Wednesday, November 13, 2019
Home Authors Posts by Alex Willemyns

Alex Willemyns

419 POSTS 0 COMMENTS
Associate editor

ចំពោះមេដឹកនាំគណបក្សប្រជាជនកម្ពុជាមានទ្រព្យធន កំណែទម្រង់មិនមានសារៈសំខាន់ទេ

ប្រព័ន្ធថែទាំសុខភាពមិនគួរឲ្យជឿទុកចិត្តទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាជនកម្ពុជាដទៃទៀត ធ្វើដំណើរតាមយន្តហោះទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាព។ ប្រព័ន្ធអប់រំរបស់ប្រទេសទន់ខ្សោយដែលមានផលធៀបសិស្សនិងគ្រូខ្ពស់ ពោលគឺ៥០នាក់ក្នុងគ្រូម្នាក់នៅតាមសាលាបឋមសិក្សាខេត្តមួយចំនួន។ សាកលវិទ្យាល័យនានាមិនល្អប្រសើរទេ ដោយមាននិយោជកនិយាយថា និស្សិតបញ្ចប់ការសិក្សានាពេលថ្មីៗនេះមានការអប់រំខ្សោយណាស់ដែលពួកគេត្រូវបណ្តុះបណ្តាលគេតាំងពីចំណុចចាប់ផ្តើម។ និស្សិតដែលមានការងារគឺជានិស្សិតមានសំណាង ដោយមានយុវជនរាប់រយរាប់ពាន់អ្នកដែលមិនអាចរកការងារធ្វើបានទេ។ យ៉ាងហោចណាស់មានពលរដ្ឋកម្ពុជាប្រហែល១លាននាក់បានឆ្លងដែនទៅរកការងារធ្វើជាកម្មករនៅក្នុងប្រទេសថៃ ទោះបីមានរបាយការណ៍ជារឿយៗថា មានការធ្វើបាបក៏ដោយ ព្រោះថា ការងារតូចតាចនៅក្នុងប្រទេសយ៉ាងហោចណាស់ផ្តល់ឲ្យពួកគេនូវវិធីដើម្បីទ្រទ្រង់គ្រួសារពួកគេ។ ក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេស ក្លាយទៅជាតំបន់លិចទឹករាប់ម៉ោងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ ផ្លូវធំៗកំពុងជួសជុលឡើងវិញជារឿយៗ នៅពេលដែលផ្លូវមួយត្រូវជួសជុលរួច ផ្លូវមួយទៀតក៏ធ្វើដំណើរមិនកើតដែរ ដោយសារតែការកាត់បន្ថយតម្លៃសាងសង់។ មិនថាលោកអ្នកក្រឡេកមើលទៅទីណាទេ សេវាជាមូលដ្ឋានរញ៉េរញ៉ៃ។ ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានមោទនភាពលើខ្លួនឯងក្នុងកិច្ចអភិវឌ្ឍ ដែលខ្លួនបានផ្តល់ឲ្យជាង៣៧ឆ្នាំពេលកំពុងកាន់អំណាច គឺបានចំណាយពេលយ៉ាងច្រើននៅឆ្នាំនេះដោយប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីរំខានឥតឈប់ឈរ និងចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនិងអ្នករិះគន់។ ចាប់តាំងពីមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកាលពីឆ្នាំមុនដោយសារភ័យខ្លាចការចាប់ខ្លួន ហើយអនុប្រធានរបស់លោក គឺលោក កឹម សុខា សម្ងំស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយសារហេតុផលដូចគ្នាដែរនោះ គណបក្សកាន់អំណាចទំនងជាសម្រេចថា វានឹងងាយស្រួលក្នុងការបំផ្លាញសត្រូវរបស់ខ្លួនជាងដោះស្រាយបញ្ហារ៉ាំរ៉ៃ។ លោក អ៊ូ វីរៈ នាយកវេទិកាអនាគតបាននិយាយថា "វាមិនមែនដោយសារតែដៃរបស់គេត្រូវបានចងនោះទេ។ គេមានអំណាចច្រើន គេមានប្រាក់កាសច្រើន ហើយគេមានធនធានមនុស្សល្អច្រើនជាងគណបក្សប្រឆាំង។ ប៉ុន្តែ បញ្ហាត្រង់ថា គេមិនអាចរៀបចំយុទ្ធសាស្ត្រកំណែទម្រង់ដ៏ទូលំទូលាយបានទេ"។ លោកបាននិយាយថា "តាមមធ្យោបាយជាច្រើន វាចង្អុលទៅរកគណបក្សប្រជាជនកម្ពុជាដែលអន់ចិត្តនិងច្រឡំវិលវល់ ពីព្រោះគេទំនងជាមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ"។ ប៉ុន្តែ វាមិនគួរឲ្យភ្ញាក់ផ្អើលទេថា បញ្ហាដែលប្រឈមមុខកម្ពុជា ដែលបន្តជំរុញប្រទេសនេះនៅពីក្រោយដាច់ឆ្ងាយពីប្រទេសជិតខាងរបស់ខ្លួន គឺទំនងជាមិនអាចដោះស្រាយបាននោះទេ ដោយមេដឹកនាំគណបក្សប្រជាជនកម្ពុជាជារឿយៗបដិសេធថា មិនមានបញ្ហាអ៊ីចឹងកើតឡើងទេ។ លោក ហ៊ុន សែន ដែលកាលពីសប្តាហ៍មុនបានធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព បានវាយបកយ៉ាងខ្លាំងតបនឹងការរិះគន់នៃវិស័យថែទាំសុខភាព ដោយការពារវេជ្ជបណ្ឌិតក្នុងស្រុកនៅដើមឆ្នាំនេះ ក្រោយពីអ្នកជំនាញវេជ្ជសាស្ត្របាននិយាយថា គ្មានអ្វីក្រៅតែពីបដិវត្តនោះទេ។ លោក ហ៊ុន សែន បានមានប្រសាសន៍អំពីអ្នករិះគន់ក្នុងសុន្ទរកថាមួយកាលពីខែមីនាថា "ពួកគេបានមើលស្រាលចំពោះមន្ត្រីសុខាភិបាលនិងគ្រូពេទ្យរបស់យើងប្រហែល២០.០០០នាក់រហូតមានអ្នកខ្លះអំពាវនាវឲ្យធ្វើបដិវត្តន៍នៅក្នុងគ្រូពេទ្យ។ ភាគច្រើននៃគ្រូពេទ្យរបស់យើងមានក្រមសីលធម៌ ទទួលខុសត្រូវដោយវិជ្ជាជីវៈ និងលះបង់ជួយជីវិតប្រជាជន"។ សុន្ទរកថានេះមិនបានធ្វើឲ្យជឿដល់អ្នកដែលអំពាវនាវសុំឲ្យមានកំណែទម្រង់ថែទាំសុខភាពនោះទេ។ លោក គួច ម៉េងលី ជាវេជ្ជបណ្ឌិតដ៏លេចធ្លោដែលសិក្សានៅសហរដ្ឋអាមេរិក និងជាពាណិជ្ជករបាននិយាយក្រោយពីសុន្ទរកថាថា "ក្នុងពេលដែលលោកនិយាយថា មាន មួយចំនួនតូចប៉ុណ្ណោះ ចំណែកឯអ្នកដែលឆ្លងកាត់រឿងនេះនិយាយថា មានច្រើនណាស់"។ ឆាំ ប៊ុនថេត មន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិយាយថា ទស្សនពិតប្រាកដរបស់លោក ហ៊ុន សែន ទៅលើប្រព័ន្ធថៃទាំសុខភាពរបស់ប្រទេស បានបង្ហាញយ៉ាងច្បាស់ដោយជម្រើសរបស់លោកមិនប្រើប្រាស់ប្រព័ន្ធសុខភាពនេះ។ លោក ប៊ុនថេត បាននិយាយថា "នាយករដ្ឋមន្ត្រីរបស់យើងទុកចិត្តលើសេវាសុខភាពរបស់សិង្ហបុរីថា ល្អជាង។ អ្នកមានទ្រព្យ និងឋានៈមធ្យមរបស់យើងទុកចិត្តលើសេវាថែទាំសុខភាពថៃថាប្រសើរជាង។ មនុស្សឋានៈទាបទុកចិត្តលើសេវាថែទាំសុខភាពវៀតណាមថាល្អជាង"។ លោកបាននិយាយថា "មានតែអ្នកក្រីក្រពិតប្រាកដប៉ុណ្ណោះ ជឿទុកចិត្តលើសេវាសុខភាពកម្ពុជា"។ ប្រព័ន្ធអប់រំកម្ពុជាមានបញ្ហាខ្លះៗនៅក្នុងការប៉ាន់ប្រមាណរបស់លោក ហ៊ុន សែន។ នៅពេលលោក រង្ស៊ី បាននិយាយកាលពីឆ្នាំមុនថា សញ្ញាប័ត្រសាកលវិទ្យាល័យក្នុងស្រុកគ្មានតម្លៃទេ ដោយមាននិស្សិតរៀនចប់មួយចំនួនធ្វើជាអ្នករត់ម៉ូតូឌុប ស្រាប់តែលោកនាយករដ្ឋមន្ត្រីបានវាយបក។ លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាប័ត្រក្នុងខែតុលា ដោយចោទលោក រង្ស៊ី ថា ជាវរជននិយមថា "ទោះបីសញ្ញាប័ត្រទាំងនេះ ត្រូវគេមើលស្រាលថា ជាសញ្ញាប័ត្រគ្មានតម្លៃក៏ដោយ ក៏នៅក្នុងភ្នែកខ្ញុំ សញ្ញាប័ត្រដែលខ្ញុំចែកថ្ងៃនេះនិងបានចែកពីមុន គឺមានតម្លៃសម្រាប់កូនខ្មែរ"។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "កុំលើកលែងអ្នកដែលមើលស្រាលដែលនិយាយថា សញ្ញប័ត្រអត់តម្លៃ"។ ទោះជាយ៉ាងនេះក្តី លោក ហ៊ុន សែន មិនអាចរាប់បញ្ជូនកូនរបស់លោកទៅក្នុងចំណាមអ្នកដែលត្រូវគេមើលស្រាលនោះទេ ដែលពួកគេសុទ្ធតែទទួលបានសិទ្ធិទៅរៀននៅបរទេស។ កូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត បានទៅសិក្សានៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចំណែកឯកូនប្រុសពៅរបស់លោកគឺលោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានទៅសិក្សានៅសាកលវិទ្យាល័យសហរដ្ឋអាមេរិកនិងអូស្ត្រាលី។ រឿងដូចគ្នានេះអាចត្រូវគេនិយាយអំពីមេដឹកនាំគណបក្សប្រជាជនទាំងអស់ ឬចំពោះអ្នកដែលមានទ្រព្យធនគ្រប់គ្រាន់ក្នុងការរាប់បញ្ចូលពួកគេទៅក្នុងបណ្តាក្រុមអភិជន ដោយមានជម្រើសអាចបង់ថ្លៃសាលាបឋមសិក្សានិងមធ្យមសិក្សាឯកជនដែលធ្វើឲ្យកូនរបស់ពួកគេមិនសិក្សានៅសាលារដ្ឋ។ លោក ហង់ ជួនណារុ៉ន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីកំណែទម្រង់ថ្មី ក្រោយពីការបោះឆ្នោតជាតិនាឆ្នាំ២០១៣ ត្រូវមជ្ឈដ្ឋាននានាសរសើរចំពោះកំណែទម្រង់របស់លោកទៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ ហើយដំឡើងប្រាក់ខែឲ្យគ្រូសាលារដ្ឋ។ ទោះជាយ៉ាងនេះក្តី អ្នកខ្លះត្អូញត្អែរថា ការងារលំបាកៗដែលត្រូវធ្វើដើម្បីលើកកម្ពស់គុណភាពទាំងស្រុងក្នុងការអប់រំសាធារណៈនៅតែខ្វះខាតដដែល។ លោក មីហ្គេល ចាន់កូ ជាអ្នកវិភាគថ្នាក់តំបន់នៅឯអង្គភាព  The Economist’s Intelligence Unitបាននិយាយថា "នៅទីបញ្ចប់ និយាយឲ្យចំទៅគឺខ្វះធនធានតែម្តង"។ លោកបាននិយាយនៅក្នុងសារអីុម៉ែលថា "ជាឧទាហរណ៍ មានសិស្ស៤៥នាក់បង្រៀនដោយគ្រូបឋមសិក្សាម្នាក់នៅកម្ពុជា នៅលើប្រទេសហ្វីលីពីន (៣១នាក់ដែលខ្ពស់បំផុតទី២នៅអាស៊ាន) និងភូមា (២៨នាក់ ដែលខ្ពស់បំផុតទី៣)។ តួលេខនៅតាមបណ្តាខេត្តខ្លះកាន់តែអាក្រក់ជាងនេះ ដោយមានការទទួលស្គាល់ផ្ទាល់របស់រដ្ឋាភិបាល។ លោក ចាន់កូ បាននិយាយថា ចំណាយសាធារណៈទៅលើការអប់រំបានកើនឡើងនៅក្រោមការដឹកនាំរបស់លោក ជួនណារ៉ុន  ប៉ុន្តែ នៅតែដាច់ឆ្ងាយពីក្រោយប្រទេសអាស៊ានដទៃទៀត ដែលជាសមាមាត្រនៃចំណាយសាធារណៈសរុប។ លោកបាននិយាយថា ហើយមានការចង្អុលបញ្ជាក់មួយចំនួនដែលថា អ្វីៗនឹងផ្លាស់ប្តូរក្នុងពេលខាងមុខ ដោយមានអាទិភាពរបស់គណបក្សប្រជាជនកម្ពុជានៅកន្លែងផ្សេងទៀត។ លោកបាននិយាយបន្ថែមថា "ដោយរដ្ឋាភិបាលពិតជាផ្តោតលើការរក្សាអំណាចនៅក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៧-១៨ ខ្ញុំព្រួយបារម្ភថា តម្រូវការរយៈពេលវែងរបស់កម្ពុជា (ដូចជាការអប់រំ) នឹងបន្តស្ថិតនៅទាបនៅក្នុងបញ្ជីអាទិភាពរបស់អ្នកធ្វើគោលនយោបាយ"។ លោកបាននិយាយបន្តថា "សរុបទៅ ហានិភ័យនៃការមិនខ្វល់ខ្វាយរបស់រដ្ឋាភិបាលគឺថា កម្ពុជាមិនអាចធ្វើទៅកើតទេ"។ ដោយការបោះឆ្នោតកាន់តែចូលមកកៀក  ការកាន់តែកើតឡើងនូវការអាក់អន់ស្រពន់ចិត្តនឹងសេវាមូលដ្ឋានដែលត្រូវគេលើកឡើងនៅតាមហាងកាហ្វេនានា និងតាមបណ្តាញសង្គម គួរធ្វើឲ្យគណបក្សកាន់អំណាចពិចារណាឡើងវិញចំពោះបញ្ហានេះ ទោះបីជាខ្លួនកំពុងធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយ ដោយធ្វើការចាប់ខ្លួន និងការគំរាមកំហែងប្តឹងទៅតុលាការនៅពេលខាងមុខក៏ដោយ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានទាត់ចោលការលើកឡើងថា ការរស់នៅដោយមានសិទ្ធិពិសេសរបស់មេដឹកនាំរដ្ឋាភិបាលបានធ្វើឲ្យពួកគេនៅដាច់ដោយឡែកពីបញ្ហាទាំងឡាយដែលប្រឈមដោយជនក្រីក្រ។ លោក ស៊ីផាន បានសួរថា "តើលោកគិតថា ត្រឹមត្រូវទេថា ខ្ញុំបើករថយន្តឡង់គ្រិស័រ ហើយមនុស្សម្នាក់ទៀតបើកម៉ូតូ? តើអ្នកជាមនុស្សកុម្មុយនីស្ត ឬយ៉ាងម៉េច? កម្ពុជាមិនអាចរកវេជ្ជបណ្ឌិតល្អៗបានទេ ពីព្រោះគេត្រូវបានសម្លាប់ដោយខ្មែរក្រហម។ អ៊ីចឹង អ្វីដែលលោកឃើញគឺជាអ្វីដែលលោកមាន"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនេះបាននិយាយថា មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានលុយកាក់មានសិទ្ធិប្រើតាមដែលគេពេញចិត្ត។ លោកបាននិយាយ "យើងមានមនុស្សឋានៈខ្ពស់មួយចំនួន ឋានៈទាប ហើយឋានៈកណ្តាលដែលកំពុងតែកើនឡើង ហើយឋានៈកណ្តាលជាប្រភពនៃពន្ធភាគច្រើន អ៊ីចឹងយើងស៊ូទ្រាំ។ យើងកំពុងរង់ចាំឲ្យមានផលិតផលក្នុងស្រុកសរុបកើនឡើង ហើយបន្ទាប់មកខ្ញុំគិតថា ប្រព័ន្ធថែទាំសុខភាពក៏នឹងល្អប្រសើរដែរ"។ លោក វីរៈ ប្រធានវេទិកាអនាគតបាននិយាយថា ចំពោះមជ្ឈដ្ឋានភាគច្រើន ការអត់ធ្មត់ក៏កាន់លែងមានហើយ។ លោក វីរៈ បាននិយាយថា "ខ្ញុំមិនគិតថា ហ៊ុន សែន ប្រើអ្វីដែលមានដើម្បីនាំកម្ពុជាទៅកាន់កម្រិតបន្ទាប់នោះទេ។ លោកបានធ្វើការងារបានសម្រេចមិនគួរឲ្យជឿកាលពីអតីតកាល គឺការបញ្ចប់ខ្មែរក្រហម ហើយប្រភេទនៃនយោបាយដែលបានបម្រើគេបានល្អ ប៉ុន្តែ វាមិនទំនងជាបម្រើពួកគេបានតទៅទៀតទេ"។ លោកបាននិយាយថា ដំណាក់កាលបន្ទាប់នៃវឌ្ឍនភាពតម្រូវឲ្យមានរបៀបវារៈច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាត្រាំត្រែងដែលធ្វើឲ្យប្រទេសជាតិដើរថយក្រោយ ជាអ្វីដែលលោក ហ៊ុន សែន មិនបានផ្តល់ឲ្យ។ លោកបាននិយាយថា "គ្មានសង្គ្រាម ឬជម្លោះផ្សេងៗទេ ហើយលោកក៏មិនទំនងជាអាចដោះស្រាយបញ្ហាសព្វថ្ងៃនេះបានដែរ"៕    

ក្រឡេកមើល​ទៅ​យោធា ​លោក ​ហ៊ុន សែន ​ជួប​សមមិត្តចាស់

នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រឡេកមើលមេទ័ពកំពូលៗដូចជាអគ្គមេបញ្ជាការ លោក ប៉ុល សារឿន ឬអគ្គមេបញ្ជាការរងរបស់លោកគឺ លោក គន់ គីម និងលោក មាស សភា នោះ លោកឃើញពួកគាត់ដែលលោកបានរួមការបង្ហូរឈាម កិច្ចការលំបាកៗបែកញើសហូរញើសនិងការបង្ហូរទឹកភ្នែករយៈពេលបួនទសវត្សរ៍ និងការឡើងកាន់អំណាចមិនទំនងជានឹងកើតឡើង។ ជាជនកុម្មុយនិស្តវ័យក្មេង ពួកគេបានភៀសខ្លួនពីការបោសសម្អាតរបស់ប៉ុល ពត រត់ចូលព្រៃ ដោយពឹងអនាគតរបស់គេទៅលើវៀតណាមដែលលុកលុយ។ពួកគាត់ត្រូវចាត់ទុកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ថាជាអាយ៉ងក្រុងហាណូយដោយប្រទេសលោកខាងលិច រាជវង្សានុវង្សនិងមេដឹកនាំបក្សប្រឆាំងសព្វថ្ងៃនេះគឺលោក សម រង្ស៊ី និងលោក កឹម សុខា។ រយៈពេលមួយទសវត្សរ៍ ពួកគាត់បានធ្វើសង្គ្រាមបង្ហូរឈាមប្រឆាំងភាគីដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលគាំទ្រលោក រង្ស៊ីនិងលោក សុខា ក្នុងបណ្តាមន្ត្រីជាន់ខ្ពស់ផ្សេងទៀត មុននឹងមានសន្តិភាពដែលធ្វើឲ្យពួកគាត់ផ្លាស់ប្តូរពីការតស៊ូប្រដាប់អាវុធទៅជាការបង្កើននិងការការពារទ្រព្យសម្បត្តិដ៏សម្ញែង។ ដូច្នេះ នៅពេលដែលមេទ័ពធំៗសន្យាជាសាធារណៈ ដូចជានាយឧត្តមសេនីយ៍ គីម បាននិយាយក្នុងកិច្ចសម្ភាសមួយកាលពីថ្ងៃច័ន្ទថា មេទ័ពនៅអព្យាក្រឹតរវាងលោក ហ៊ុន សែន និងគូប្រឆាំងនយោបាយធំៗរបស់លោកនោះ វាអាចទំនងជាសេចក្តីអះអាងគួរឲ្យមានមន្ទិលសង្ស័យ។ លោក សុផល អ៊ា អ្្នកនិពន្ធនិងជាអ្នកស្រាវជ្រាវបាននិយាយអំពីទំនាក់ទំនងគណបក្សកាន់អំណាចជាមួយយោធាថា "ពួកគាត់ជាមនុស្សដែលបានចែកបារីគ្នាជក់ នៅពេលដែលគេគ្មានអ្វីសោះ ហើយកម្ពុជាជារដ្ឋក្រៅសង្គម"។ លោកបាននិយាយថា "ប្រភេទនៃចំណងនេះជាគោលការណ៍មិនអាចបែកចេញពីគ្នាបានទេ។ ពួកគាត់ដឹងថា ពួកគាត់ត្រូវជួយគ្នាទៅវិញទៅមក"។ លោក អ៊ា អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា "ការពឹងផ្អែកលើជំនួយនៅកម្ពុជានិងជាសាស្ត្រាចារ្យរងផ្នែកការទូតនិងកិច្ចការពិភពលោកនៅមហាវិទ្យាល័យអុកស៊ីដិនថលក្នុងក្រុងឡូសអានជេឡេសបាននិយាយថា វាជាប្រវត្តិសាស្ត្រមួយដែលរឹងមាំ ដោយសមមិត្តទាំងឡាយមើលឃើញការជាប់ទាក់ទងរបស់គេជាចំណុចមួយដែលហួសពីការព្រួយបារម្ភរាល់ថ្ងៃ។ លោក អ៊ា បាននិយាយថា "នោះជាហេតុនៅពេលដែលគេមានគ្រោះថ្នាក់រថយន្តបុកគ្នា គេនិយាយថា គ្នាយើងទេ ហើយក៏ស្រុះស្រួលគ្នា ដូចគ្នានឹងនៅតំបន់ខាងត្បូងអាមេរិកដែរ"។ ការទាក់ទងគ្នាចាក់ឫសជ្រៅ ដោយមានប្រវត្តិចែករំលែកជួយគ្នាទៅវិញទៅមក។ នាយឧត្តមសេនីយ៍ គីម នាយឧត្តមសេនីយ៍ សារឿន និងនាយឧត្តមសេនីយ៍ សុភា គឺជាសមាជិកគណៈអចិន្ត្រៃយ៍មានសមាសភាព៣៤នាក់ដ៏មានឥទ្ធិពលរបស់បក្សប្រជាជនកម្ពុជាកាន់អំណាច រួមទាំងលោក ហ៊ុន សែន និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិដ៏យូរឆ្នាំដែរ។ អគ្គមេបញ្ជាការរងផ្សេងទៀត មានដូចជា ជា តារា និងសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏មានឫសគល់របស់គេនៅក្នុងជំនាន់លោក ហ៊ុន សែន ដែរក្នុងឆ្នាំ១៩៧៩ ហើយក៏ស្ថិតនៅក្នុងគណៈកម្មាធិការកណ្តាលដ៏ធំរបស់គណបក្សប្រជាជនកម្ពុជាដែរ។ នាយឧត្តមសេនីយ៍ គីម ក៏ជាទីប្រឹក្សាជំនិតបំផុតម្នាក់ក្នុងបណ្តាទីប្រឹក្សាជំនិតទាំងអស់របស់លោក ហ៊ុន សែន ដែរ ចំណែកឯឧត្តមសេនីយ៍ភាគច្រើនបានធ្វើយុទ្ធនាការឲ្យគណបក្សប្រជាជនកម្ពុជា នៅពេលដែលការបោះឆ្នោតចូលមកដល់។ រឿងនេះកើតឡើង ទោះបីជាមានច្បាប់ដែលគ្រប់គ្រងយោធានិងគណបក្សនយោបាយនានាដែលចែងថា កម្លាំងប្រដាប់អាវុធត្រូវតែនៅអព្យាក្រឹតខាងនយោបាយក៏ដោយ។ នាយឧត្តមសេនីយ៍ តារា មានបញ្ហាកាលពីឆ្នាំមុន ក្រោយពីប្រកាសនៅឯអគារការិយាល័យលោក ហ៊ុន សែន ថា យោធាជារបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះស្ថាប័នបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ជាសារមួយដែលលោកបាននិយាយថា បានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី។ នាយឧត្តមសេនីយ៍ តារា បាននិយាយកាលពីខែកក្កដា ឆ្នាំ២០១៥ថា "ខ្ញុំចាំសំដីនេះនៅថ្ងៃទី២៣ ខែកក្កដា ប្រសិនបើយើងនិយាយឲ្យត្រឹមត្រូវនោះ កងទ័ពជារបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះសម្តេចតេជោ  យកចិត្តទុកដាក់ ហើយដឹកនាំកងទ័ព"។ នាយឧត្តមសេនីយ៍រូបនេះបាននិយាយថា "កងទ័ពជារបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែកងទ័ពក៏មានភារកិច្ចផ្សេងទៀតគឺ ការពារច្បាប់រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលបានបង្កើតឡើងតាមរយៈការបោះឆ្នោត"។ កាលពីឆ្នាំមុន នាយឧត្តមសេនីយ៍ គីម បានជួយដឹកនាំយុទ្ធនាការដោយជោគជ័យដែលប្រកាសលើកដំបូងដោយលោក ហ៊ុន សែន ដើម្បីដកលោក សុខា ចេញពីតំណែងអនុប្រធានសភាជាតិ នៅពេលដែលកងទ័ពបានប្រមូលផ្តុំគ្នាដើម្បីបុព្វហេតុនេះនៅតាមព្រំដែនថៃ។ ដោយអះអាងថា មានអព្យាក្រឹតភាពក្នុងពេលសម្ភាសកាលពីថ្ងៃច័ន្ទ ជាមួយហ្រេ្វសញ៉ូវ នាយឧត្តមសេនីយ៍ គីម ទំនងជាប្រឹងប្រែងតិចតួច ដើម្បីធ្វើឲ្យអ្នកស្តាប់ជឿលើសេចក្តីស្មោះត្រង់របស់លោក។ នាយឧត្តមសេនីយ៍ គីម បាននិយាយដោយសន្យាថា នឹងចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ប្រសិនបើមានសំណើថា "កងទ័ពអព្យាក្រឹតបានតែជាមួយគណបក្សនយោបាយ ប៉ុន្តែគេមិនអាចអព្យាក្រឹតជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹតជាមួយនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រជាជនបោះឆ្នោតឱ្យទេ។ លោកបាននិយាយថា "បើ កឹម សុខា ជាមួយនឹង សម រង្ស៊ី ជាអ្នកទោសព្រហ្មទណ្ឌ ត្រូវតែប្រគល់ខ្លួនឱ្យគេចាប់ដាក់ទោសទៅតាមច្បាប់។ ខ្ញុំត្រូវតែមានវិធានការ ឱ្យតែមានសំណូមពរពីតុលាការ កម្លាំងប្រដាប់អាវុធយើងនឹងធានាចាប់ខ្លួន"។ ក្នុងករណីណាក៏ដោយ ការសន្យាដ៏ម៉ឺងមាត់របស់ឧត្តមសេនីយ៍ គីម ក្នុងការរក្សាភក្តីភាពរបស់លោកទៅនឹងនាយករដ្ឋមន្ត្រីស្របច្បាប់ដែលបោះឆ្នោតឲ្យដោយប្រជាពលរដ្ឋ គឺជាចំណុចមួយដែលគណបក្សប្រឆាំងសង្ឃឹមថា នឹងនៅតែចងដៃកងទ័ព ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាមន្ត្រីគណបក្សប្រឆាំងដ៏លេចធ្លោ ដែលបានរិះគន់ប្រឆាំងអ្វីដែលព្រះអង្គយល់ថា ភក្តីភាពរបស់យោធាមានទៅលើគណបក្សប្រជាជនកម្ពុជាជាជាងលើព្រះមហាក្សត្រ បានមានបន្ទូលថា "តាមខ្ញុំដឹង នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះ ខ្ញុំសង្ឃឹមថា គាត់នឹងធ្វើតាមអ្វីដែលគាត់និយាយ"។ ព្រះអង្គបានមានបន្ទូលថា ការដោះស្រាយជាមួយកងទ័ពដែលស្មោះនឹងគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ២០១៨ គឺជាផ្នែកនៃ "ការពិភាក្សារាល់ថ្ងៃរបស់យើង" ប៉ុន្តែ ព្រះអង្គបដិសេធមិនមានបន្ទូលច្បាស់លាស់ទេ ផ្ទុយទៅវិញព្រះអង្គបានមានបន្ទូលថា មេបញ្ជាការទាំងអស់ដូចជា នាយឧត្តមសេនីយ៍ គីម អាចនៅតែរឹងរូស។ ព្រះអង្គមានបន្ទូលថា "តើវាទំនងឬមិនទំនងក៏ដោយ យើងនឹងចាំមើល ហើយយើងនឹងចាំមើលថាតើគាត់នឹងមានកងឯកភាពខ្លះគាំទ្រឬយ៉ាងណា ពីព្រោះខ្ញុំមិនគិតថា កងទ័ពទាំងមូលនឹងអនុវត្តតាមទេ។ខ្ញុំចាំមើលថា តើមានកងឯកភាពប៉ុន្មានដែលគាត់អាចដឹកនាំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់"។ គណបក្សប្រជាជនកម្ពុជាបានសន្យាម្តងហើយម្តងទៀតថា ខ្លួននឹងគោរពការចាញ់ឆ្នោត ប៉ុន្តែ អ្នកសង្កេតការណ៍ជាច្រើននៅតែមានមន្ទិលសង្ស័យថា លោក ហ៊ុន សែន នឹងលះបង់ចោលអាណាចក្រដែលលោកបានកសាងឡើងដោយងាយៗនោះទេ។ កាលពីថ្ងៃពុធ នាយឧត្តមសេនីយ៍ សារឿន អគ្គមេបញ្ជាការកងទ័ពបាននិយាយថា លោកមិនអាចធ្វើអត្ថាធិប្បាយ ថាតើឧត្តមសេនីយ៍ដែលស្និទ្ធនឹងលោក ហ៊ុន សែន អាចចេញមកគាំទ្ររដ្ឋាភិបាលគណបក្សសង្គ្រោះជាតិឬយ៉ាងណាទេ ប្រសិនបើគណបក្សនេះឈ្នះឆ្នោតក្នុងរយៈពេលពីរឆ្នាំទៀតនោះ។ នាយឧត្តមសេនីយ៍ សារឿន បាននិយាយដោយបដិសេធមិនអត្ថាធិប្បាយ ថាតើវាជាការលំបាកសម្រាប់យោធាក្នុងការនៅជាអព្យាក្រឹត នៅពេលដែលពាក់ព័ន្ធនឹងមិត្តចាស់ថា "ចំពោះសំណួរនេះ ខ្ញុំមិនអាចផ្តល់ចម្លើយពេលនេះបានទេ ហើយសំណួរនេះមិនគួរសួរក្នុងពេលនេះដែរ ព្រោះមិនទាន់ដល់ពេលទេ"។ នាយឧត្តមសេនីយ៍រូបនេះបាននិយាយថា "មិនអត្ថាធិប្បាយទេ។ តាមធម្មតា កងទ័ពការពារជាតិនិងមាតុភូមិ"។ លោក ហ៊ុន សែន មិនស្ទាក់ស្ទើរក្នុងការប្រើយោធាដើម្បីគាំទ្រការគ្រប់គ្រងរបស់លោកទេ ជាពិសេសបំផុតបានពឹងអ្នកគាំទ្រស្មោះរបស់លោកអំឡុងពេលមានការប្រយុទ្ធប្រដាប់អាវុធនាខែកក្កដា ឆ្នាំ១៩៩៧ ដែលបានពង្រឹងអំណាចរបស់លោក ហើយក៏លើកឡើងអំពីសន្តិភាព និងការគំរាមប្រើទ័ពក្នុងពេលធ្វើសុន្ទរកថាជារឿយៗរបស់លោកដែរ។ ទោះជាយ៉ាងនេះក្តី លោក លី ម័រហ្គេនបេសឺ ដែលស្រាវជ្រាវការបោះឆ្នោតស្ថិតក្រោមអំណាចផ្តាច់ការនានានៅឯសាកលវិទ្យាល័យហ្គ្រិហ្វហ្វិតប្រទេសអូស្ត្រាលីនិយាយថា វាមិនច្បាស់ថា តើមានអ្វីច្រើនជាងការគ្រាន់តែគំរាមប្រើកងប្រដាប់អាវុធដែលនឹងត្រូវការ ដើម្បីពង្រឹងអំណាចគណបក្សប្រជាជនកម្ពុជាឬយ៉ាងណាទេ។ អ្នកស្រាវជ្រាវរូបនេះបាននិយាយថា ការគ្រប់គ្រងលទ្ធផលបោះឆ្នោត ដែលជាការងារគណបក្សប្រជាជនកម្ពុជាបង្ហាញថា ខ្លួនស្ទាត់ជំនាញរយៈពេលពីរទសវត្សរ៍កន្លងមកហើយ គឺមានសារៈប្រយោជន៍ច្រើនជាងការបង្ហាញអំណាចកងទ័ពទាំងស្រុងទៅទៀត ក្នុងខណៈដែលខ្លួនបណ្តោយឲ្យយោធាបន្តធ្វើពុតថា មានអព្យាក្រឹតភាពប្រកបដោយវិជ្ជាជីវៈ។ លោក ម័រហ្គេនបេសឺ បាននិយាយថា "ធាតុសំខាន់ដែលគេមិនដឹងចំពោះទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជានិងកងប្រដាប់អាវុធកើតឡើងនៅថ្ងៃបោះឆ្នោត គឺនៅរវាងពេលដែលមណ្ឌលបោះឆ្នោតបិទ និងនៅពេលដែលលទ្ធផលត្រូវប្រកាស"។ លោកបាននិយាយថា "នៅពេលដែលគណបក្សប្រជាជនកម្ពុជាត្រូវប្រកាសភ្លាមៗថា ជាអ្នកឈ្នះនោះ វាធ្វើឲ្យយោធាមានលេសថា ខ្លួនត្រូវនៅជាអព្យាក្រឹត ហើយការពាររដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាពីការតវ៉ាមហាជន និងការប្រកាសមិនយល់ព្រមរបស់បក្សប្រឆាំង"។ លោកបាននិយាយថា "ដូច្នេះ ភាសាអព្យាក្រឹតមានឫសគល់ក្នុងលទ្ធផលនៃការបោះឆ្នោតស្របច្បាប់ ប៉ុន្តែមិនត្រឹមត្រូវ"។ លោក អ៊ា ជាអ្នកនិពន្ធបាននិយាយថា ប្រសិនបើយោធាត្រូវបញ្ជាឲ្យពង្រឹងអំណាចគណបក្សប្រជាជនកម្ពុជា ដោយអនុវត្តការបង្ក្រាបទ្រង់ទ្រាយធំនោះ លោក ហ៊ុន សែន អាចមើលឃើញថា ភក្តីភាពនៃឧត្តមសេនីយ៍កំពូលៗរបស់លោកនឹងមិនគោរពតាមទេ។ លោក អ៊ា បាននិយាយថា "វាមិនហាក់ដូចជាយោធានឹងបាញ់ផ្តួលបងប្អូនប្រុសស្រីខ្លួនឯង ម្តាយនិងឱពុកខ្លួនឯង ក្នុងមួយប៉ព្រិចភ្នែកទេ។ អាចមានកងពលតូចពីរបីកងធ្វើតាមបញ្ជាគេ ប៉ុន្តែ អ្នកដទៃទៀតអាចមិនធ្វើដូច្នេះទេ"។ អ្នកនិពន្ធរូបនេះបាននិយាយថា "ហេតុអីក៏ពួកគេធ្វើ? ពលរដ្ឋខ្មែរនិងយោធាខ្មែរមិនមែនជាអង្គភាពដាច់ដោយឡែកពីគ្នាទេ។ ពេលដែលអ្នកមានមេទ័ពជាន់ខ្ពស់ច្រើន តែទាហានមិនមែនជាមនុស្សយន្តទេ។ ពួកគេមានមនសិការបស់គេ"៕(រាយការណ៍បន្ថែមដោយ គុជ ណារ៉េន)

លោក ហ៊ុន សែន ​សង្ឃឹមថា ​នឹងគ្មាន​ការតវ៉ា​ក្រោយ​ពេល​បោះឆ្នោត

ក្រុងតាខ្មៅ, ខេត្តកណ្ដាល-ការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែបានចាប់ផ្ដើមកាលពីម្សិលមិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចុះឈ្មោះនៅសាលាសង្កាត់ក្នុងមូលដ្ឋានរបស់លោកថា លោកសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងបញ្ចប់ការតវ៉ាក្រោយការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបដិសេធមិនព្រមទទួលយកអាសនៈសភារបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ ដោយអះអាងថា មាន"ភាពមិនប្រក្រតី" គ្រប់កន្លែងដែលគាំទ្រប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរបស់គណបក្សនេះគ្របដណ្តប់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ គណបក្សប្រឆាំងបានយល់ព្រមទទួលស្គាល់ថា ចាញ់ឆ្នោត បន្ទាប់ពីគណបក្សកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន បានសន្យាធ្វើកំណែទម្រង់ការបោះឆ្នោត ក្នុងនោះរួមមានទាំងការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិមានតំណាងស្មើគ្នានៅក្នុង គ.ជ.ប.ថ្មី ដែលមានភារកិច្ចចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ១០លាននាក់ ដោយប្រើប្រព័ន្ធឌីជីថលថ្មីជាដើម។ បន្ទាប់ពីចុះឈ្មោះបោះឆ្នោត...

ខណៈគូប្រជែងបែក​​​ខ្ញែកគ្នា​​​ លោក ​​​ហ៊ុន សែន ​​​ចុះទៅ​​​​​​មូលដ្ឋាន​​​យ៉ាង​​​សកម្ម​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ស្វែងរក​​​ការទ្រ

លោកគឺជាអធិរាជហ្វេសប៊ុកដែលមិនអាចប្រកែកបាន។ ពេលលោកមិនលេងអីុនធឺណិត គឺលោកកំពុងតែធ្វើដំណើរចុះទៅតាមទីផ្សារនានាតាមបណ្តាខេត្តដោយបានឈប់ឱបអាជីវករ ឬថតរូបសែលហ្វីជាក្រុម ដែលជារូបភាពមួយបង្ហាញថា "បុគ្គលបឡូកក្នុងឆាកនយោបាយដ៏សាមញ្ញមួយរូបដែលមានពលរដ្ឋស្រឡាញ់ចូលចិត្ត"។ លោកបានព្រមាននៅក្នុងសារដែលមានការសញ្ជឹងគិតយ៉ាងខ្លាំងមុនបង្ហោះតាមអីុនធឺណិតជាបន្តបន្ទាប់ថា វៀតណាមដាច់ខាតកំុលូកដៃចូលនៅក្នុងកិច្ចការរបស់កម្ពុជាហើយឈប់សំដែងឬកជាប្រទេសជិតខាងដែលជាចៅហ្វាយនាយរបស់កម្ពុជាទៀត។ នៅក្នុងការកែប្រែថ្មីបំផុតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យប្លែកពីមុន លោកមើលទៅស្ទើរតែដូចនឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែរ។ ចាប់តាំងពីលោក សម រង្ស៊ី បានភៀសខ្លួនទៅទីក្រុងប៉ារីសកាលពីចុងឆ្នាំមុន ហើយលោក កឹម សុខា ដែលជាអនុប្រធានរបស់លោកត្រូវបានគេបង្ខំឲ្យរត់ទៅពួនសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែឧសភាដើម្បីគេចពីការជាប់ពន្ធនាគារមកលោកហ៊ុន សែន បានរកឃើញវិធីទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗនៅក្នុងការដេញជើងការចុះទៅជួបប្រជាពលរដ្ឋមូលដ្ឋានយ៉ាងញឹកញាប់របស់មេដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះ។ ដោយបានធ្វើដំណើរទៅខេត្តចំនួន១៨ ក្នុងចំណោមខេត្តចំនួន២៤នៅទូទាំងប្រទេសចាប់តាំងពីដំណើរចុះតាមខេត្តរបស់លោកបានចាប់ផ្តើមកាលពីខែមុនមក ការចូលចិត្តខុសពីធម្មតារបស់លោក ហ៊ុន សែន នៅក្នុងការថតរូបជាមួយអាជីវករនៅតាមផ្សារនានាទូទាំងប្រទេស កន្លែងដែលលោក សម រង្ស៊ី ធ្លាប់ចុះទៅ ពេលចាប់ផ្តើមប្រឡូកក្នុងអាជីពនយោបាយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ មិនមែនថាគ្មានគេចាប់អារម្មណ៍នោះទេ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃប្រកាន់ជំហរប្រឆាំង និងជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានមានសង្ឃដីកាថា "លោក ហ៊ុន សែន ចាក់សោ ទ្វារ...

អ្នកស្រាវជ្រាវ​​​និយាយថា បក្ខពួកនិយមនៅតែ​​​ការពារ​​​គណ​​​បក្ស​​​ប្រជាជន​​​

ឯកសារស្រាវជ្រាវថ្មីដោយអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីនិងអាមេរិកាំងសន្និដ្ឋានថា ប្រទេសកម្ពុជានឹងមិនមានការផ្លាស់ប្តូរបែបប្រជាធិបតេយ្យទេ ល្គឹកណាបណ្តាញបក្ខពួកនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលភ្ជាប់ការចំណាយនៅតាមភូមិចុងកាត់មាត់ញកក្រីក្រទៅនឹងការគាំទ្រការបោះឆ្នោតឲ្យគណបក្សកាន់អំណាចនៅដដែលនោះ។ អ្នកស្រាវជ្រាវមួយរូបបាននិយាយថា ការរារាំងណាមួយចំពោះបណ្តាញបក្ខពួកនិយមដូចគ្នានឹងបណ្តាញបក្ខពួកនិយមដែលកើតឡើងមុនប្រជាធិបតេយ្យភាវូបនីយកម្មនៅក្នុងប្រទេសហ្វីលីពីនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងប្រទេសឥណ្ឌូណេស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ គឺមិនទំនងជាមានអាយុកាលយូរទេ ក្នុងខណៈដែលប្រទេសចិនបន្តបញ្ចូលប្រាក់ទៅក្នុងហិបប្រាក់គណបក្សប្រជាជនកម្ពុជា។ និពន្ធដោយលោក លី ម័រហ្គិនបេសសឺ នៃសាកលវិទ្យាល័យហ្គ្រិហ្វិត ក្នុងក្រុងប្រិសបេន ប្រទេសអូស្ត្រាលី និងលោក ថូម៉ាស ភីភិនស្គី នៃសាកលវិទ្យាល័យខូណេល ក្រុងអីុថាកា រដ្ឋញ៉ូវយ៉កនោះ ឯកសារកត់សម្គាល់ថា ទ្រឹស្តីសិក្សាបច្ចុប្បន្នកំណត់ថា ការបោះឆ្នោតដែលមានគុណវិបត្តិ ប្រសិនបើធ្វើឡើងជាប្រចាំគួរអាចជួយធ្វើឲ្យមានប្រជាធិបតេយ្យទៅលើរបបផ្តាច់ការ។ ឯកសារបញ្ជាក់ថា ការស្រាវជ្រាវកាលពីមុន បានរកឃើញ "ទំនាក់ទំនងធម្មតាដ៏រឹងមាំរវាងការបោះឆ្នោតពហុបក្សដដែលៗនៅក្នុងរបបផ្តាច់ការ និងប្រជាធិបតេយ្យភាវូបនីយកម្ម" ដោយមានការបោះឆ្នោតដែលបង្កើនការចំណាយលើការបង្ក្រាបរបស់របបមួយ ហើយកាត់បន្ថយការចំណាយលើការសន្តោសប្រណី។ លោក ម័រហ្គេនបេសសឺ និងលោក ភីភិនស្គី កត់សម្គាល់ថា ទ្រឹស្តីមិនមានអត្ថន័យទេនៅកម្ពុជា ដែលការបោះឆ្នោតដដែលៗដោយមានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដក្នុងឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣ គឺមានឥទ្ធិពលតិចតួចក្នុងការធ្វើឲ្យខូចដល់ការគ្រប់គ្រងអំណាចកណ្តាប់ដៃដែករបស់លោក ហ៊ុន សែន ទៅលើប្រជាជាតិ។ អ្នកស្រាវជ្រាវសរសេរថា "ទោះបីជាតំណាងករណីទំនងបំផុតមួយសម្រាប់ប្រជាធិបតេយ្យភាវូបនីយកម្មដោយមានការបោះឆ្នោតក៏ដោយ ក៏ប្រទេសកម្ពុជាខកខានមិនបានធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យតាមវិធីជាក់ស្តែងដែរ។ ទោះបីជារបបលោក ហ៊ុន សែន ជារបបមួយក៏ដោយ ក៏ខ្លួន"គ្មានគោលបំណងពិតប្រាកដឲ្យហួសពីការមានជានិរន្តរ៍របស់ខ្លួនដែរ"។ សម្ពាធដែលនឹងជំរុញរបបផ្តាច់ការមួយយឺតៗឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដូចជាការពង្រីកសេចក្តីសង្ឃឹមបែបប្រជាធិបតេយ្យ ការបង្កើនវិជ្ជាជីវៈនៃអ្នកប្រឆាំង ឬទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ត្រូវបង្អាក់ដោយកម្រិតគួរឲ្យជឿទុកចិត្តនៃការគាំទ្រការបោះឆ្នោត ដែលបណ្តាញបក្ខពួកនិយមផ្តល់ឲ្យគណបក្សប្រជាជនកម្ពុជា។ ឯកសារនិយាយថា "សព្វថ្ងៃ ហ៊ុន សែន និងគណបក្សប្រជាជនឈរនៅលើកំពូលនៃប្រព័ន្ធមានប្រៀបដ៏ទូលំទូលាយ ដែលរួមបញ្ចូលទាំងទំនាក់ទំនងផ្ទាល់ខ្លួនក្រៅផ្លូវការនៃភក្តីភាព និងការពឹងពាក់របស់ស្ថាប័នរដ្ឋជាផ្លូវការ"។ នៅក្នុងប្រព័ន្ធនេះ គណបក្សប្រជាជនកម្ពុជាបណ្តុះឲ្យមានការពឹងពាក់ដោយបែងចែកគម្រោងអភិវឌ្ឍ ទំនិញសម្ភារ និងសេវាឯកទេសដល់ពលរដ្ឋ ដើម្បីជាថ្នូរនឹងសន្លឹកឆ្នោត ដោយអ្នកភូមិទទួលបានគម្រោងបែបហ្នឹងពីមេដឹកនាំថ្នាក់មូលដ្ឋាន ដែលក៏ពឹងផ្អែកលើថ្នាក់លើរបស់គេដែរ។ ឯកសារសរសេរថា "ចំណងឥទ្ធិពលនៃភក្តីភាពផ្ទាល់ខ្លួនមិនត្រឹមតែបន្ទាបការចំណាយ.... លើការប្រកួតប្រជែងក្នុងការបោះឆ្នោតជាពហុបក្សប៉ុណ្ណោះទេ ប៉ុន្តែ វាផ្តល់ឲ្យមានតំណាងដ៏ធំរបស់ពលរដ្ឋ ឧកញ៉ា មេបញ្ជាការ និងឥស្សរជននយោបាយ ជាចំណែកមួយក្នុងការរក្សាការគ្រប់គ្រងបែបផ្តាច់ការ"។ ក្នុងឯកសារមួយដាច់ដោយឡែកក្នុងបញ្ហាខាងមុខនៃអ្នកនយោបាយសហសម័យ លោក ម័រហ្គិនបេសសឺ បរិយាយដោយពន្យល់ថា ភាពចាំបាច់សម្រាប់ពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសេវាមូលដ្ឋាន គឺត្រូវបង្ខំឲ្យខ្លួនជ្រើសរើស។ លោក ម័រហ្គិនបេសសឺ សរសេរថា "ការរៀបជាប្រភេទនៃ បក្ខពួកនិយមតំណាង អ្វីដែលធ្វើឲ្យធ្លាក់ទឹកចិត្ត ដ៏មាន ឥទ្ធិពល ទៅលើជនកម្ពុជាធម្មតាជាច្រើន ដោយប្រើការបោះឆ្នោតជា សង្វៀន ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ"។  លោកសរសេរ បន្តថា ភាគច្រើននៃពលរដ្ឋក្រីក្រភ័យខ្លាចគេកាត់ផ្តាច់ចេញ ពីសេវារដ្ឋ។ លោកសរសេរថា "ទោះបីជាលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញ បំណងជាមូលដ្ឋាន ដើម្បីការផ្លាស់ប្តូររបបក៏ដោយ  ក៏ការបំពេញ ពិតប្រាកដ នូវឧត្តមគតិបែបប្រជាធិបតេយ្យនិងការរំពឹងទុក ត្រូវផ្គូគ្នា ទៅនឹងហេតុការណ៍ថា ការទទួលបានបក្ខពួកនិយម  តម្រូវឲ្យមានការបង្ហាញនូវភក្តីភាពចំពោះ រដ្ឋគណបក្ស"។ តាមពិត ឯកសាររបស់លោក ម័រហ្គិនបេសសឺ និងលោក ភីភិនស្គី ផ្តល់ទឡ្ហីករណ៍ថា ប្រជាធិបតេយ្យភាវូបនីយកម្មដែលមានដំណើរយឺតៗតាមរយៈការបោះឆ្នោត គឺកម្រកើតមាននៅប្រទេសអាស៊ីអាគ្នេយ៍ ដែលសន្លឹកឆ្នោតពហុភាគីចំនួន៨៤លើកចាប់តាំងពីឆ្នាំ១៩៤៥ បាននាំឲ្យមានអន្តរកាលបែបប្រជាធិបតេយ្យមានតែនៅក្នុងប្រទេសហ្វីលីពីននាឆ្នាំ១៩៨៦ ប្រទេសឥណ្ឌូណេស៊ី នាឆ្នាំ១៩៩៩ និងប្រទេសថៃ នៅបួនដំណាក់កាលខុសៗគ្នា។ រក្សាទុកការវិនិច្ឆ័យទៅលើការបោះឆ្នោតនៅឆ្នាំ២០១៥នៅប្រទេសភូមា ដោយសារតែការបន្តតួនាទីកងទ័ព អ្នកស្រាវជ្រាវនិយាយថា សម្ពាធធម្មតានៃការបោះឆ្នោតដដែលៗ គ្រាន់តែធ្វើឲ្យមានការខុសគ្នាប៉ុណ្ណោះ "នៅពេលដែលរដ្ឋទន់ខ្សោយ ឬកំពុងចុះខ្សោយ បង្ហាញថា មិនអាចបន្តយុទ្ធសាស្ត្រគ្រប់គ្រងតំណពីឪពុក"។ ចំពោះប្រទេសឥណ្ឌូណេស៊ីនាទសវត្សរ៍ឆ្នាំ១៩៩០ អ្នកនិពន្ធសរសេរថា ការផ្លាស់ប្តូរភក្តីភាពរបស់មន្ត្រីយោធានិងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ដែលស្មោះនឹងប្រធានាធិបតេយ្យ ស៊ូហាតូ បានកើតឡើងត្រឹមតែ ក្រោយពីវិបត្តិហិរញ្ញវត្ថុអាស៊ីនាឆ្នាំ១៩៩៧ បានបំផ្លាញសមត្ថភាពរបស់លោកក្នុងការផ្តល់ហិរញ្ញវត្ថុដល់បណ្តាញបក្ខពួកនិយម ដែលលោកបានពឹងផ្អែកលើ។ អ្នកនិពន្ធលើកឡើងថា អំណាចបានរបូតចេញពីប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស នៅហ្វីលីពីននាទសវត្សរ៍ឆ្នាំ១៩៨០ ដោយសារតែការធ្លាក់ចុះចំណូលបរទេសពីជំនួញនិងសម្ពាធសហរដ្ឋអាមេរិក ដែលធ្វើឲ្យរបបនេះមិនអាចរក្សាបាននូវលំហូរមូលនិធិបក្ខពួកនិយម។ លោក ម័រហ្គិនបេសសឺ និងលោក ភីភិនស្គី សរសេរថា "ទឡ្ហីករណ៍របស់យើងបានបង្ហាញថា ប្រសិនបើកម្ពុជាត្រូវទទួលរងការបន្ទច់បង្អាក់ក្នុងយន្តការនៃបក្ខពួកនិយមនោះ ការបោះឆ្នោតជាលើកដំបូងនឹងគំរាមកំហែងដល់គណបក្សប្រជាជនកម្ពុជា"។ លោក ម័រហ្គិនបេសសឺ លើកឡើងនៅក្នុងឯកសារផ្សេងទៀតរបស់លោកថា ដោយគ្មានបណ្តាញបក្ខពួកនិយមបែបហ្នឹងក្នុងអំឡុងពេលបោះឆ្នោតនាឆ្នាំ២០១៣ដ៏ចម្រូងចម្រាស ដែលគណបក្សសង្គ្រោះជាតិអះអាងថា មានភាពមិនប្រក្រតីនោះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក៏ទំនងជាមិនអាចកាន់អំណាចតទៅទៀតបានទេ។ ទោះជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវបាននិយាយនៅក្នុងសារអុីម៉ែលថា លោកសង្ស័យថា បណ្តាញបក្ខពួកនិយមរបស់គណបក្សប្រជាជនកម្ពុជានឹងមិនអាចបន្ទច់បង្អាក់បានទេនៅពេលឆាប់ៗខាងមុខនេះ ដោយពន្យល់ថា អ្នកដែលនៅប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីនត្រូវជ្រួលច្របល់ដោយសារតែពួកគេពឹងផ្អែកលើធនធានហិរញ្ញវត្ថុរង្គោះរង្គើ។ លោក ម័រហ្គិនបេសសឺ បាននិយាយថា "រចនាសម្ព័ន្ធនៃបណ្តាញបក្ខពួកនិយមកំណត់នូវភាពងាយទទួលរងការបន្ទច់បង្អាក់។ ប្រសិនបើបណ្តាញត្រឹមតែយកប្រាក់ចេញពីជំនួយបរទេស និងវិនិយោគផ្ទាល់ពីបរទេស វាងាយនឹងទទួលរងព្រឹត្តិការណ៍ដូចជា វិបត្តិហិរញ្ញវត្ថុអាស៊ីជាដើម"។ លោកសរសេរថា "ប្រភពចំណូលសាធារណៈទាំងនេះអាចធ្វើឲ្យអស់យ៉ាងឆាប់រហ័ស និងធ្វើឲ្យគាំងដល់ការចែកចាយរបស់បក្ខពួកនិយម។ ក្នុងករណីប្រទេសកម្ពុជា ប្រទេសចិនជាទូទៅនឹងត្រូវដកការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ខ្លួនពីគណបក្សប្រជាជនកម្ពុជា"។ កាលពីខែមុន ប្រទេសចិនបានសន្យាផ្តល់ជំនួយជាងកន្លះប៊ីលលានដុល្លារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពីពេលនេះរហូតដល់ឆ្នាំ២០១៨ ជាពេលដែលមានការបោះឆ្នោតជាតិ។ ក្រៅពីនេះ លោក ម័រហ្គិនបេសសឺ បាននិយាយថា គណបក្សប្រជាជនកម្ពុជាក៏ទទួលបានផលប្រយោជន៍ពីបណ្តាញបក្ខពួកនិយម ដែលផ្តល់ឲ្យដោយពាណិជ្ជករមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។ ការសាងសង់ផ្លូវថ្នល់ សាលារៀន វត្តអារ៉ាម និងអណ្តូងទឹក អំឡុងពេលការបោះឆ្នោតដោយពាណិជ្ជករទាំងឡាយ និងការគំរាមដែលមិនបញ្ចេញឲ្យដឹងថានឹងបាត់បង់ផល ប្រយោជន៍បែបហ្នឹង ប្រសិនបើតំបន់មួយមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺនាំឲ្យមានបណ្តាញបក្ខពួកនិយមដែលរារាំងជម្រើសរបស់អ្នកបោះឆ្នោតជាច្រើន។លោកបាននិយាយថា "ក្នុងករណីប្រទេសកម្ពុជា ភាគច្រើននៃបុគ្គលទាំងនេះ ដែលបង្កើតជាសហគមន៍ឧកញ៉ា ដែលនៅជុំវិញគណបក្សប្រជាជនកម្ពុជា ហើយជាពិសេសនៅជុំវិញលោក ហ៊ុន សែន នឹងត្រូវដកការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គេ។ នេះជាព្រឹត្តិការណ៍មិនទំនងនឹងកើតឡើង"។ ទោះជាយ៉ាងនេះក្តី លោក សាម អុិន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានបង្កើតឡើងកាលពីឆ្នាំមុន ជាគណបក្សប្រឆាំងថ្នាក់មូលដ្ឋានដល់ថ្នាក់លើដែលស្វែងរកការគាំទ្រពីតំបន់ជនបទ បាននិយាយថា ការប្រាស្រ័យទាក់ទងរបស់លោកជាមួយអ្នកភូមិបញ្ជាក់ថា ពួកគេកំពុងទទួលរងតិចតូចនឹងសម្ពាធនយោបាយបក្ខពួកនិយម។ លោក សាម អុិន បាននិយាយថា ពលរដ្ឋភាគច្រើនបានដឹងពីអ្វីដែលកំពុងកើតឡើង នៅពេលដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាចែកអំណោយក្នុងពេលការបោះឆ្នោត ហើយពេលនេះពលរដ្ឋភាគច្រើនបានប្រាប់លោកថា ពួកគេត្រៀមខ្លួនបោះឲ្យគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។ លោក អិុន បាននិយាយថា "យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដោយមានប្រព័ន្ធបក្ខពួកនិយមនេះ គឺជាបញ្ហាអតីតកាល។ គេបានជោគជ័យកាលពីមុន នៅពេលដែលពលរដ្ឋមិនបានយល់ដឹងច្បាស់អំពីសិទ្ធិរបស់គេ ហើយរស់នៅក្នុងភាពភ័យខ្លាច"។ លោកបាននិយាយថា "តាមរយៈការប្រាស្រ័យទាក់ទងរបស់យើងជាមួយពលរដ្ឋនៅពេលនេះ ពួកគេភ្ញាក់ខ្លួន។ គេមិនចូលចិត្តប្រព័ន្ធបែបហ្នឹងតទៅទៀតទេ។ គេយល់ថា គេគ្រាន់តែឲ្យអំណោយកំប៉ិកកំប៉ុក ប៉ុន្តែ រឹបអូសដីគេ យកព្រៃឈើគេ យកត្រីសាច់គេ ដែលបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន"។ លោកនិយាយថា "គេដឹងថា នរណាទទួលខុសត្រូវលើរឿងនេះហើយ"។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា "វាខុសហើយ ដែលចាត់ទុកប្រព័ន្ធបក្ខពួកគណបក្សប្រជាជនកម្ពុជា ជាបញ្ហាសម្រាប់ប្រជាធិបតេយ្យ ហើយនិយាយថា វាហាក់ដូចជាលោក ម័រហ្គិនបេសសឺ និងលោក ភីភិនហ្គី មិនយល់ដឹងពីវប្បធម៌របស់កម្ពុជាទេ"។ លោក ស៊ីផាន បាននិយាយថា "ប្រសិនបើអ្នករស់នៅភូមិមួយ តើអ្នកទុកចិត្តលើនរណា? តើអ្នកពឹងនរណា? មានតែគណបក្សប្រជាជនប៉ុណ្ណោះ។ គេខ្លាំង គេមានយន្តការធ្វើអ្វីៗគ្រប់យ៉ាង គឺមិនចេះតែនិយាយទេ"។ លោកបាននិយាយបន្ថែមថា សមត្ថភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាងសង់ស្ពានមិនទាក់ទងនឹងគណបក្សប្រជាជនស្ថិតក្នុងរដ្ឋាភិបាលទេ ប៉ុន្តែ គ្រាន់តែជាលទ្ធផលនៃសប្បរសធម៌ពីសំណាក់ពាណិជ្ជករមានទ្រព្យធនជាច្រើននៅក្នុងគណបក្ស។ លោក ស៊ីផាន បាននិយាយថា "គេមានមនុស្សគណបក្សសង្គ្រោះជាតិជាអ្នកមានទ្រព្យដែរ។ គឺបង្គន់មួយថ្លៃ៥០០ដុល្លារ គេអាចធ្វើបាន ប៉ុន្តែ គេមិនធ្វើ តែយើងធ្វើ។ នោះជាហេតុដែលអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាទុកចិត្តលើគណបក្សប្រជាជនកម្ពុជា"៕ រើន

មន្ត្រី​​​​​​ថា ផែន​ការ​​​​​​​​​​​​​​​​​​​គណៈរដ្ឋមន្ត្រី​ស្រមោល​របស់​សង្គ្រោះ​​​ជាតិ​​​​ ខុស​ច្បាប់​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា ផែនការរបស់គណបក្សសង្គ្រោះជាតិ បង្កើតគណៈរដ្ឋមន្ត្រីស្រមោលគឺខុសច្បាប់ ហើយសមត្ថកិច្ចនឹងមិនអនុញ្ញាតឡើយ នាំឱ្យតំណាងរាស្ត្រគណបក្សប្រឆាំងដែលទទួលបន្ទុកគំនិតនេះនិយាយថា គណបក្សនឹងមិនហៅវាថាគណៈរដ្ឋមន្ត្រីស្រមោលនោះទេ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសផែនការតែងតាំងរដ្ឋមន្ត្រីស្រមោលមួយក្រុមនៅទីស្នាក់ការកណ្ដាលរបស់គណបក្សកាលពីថ្ងៃអង្គារ ដោយលើកឡើងថា វាជាការចាំបាច់សម្រាប់ក្រុមតំណាងរាស្ត្រអភិវឌ្ឍជំនាញគ្រប់គ្រងរដ្ឋាភិបាល។ ទោះជាយ៉ាងណា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា គ្មានមូលដ្ឋានច្បាប់សម្រាប់សកម្មភាពបែបនេះឡើយ ហើយមានតែរដ្ឋាភិបាលប៉ុណ្ណោះដែលអាចតែងតាំងគណៈរដ្ឋមន្ត្រីបាន។ លោកគូសបញ្ជាក់ថា "វាខុសច្បាប់ ហើយនៅកម្ពុជា គ្មានច្បាប់ណាអនុញ្ញាតឱ្យគណបក្សបង្កើតគណៈរដ្ឋមន្ត្រីស្រមោលទេ។ រដ្ឋសភានឹងមិនទទួលស្គាល់អ្វីដែលពួកគេកំពុងធ្វើឡើយ ហើយនឹងមានចំណាក់ការពីរដ្ឋាភិបាល"។ ទោះបីជាគណៈរដ្ឋមន្ត្រីបក្សប្រឆាំងបែបនេះមាននៅក្នុងប្រព័ន្ធសភាផ្សេងទៀតក្ដី ក៏លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា "សូមកុំប្រៀបធៀបច្បាប់ប្រទេសផ្សេងជាមួយកម្ពុជា យើងមានច្បាប់របស់យើង។ ខ្ញុំជឿថា...

CNRP បញ្ចេញ​​​​​សេចក្ដី​ព្រាង​គោល​​​​​ការណ៍​នយោ​​​​​​បាយ​​ ​​និង​​​​​ផែន​ការ​​​​បង្កើត​​​គណៈ​​​​រដ្ឋ​មន្ត្រី​ស្រមោល

គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួនមានផែនការបង្កើតគណៈរដ្ឋមន្ត្រីស្រមោលចេញពីសមាសភាពតំណាងរាស្ត្រដែលនឹងធ្វើជារដ្ឋមន្ត្រីស្រមោល ដោយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមួយនេះ ក៏បានបញ្ចេញសេចក្ដីព្រាងគោលការណ៍នយោបាយមួយកម្រាស់៦៧ទំព័រដែលនឹងនាំផ្លូវគោលនយោបាយនានារបស់គណបក្សផងដែរ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។ លោក សម រង្ស៊ី បានបញ្ចេញគោលការណ៍នយោបាយនេះកាលពីយប់ថ្ងៃច័ន្ទ អមដោយលិខិតមួយច្បាប់បន្ទោសអត្ថបទចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី អំពីការមិនបញ្ចេញគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ហើយបង្កើតគណៈរដ្ឋមន្ត្រីស្រមោល។ លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់បានលាតត្រដាងផែនការគណៈរដ្ឋមន្ត្រីស្រមោលនេះទៅដល់បណ្តាអ្នកយកព័ត៌មានកាលពីម្សិលមិញ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។ ពន្យល់ថាគណៈកម្មការចំនួន១០នៅក្នុងក្រុមនេះនឹងតែងតាំងរដ្ឋមន្ត្រីស្រមោលនៅដំណាច់ឆ្នាំនេះ លោក សុន ឆ័យ បានមានប្រសាសន៍ថា "សន្និសីទសារព័ត៌មាននេះគឺដើម្បីប្រកាសថា គណបក្សសង្គ្រោះជាតិបានបង្កើតក្រុមសភារបស់គណបក្សសង្គ្រោះជាតិ។ គណៈរដ្ឋមន្ត្រីស្រមោលមាននៅគ្រប់ប្រទេសប្រជាធិបតេយ្យ ឧទាហរណ៍នៅអង់គ្លេស ជាដើម ដូច្នេះកម្ពុជា ក៏អាចមានគណៈរដ្ឋមន្ត្រីស្រមោលមួយដែរដើម្បីត្រៀមលក្ខណៈទុក មិនថាតើយើងចាញ់ ឬឈ្នះការបោះឆ្នោតនោះទេ"។ លោកមានប្រសាសន៍បន្ថែមតាមទូរស័ព្ទថា គណៈកម្មការទាំង១០ត្រូវបានបង្កើតឡើងកាលពីខែមីនា ប៉ុន្តែថា ប្រធានបច្ចុប្បន្នរបស់គណៈកម្មការទាំង១០នឹងមិនចាំបាច់ក្លាយជារដ្ឋមន្ត្រីស្រមោលឡើយ។ លោកគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីស្រមោលពិតប្រាកដនឹងត្រូវតែងតាំងដោយគណៈកម្មការទាំងនេះនៅចុងឆ្នាំនេះ។ លោកមានប្រសាសន៍បន្តថា "អស់លោកអាចហៅពួកគាត់ថាជាក្រុមស្រាវជ្រាវ ឬក្រុមជំនាញបាន។ នៅមុនដំណាច់ឆ្នាំនេះ យើងចង់បង្ហាញសមាសភាពអ្នកនាំពាក្យ១០រូប  តំណាងរាស្ត្រទាំងអស់ដែលនឹងតំណាងឱ្យគណៈកម្មការនីមួយៗក្នុងចំណោមគណៈកម្មការទាំង១០។ យើងនឹងតែងតាំងមនុស្សឱ្យធ្វើជារដ្ឋមន្ត្រីស្រមោលពិតប្រាកដ"។ ក្នុងចំណោមតំណាងរាស្ត្រដែលទទួលបន្ទុកគណៈកម្មការនានា លោក ឡុង ប៊ុននី នឹងទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ លោក...

ខណៈ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​ជិត​​​​​​មក​​​ដល់​​​ មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​​​​តែ​​​ខ្លាំង​​​ពី​​​ការ​​​បាត់​​​បង់​​​សិទ្ធិ​​បោះ​​​ឆ្នោត​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានសិទ្ធិបោះឆ្នោតប្រមាណ៩,៦លាននាក់នៅកម្ពុជាទៅចុះឈ្មោះបោះឆ្នោត ពេលការចុះឈ្មោះចាប់ផ្តើមនៅខែក្រោយ ខណៈគណបក្សសង្គ្រោះជាតិសម្តែងក្តីកង្វល់ថា ពលករចំណាកស្រុក១លាននាក់អាចបាត់បង់សិទ្ធិ។ ជាផ្នែកនៃកិច្ចព្រមព្រៀងនយោបាយក្នុងឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មីដែលមានសមាសភាពមកពីគណបក្សទាំងពីរនោះ ត្រូវបានបង្កើតឡើងដោយមានសិទ្ធិអំណាចនៅក្នុងការធ្វើបញ្ជីឈ្មោះបោះឆ្នោត អេឡិចត្រូនិកថ្មីដោយគ្មានការជាន់ឈ្មោះ ឬបាត់ឈ្មោះរាប់សែន ដូចដែលធ្លាប់កើតមាននៅក្នុងបញ្ជីឈ្មោះមុនៗ។ ពេលថ្លែងនៅក្នុងពិធីចាក់បេតុងតភ្ជាប់ស្ពានកោះធំនៅខេត្តកណ្តាលកាលពីម្សិល មិញ លោក ហ៊ុន សែន បានលើកឡើងថា  អ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត ពេល មន្ត្រី គ.ជ.ប.ធ្វើដំណើរទូទាំងប្រទេសចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកានោះ នឹងមិនអាចមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំក្រោយបានទេ។ លោកបានមានប្រសាសន៍ថា "មេត្តាយល់ ឲ្យច្បាស់ កុំគិតថា ខ្ញុំធ្លាប់បោះឆ្នោត៥ដងហើយ ខ្ញុំមានឈ្មោះរួចស្រេចទៅហើយ។  យើងត្រូវធ្វើបញ្ជីបោះឆ្នោតមួយថ្មី ហើយចុះឈ្មោះសាជាថ្មីសម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោត"។ លោកបានមានប្រសាសន៍បន្ថែមថា  "អ៊ីចឹងទេបានជាខ្ញុំយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង គឺទៅចុះឈ្មោះបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិធ្វើជាម្ចាស់របស់ប្រទេសបោះឆ្នោតឲ្យបក្សនយោ បាយណាដែលខ្លួនពេញចិត្ត។ សូម្បីតែខ្ញុំក៏ត្រូវតែទៅចុះឈ្មោះឡើងវិញដែរ បើមិនទៅ ចុះឈ្មោះទេ មិនត្រឹមតែបាត់បង់សិទ្ធិបោះឆ្នោតទេ បាត់បង់សិទ្ធិឈរឈ្មោះទៀតផង"។ យោងតាមគ.ជ.ប.បានប៉ាន់ប្រមាណថា ក្នុងពេលបច្ចុប្បន្នពលរដ្ឋខ្មែរប្រហែល៩,៦លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតលើកក្រោយដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ពេលក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន១.៦៤៤។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតឃុំ-សង្កាត់នឹងជាការសាកល្បងលើកដំបូងចំពោះការគាំទ្រសម្រាប់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចាប់តាំងពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រឆ្នាំ២០១៣ដ៏ចម្រូងចម្រាសដែលឈានដល់មានការព្រមព្រៀងសម្រាប់គ.ជ.ប.ថ្មី ប៉ុន្តែវាក៏មានសារៈសំខាន់នៅក្នុងការធ្វើឲ្យស្ថាប័នរដ្ឋបាល ថ្នាក់មូល ដ្ឋានមិនអាចផ្លាស់ប្តូររហូតដល់ឆ្នាំ២០២២ផងដែរ។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា  គណបក្សប្រឆាំងមានការព្រួយបារម្ភថា ពលរដ្ឋខ្មែរជាង១លាននាក់ដែលធ្វើការនៅក្រៅ ប្រទេសប្រហែលបាត់បង់សិទ្ធិ ហើយថា គណបក្សនឹងបញ្ជូនក្រុមការងារទៅប្រទេសថៃនៅខែក្រោយដើម្បីជំរុញឲ្យពួកគាត់មកស្រុកកំណើតវិញដើម្បីចុះឈ្មោះ។ លោកស្រីបានមានប្រសាសន៍ថា "មានពលករចំណាកស្រុកជិត១លាននាក់ក្នុងប្រទេសថៃ ហើយយើងនឹងទៅតំបន់សំខាន់ៗ ដូចជាប៉ាតាយ៉ា អារញ្ញប្រាថេត និងច័ន្ទប៊ូរីជាដើម ហើយយើងនឹងជួបជាមួយតំណាងមកពីតំបន់ទាំងនេះ។ ហេតុផលតែមួយគត់គឺប្រាប់ពួកគាត់ឲ្យមកចុះឈ្មោះបោះឆ្នោត"។ លោកស្រីបានបន្ថែមថា "យើងក៏នឹងស្តាប់អំពីទុក្ខលំបាក និងបញ្ហាដែលពួកគាត់ប្រឈមនៅក្នុងការត្រឡប់មកវិញផងដែរ ហើយនឹងនិយាយជាមួយគ.ជ.ប. និងក្រសួងការងារថា តើនឹងត្រូវធ្វើអន្តរាគមន៍បែបម៉េចជាមួយរដ្ឋាភិបាលថៃ ឬគ.ជ.ប."។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.  បានលើកឡើងថា ការចុះឈ្មោះនឹងត្រូវធ្វើឡើងនៅតាមឃុំនីមួយៗដែលបច្ចុប្បន្នមានចំនួន១.៦៣៣ ដោយនឹងមានឃុំ-សង្កាត់ថ្មីចំនួន១១បន្ថែមទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ ហើយថាប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតនៅឃុំ-សង្កាត់ដែលពួកគាត់បានចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់។ ពលករចំណាកស្រុកអាចមានសិទ្ធិបោះឆ្នោត លុះត្រាតែពួកគាត់វិលត្រឡប់មកប្រទេសកម្ពុជាអំឡុងរយៈពេលចុះឈ្មោះ  ហើយចុះឈ្មោះនៅតាមឃុំ-សង្កាត់ដែលមានបញ្ជាក់នៅក្នុងអត្តសញ្ញាណប័ណ្ណ...

ស្របពេល​​ស្ថានភាព​​ចលាចល​ វា​ជា​​ពេល CNRP ត្រូវ​ម៉ឺងម៉ាត់​

កាលពីចុងឆ្នាំមុន តាមរយៈសារបង្ករឿងមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកពីបរទេស ប្រធានគណបក្សប្រឆាំងរូបនេះបានចោទប្រកាន់មិនពិតថា របបដឹកនាំរបស់លោក ហេង សំរិន នាទសវត្សរ៍ឆ្នាំ១៩៨០បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ បន្ទាប់ពីលោក ហេង សំរិន ដែលបច្ចុប្បន្នជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជាបានប្ដឹងលោកភ្លាមៗពីបទបរិហារកេរ្តិ៍ លោក សម រង្ស៊ី មិនព្រមកែប្រែទស្សនៈរបស់លោកឡើយ។ ជំនួសឱ្យការបដិសេធការអះអាងនេះលោកបានលើកឡើងអំពីរឿងនេះដដែលជាច្រើនសា ដោយទាញទឡ្ហីករណ៍ថា ទោះបីជារបបនេះមិនបានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រក្ដី ក៏របបនេះបានសម្លាប់ព្រះអង្គ "ផ្នែកសីលធម៌ និងនយោបាយ" តាមរយៈការបង្កើតសាធារណរដ្ឋជំនួសឱ្យរបបរាជានិយមនៅឆ្នាំ១៩៧៩។ វាជាលទ្ធផលចុងក្រោយនៅក្នុងការបញ្ជូនសារដែលបង្ហាញឱ្យឃើញអ្វីមួយដែលមិនចាំបាច់...

វេទិកា​ប្រាប់​ថា ពិភពលោក​ត្រូវតែ​ម៉ឺងម៉ាត់​ចំពោះ​​​​លោក ហ៊ុន សែន

ក្រុមអ្នកសង្កេតការណ៍ជើងចាស់បាននិយាយនៅឯវេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា ក្រុមប្រឆាំងនៅប្រទេសកម្ពុជាត្រូវឈប់ចុះញ៉មនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសហគមន៍អន្តរជាតិត្រូវតែឈប់បណ្តែតបណ្តោយឲ្យលោកនាយករដ្ឋមន្ត្រីធ្វើផ្តេសផ្តាសដាក់ពួកគេ បើពុំនោះទេ ប្រទេសនេះនឹងមិនសង្ឃឹមថាបោះជំហានទៅមុខឡើយ។ រៀបចំដោយមូលនិធិបេតិកភណ្ឌ ជាក្រុមពិគ្រោះអភិរក្ស វាគ្មិនបីរូបរបស់វេទិកានេះ ក្នុងនោះមានទាំងអ្នកស្រី អេលីហ្សាបេត ប៊ិកខឺ (Elizabeth Becker) អ្នកកាសែតអាមេរិកជើងចាស់ផង បាននិយាយថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះជាថ្មីម្តងទៀតកំពុងប្រឈមនឹងការវាយប្រហារខ្លាំងពីលោក ហ៊ុន សែន។ លោក វ៉លធឺ ឡូមែន (Walter Lohman) នាយកនៃមជ្ឈមណ្ឌលសិក្សាអំពីអាស៊ីរបស់មូលនិធិនេះ...