា "យើង​​​ត្រូវ​​​ធ្វើ​​​ការ​​​ទាំង​​​ថ្ងៃ​​​ទាំង​​​យប់​​​ ហើយ​​​ពេល​​​ខ្លះ​​​បានដេក​​​តែ​​​កន្លះ​​​ម៉ោង​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​ចង់​​​ត្រឡប់​​​ទៅ​​​​​​វិញ​​​ទេ​​​"៕សុខុម​​​  

អ្នក​នេសាទ​កម្ពុជា​២៣០​នាក់​វិល​ត្រឡប់​ពី​ឥណ្ឌូ​ណេស៊ី​​តាម​យន្តហោះ​ឈ្នួល​

​អ្នក​នេសាទ​​កម្ពុជា​ជាង​២០០​នាក់​ដែល​​ជាប់​ទៅ​ណា​មិន​រួច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​នៅ​ព្រឹក​នេះ​តាម​យន្ត​ហោះឈ្នួល​ធុនBoeing 737 មួយ​គ្រឿង ​​ក្រោយ​មាន​អន្តរាគមន៍​ពី​ក្រសួង​ជលផល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ និង​​មន្ត្រី​ការ​ទូត​កម្ពុជា​​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​​។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​​​ក្រសួង​ការ​បរទេស​កម្ពុជា​​កាលពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា អ្នក​នេសាទ​សរុប​​ចំនួន​២៣០​នាក់​​គ្រោង​នឹង​ត្រឡប់​ពី​កោះ​អាំប៊ុន (Ambon) ​ក្រោយ​មាន​ការ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​​ឧស្សាហកម្ម​ ភីធី​ ម៉ារីប៊ូ គ្រុប (PT Maribu Industries Group) ជា​ក្រុម​ហ៊ុន​តំណាង​ទូក​នេសាទ​ថៃ​ដែល​កសិករ​ទាំង​នេះ​ធ្វើ​ការ​​​ឲ្យ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​​ដូច្នេះ​ថា "​យោង​តាម​ការ​ទាម​ទារ​របស់​ស្ថានទូត​ ក្រុម​ហ៊ុន​នេះ​បានជួល​យន្ត​ហោះ​ Boeing​ 737-900 ER ដែល​អាច​​ផ្ទុក​ពលករ​កម្ពុជា​​ចំនួន​២១៣​នាក់​ ដើម្បី​ចាកចេញ​ពី​កោះ​អាំប៊ុន ហើយ​នឹង​​មក​ដល់​​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​៦ព្រឹក"។...

នគរបាល​សង្ស័យ​​កម្មករ​សំណង់​ក្នុង​ករណី​កាប់​បុរស​ជន​ជាតិ​ចិន​​ម្នាក់​រហូត​ដល់​ស្លាប់​

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កម្មករ​​​សំណង់​​​មួយ​​​ក្រុម​​​​​​តាម​​​ចោទ​​​ថា បានប្រើ​ពូថៅ​​​​កាប់​​បុរស​ជន​​​ជាតិ​​​ចិន​​​​​​ម្នាក់​​​​រហូត​​​ដល់​​​ស្លាប់​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​ច័ន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ចំពោះ​​​ការ​​​មិន​​​ធ្វើ​​​ការ​​​ងារ​​​។ លោក យឹម សារ៉ាន់ អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាក​​​សព​​​របស់​​​លោក កៅ ហ្វីហ្វុង (Kao Fi Fong)អាយុ​​​៤០​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​ចិន​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ ម៉ៅង​​​ប្រហែលល​​​៩ និង​​​៣០​​​នាទី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​ដៃ​​​គូ​​​អាជីវកម្ម​​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​ដែល​​​ពួក​​​គេ​​​កំពុង​ជួស​​​ជុល​​​​​​ស្ថិត​ក្នុង​​សង្កាត់​​​ចោម​​​ចៅ​​​។ លោក សារ៉ាន់ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​សំណង់​​​បួន​​​ទៅ​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​ជួល​​​ឲ្យ​មក​​​ជួស​​​ជុល​​​ផ្ទះ​​​នេះ​​​ដែល​​​ស្ថិត​​​នៅ​​​ផ្លូវ​​​លេខ​​​១១១K ដែល​​​លោក កៅ ហ្វី​​​ហ្វុង មាន​​​គម្រោង​​​បើក​​​អាជីវ​​​កម្ម​​​។ អធិការ​​​នគ​​​របាល​​​ខណ្ឌ​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​នៅ​​​ម៉ោងប្រហែល​​​២​​​រសៀល​​​គាត់​​​មាន​​​ជម្លោះ​​​ជា​​​មួយ​​​កម្មករ​​​ ដែល​ជម្លោះ​​​បាន​​​កើត​​​ឡើងជាថ្មី​ម្តងទៀត​​​​នៅ​ម៉ោង​​​៦​​​ល្ងាច​​​នៅ​​​ពេល​​​គាត់​​​ទៅ​​​កន្លែង​​​នោះ​​​ដើម្បី បណ្តេញ​​​ពួក​​​គេ​​​ចេញ។ លោក សារ៉ាន់ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​ប្រាកដ​​​ព​​​ី​​​អាវុធ​​​ដែល​​​ពួកគេ​​​ប្រើ​​ក្នុង​​​​ការ​​​សម្លាប់​​​នោះ​​​ទេ ប៉ុន្តែ យើង​​​សង្ស័យ​​​ថា ប្រហែល​​​ជា​​​ជន​​​ដៃ​​​ដល់​​​ប្រើ​​​ពូថៅ​​​។ យើង​​​សង្ស័យ​​​ថា កម្មករ​​​ជន​​​ជាតិ​​​ខ្មែរ​​​ប្រព្រឹត្ត​​អំពើ​​​មនុស្ស​​​ឃាត​​​នេះ​​​ ពីព្រោះ​​​ពួក​​​គេ​​​មាន​​​ជម្លោះ​​​ជាមួួ​​យ​​​ជន​​​រង​​​គ្រោះ​​​ ហើយ​​​ពួក​​​​​​គេ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​បន្ទាប់​​​ពី​​​សម្លាប់​​​រួច​​​។ ​​​នៅ​​​ពេល​​​លោក កៃ វៃលីន​(Cai Weilin) ដៃ​​​គូ​​​អាជីវកម្ម​​​របស់​​​លោក កៅ ហ្វីហ្វុង​​​ មិន​​​អាច​​​ទាក់​​​ទង​​​គាត់​​​តាម​​​ទូរស័ព្ទ​​​បាន​នៅ​​​យប់​​​ថ្ងៃ​​​នោះ​​​ គាត់​​​បាន​​​ទៅ​​​កាន់​​ផ្ទះ​​​នោះ​​​ ហើយបាន​​​​ឃើញ​​​សាក​​​សព​​​នៅជាន់​​​ទី​​​២​​​។ លោក​​​ ឡាង វៃមីង​​​ (Liang Wei Ming)  ​​បាន​​​និយាយ​​​ថា លោក វៃ​​​លីន ដែល​​​ជា​​​ជន​​​ជាតិ​​​ចិន​​​ដែរ​​​នោះ​​​ បាន​​​រត់​​​​​​មក​​ហៅ​ឲ្យគាត់​​​ជួយ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​យប់​​​។ លោក វៃ​​​មីង​​​ បាន​​និយាយ​​​ថា "ខ្ញុំ​​​កំពុង​​​ផឹក​​​ស៊ី​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ចំនួន ហើយ​​​គាត់​​​បាន​​​រត់​​​មក។ គាត់​​​បាន​​​ស្រែក ​​​​'ជួយ​​​ ! ជួយ'"។ លោក វៃមីង​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ចូល​​​ក្នុ​​​ង ផ្ទះ​​​ ហើយ​​​បាន​​​ឃើញ​​​សាក​​​សព​​​លោក កៅ ហ្វីហ្វុង នៅលើ​​​ឥដ្ឋ​​​។ លោក​​​បាន​​​និយាយ​​​ថា "មាន​​​ឈាម​​​គ្រប់​​​កន្លែង​​​ទាំងអស់​។ ឈាម​​​ហូរ​​​ចេញ​​​ពី​​​ក្បាល​​​ផ្នែក​​​ខាង​​​ក្រោយរបស់គាត់​​​​"។ លោក​​​ វៃ​​​មីង​​​ បាន​​​និយាយ​​​ថា ការ​​​ជួស​​​ជុល​​​ផ្ទះ​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ប្រហែល​​​១០​​​ថ្ងៃ​​​មក​​​ហើយ ហើយ​​​អ្វី​​​​​​ៗ​​​​​​ហាក់​​​ដូច​​​ជា​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​រលូន ហើយ​​​ថា លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ពី​​​ការ​​​ស្លាប់​​​របស់​​​ពាណិជ្ជករ​​​រូប​​​នេះ​​​។ លោក​​​បាន​​​និយាយ​​​ថា "កម្មករ​​ទាំងនេះ​​​មក​​​ទី​​​នេះ​​​ដើម្បី​​​ទិញ​​​ទឹក​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដែល​​​ឮមាន​​​ជម្លោះ​​​អ្វី​​​ឡើយ។​​​ ខ្ញុំ​​​មិន​​​ដឹង​​​ពី​អ្វី​​​ដែលបាន​កើត​​​ឡើង​​​រវាងពួកគេ​ និង​​​​ចៅហ្វាយ​​​របស់ខ​​​្លួន​​​ឡើយ​​​"។ លោក​​​ វៃមីង បាន​​​និយាយ​​​ថា បន្ទាប់ពី​​​គាត់បាន​​​​ឃើញ​​​សាក​​​សព​​​ គាត់​​​បាន​​​ទូរស័ព្ទ​​ទៅ​​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ភ្លាម​​​ៗ ដែលគាត់​ស្គាល់​។ នគរបាល​​​​​​រូប​​​នោះ​​​គឺ​​​លោក កេត យ៉ាវណ្ណ ដែល​ជាមន្ត្រីនគរបាល​សង្កាត់​ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ក្រៅ​​​កន្លែង​​​កើត​​​ហេតុ​​​កាល​​​ពីម្សិល​​​មិញ​​​ថា កម្មករ​​​​​​ដែល​​​គេ​​​សង្ស័យ​​​ថា សម្លាប់​​​លោក កៅ ហ្វីហ្វុង នោះ​ត្រូវ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ហើយ​​​ ប៉ុន្តែ​លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ពួក​​​គេ​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​ជន​សង្ស័យ​ទាំង​នេះ​រួច​​​ហើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ស្វែង​​​រក​​​ពួកគេ​​​​​"៕សារុន​​​  

កម្ពុជា​​​តវ៉ា​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ​្ម​​​​​ប្រាសាទ​​​អង្គរវត្ត​​​

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ក្រសួង​​​ការ​​​បរទេស​​​បាន​​​ផ្ញើ​​​កំណត់​​​ទូតទៅ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​​​​​​​ ដោយ​​​សំដែង​​​ពី​​​ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​ខ្លួន​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​​​រចនា​​​ប័ទ្ម​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ និង​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការបញ្ឈប់​​​គម្រោង​​​សាងសង់​​​នេះ​​​។ គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​នេះ​​​​​​ដែល​​​គ្រោង​​​សាង​​​សង់​​​​​​នៅ​​​​​​ក្នុង​​​ខេត្តប៊ីហា (Bihar)ប្រទេស​​​ឥណ្ឌា​​​មាន​​​ដំណើរ​​​ការ​​​តាំង​​​ពីឆ្នាំ​​​២០១២​​​មក​​​​​​ម្លេ៉ះ​​​ នៅ​​​ពេល​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ឈ្មោះ​​​ថា Mahavir Mandir Trust ​​​បាន​​​ប្រកាស​​​ពី​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដោយ​​​ធ្វើ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​កម្ពុជា​​​បញ្ចេញ​​​ប្រតិកម្ម​​​​​​យ៉ាង​​​ខ្លាំង​​​។ ដើម្បី​​​ដោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​​ព្រួយ​​​បារម្ភ​​​របស់​​​ប្រទេសកម្ពុជា​​​អំឡុង​​​ពេល​​​នោះ​​​ រដ្ឋាភិបាល​​​​​​ឥណ្ឌា​​​បាន​​​បង្ខំ​​​ក្រុម​​​ស្ថាបត្យករ​​​​​ឲ្យ​​​កែ​​​ប្រែ​​​រចនា​​​បទ​​​របស់​​ពួក​​​គេ​​​ចេញ​​​​​​ ប៉ុន្តែ លោក ហ៊ុន ហាន ឯក​​​អគ្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​ឥណ្ឌា​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​ពេល​​​ចុះទៅ​​​ពិនិត្យ​​​មើល​​​នៅ​​​ការដ្ឋាន​​​សាង​​​សង់​​​ប្រាសាទ​​​​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ប្លង់ថ្មី​​​នៅ​​​តែ​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មិនអាច​​​ទទួល​​​យក​​​បាន​​​"។ យោង​​​តាម​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​​​​ India Today បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ហ៊ុន ហាន បាន​​​ថ្លែង​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា "នេះ​​​គឺ​​​ជា​​​បញ្ហា​​​ដ៏​​​រសើុប​​​សម្រាប់​​​កម្ពុជា​​​ ហើយ​​​រដ្ឋាភិបាល​​​របស់​​​​​​យើង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ណាស់​​​ចំពោះ​​​ការ​​​ចុះ​​​ផ្សាយ​​​​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​ការ​​​ចម្លង​​​រចនាប័ទ្ម​​​​​​អង្គរ​​​វត្ត​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "យើង​​​នឹង​​​លើក​​​យក​​​បញ្ហា​​​នេះ​​​ទៅ​​​ពិភាក្សា​​​ជាមួយ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​"។ នៅ​​​ក្នុង​​​កំណត់​​​ទូត​​​ដែល​​​ផ្ញើ​​​កាល​​​ពី​​​ម្សិលមិញ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចម្លង​​​តាម​​​រចនា​​​បថ​​​​​អង្គរវត្ត​​​គឺ​​​វា "រំលោភ​​​​បំពាន​​​"  ដល់​​​រចនា​​​ប័ទ្ម​​​អង្គរ​​​វត្ត​​​ដែល​​​ជា​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​​​​ចុះ​​​បញ្ជី​​​​​ទទួល​​​ស្គាល់ និង​​​ការ​​​ពារ​​​ដោយ​​​អង្គការ​​​យូណេស្កូ។ កំណត់​​​ទូត​​​នេះ​​​មាន​​​​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ចាត់​​​ទុក​​​ថា ការ​​​ចម្លង​​​តាម​​​រចនាបទ​​​ប្រាសាទ​​​អង្គរវ​​​ត្ត​​​សម្រាប់​​​ប្រយោជន៍​​​ពាណិជ្ជកម្ម​​​ គឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​យ៉ាង​​​​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​ ដែល​​​មាន​​​តម្លៃ​​​ជា​​​សាកល​​​ និង​​​មិន​​​អាច​​​កាត់​​​ថ្លៃ​​​បាន​​​សម្រាប់​​​មនុស្ស​​​ជាតិ​​​"។ កំណត់​​​ទូត​​​នេះ​​​មាន​​​ខ្លឹម​​​​​សារ​​​បន្ត​​​ថា ​​​"ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​េនះ​​​ ក្រសួង​​​ការ​​​បរទេស​​​និង​​​កិច្ច​​​​សហប្រតិបត្តិការ​​​អន្តរជាតិ​​​នៃ​​​កម្ពុជា​​​ សូម​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​ការ​​​បរទេស​​​ឥណ្ឌា​​​ពិចារណា​​​ជា​​​បន្ទាន់​​​ និង​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​ប្រាសាទ​​​អង្គរវត្ត ដើម្បី​​​រក្សា​​​ទំនាក់​​​ទំនង​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​រវាង​​​ប្រជា​​​ជាតិ និង​​​ប្រទេស​​​ទាំង​​​ពីរ​​​ឲ្យ​​​កាន់​​​តែ​​​​​​ប្រសើរ​​​ឡើង​​​"។ លោក ឌីណេស ប៉ាតណាអីុក (Dinesh Patnaik) ឯកអគ្គរដ្ឋ​​​ទូត​​​ឥណ្ឌា​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust ទំនង​​​ជា​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​ភាព​​​ចម្រូង​​​ចម្រាស​​​នេះ​​​ដើម្បី​​​ទាក់ទាញ​​​ម្ចាស់​​​ជំនួយ​​​ដែល​​​មាន​​​សក្ដានុពល​​​ចំពោះ​​​គម្រោង​​​របស់​​​ខ្លួន​​​ដែលគ្រោង​​​នឹង​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ និង​​​ចំណាយ​​​ពេល​​​១០​​​ឆ្នាំ​​​ដើម្បី​​​សាង​​​សង់​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ក្រុមហ៊ុន​​​​​​​​​ឆ្លាត​​​ណាស់​​​។ ពួក​​​គេ​​​មាន​​​ចេតនា​​​ធ្វើ​​​ដូច្នេះ​​​ព្រោះ​​​វា​​​ជួយ​​​ក្នុង​​​ការ​​​រៃ​​​អង្គាស​​​មូល​​​និធិ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​យ៉ាង​​​ណា​​​កុំ​​​ឲ្យ​​​វា​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​​​ពីសាធារណៈជន​​​"។ លោក ប៉ាតណាអីុក​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust បាន​​​ប្រាប់​​​រដ្ឋាភិបាល​​​ឥណ្ឌា​​​ថា​​​ ខ្លួន​​​មិន​​​មែន​​​ព្យាយាម​​​ចម្លង​​​តាម​​​រចនាបថ​​​​​​ប្រាសាទ​​​​​​អង្គរវត្ត​​​ឡើយ​​​ គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​តាម​​​គំនិត​​​ដែល​​​​ផុស​​​ឡើង​​​ បន្ទាប់​​​ពី​​​បាន​​​ឃើញ​​​ប្រាសាទ​​​អង្គរវត្ត​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា រដ្ឋាភិបាល​​​ឥណ្ឌា​​​នឹ​​​ង​​​មិន​​​​​​​​​​​​អនុញ្ញាត​​​ឲ្យ​​​ការ​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាបថ​​​អង្គរ​​​វត្ត​​​សុទ្ធ​​​សាធ​​​មាន​​​ដំណើរ​​​ការ​​​​​​ទៅ​​​មុខ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មាន​​​ទំនាក់​​​ទំនង​​​ល្អ​​​ខ្លាំង​​​ណាស់​​​ជាមួយ​​​កម្ពុជា ហើយ​​​យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​នរណា​​​ម្នាក់​​​ធ្វើ​​​អ្វី​​​ដែល​​​បង្កើត​​​បញ្ហា​​​នោះ​​​ឡើយ​​​"។ ទោះ​​​ជាយ៉ាង​​​ណា លោក​​​ ប៉ាតណាអីុក បាន​​​គូស​​​បញ្ជាក់​​​ថា ក្រុមហ៊ុន Mahavir Mandir Trust ​​​ នៅ​​​​​​មិន​​​ទាន់​​​​​​សូម្បី​​​តែ​​​ទទួល​​​បាន​​​ដី​​​សម្រាប់​​​គម្រោង​​​​​​សាង​​​សង់​​​​​​ប្រាសាទ​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។ អ្វី​​​ៗ​​​ទាំង​​​អស់​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​នៅ​​​លើ​​​ក្រដាស​​​ប៉ុណ្ណោះ​​​។ លោក​​​ថៃ នរៈសត្យា អ្នក​​​នាំពាក្យ​​​ក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​លើក​​​ឡើង​​​ថា កំណត់​​​ទូត​​​នេះ​​​ គឺ​​​ចាំ​​​បាច់​​​ណាស់​​​ព្រោះ​​​ក្រុមហ៊ុន​​​Mahavir Mandir Trust ​​​​​​បាន​​​ធ្វើ​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​"ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង់​​​ចម្លង​​​តាម​​​សម្បត្តិវប្បធម៌​​​ដ៏​​​​​​អស្ចារ្យ​​​​​​គួរ​​​ឲ្យ​​​ស្ញប់​​​ស្ញែង​​​របស់​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​ ពួក​​​គេ​​​គួរ​​​តែ​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​សុំ​​​ការ​​​អនុញ្ញាត​​​ ឬក៏​​​ទាក់​​​ទង​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​​ជា​​​មុន​​​ ទើប​​​សម​​​"។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិនបើ​​​ទីបំផុត​​​ប្រាសាទ​​​ដែល​​​ចម្លង​​​​​​តាម​​​រចនាបថ​​​អង្គរវត្ត​​​ត្រូវ​​​បាន​​​សាង​​​សង់​​​រួច​​​រាល់​​​នោះ​​​ វាអាច​​​ជា​​​ប្រយោជន៍​​​របស់​​​ប្រទេស​​​កម្ពុជា​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​គេ​​​ចង់​​​មក​​​មើល​​​ប្រាសាទ​​​ពិត​​​ប្រាកដ​​​កាន់​​​តែ​​​ច្រើន​​​ថែម​​​ទៀត​​​"៕ស៊ុយឈាង​​​  

អ្នកនេសាទ​មួយក្រុម​ទៀត​បាន​ត្រឡប់មក​ដល់​ប្រទេសវិញ​ពីប្រទេស​ឥណ្ឌូណេស៊ី

អ្នក ​​​នេសាទ​​​មួយ​​​ក្រុម​​​​​​ចំនួន​​​៣៨​​​នាក់​​​បាន​​​ត្រឡប់​​​មក​​​ដល់​ ​​ប្រទេស​​​កម្ពុជា​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិល​មិញ បន្ទាប់​​​ពី​​​ ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញពី​​​ការ​​​ងារ​​​ដោយ​​​បង្ខំ​​​នៅ​​​ ក្នុង​​​ប្រទេស​​​ឥណ្ឌូ​ណេស៊ី។ អ្នក ​​​នេសាទជន​ជាតិ​​​​ខ្មែរ​​​ជិត​​​១០០នាក់​​​ ឥឡូវ​​​នេះ​​​ត្រូវ​​​បាន​​​​ ​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពីកោះ​​​បេន​​​ជីណា​​​ ដែល​​​ត្រូវ​​​បាន​​​ បង្ហើប​​​ឲ្យ​​​ដឹង​​​ដោយ​​​ការ​​​សើុប​​​អង្កេត​​​របស់​​ទីភ្នាក់ងារ​ ព័ត៌មាន​​​​ Associated Press (AP) ពី​​​កន្លែង​​​នៃ​​​ការ​​​ងារ​​​ដោយ​​​បង្ខំ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​។ លោក ប្រេត ឌីកសុន  អ្នក​​​គ្រប់​​​គ្រង​​​កម្ម​​​វិធី​​​នៅ​​​អង្គការ​​​អន្តរជាតិ​​​ ទេសន្តរប្រវេសន៍​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​បាន​​​ជួយ​​​ក្នុង​​​ ធ្វើ​​​មាតុភូមិ​​​និវត្ត​​​របស់​​​អ្នក​​​នេសាទ​​​ជន​ជាតិ​ខ្មែរ​៥៩​​​នាក់ ​​​​​​ពី​​​កោះ​​​បេន​​​ជីណា​​​កាល​​​ពីខែ​​​ឧសភា​​​ និង​​​៣៨​​​នាក់​​​ទៀត ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នោះ បាន​​​មាន​​​ប្រសា​សន៍​​​ថា ថ្មី​​​ៗ​​​ នេះ​​​ក្រុម​​​ដែល​​​បាន​​​ត្រឡប់​​​មក​​​ដល់​​​​ថ្មីៗ នឹង​​​ចំណាយ​​​ពេល​​ ​ពីរ​​​យប់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​ភ្នំពេញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​ត្រូវ​​​បាន​​​សាកសួរ​​​​ដោយ​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​"។ លោក ​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​ឲ្យទូរស័ព្ទ​​​ ទៅ​​​ក្រុម​​​គ្រួសារ​​​របស់​​​ខ្លួន​​​។ នៅ​​​ថ្ងៃ​​​ស្អែក​​​ពួក​​​គេ​​​ នឹង​​​ជួប​​​ជា​​​មួយ​​​​​​អ្នក​ចិត្ត​​​សាស្ត្រ។ លោក ឌីកសុន បាន ​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​​​​នេសាទ​​​មួយ​​​ចំនួន​​​ទទួល​​​បាន​​​ ប្រាក់ខ្លះ​​សម្រាប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​ រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​ អង្គការ​​​អន្តរជាតិ​​​ទេសន្តរ​ប្រវេ​សន៍​...

សាកលវិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​​​​នឹ​​ង​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​កាន់​​​ទីតាំង​​​ថ្មី​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​សម្រេច​​​​​​ប្តូរទីតាំង​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​ពី​​​ទី​​​តាំង​​​នៅ​​​​​​កណ្តាល​​​រាជ​​​ធានីភ្នំពេញ​​​ទៅ​​​កាន់​​​ជាយ​​​រាជ​​​ធានី​​​ដើម្បី​​​ពង្រីក​​​សារមន្ទីរជាតិ។ លោក ថៃ នរសត្យា អ្ន​​​ក​​​នាំ​​​ពាក្យក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សារមន្ទីរជាតិ​​​ដែល​​​នៅ​​​ជាប់​​​សាកល​​​វិទ្យាល័យ​​​នេះ​​​​​​នឹង​​​​​​ត្រូវ​​​ពង្រីក​​​​​​ចូល​​​ដី​​​សាលកវិទ្យាល័យ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ហើយ​​​ថា ទី​​​តាំង​​​ថ្មី​​​នៃ​​​អគារ​​​​​​សាកល​​​វិទ្យាល័យ​​​នឹង​​​ត្រូវ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​តំបន់​​​ជ្រោយ​​​ចង្វា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ពង្រីក​​​សារមន្ទីរជាតិ​​​ ព្រោះ​​​ឥឡូវ​​​នេះ​​​មាន​​​ទី​​​ធ្លា​​​តូច​​​អង្អៀត​​​។ គ្មាន​​​បន្ទប់​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ភ្ញៀវ​​​ទេចរ​​​ចំណាយ​​​ពេល​​​ដើរ​​​មើល​​​ឡើយ​​​"។ លោក​​​ នរសត្យា​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ចំណាយ​​​លើ​​​ការ​​​សាង​​​សង់​​​អគារ​​​សាកលវិទ្យាល័យ​​​ថ្មី​​​ដែល​​​នឹង​​​ត្រូវ​​​សាង​​​សង់​​​នៅ​​​លើ​​​ដី​​​​​​ផ្តល់​​​ដោយ​​​សាលា​​​រាជធានីភ្នំពេញ​​​ នៅ​​​មិន​​​ទាន់​​​កំណត់​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ចំណាយ​​​លើការ​​​សាង​​​សង់​​​​​​​​​​​​នឹង​​​ត្រូវ​​​ប្រើ​​​ថវិកា​​​ជាតិ​​​ ហើយ​​​យើង​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​អំពី​​​ខ្ទង់​​​ចំណាយ​​​នៅ​​​ឡើយ​​​ទេ​​​ ព្រោះ​​​យើង​​​ត្រូវ​​​ការ​​​បញ្ចប់​​​ការ​​​សិក្សា​​​ជាមុន​​​សិន​​​"។ លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា ដេប៉ាតឺម៉ង់​​​ស្ថាបត្យកម្ម​​របស់​​​សាកល​​​វិទ្យាល័យ​​​ភូមិន​​​្ទ​​​វិចិត្រ​​​សិល្បៈ​​​បាន​​​ជួយ​​​ព្រាង​​​រចនា​​​ប្លង់​​​ជំហាន​​​ដំបូង​​​​​​រួច​​​ហើយ​​​សម្រាប់​​​អគារ​​​ថ្មី​​​ ប៉ុន្តែ​​​ថា ការ​​​សាង​​​សង់​​​​​​នៅ​​​មិន​​​ទាន់​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយ​​​ទេ​​​រហូត​​​ដល់​​​ចុង​​​ឆ្នាំ​​​នេះ ឬ​​​ដើម​​​ឆ្នាំ​​​ក្រោយ​​​។ លោក​​​ស្រី សក្កណា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សារមន្ទីរជាតិ​​​នឹង​​​ប្រើ​​​ប្រាស់​​​អគារ​​​ដែល​​​មាន​​​ស្រាប់​​​របស់​​​សាកល​​​វិទ្យាល័យ​​​សម្រាប់​​​ការ​​​ពង្រីក​​​របស់​​​ខ្លួន​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​ថវិកា​​​របស់​​​រដ្ឋាភិបាល​​​ទេ ប៉ុន្តែ រដ្ឋាភិបាល​​​នឹង​​​រក​​​ប្រាក់​​​។ វា​​​ប្រហែល​​​​​​មក​​​ពី​​ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា ឬ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​... ខ្ញុំ​​​​​​នៅ​​​មិនទាន់​​​​​អាច​​​និយាយ​​​បាន​​​ឡើយ​​​​​​​​​​​​"។ លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ចំណាត់​​​ការ​​​នេះ​​​គឺ​​​មាន​​​សារៈ​​​សំខាន់​​​ក្នុ​​​ងការ​​​ធ្វើ​​​ឲ្យ​​​អគារ​​​សារមន្ទីរ​​​ជាតិ​​​ដែល​​​ជា​​​តំបន់​​​ទេសចរណ៍​​​មួយ​​​ក្នុង​​​ចំណោម​​​តំបន់​​​ទេសចរណ៍​​​សំខាន់​​​ៗ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ ។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​នឹង​​​ពង្រីក​​​សារមន្ទីរ​​ ​ព្រោះ​​​បច្ចុប្បន្ន​​​មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ជា​​​ច្រើន​​​​​​មក​​​ទស្សនា​​​"។ នៅ​​​ឯសាកលវិទ្យាល័យ​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ និស្សិត​​​បាន​​​សំដែង​​​ការ​​​ខក​​​ចិត្ត​​​ចំពោះ​​​ការ​​​ប្តូរ​​​ទី​​​តាំង​​​នេះ​​​។ ម៉ុយ​​​ បញ្ញា អាយុ​​​២០​​​ឆ្នាំ និស្សិត​​​ផ្នែក​​​បុរាណ​​​វិទ្យា​​​បាន​​​លើក​​​ឡើង​​​ថា នាង​​​​​​​​​ចង់​​​បន្ត​​​សិក្សា​​​នៅ​​​អគារ​​​ចាស់​​​ស្ថិត​​​នៅ​​​កណ្តាល​​​រាជ​​​ធានីភ្នំពេញ​​​ជាង​​​អគារ​​​ថ្មី​​​​​​​​​ដែល​​​ត្រូវ​​​ឆ្លង​​​កាត់​​​ទន្លេ។ និស្សិត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "នៅ​​​ឆ្នាំ​​​ក្រោយ​​​សាលា​​​នេះ​​​នឹង​​​មាន​​​អាយុ​​​១០០​​​ឆ្នាំ​​​ហើយ​​​។ ប្រសិន​​​បើ​​​ក្រសួង​​​ប្តូរ​​​ទីតាំង​​​​​​សាលា​​​នេះ​​​យើង​​​នឹង​​​បាត់​​​បង់​​​វប្បធម៌​​​ដ៏​​​មាន​​​តម្លៃ​​​"។ បញ្ញា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទីតាំង​​​បច្ចុប្បន្ន​​​របស់​​​សាកល​​​វិទ្យាល័យ​​​នេះ​​លំបាក​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​​​មក​​​សិក្សា​​​បន្តិច​​​មែន​​​ ប៉ុន្តែ វា​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​មួយ​​​ដែល​​​ផ្តល់​​​ភាព​​​ងាយ​​​ស្រួល​​​ដល់​​​និស្សិត​​​។ បញ្ញា​​​ បាន​​​និយាយ​​​ទៀតថា "សាលា​​​បច្ចុប្បន្ន​​​ គឺ​​​នៅ​​​ជាប់​​​សារមន្ទីរជាតិ និង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​​​​។ វា​​​ងាយស្រួល​​​សម្រាប់​​​យើង​​​ក្នុង​​​ការ​​​មក​​​សិក្សា​​​ និង​​​ស្រាវ​​​ជ្រាវ​​​"។ ពេជ្រ ករុណា អាយុ​​​២០​​​ឆ្នាំ​​​ និស្សិត​​​ផ្នែក​​​ស្ថាបត្យកម្ម​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​និស្សិត​​​ប្រហែល​​​ជា​​​មិន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ទី​​​តាំង​​​ថ្មី​​​ឡើយ។ និស្សិត​​​រូប​​​េនះ​​​បាន​​​​​​និយាយ​​​ថា "ប្រសិន​​​បើ​​​មា​​​នការ​​​ប្តូរ​​​ទីតាំង​​​មែន​​​ និស្សិត​​​នឹង​​​មិន​​​ទៅ​​​សិក្សា​​​ឡើយ​​​។ តាម​​​​​​ការ​​​យល់​​​ឃើញ​​​របស់​​​ខ្ញុំ វា​​​មិន​​​មែន​​​ជា​​​គំនិត​​​ល្អ​​​ទេ ខ្ញុំ​​​មិនយល់​​​ស្រប​​​ឡើយ​​​"។ នៅ​​​ពេល​​​​​​រដ្ឋាភិបាល​​​​​​កែ​​​ទម្រង់​​​រចនាសម្ព័ន្ធ​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​នេះ​​​ដោយ​​​ប្តូរ​​​ទី​​​តាំង​​​ដេប៉ាតឺម៉ង់​​​មួយ​​​ចំនួន​​​ទៅ​​​កាន់​​​សង្កាត់​​​ភ្នំពេញ​​​ថ្មី​​​ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវ​​​ ការ​​​ចុះ​​​ឈ្មោះ​​​ចូល​​​រៀន​​​នៅ​​​ក្នុង​​​​​​ដេប៉ាតឺម៉ង់​​​ទាំង​​​នេះ​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​។ លោក​​​ ប៊ុង​​​ សុវត្ថិ សាកលវិទ្យាធិការ​​​នៃ​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​រំពឹង​​​ថា​​​អ្វ​​​ីៗ​​​នឹង​​​មិន​​​កើត​​​ឡើង​​​ដូច​​​​​​មុន​​​ឡើយ​​​ នៅពេល​​​សាកល​​​វិទ្យាល័យ​​​ទាំង​​​មូល​​​ត្រូវ​​​បាន​​​ប្តូរទី​​​តាំង​​​នៅ​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សិស្ស​​​បច្ចុប្បន្ន​​​ទាំង​​​អស់​​​របស់​​​យើង​​​មិន​​​មែន​​​សុទ្ធ​​​តែ​​​រស់​​​នៅ​​​ក្បែរ​​​សាលា​​​នេះ​​​ឡើយ​​​។ អ្នក​​​ខ្លះ​​​បាន​​​ធ្វើ​​​ដំណើរ​​​រួច​​​ទៅហើយ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គេ​​​បាន​​​ធានា​​​ចំពោះ​​​លោក​​​ថា គេ​​​នឹង​​​មិន​​​វាយ​​​កម្ទេច​​​ចោល​​​អគារ​​​បច្ចុប្បន្ន​​​របស់​​​សាកល​​​វិទ្យាល័យ​​​នេះ​​​​​​​​​ឡើយ​​​ ហើយ​​​ថា​​​ទី​​​តាំង​​ថ្មី​​​របស់​​​សាកល​​​វិទ្យាល័យ​​​នឹង​​​ផ្តល់​​​ទី​​​ធ្លា​​​ធំជាង​​​មុន​​​សម្រាប់​​​និស្សិត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គេ​​​នឹង​​​​​​រក្សា​​​អគារ​​​ទុក​​​នៅ​​​ដដែល​​​ គឺ​​​គ្រាន់តែ​​​ផ្លាស់​​​ប្តូរ​​​​​​មុខ​​​ងារ​​​ប៉ុណ្ណោះ​​​។ យើង​​​មាន​​​ទី​​​ធ្លា​​​តូច​​​ដែល​​​មាន​​​កំណត់​​​នៅ​​​ទី​​​នេះ​​​ ប្រសិន​​​បើ​​​ើយើង​​​មាន​​​អគារ​​​កាន់​​​តែ​​​ធំ ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​ដំណឹង​​​ល្អ​​​សម្រាប់​​​យើង​​​"៕ ស៊ុយឈាង​​​  

អ្នកនេសាទ​​​ខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​បន្ថែម​​​ទៀត​​​កំពុង​​​រង់​​​ចាំ​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​ពី​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​

យោងតាម​​​អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​ត្រូវ​បាន​​​​​​សង្គ្រោះ​​​ចេញ​​​ពី​​​ការ​​​បង្ខិត​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការនៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​ នឹង​​​ត្រូវ​​​​​​បាន​​​ធ្វើ​​​មាតុភូមិ​និវត្តន៍​​​ពីប្រទេស​​​ឥណ្ឌូណេស៊ី​​​មក​​​កម្ពុជា​​​​​​​វិញ​​​​នៅ​​​ ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​​នេះ​​​។ លោក គុយ គួង ​​​ អ្នកនាំពាក្យ​​​ក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី ​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា អ្នក​​​នេសាទ​​​ចំនួន​​​​​​៣៨​​​នាក់​​​ត្រូវ​ ​​បាន​​​សង្គ្រោះ​​​ចេញ​​​ពី​​​កោះ​​​បេនជីណា​​​ ជា​​​ទី​​​ដែល​​​អ្នក​​​នេសាទ​​​ចំនួន​​​៥៩​​​នាក់​​​ផ្សេង​​​ទៀត​​​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​ បន្ទាប់​​​ពីមាន​​​ ព័ត៌​​​មាន​​​លេច​​​ឡើង​​​ថា កោះ​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់ ​​​ជា​​​កន្លែង​​​សម្រាប់​​​បង្ខំ​​​ឲ្យ​​​កម្មករ​​​ធ្វើ​​​ការ​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា "​​​ស្ថាន ​​​ទូត​​​កម្ពុជា​​​​​​បាន​​​សហការ​​​ជាមួយ​​​ស្ថាន​​​ទូត​​​ឥណ្ឌូណេស៊ី​​​​ ​​ដើម្បី​​​ជួយ​​​សង្គ្រោះ​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ចំនួន​​​ ៣៨នាក់​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​​​​នៅ​​​កោះ​​​បេន​​​ជីណា"។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារបន្ថែម​​​ថា "ដោយ ​​​សារ​​​ពល​​​ករ​​​ខ្មែរ​​​ចំណាកស្រុក​​​ចំនួន​​​៣៨​​​នាក់​​​ គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នឹង​​​ចេញ​​​ឯកសារ​​​ធ្វើ​​ដំណើរ​​​ ហើយ​​​សហការ​​​​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​ជា​​​មួយ IOM  ដើម្បីធ្វើ​​​មាតុ​​​ភូមិ​​​និវត្ត​​​ន៍​​​​​​ពួក​​​គេ​​​នៅ​​​​​​សប្តាហ៍​​​ទី​​​១​​​នៃខែ​​​មិថុនា"។ លោក គុយ ​​​ គួង​​​ បាន​​​បន្ថែម​​​ថា អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​២៦​​​នាក់​​​ ត្រូវ​​​បាន​​​សង្គ្រោះ​​​ចេញ​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​ពី​​​កោះ​​​ អាំប៊ុន(Ambon) ប្រទេស​​​ម៉ាឡេស៊ី។ សេចក្តីថ្លែង​​​​​​ការណ៍​​​របស់​​​លោក​​​មាន​​​ខ្លឹម​​​សារ​​​បន្ថែម​​​ទៀត​​​ដូច្នេះ​​​ថា "ស្ថានទូត ​​​កម្ពុជា​​​បាន​​​សហការ​​​ជាមួយ​​​អាជ្ញាធរ​​​ឥណ្ឌូណេស៊ី​​​ដើម្បី​​​ សង្គ្រោះ​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ចំនួន​​​២១​​​នាក់​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​ពី​​​កោះ​​​អាំប៊ុន"​​​។ សេច​​​ក្តី​​​ថ្លែង​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា "​ដោយ ​​​សារ​​​​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ចំនួន​​​២១​​​នាក់​​​គ្មាន​លិខិត​​​ឆ្លង​​​ដែន​​​ ស្ថាន​​​ទូត​​​កម្ពុជា​​​នឹង​​​ចេញ​​​ឯកសារ​​​ធ្វើដំណើរ​​​ ហើយ​​​ធ្វើ​​​អន្តរាគមន៍​​​ដើម្បី​​​ស្នើ​​​ឲ្យទូក​​​នេសាទ​​​ ថៃ​​​​​​បើក​​​ប្រាក់​​​ខែ​​​ និង​​​ចំណាយ​​​លើ​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ របស់​​​ពួក​​​គេ​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ត្រឹម​​​ដំណាច់​​​ខែ​​​ឧសភា​​ ​"។ អ្នកនេសាទខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​ចេញ​​​ពី​​កោះ​​​បេន​​​ជីណា​​​ កាល​​​ពី​​​ខែ​​​មុន​​​ត្រូវ​​​បាន​​​គេ​​​ជួញ​​​ដូរ​​ទៅ​​​កាន់​​​ប្រទេស​​​ថៃ​​​ ហើយ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យឡើង​​​ទូក​​​នេសាទ​​​ថៃ​​​ ដែល​​​បន្ទាប់​​​មក​​​​​​បាន​​​ចុះ​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​ឥណ្ឌូណេស៊ី ហើយ​​​​​​បាន​​​ចូល​​​ចត​​​នៅ​​​កោះ​​​បេន​​​ជីណា​​​ជា​​​ ទី​​​ដែល​​​ក្រុម​​​ហ៊ុន​​​នេសាទ​​​ពូសាកា​​​ បេនជីណា រីហ្សស៍ (Pusaka...

ចំនួន​​​កម្មករ​​​ស្លាប់​​​ក្នុង​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ដ៏​​​រន្ធត់​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ កើន​​​ឡើង​​​ដល់​​​១៩​​​នាក់ហើយ​​​

កម្មករ​​​កាត់​​​ដេរ​​​ម្នាក់​​​ទៀត​​​​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍បុក​​​គ្នា​​​​​​ដ៏​​​សាហាវ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ រវាង​​​រថយន្ត​​​ក្រុង​​​ដឹក​​​ភ្ញៀវ​​​ទេសចរ​​​មួយគ្រឿង​​​ និង​​​រថយន្ត​​​តួរីស​​​មួយ​​​គ្រឿង​​​​​​​​​ទៀត​​​ដែល​​​​​​ដឹក​​​កម្មករ​​​​​​ចំនួន​​​៣៨​​​នាក់​​​នៅក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​ បាន​​​ស្លាប់​​​កាល​​​ពីម្សិលមិញ នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដោ​​​យ​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​អ្នកស្លាប់សរុប​​​កើន​​​ឡើង​​​ដល់​​​១៩​​​នាក់​​​។ កម្មករ​​​កាត់​​​ដេរ​​​ចំនួន​​​១៧​​​នាក់​​​ និង​​​អ្នក​​​បើកបរ​​​​​​រថយន្ត​​​តួរីស​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​  បន្ទាប់​​​ពី​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុមហ៊ុន​​​ 15 SH Transport បាន​​​ព្យាយាម​​​បើក​​​ជែង​​​រថយន្ត​​​មួយ​​​គ្រឿង​​​ផ្សេង​​​ទៀត​​ ហើយ​​​ក៏ជ្រុល​​​ចង្កូត​​​ទៅ​​​បុក​​​​​​រថយន្ត​​​តួរីស​​​ដែល​​​ដឹក​​​កម្មករ​​​ទៅ​​​ធ្វើ​​​ការ​​​ក្នុង​​​ទិស​​​ដៅ​​​បញ្ច្រាស​​​គ្នា។ លោក ឃឹម សុផា អាយុ​​​២៨​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ ម៉ម សុន អាយុ​​​២៩​​​ឆ្នាំ​​​ បាន​​​ស្លាប់​​​កាល​​​ពី​​​ម្សិលមិញ​​​ ខណៈ​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​របួស​​​ក្បាល​​​ធ្ងន់​​​ធ្ងរ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​កាល់​​​ម៉ែត​​​។ បុរស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា "គ្រូពេទ្យ​​​បាន​​​ព្យាយាម​​​ព្យាបាល​​​ប្រពន្ធ​​​ខ្ញុំ​​​អស់​​​ពីលទ្ធភាព​​​ហើយ ប៉ុន្តែ គាត់​​​​​​មិន​​​រស់​​​ទេ​​​ដោយ​​​សារ​​​តែ​​​គាត់​​​របួស​​​ក្បាល​​​ធំពេក​​​"។ លោក អ៊ូ សុឃឿន អនុប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​ស្វាយ​​​រៀង​​​ ក៏​​​បាន​​​បញ្ជាក់​​​ពី​​​ការ​​​ស្លាប់​​​របស់​​​កម្មការិនី​​​រូប​​​នេះ​​​ដែរ​​​ ដោយ​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​ចំនួន​​​អ្នក​​​ស្លាប់​​​សរុប​​​បាន​​​កើន​​​ឡើង​​​ដល់​​​១៩​​​នាក់​​​ហើយ​​​។ ជា​​​ទូទៅ​​​កម្មករ​​​កាត់​​​ដេរ​​​ទទួលបាន​​​ប្រាក់​​​ឧបត្ថម្ភ​​​សម្រាប់​​​ធ្វើ​​​ដំណើរ​​​ចំនួន​​​១០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ខែ​​​ ដែល​​​អ្នក​​​តស៊ូ​​​មតិ​​​មួយ​​​ចំនួន​​​ក្នុង​​​វិស័យ​​​ការងារ​​​បាន​​​រិះគន់​​​ថា វា​​​មាន​​​ចំនួន​​​តិច​​​តួច​​​ពេក​​​ ដោយ​​​លើក​​​ឡើង​​​ថា ប្រាក់​​​ឧបត្ថម្ភ​​​សម្រាប់​​​ធ្វើ​​​​​​ដំណើរ​​​ដ៏​​​តិច​​​តួច​​​នេះ​​​បង្ខំ​​​ឲ្យ​​​កម្មករ​​​យក​​​ជីវិត​​​​​​របស់ខ្លួន​​​ទៅ​​​ប្រថុយ​​​នឹង​​​គ្រោះ​​​ថ្នាក់​​​ជិះ​​​រថយន្ត​​​ទ្រុង​​​ ឬរថយន្ត​​​តួរីស​​​ដែល​​​ផ្ទុក​​​លើស​​​ចំណុះ​​​ទៅ​​​ធ្វើ​​​ការ​​​។ លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​(GMAC) បាន​​​និ​​​យាយ​​​ការពារ​​​រោង​​​ចក្រ​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា រថយន្ត​​​តួរីស​​​ និង​​​រថយន្ត​​​ទ្រុង​​​គឺ​​​ជា​​​ផ្នែក​​​ឯកជន​​​ វា​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​រោង​​​ចក្រ​​​ឡើយ​​​​​​ ហើយ​​​ថា កម្មករ​​​​​​សុខ​​​ចិត្ត​​​មិន​​​​​​​​​ចំណាយ​​​ប្រាក់​​​លើ​​​ការ​​​ធ្វើ​​​ដំណើរ​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​នោះ​​​ទេ​​​។​​​​​​​​​​​​ លោក​​​បាន​​​បន្ត​​​ថា "យើង​​​​​​បាន​​​ផ្តល់​​​ប្រាក់​​​ឧបត្ថម្ភ​​សម្រាប់​​​ធ្វើ​​​ដំណើរ​​​រួច​​​ហើយ ប៉ុន្តែ បើ​​​ពួក​​​គាត់​​​មិន​​​ព្រម​​​ចំណាយ​​​វា​​​ឲ្យអស់​​​​​​ យើង​​​មិន​​​អាច​​​ធ្វើ​​​អី​​​បាន​​​ទេ​​​។ វា​​​មិន​​​មែន​​​ជា​​​បញ្ហា​​​ដំឡើង​​​ប្រាក់​​​ឧបត្ថម្ភ​​​​​​ឡើយ​​​ ប្រសិន​​​បើ​​​ពួក​​​គាត់​​​ព្រម​​​ចំណាយ​​​វា​​​ឲ្យអស់​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ"។ យោង​​​តាម​​​លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករ​​​ដែល​​​សមាជិក​​​មួយ​​​ចំនួន​​​របស់ខ្លួន​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្នុង​​​ថ្ងៃ​​​កើត​​​ហេតុ​​​ កម្មករ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​​​​​​​ឆ្ពោះ​​​ទៅ​​​រោង​​​ចក្រ​​​ខុស​​​ៗគ្នា​​​ដែល​​​ពួក​​​គាត់​​​ធ្វើ​​​ការ​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​រោង​​​ចក្រឃីងម៉េកឃើ (Kingmaker) រោង​​​ចក្រ​​​អេលីត (Elite) និង​​​រោង​​​ចក្រ​​​​​​អីុស្ទើន (Eastern) ផង​​​ដែរ​​​។ លោកស្រី​​​ ស៊ីលវីយ៉ា រ៉ា​​​ឃែកនី (Silvia Raccagni) អ្នកនាំពាក្យ​​​ក្រុមហ៊ុន អេឌីដាស (Adidas) បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ដំណើរ​​​ដែល​​​បាត់​​​បង់​​​ជីវិត​​​ និង​​​អ្នក​​​របួស​​​បួន​​​នាក់​​​ទៀត​​​ ធ្វើ​​​ការ​​​ឲ្យ​​​រោង​​​ចក្រ​​​​​​អេលីត ដែល​​​ជា​​​ក្រុមហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​។ លោកស្រី​​​បាន​​​មានប្រសាសន៍​​​ថា "ក្រុមហ៊ុន​​​អេឌីដាស គ្រុប បាន​​​ទំនាក់​​​ទំនង​​​ជាប់​​​ជា​​​និច្ច​​​ទៅ​​​រោង​​​ចក្រ​​​អេលីត​​​ដែល​​​ជា​​​អ្នក​​​ផ្គត់​​​ផ្គង់​​​របស់​​​យើង​​​ ដើម្បី​​​ធានា​​​ថាកម្មករ​​​ដែល​​​រង​​​របួស​​​ ត្រូវ​​​បាន​​​ព្យាបាល​​​ថែ​​​ទាំ​​​​​​​​​បាន​​​ល្អ និង​​​ផ្តល់​​​សំណង​​​សមរម្យ​​​ដល់​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​"។ លោក ថស្តេន​​​ រ៉ូល​​​​​​ហ្វេស (Thorsten Rolfes) អ្នក​​​នាំពាក្យ​​​​​​ក្រុមហ៊ុន​​​លក់​​​រាយ​​​ C&A​​​ ដែល​​​ទទួល​​​យក​​​ទំនិញ​​​ពី​​​រោង​​​ចក្រ​​​អីុស្ទើន​​​ បាន​​​លើក​​​ឡើ​​​ងថា កម្មករ​​​ពីរ​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​បាន​​​ស្លាប់​​​ដោយសារ​​​ការ​​​រង​​​របួស​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​ ហើយ​​​ថា វា​​​គួរ​​​តែ​​​ជា​​​កត្តា​​​ជំរុញ​​​ឲ្យមាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គ្រោះថ្នាក់​​​នេះជាការ​​​អំពាវ​​​នាវយ៉ាង​​​​​​ច្បាស់​​​ឲ្យ​​​​​​​​មាន​​​វិធាន​​​ការ​​​ពីសំណាក់ក្រុមហ៊ុនសម្លៀក​​​បំពាក់​​​ និង​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​ទាំង​​​អស់​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​​​​ការ​​ធ្វើ​​​ដំណើរ​​​ទៅ​​​ធ្វើការ​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​សម្រាប់កម្មករ​​​របស់ខ្លួន​​​។ វា​​​មាន​​​សារៈស​​​ំខាន់​​ដែល​​​​​​រោង​​​ចក្រ​​​ទាំង​​​អស់ត្រូវ​​​ពិនិត្យ​​​មើល​​​ការ​​​រៀប​​​ចំ​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​ពួក​​​គាត់​​​​​​ ​​​និង​​​ធានា​​​ថា វា​​​មាន​​​សុវត្ថិភាព"។ លោក​​​ មឿន តុលា ប្រធាន​​​កម្មវិធីការ​​​ងារ​​​នៅមជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​បាន​​​ថ្លែង​​​ថា សោក​​​នាដកម្ម​​​នេះ​​​​​​​​​​​​​​​ នឹង​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល និង​​​រោង​​​ចក្រ​​​នានា​​​ធ្វើ​​​ឲ្យប្រាកដ​​​ថា​​​កម្មករ​​​កាត់​​​ដេរ​​​​​​ទាំង​​​៧០០.០០០នាក់​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ អាច​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ធ្វើ​​​ការ​​​បាន​​​ដោយ​​​សុវត្ថិភាព​​​។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា "បើ​​​គ្មាន​​​ការ​​​ដឹក​​​ជញ្ជូន​​​សាធារណៈទេ​​​ រដ្ឋាភិបាល និង​​​រោង​​​ចក្រ​​​គួរ​​​តែ​​​រួម​​​គ្នា​​​បង្កើត​​​ប្រព័ន្ធ​​​ដឹក​​​ជញ្ជូន​​​មាន​​​សុវត្ថិភាព​​​ឥតគិត​​​ថ្លៃ​​​សម្រាប់​​​កម្មករ​​​"៕ សុខុម​​​