Saturday, July 11, 2020
Home Authors Posts by Alice Cuddy

Alice Cuddy

8 POSTS 0 COMMENTS
Associate editor

សហជីព​គំរាម​ធ្វើកូដកម្មទូទាំង​ប្រទេស​ ប្រសិន​​បើ​មិន​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​២១នាក់

កាល​ពី​ម្សិលមិញ​ សហជីព​ចំនួន​១៦​បាន​គំរាម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ ប្រសិន​បើ​សកម្ម​ជន និង​អ្នក​តវ៉ា​ទាំង​២១នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ ​បន្ទាប់ពី​ការ​តវ៉ា​របស់​ឧស្សាហកម្ម​កាត់​ដេរ​កាលពី​ថ្ងៃទី​២ និង​ទី៣ ខែ​មករា ​មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​​ឃុំ​នៅថ្ងៃនេះ​ទេនោះ។ សហជីព​ទាំង​នេះ​ក៏បាន​អំពាវ​នាវ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់ដល់​អ្នក​ជាប់​ឃុំ​​ទាំង​២១នាក់​ ដែល​១៦នាក់​ក្នុង​ចំណោម​នោះ​បាន​ចាប់ផ្តើម​ធ្វើកូដកម្ម​អត់​អាហារ​នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​អ្នក​ជាប់ ឃុំ​ពីរនាក់​ទៀត​ត្រូវ​​​បាន​ដោះលែង​ឲ្យ​នៅ ក្រៅ​ឃុំ​កាលពី​ថ្ងៃ​សៅរ៍​។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​​​កម្ពុជា​ឯក​រាជ្យ​​បាន​មាន​ប្រសា​សន៍​ថា “សហជីព​ក្នុង​មូលដ្ឋាន និង​សហ​ជីព​ថ្នាក់​ជាតិ​​បាន​ព្រម​ព្រៀង​គ្នា​ថា ប្រសិនបើ​មិន​មាន​ការ​ដោះលែង​អ្នក​ជាប់ឃុំ​២១​នាក់​ និង​មិន​មាន​ការ​ដំឡើង​​ប្រាក់​ខែគោល​ដល់​កម្មករ​រោង​ចក្រ​កាត់ដេរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​ទេ​នោះ យើង​នឹង​ធ្វើ​កូដកម្ម​នៅ​ទូទាំង​​​ប្រទេស​តែម្តង”។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​​ពួកគេ​មិនលើកលែង​​ដល់​អ្នក​​ជាប់ឃុំ​ទាំង​២៣​នាក់​​ និង​ដំឡើង​​ប្រាក់​ខែ​កម្ម​ក​រ​ឲ្យ​បាន​១៦០​ដុល្លារ​ទេ​នោះ​ យើង​​នឹង​កំណត់​របៀប​វារៈ ហើយជូន​​ដំណឹង​​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​​នឹង​ការ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស”។ បន្ទាប់ពី​កិច្ច​ប្រជុំ​ តំណាង​សហជីព​និង​អ្នក​អ្នក​គាំទ្រ​ជាង​១០០​នាក់​ដឹកនាំ​ដោយ​ព្រះ​សង្ឃ​​​ប្រហែល​២០​អង្គ​បាន​ហែក្បួន​តាមតីរវិថី​ព្រះ​​ស៊ីសុវត្ថិ​ក្នុង​រាជ​ធានីភ្នំពេញ នៅ​ពេល​រសៀល​​​ទៅ​កាន់​ព្រះ​អង្គ​​ដង​កើ នៅ​មុខ​ព្រះ​បរម​រាជ​វំាង​ ដែល​នៅ​ទី​នោះ​ពួកគេ​បាន​​បង្ហោះ​​ប៉េង​ប៉ោងជំនួស​អ្នក​ជាប់​​ឃុំ​ទាំង​២៣​នាក់​។ ការ​ហែក្បួន​គ្រោង​បន្ត​ទៅកាន់​ស្ថាន​ទូត​បរទេសនានា​​ក្នុង​រាជធានី​ដើម្បី​ដាក់​ញត្តិ​ ប៉ុន្តែ​បន្ទាប់ពី​ការ​បង្ហោះ​ប៉េង​ប៉ោង​នោះ​មក អ្នក​តវ៉ា​បាន​បំបែក​គ្នា​ទៅ​បរិ​ភោគ​​អាហារ​ថ្ងៃ​ត្រង់ ដើម្បី​​ចៀស​វាង​​ពី​កម្ដៅ​ថ្ងៃ​។​ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​​ធិបតេយ្យ​ក​ម្មករ​កាត់​ដេរ​កម្ពុជា បាន​មាន​​​ប្រសាសន៍​ថា “ដោយ​សារ​ថ្ងៃ​ក្ដៅ​ពេក​នៅ​រសៀល​នេះ​ យើង​ត្រូវ​បំបែក​គ្នាជា​ក្រុម​តូច​ៗ​ដើម្បីដាក់​ញត្តិ​ជូន​ ស្ថាន​ទូត​នានា”​។ លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហ​ជីព​កម្មករ​ចំណីអាហារ និង​សេវា​កម្ម​កម្ពុ​ជាបាន​មាន​ប្រសាសន៍​ថា ទីបំផុត​យើង​បាន​ដាក់​ញត្តិ​ជូន​ស្ថាន​ទូត​អាមេរិក អូស្ត្រាលី ស្ថានទូត​បារំាង និង​ក្រោយ​មក​ដាក់​ជូន​​ប្រតិភូ​សហ​ភាព​​អឺរ៉ុប​នៅ​ពេល​រសៀល​។ កាលពីព្រឹក​ម្សិលមិញ អ្នក​ភូមិ​សហ​គមន៍​​បឹង​កក់​ប្រហែល​១០០​នាក់​ និង​ព្រះ​សង្ឃ​២០​​អង្គ​ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ក្រសួង​យុត្តិ​ធម៌ និង​សាលា​ឧទ្ធរណ៍​​​​ទាម​​ទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​ផង​ដែរ។ ទោះ​ជា​សន្តិ​សុខ​បិទ​ច្រក​ចូល​ក្រសួង​នេះ​ក៏ដោយ ក៏សកម្ម​ជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពីដី និង​​អ្នកស្រី​ ទេព វន្នី តំណាង​សហគ​មន៍​បឹង​​​កក់និង​ស្ត្រីពីរ​នាក់​ទៀត​ត្រូវ​​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុងក្រសួង​​ដើម្បី​ដាក់​ញត្តិ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំទាំង​នោះ​មុន​ពេល​ក្រុម​​នេះ​បាន​ដើរ​​ទៅ​សាលា​ឧទ្ធរណ៍​​នៅ​ក្បែរ​នោះ​ដើម្បី​ដាក់​ញត្តិ​​ផង​ដែរ​។ អ្នកស្រី​ ទេព វន្នី បាន​​និយាយ​ថា “​ប្រសិន​​បើ​ក្រសួង​យុត្តិ​ធម៌​ គឺ​ជា​ក្រសួង​ពិត​ប្រាកដ​ ហើយ​​មិន​មែន​ជា​ក្រសួង​ក្លែង​ក្លាយ​​នោះ...​ខ្ញុំ​ជឿ​ថា អ្នកជាប់​ឃុំ​ទាំង​នោះ​នឹង​ទទួល​បាន​យុត្តិ​​ធម៌នៅ​ថ្ងៃ​ស្អែក​”។​ នៅ​ក្រៅ​ប្រទេស​ឯណោះ​វិញ សហ​ជីព​ក្នុង​ប្រទេស​ចំនួន​២២​ក៏​គ្រោង​ដាក់ញត្តិ​ទៅ​ស្ថាន​ទូត​កម្ពុជា​កាលពីម្សិល​មិញ​​អំពាវ​នាវ​ឲ្យ​ដោះ​លែង​អ្នកជាប់​ឃុំ​ទាំង​នោះ​​ផង​ដែរ​។ លោក Leonie Guguen មន្ត្រី​ទំនាក់​ទំនង​​នៅ​ IndustriALL Global...

កម្មករដែល​​​​​​បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​បណ្តោះ​​​អាសន្ន​​​និយាយ​​​ពី​​​​​​ភាព​​​​​​អយុត្តិធម៌​​​​​​​​

ក្នុង​រយៈ​ពេល​ប៉ុន្មានសប្ដាហ៍​ដែលកម្មករ​រោងចក្រ​កាត់ដេរ​ឈ្មោះ យ៉ុន ជា អាយុ​១៧​ឆ្នាំ​​បាន​ជាប់​ក្នុង​ពន្ធនាគារ​នោះ គាត់​បាន​ចំណាយ​​ពេលរាប់​ម៉ោង​មើល​តាម​បង្អួ​ច​នៅ​ជញ្ជាំង​បេតុង​មួយ​​ និង​​​​​​​គិត​​​​ថា គាត់​នឹង​មិន​បាន​ឃើញ​ផ្ទះ​ និងគ្រួសារ​របស់គាត់​វិញទេ​។ គាត់​បាន​និយាយ​កាលពីម្សិលមិញ​នៅ​ពេល​អង្គុយលើ​កម្រាល​ឥដ្ឋ​នៃ​បន្ទប់​តូច​មួយ​នៅ​តាម​ផ្លូវ​វេង​ស្រេង​ក្នុង​ខណ្ឌមានជ័យ​ក្រុង​ភ្នំពេញ ដែលគាត់​រស់​នៅ​ជាមួ​យ​ឪពុ​ក​ម្ដាយ​ និង​បង​ប្អូន​ពីរ​នាក់​របស់​គាត់​ថា “ខ្ញុំ​មិន​ដែល​​គិត​ថា ខ្ញុំ​អាច​ចេញវិញ​បានទេ​។ មាន​បង្អួច​មួយ​​ដែល​អាច​មើល​ទៅ​ក្រៅ​បាន។​​​មួយ​​​ថ្ងៃៗ​ ខ្ញុំ​អង្គុយ​សម្លឹង​តាម​បង្អួច​នោះ​”។ កាលពីព្រឹក​ថ្ងៃសុក្រ​ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ បាន​ដោះលែង​​លោក ជា និង​អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត​ឈ្មោះ ប៊ូ សារិទ្ធ អាយុ​២៧​ឆ្នាំ​ ហើយ​អ្នកទាំង​ព​​ី​​​រស្ថិត​​​ក្នុង​​​ចំណោម​​​​សកម្ម​​​ជន​​សហជីព​ និងអ្នក​តវ៉ា​ទាំង​២៣​នាក់​ដែល​បាន​ជាប់​ឃុំ​បន្ទាប់ពីមាន​ការ​បង្ក្រាប​យ៉ាងឃោរឃៅ​ទៅ​លើ​កម្មករ​​រោងចក្រ​កាត់​ដេរ​ដែល​ធ្វើ​កូដ​កម្មកាលពីថ្ងៃ ទី​២ និង​ទី​៣ ខែ​មករា​​។ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​កាលពីថ្ងៃសៅរ៍។ មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ចំណោម​មនុស្ស​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅឡើយ​បាន​ធ្វើ​កូដកម្មអត់​អាហារ​កាលពីព្រឹកម្សិលមិញ​។ លោក គា សុវណ្ណា ប្រធាន​មណ្ឌល​​អប់​រំ​​​កែ​ប្រែ​​ទី៣ ដែល​​អ្នក​ទោស​ទាំង​២១​នាក់​​ត្រូវ​បាន​ឃុំ​ខ្លួ​ន​នោះ​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​​​ថា “អ្នកទោស​១៦​នាក់​ក្នុង​ចំណោម​អ្នក​ទោស​​ទាំង​២១​នាក់​បាន​ធ្វើ​​​កូដកម្ម​អត់​អាហារ​តាំង​ពីព្រឹកមិញនេះ​ ពីព្រោះពួកគេ​ចង់​បញ្ជូនសារ​ទៅ​ក្រសួង​យុត្តិធម៌​ឲ្យរក​យុត្តិ​ធម៌​ឲ្យពួកគេ​។ ហើយចំពោះ​​អ្នក​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​​​ហើយក៏​​​ដោយ​​​ ក៏​ការ​រស់​នៅ​ក្រៅ​ពន្ធនាគារ​នៅតែ​មាន​ការ​លំបាក​ដែរ​។ ឥឡូវ​នេះ​ លោក ជា ថ្លង់​ត្រចៀក​ឆ្វេង​របស់​គាត់​ និង​មិន​អាច​ប្រើ​ដៃ​ឆ្វេង​បានទេ​ ដោយសារ​ការ​វាយ​ដំ​​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​មករា។ គាត់​បាន​និយាយ​ថា គាត់​នៅ​ទីនោះពីព្រោះ គាត់​ចង់​ថត​រូប​​​។ ​គាត់​បាន​និយាយ​ថា “ខ្ញុំ​បានឮការ​ប៉ះទង្គិច​​​គ្នា​នៅ​ខាង​ក្រៅ​ ដូច្នេះ​ខ្ញុំ​បាន​​យក​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ​ទៅ​ថត​​ការ​ប៉ះទង្គិច​គ្នា​នោះ។ នៅ​​ពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ​ កង​រាជ​អាវុធ​ហត្ថ​បាន​​​ឡោម​ព័ទ្ធ​ខ្ញុំ​។ ពួកគេ​មិន​និយា​យ​ទេ ពួក​គេ​​បាន​វាយ​ខ្ញុំតែម្ដង​។ ពួកគេ​វាយ​ខ្ញុំ​គ្រប់​កន្លែង​រហូត​ដល់​ខ្ញុំ​សន្លប់​។ នៅពេល​ខ្ញុំ​ដឹង​ខ្លួន​ឡើង​ខ្ញុំ​ស្ថិត​នៅ​ឯស្នង​ការ​ដ្ឋាននគរ​បាល​”។ លោក ជា ត្រូវ​បាន​ឃុំខ្លួន​ពីរ​ថ្ងៃ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ ដែលនៅ​ទីនោះ គាត់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដោះ​សម្លៀក​បំពាក់​ទុក​តែ​ខោ​ខ្លី និង​ដេក​នៅ​លើ​ក្រដាស​មួយ​​​​ផ្ទាំង​នៅលើ​កម្រាល​ឥដ្ឋ​។ មន្ត្រី​នគរ​បាល​បាន​សួរ​គាត់​ និង​គំរាម​គាត់​ជាច្រើន​ម៉ោង​។ គាត់​​និយាយ​ពេល​សម្លឹង​មើល​ដៃ​ឆ្វេង​​​របស់គាត់​ដែល​មាន​​សភាព​ហើម​ និង​បាក់​នៅ​​​​ក្នុង​ហេតុការណ៍នេះ​ថា “មន្ត្រី​នគរ​បាល​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា‘ អញនឹង​យក​ដំបង​ដែក​រុក​​​​មាត់​ឯង​ ប្រសិន​បើ​ឯង​នៅ​តែ​និយាយ​​​​ទៀត​​​’ ” ។ លោក ជា​ អះអាង​ថា បន្ទាប់​ពីវាយ​គាត់​សន្លប់​ហើយ​ កង​រាជ​អាវុធ​ហត្ថ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំអស់។ គាត់​បាន​និយាយ​ថា ក​ង​រាជ​អាវុធ​ហត្ថ​បាន​យក​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន​ជាប់​ខ្លួន ដូច​ជា​ទូរស័ព្ទ​ដៃ កាបូប​លុយ និង​កាត​រោងចក្រ​”។ បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​បង្ក​​របួស​ស្នាម និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​រួច​ហើយ លោក ជា ​ត្រូវ​បាន​នាំទៅកាន់​មណ្ឌល​​​​អប់​រំ​កែប្រែ​ទី​៣ ដែល​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​​ថា មាន​ស្ថានភាព​មិន​ល្អ​។​ គាត់​​​បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​​ៗត្រូវ​ឆ្លង​កាត់​ការ​លំបាក​​​​ខ្លាំង​​​ណាស់​។ គាត់​បាន​និយាយ​ថា “ជា​រៀង​រាល់ថ្ងៃ​នៅពេល​ដែល​ខ្ញុំភ្ញាក់​ដឹង​ខ្លួន​ឡើង​ខ្ញុំ​ចង់តែ​​​​រត់​ចេញ​”។ លោក ជា​ ​និយាយ​ថា គាត់​និង​អ្នក​ទោស​​ដែល​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​និយាយគ្នា​ទេ ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃដំបូង ប៉ុន្តែ​ក្រោយ​មក​មន្ត្រី​នគរ​បាល​បាន​អនុញ្ញាត​ឲ្យនិយាយវិញ​។ មនុស្ស​ភាគ​ច្រើន​ដែល​ជាប់​ឃុំជាមួយ​គាត់​គឺ​​ជា​អ្នក​ជាប់​ទោស​​​ពីបទ​រំលោភ​ ចោរ​កម្ម​ និង​ជួញដូរ​គ្រឿង​ញៀន។ ទោះបីជា​ពន្ធនាគារ​នោះ បាន​ព្រម​ព្រៀង​​ថតមើល​ដៃ​របស់​​លោក ជា និង​ឲ្យ​គាត់​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏ដោយ ក៏ពួកគេ​មិន​ព្រម​​ធ្វើការ​វះកាត់​ដែរ​។ បន្ទាប់ពី​ជាប់​ឃុំ​អស់​រយៈពេល​១៨​ថ្ងៃ​នៅ​មណ្ឌល​អប់​រំ​​កែប្រែ​ទី៣​នេះ លោក ជា ត្រូវ​បាន​នាំទៅកាន់​ពន្ធនាគារ​ខេត្ត​កំពង់ចាម ពី​ព្រោះគាត់​គឺ​ជា​អនីតិជន​។ គាត់​បាន​និយាយ​​​ថា “នៅទី​នោះ​វា​ស្រួល​ជាង ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គ្មាន​សេរីភាពដដែល​​​”។ បន្ទាប់ពីការ​ចាប់​ខ្លួនគាត់​ លោក ជា ត្រូវ​បាន​​​បណ្តេញ​​​​ចេញពីការ​ងារ​របស់​គាត់​នៅ​រោង​ចក្រ​ ជាស្រ៊ុន ដែល​គាត់​បាន​ធ្វើការ​រយៈ​ពេល​មួយ​ឆ្នាំ។ ប៉ុន្តែ​គាត់​បាននិយាយ​ថា ស្នាម​របួស​​គាត់​ និង​ការ​ភ័យ​ខ្លាច​អំពីការ​ចាប់​ខ្លួន​​ធ្វើ​ឲ្យ​គាត់​ពិបាក​ទៅធ្វើការ​។ “ខ្ញុំនៅ​តែ​ភ័យ​ខ្លាច​។ ខ្ញុំ​មិនហ៊ាន​ចាកចេញពីផ្ទះទៀត​ទេ​”។ អ្នក​ជាប់​ឃុំ​ម្នាក់ទៀត​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​នេះដែរ គឺ​លោក ប៊ូ សារិទ្ធ អាយុ​២៧​ឆ្នាំ​​​បាន​យល់​ស្រប​។ គាត់​បាន​និយាយ​កាលពីម្សិលមិញ​នៅ​ពេល​​មាន​គ្រួសារ​របស់​គាត់​អង្គុយជុំវិញនៅ​​ពីក្រោម​ផ្ទះ​ឈើ​របស់​ពួកគេ​នៅ​ជិត​ផ្លូវ​វេង​ស្រេង និងដៃ​របស់​គាត់​ញ័រ​នៅពេល​​គាត់​និយាយ​នោះ បាន​និយាយ​កាលពី​ម្សិល​មិញ​ថា “ខ្ញុំ​ខ្លាច​ណាស់​មិន​ហ៊ាន​តវ៉ា​ទេ​”។ ដូច​លោក ជា ដែរ​នោះ លោក​​ សារិទ្ធ បាន​អះអាង​ថា គាត់​​គ្រាន់​តែ​​​ចេញ​​​​ទៅ​មើល​ការ​តវ៉ា​នោះ​ ស្រាប់​តែ​គេ​បាន​ចាប់​ខ្លួ​ន​គាត់​តែ​ម្ដង​​​​នៅថ្ងៃ​ទី​៣ ខែ​មករា។ គាត់​កំពុង​ឈរ​ជាមួយ​មិត្ត​ភក្ដិ​​ និង​អ្នក​ឈរ​មើល​ដទៃ​ទៀត​នៅ​ខាង​​ក្រៅ​ផ្ទះជួល​របស់​កម្មករ​រោងចក្រ​កាត​់​ដេរ​ ហើយ​នៅពេល​នោះ​​​​មនុស្ស​ដែល​នៅ​ក្បែរ​គាត់​បានស្រែក​ជេ​រកង​រាជ​អាវុធ​ហត្ថ​។ គាត់​​និយាយ​ថា “បន្ទាប់​មក​ពួកគេ​បាន​ចាប់​​ខ្លួន​ខ្ញុំ និង​វាយ​ដំខ្ញុំ​។ កង​រាជ​អាវុធ​ហត្ថ​ម្នាក់​បាននិយាយ​ទៅ​កាន​់​កង​រាជ​អាវុធ​​​ហត្ថ​ផ្សេង​ទៀត​ថា ‘ បើ​នៅ​តែ​វាយ​វា វា​នឹង​​ងាប់​’ ” ។ លោក​ សារិទ្ធ​ បាន​និយាយ​ថា កង​រាជ​អាវុធ​​ហត្ថ​បាន​វាយ​គាត់​ពេញដង​ខ្លួន​ និង​ក្បាល​រហូត​ដល់​បែក​ឈាម​ និងហើម​។ ចាប់​តាំង​ពី​ត្រូវ​បានដោះលែង​ពី​ពន្ធនា​គា​រ​មក លោក សារិទ្ធ និយាយ​ថា គាត់​មាន​ការ​ឈឺ​ចាប់​ដើម​ទ្រូង​ និង​កំពុង​បាត់​បង់​ការ​ចង​ចាំ​។ គាត់​បាន​និយាយ​ថា “ខ្ញុំ​កំពុង​ចាប់​ផ្ដើម​ភ្លេច​ភ្លាំង​។ ថ្ងៃ​ណា​មួយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​បញ្ហាធំ”។ នៅ​ពេល​សួរ​ថា តើ​ការ​រស់​នៅ​ដូច​ម្ដេច​ដែរ​នៅ​ក្នុង​មណ្ឌល​អប់​រំ​​កែប្រែ​ទី​៣​នោះ លោក សារិទ្ធ ​និយាយ​ថា “វា​មិន​ដូច​ផ្ទះ​ទេ​” ។ គាត់​បាន​និយាយ​បន្ទាប់ពី​ពិធី​សូត្រ​មន្ត​នៅ​ផ្ទះ​របស់​គាត់​ថា “ យើង​ហូប​ ដេក អង្គុយ ដើរ​ ហូប​ ដេក អង្គុយ​ ដើរ​ គឺ​មានតែប៉ុណ្ណឹង​”។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះការ​ប្រព្រឹត្ត​ទៅ​លើ​អ្នកជាប់​ឃុំ​ទាំង​២៣​នាក់ ដោយ​មាន​ការ​តវ៉ា​ទាំង​នៅ​ក្នុង​ស្រុក និង​នៅបរទេស​​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់​។ នៅ​ថ្ងៃ​នេះ​ គឺ​មួយ​ថ្ងៃ​មុន​ពេល​បើក​សវនា​ការ​​សុំនៅ​ក្រៅ​ឃុំ​សម្រាប់​អ្នកទោស​ដែល​នៅ​សេស​សល់​ចំនួន​២១នាក់​​​​​ សហជីព​​គ្រោង​​​​ហែ​ក្បួន​តាម​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​ ក្នុងទីក្រុង​ភ្នំពេញ​ ទៅ​កាន់​ស្ថានទូត​បរទេស​ ដើម្បី​​តវ៉ា​ចំពោះការ​ឃុំខ្លួនមនុស្ស​ទាំង​២១​នាក់ និង​តវ៉ា​ចំពោះការ​ដែល​​រដ្ឋាភិបាល​មិន​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ខ្លួន​​​​សុំ​ដំឡើង​ប្រាក់​ខែ​គោល​​​​របស់​​​កម្មករ​​​។ លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​​ចលនា​​​​កម្មករ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ប្រហែល​បីរយ​នាក់ រួម​ទាំង​សហជី​ព​ប្រាំបី នឹង​ដាក់​ញត្តិ​ដែល​មាន​ប្រាំ​ពីរ​ចំណុច​ រួម​ទាំង​ការ​ដោះ​លែង​អ្នកទោស​ទាំង​២៣នាក់​ផង​”។ “យើង​មិន​បារម្ភ​អំពី​ការ​បង្ក្រាប​ទេ។ យើង​នឹង​ជួប​ជុំ​គ្នា​ហែ​ក្បួន​ដោយ​អហិង្សា​ យើង​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ​នៃ​​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា​​”។ នៅ​ក្រៅ​ប្រទេស​កម្ពុជា​ឯណោះវិញ សហ​​ជីព​នៅ​ក្នុង​ប្រទេស​ចំនួន​២២​ក៏នឹង​​ដាក់​ញត្តិ​ជូន​ស្ថានទូត​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក​ដែរ​​​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នកទោស​ទាំង​នេះ និង​ឲ្យគោរព​សិទ្ធិ​កម្មករ​។ លោក ជា និយាយ​ថា គាត់​សង្ឃឹម​ថា អ្វី​ដែល​​​បាន​កើត​ឡើង​ចំពោះគាត់​កាលពី​ខែ​មករា នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​ទេ។​ គាត់​បាននិយាយ​ថា “វា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​។ ពួកគេ​បានវាយ​ដំមនុស្ស​ និង​មិន​គោរព​​ច្បាប់​ឡើយ​”៕គឹម​ហឿន​

មួយ​ឆ្នាំ​កន្លង​ផុតទៅ​​ ទឹក​អាស៊ីត​នៅ​តែ​មាន​លក់​តាម​ដង​ផ្លូវ​នានា​

អ្នកស្រី​ លឹម វណ្ណៈ អាយុ​៣៣ឆ្នាំបាន​លើក​ឡើង​​ថា “ច្បាប់​ស្អីគេ​? មាន​នរណា​ម្នាក់​មក​និយាយ​ជា មួ យ​ខ្ញុំ​​ទាក់​ទង​នឹង​​រឿង​នេះ​ទេ។ គួរ​បញ្ជាក់​​ថា អ្នកស្រី​និយាយ​​បែប​នេះ ខណៈ​ពេល​​​កំពុង​ពិនិត្យ​ធុង​ជ័រ​ធំៗ​សម្រាប់​ដាក់​មេ​អាស៊ីត ដែល​អ្នកស្រី​បាន​រៀប​ចំ​ដាក់​លើ​ផ្លូវ​​លេខ​១៤៤ រាជធានី​ភ្នំពេញ នាពេល​ព្រឹក​។ អាស៊ីត​​​ប្រើ​ប្រាស់​ខុស​គោល​ដៅ​​​ជា​អាវុធ​ ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុ ជា​ ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី​ដ៏​សាហាវ​នេះ​ គឺ​ជា​វិធី​ដ៏​ពេញ​និយម​សម្រាប់​ការ​សង​សឹក​ និង​ការ​ចង​ពៀរជា​ប្រពៃណី​ធ្វើឡើងដោយ​ភាគី​ដែល​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​ក្បត់​ចិត្ត​ទៅ​មាន​សា​ហាយ​ស្មន់ ច្បាប់​នានា​ត្រូវ​បាន​អនុម័ត​ដើម្បី​គ្រប់​គ្រង​អាជីវកម្ម​អាស៊ីត​។ ក៏​ប៉ុន្តែ រយៈពេល​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​អនុ​ក្រឹត្យ​មួយ​ត្រូវ​បាន​អនុម័ត​ ដើ​ម្បី​គ្រប់​គ្រង​ប្រតិបត្តិការ​ការ​លក់​ ចែក​ចាយ​ និង​ការ​កាន់​កាប់​មេអាស៊ីត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នកស្រី​ វណ្ណៈ​ និង​អាជីវករ​ដទៃ​ទៀត​ទូទាំង​រាជធានី​ភ្នំពេញ​នៅ​តែលក់​សារធាតុគ្រោះ​ថ្នាក់​ដល់ ជីវិតនេះ​ ដោយ​មិនដឹង​អំពី​ច្បាប់​”។ អ្នក​ស្រី​ វណ្ណៈ ដែល​បាន​យក​អាស៊ីត​មក​ពី​ប្រទេស​វៀតណាម​ បាន​និយាយ​ថា “ខ្ញុំ​ដឹង​ថា ខ្លួន​ឯង​មិន​ត្រូវ​លក់​វា ”។ លោក ខេង សាន ​អាជីវករ​លក់​ទឹក​អាស៊ីត​​ម្នាក់​ផ្សេង​ទៀត​នៅ​ម្ខាង​ផ្លូវ​លេខ​១១០​បាន​និយាយ​ថា “ គ្មាន​នរណា​ប្រាប់​ខ្ញុំ​អំពី​ច្បាប់​នេះ​ទេ”។ គួរបញ្ជាក់​ផង​ដែរ​ថា លោក ខេង​ សាន មាន​គម្រោង​លក់​ទឹក​អាស៊ីត​របស់លោក​ក្នុង​តម្លៃ​៧.០០០រៀល  ក្នុង​មួយ​លីត្រ ដែល​ភាគ​ច្រើន​ទំនង​ជា​ត្រូវ​បាន​គេ​យក​ប្រើប្រាស់​នៅ​ក្នុង​មុខរបរ​ធ្វើ​គ្រឿង​​អលង្កា​រ។ អនុក្រឹត្យ​ស្តីពី​បែបបទ​ និង​លក្ខខណ្ឌ​សម្រា​ប់​ការ​គ្រប់គ្រង​អាស៊ីតប្រតិកម្មខ្លាំង​ ដែលត្រូវ​បាន​ចុះហ ត្ថលេខា​ដោយ​ក្រសួង​ប្រាំមួយ​ ​និ​ង​អនុម័ត​កាលពីថ្ងៃទី​៣១ ខែ​មករាឆ្នាំ​២០១៣​ ហើយ​បាន​ចូល​ជា​ធរមាន​រយៈពេល​ប្រាំ​មួយ​ខែ​ក្រោយ​មក​ ដើម្បី​គ្រប់​គ្រង​ប្រតិបត្តិការ​លក់ ទិញ ទុក ដឹក​ជញ្ជូន​ វិច​ខ្ចប់​ និង​ប្រើប្រាស់​ អាស៊ីត​ប្រតិកម្ម​ខ្លាំង​គ្រប់​ប្រភេទ​។ យោង​តាម​អនុក្រឹត្យ​នេះ​ មាន​តែ​ប្រជា​ជន​​ដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំឡើង​ប៉ុណ្ណោះ​ទើប​អាច​ទិញ​អាស៊ីត​ប្រតិកម្ម​ខ្លាំង​នេះ​បាន​ ហើយ​អ្នក​ដែល​ទិញ​ទឹក​អាស៊ីត​ត្រូវ​បង្ហាញ​អត្ត​សញ្ញាណ​មួួយ​ចំនួន​ហើយ​ពន្យល់​អំពី​មូល​ហេតុ​នៃ​តម្រូវ​ការ​សារធាតុ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជាង​ម៉ាស៊ីន​ ជាងធ្វើ​គ្រឿង​អលង្ការ​ និង​អ្នក​ធ្វើការនៅ​ចម្ការ​កៅស៊ូ​។ លោក សាន ក៏​បាន​សារភាព​រួច​ហើយ​ដែរ​ថា លោក​មិន​បាន​រវល់​ទៅ​ពិនិត្យ​ឯកសារ​អត្ត​សញ្ញាណ​របស់​អតិថិជន​ទេ​ នៅ​ពេល​ពួកគេ​មក​ទិញ​ទឹក​អាស៊ីត ដោយ​សារ​តែ​លោក​មាន​វិធី​សាស្ត្រ​ល្អ​ជាង​នេះ​សម្រាប់​កត់​សម្គាល់​អត្ត​សញ្ញាណ​របស់​អ្នក​វាយ​ប្រហារ​ដោយ​សារ​ធាត​ុ​គីមី​។ លោក សាន បាន​និយាយ​ប្រកប​ដោយ​ភាព​​ហ្មត់​ចត់​ថា “ខ្ញុំ​សួរ​អ្នក​ដែល​មក​ទិញ​ថា តើ​ពួក​គេ​ចង់​យក​ទឹក​អាស៊ីត​ទៅ​ធ្វើ​អ្វី​​។ ប្រសិន​បើ​ស្តាប់​ទៅ​ដឹង​ថា ពួកគេ​មិន​ដឹង​ថា យកទៅ​ធ្វើ​អ្វី​​នោះខ្ញុំ​នឹង​មិន​លក់​ឲ្យ​ពួកគេ​ទេ”។ នៅ​ពេល​កំពុង​បើក​បង្ហាញ​ដប​ទឹកអាស៊ីត​ដែល​មាន​កំណត់​សម្គាល់​ថា “មេ” ចេញ​ពី​កន្សែង​ពោះ​គោ​ជា​ច្រើន​ លោក សាន បាន​និយាយ​ថា លោក​មិន​ជឿ​ថា ទឹក​អាស៊ីត​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ហាង​របស់​លោក​មាន​គ្រោះ​ថ្នាក់​ទេ​។ ​ប៉ុន្តែ លោក សាន ជឿ​ថា​ ប្រជាជន​ជាច្រើន​​ទាំង​ក្មេង​ទាំង​ចាស់​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​កាលពី​ទសវត្សរ៍​មុន​ រួម​ទាំង​ប្រជាជន​ដែល​រលាក​ខ្លាំង​រហូត​ដល់​បាត់​បង់​ជីវិត​ដោយ​សារ​មាន​របួស​កើត​ឡើង​ពី​ការ​ប្រើ​ទឹក​អាស៊ីត​។ ជាង​នេះ​ទៅ​ទៀត​ តាំង​ពី​អនុក្រឹត្យ​ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​កាលពី​ខែ​កក្កដា​ឆ្នាំមុន​មាន​ករណី​វា​យ​ប្រហារ​ដោយ​ទឹក​អាស៊ីត​បី​ករណ​ី​ ពីរករណី​ជា​ការ​សម្លាប់​ដោយ​ប្រើ​ទឹក​អាស៊ីត​​ និង​ប្រាំ​ករណីគឺ​​ជា​ការ​រងគ្រោះ​ថ្នាក់​ដោយ​សារ​ធាតុ​នេះ​។ សរុប​ទៅ​ មនុស្ស​បី​នាក់​បាន​ស្លាប់​ដោយ​សារ​ឧបទ្ទវហេតុ​ពាក់​ព័ន្ធ​នឹង​ទឹក​អាស៊ីត​អំឡុង​រយៈពេល​ដ៏​ខ្លី​។ ខណៈដែល​មាន​ការ​វាយ​ប្រហារ​​ដោយ​សារ​ទឹក​អាស៊ីត​កើន​ឡើង​តាំង​ពី​ឆ្នាំ​២០១២​មក​ក្នុង​រយៈពេល​កន្លង​មក​នេះ​មាន​ការ​កើន​ឡើង​បន្តិចបន្តួច​ នេះ​បើ​យោង​តាម​អង្គការ​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីត​។ អ្្នក​ស្រី អីុរិន ប៊ូហ្គូស (Erin Bourgois) អ្នក​គ្រប់​គ្រង​គម្រោង​នៅ​អង្គការ​ជួយ​ជនរង​គ្រោះ​ដោយ​សារ​អាស៊ីត​បាន​មាន​ប្រសាសន៍​ថា “ស្រប​ពេល​​ដែល​ការ​វាយ​ប្រហា​រ​ដោយ​ទឹក​អាស៊ីត​ហាក់​ដូចជា​ ធ្លាក់​ចុះ​ ដោយ​មិន​មាន​ការ​អនុវត្ត​អនុក្រឹត្យ​តឹង​រឹងនោះ​គ្រោះ​ថ្នាក់​ និង​ការ​​សម្លាប់​ខ្លួន​អាច​នឹង​បន្ត​កើន​ឡើង​”។ អ្នកស្រី​បាន​លើក​ឡើង​បន្ត​ទៀត​ថា រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​ តើ​ក្រសួង​ណាមួយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ច្បាប់​អាស៊ីត​នេះ​ដដែល​។ អ្នកស្រី​ឲ្យ​ដឹង​​ថា “ យើង​នៅ​តែ​មិន​ទាន់​ច្បាស់​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​បន្ទុក​”។ អ្នកស្រី​បា​ន​បន្ថែមទៀត​​​​ថា​ “​​យើង​រី​ក​រា​យ​​ដែល​​​រដ្ឋា​​ភិ​បាល​​​អនុ​ម័ត​​​អ​នុ​ក្រឹត្យ​  ក៏ប៉ុន្តែ​ប្រសិ​ន​​​បើ​​​គ្មាន​កា​រផ្សព្វ​ផ្សាយ​​ទេ​ ប្រជា​​ពល​រដ្ឋ​​​​អាច​​​មិន​ដឹង​​​អ​ំ​ពី​ច្បាប់​នេះបាន​​ទេ”។ ហត្ថលេខី​មួយ​​​​ក្នុ​ង​ចំណោម​​​ហត្ថ​លេខី​​​លើ​​ច្បា​ប់​នេះ ​គឺ​​គ​ណ​​​ៈរដ្ឋ​ម​ន្ត្រី​​ ដែល​​បា​ន​​បដិ​សេធ​​​​ការ​ទទួល​​​ខុស​​ត្រូ​វ​​​​ចំ​ពោះ​កា​រ​​​អនុ​​វត្ត​​​  អ​នុក្រឹត្យ​នេះ​ ​​ដោ​​យបាន​លើក​​ឡើង​ថា​ ​​​វា​​ជាកិច្ចការ​របស់​​​ក្រសួ​ង​មហា​ផ្ទៃ។ លោក ​​ផៃ ស៊ី​ផា​ន ​​អ​្នក​នា​ំ​​​ពាក្យ​​​​​ទីស្តី​​​កា​រ គ​ណ​ៈ​​រដ្ឋ​មន្ត្រី​​​បា​ន​លើក​ឡើង​ថា “​ច្បាប់​​​នេះ​​​ត្រូ​វ​​បា​ន​​​ពិ​ភាក្សា​ និ​ង​ចុះ​​ហត្ថ​លេខា​ហើយ​។ យើង ​ ​​គ្រាន់​​តែ​​​ជា​​ហត្ថលេខី​​​ប៉ុណ្ណោះ​...​ច្បាប់​​នេះ​​ត្រូ​វ​បាន​​​អនុវត្ត​​ដោ​យ​ក្រសួ​ង​មហា​ផ្ទៃ​​​​”។ ទោះ​​បីជា​​យ៉ាង​ណា លោក ព្រំ សុខា ​រដ្ឋ​លេខា​​ធិ​កា​រ​ ក្រសួ​ង​​​មហា​ផ្ទៃ ​​បា​ន​លើក​ឡើង​ថា លោក​​មិ​ន​ដឹង​​​អ​ំ​ពី​អ​នុ​ក្រឹត្យ​នេះ​ទេ។ ក្នុង​អត្ថ​បទ​សិក្សា​ស្រាវជ្រាវ​ធិការ​​​​ថ្មី​មួ​យ​ដែលត្រូវ​បាន​​ចេញផ្សាយ​​​​កាល​​​​ពី​ថ្ងៃ​​​អា​ទិត្យ​​​នៅ​ទស្សនា​វដ្តី​ច្បាប់​​​កម្ពុជា​ ​និ​ង​​​នយោបាយ បាន​បង្ហាញ​ថា  ដើម្បីឲ្យ​ច្បាប់​​ដំណើរការ​ ​រដ្ឋា​ភិ​បាល​​ត្រូ​​វ​តែ​​​ចាប់​ផ្តើម​​​អ​នុ​វត្ត​​ក្រឹត្យនេ​ះ​។ នៅ​ក្នុង​អត្ថ​បទ​ដែលមាន​ចំណង​ជើង​ថា “​ការទទួល​​បាន​​យុត្តិ​ធម៌​សម្រាប់​​អ្នក​​រួច​ពីអ​ំ​​​ពើ​​ហិង្សា​ដោ​យសារ​​ទឹក​អា​ស៊ីត​​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា” អ្នក​ស្រី សារ៉ុន បេជ័រ (Sharon Beijer) ​​អ្នក​និពន្ធ​អត្ថបទ​នេះ​ បាន​លើក​ឡើ​ង​ថា​ បន្ទាប់​​​ពី​មាន​ការដាក់ចេញនូវ​ក្រប​ខណ្ឌ​​ច្បា​ប់ “ អ្វី ដែល​ត្រូវ​ធ្វើនៅពេលនេះគឺ​​​ការ​​​អនុវត្ត​ច្បាប់​ និ​ង​បញ្ញត្តិ​​​ ឲ្យមាន​ប្រសិទ្ធភាព​ ដែល​​ជា​​កិច្ចកា​រ​​មួ​យ​​សម្រាប់​​ប្រព័ន្ធ​​តុ​លា​កា​រ​​កម្ពុជា ក្នុង​កិច្ច​សហការ​​​ជាមួ​យ​​រដ្ឋាភិ​បាល​កម្ពុជា”។ លោក​ស្រី បូសូស (Bourjois)​ អ្នក​គ្រប់​គ្រង​អង្គការជួយ​ជនរងគ្រោះ​ដោយ​សារ​អាស៊ីត​​ យល់​ស្រប​​​ថា “យើង​​គ្រាន់​អាច​ធ្វើ​​​បាន​ច្រើន​​​ប៉ុណ្ណោះ យើង​​ត្រូ​វ​ការ​​រដ្ឋាភិបាល​​​បញ្ជាក់​ច្បាស់​ថា ​ក្រសួ​ង​​​មួ​យ​ណា​​ទទួល​បន្ទុក​​​ ​និង​​​អនុវត្ត​អនុក្រិត្យនេះ​”៕ សុធា​

កម្មករ​​​​​​​​ស៊ីនទ្រី ​​​​​​​​​រាំ​​​សប្បាយ​​​មិនចូល​​​ធ្វើការ​​​ដើម្បីទាម​​​ទារ​​​ដំឡើង​​​ប្រាក់ខែ​​​

កាលពី​​​ម្សិលមិញ​​​ គំនរ​​​សំរាម​​​នៅ​​​លើ​​​​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជធានីភ្នំពេញ​​​ បាន​​​​​​ជះ​​​​​​ក្លិន​​​​​​ស្អុយ​​​អាក្រក់​​​ ខណៈ​​​ពេល​​​ដែល​​​​​​កម្មករ​​​​​​​​​រាប់​​​រយ​​​នាក់​​​របស់​​​ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​​​​ស៊ីនទ្រី​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ បាន​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​ និង​​​លក្ខ​​​ខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ។ នៅ​​​ឯចំណត​​​​​​រថយន្ត​​​​​​ប្រមូល​​​សំរាម​​​របស់​​​​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ ក្នុង​​​ខណ្ឌ​​​ដង្កោ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ មាន​​​កម្មករ​​​​​​ធ្វើកូដកម្ម​​​​​​ជាង​​​១០០​​​នាក់​​​បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​​​​នៅ​​​ខាង​​​មុខ​​​​​​​​​ធុង​​​បាស​​​ចាក់​​​​​​ចម្រៀង​​​​​​​​​ដោយ​​​ប្ដេជ្ញា​​​រាំ​​​លេង​​​​​​សប្បាយ​​​​​​​​​រហូត​​​ទាល់តែ​​​​​​ក្រុមហ៊ុន​​​​​​ធ្វើ​​​តាម​​​​​​ការទាមទារ​​​​​​របស់​​​ពួក​​​គេ​​​ ដែល​​​រួម​​​មាន​​​ការ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​ ប្រាក់​​​​​​ឧបត្ថម្ភ​​​សម្រាប់​​​សុខភាព ប្រាក់​​​ថែម​​​ម៉ោង​​​ សម្រាប់​​​​​​ការ​​​ធ្វើ​​​ការ​​​ថ្ងៃអាទិត្យ​​​ និង​​​​​​ពេល​​​​​​ឈប់​​​ស​ម្រាក​​​នៅ​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​។ អ្នកបើក​​​រថយន្ត​​​ប្រមូល​​​សំរាម​​​ម្នាក់​​​​​​ឈ្មោះ​​​ លៀង​​​ ពិសី អាយុ​​​៤១​​​ឆ្នាំ​​​ ដែល​​​បាន​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុមហ៊ុន​​​ស៊ីនទ្រី អស់​​​រយៈ​​​ពេល​​​​​​ប្រាំពី​​​រ​​​​​​ឆ្នាំ​​​ និង​​​​​​កំពុង​​​​​​ធ្វើ​​​កូដកម្ម​​​នៅ​​​ចំ​ណត​​​រថយន្ត​​​ប្រមូល​​​សំរាម​​​នេះ​​​ ចាប់​​​តាំង​​​ពី​​​កូដកម្ម​​​​​​បាន​​​​​​ចាប់​​​ផ្ដើម​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​​​​មកនោះ​​​ បាន​​​លើក​​​ឡើង​​​ថា “យើង​​​នឹ​​​ង​​​បន្ត​​​​​​កា​​​រ​​​តវ៉ា​​​​​​រហូត​​​ទាល់​​​តែ​​​ពួ​​​ក​​​យើង​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​”។ កម្មករ​​​​​​នៅកន្លែង​​​​​​តវ៉ា​​​​​​ដែល​​​សុទ្ធ​​​តែ​​​ស្លៀក​​​ពាក់​​​​​​ឯកសណ្ឋាន​​​​​​ក្រុមហ៊ុន​​​...

លោក​ សម រង្ស៊ី នឹង​​ជួប​ជាមួយ​ពលករ​ខ្មែរ​បម្រើការ​ងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​

លោក សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះ​​ជាតិ នឹង​ជួប​ជាមួយ​ពល​ករ​ខ្មែរ​​អំឡុង​ដំណើរ​ទ ស្សន​កិច្ច​លើកទីពីរទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅចុង​សប្ដា​ហ៍​​នេះ​នៅ​ពេល​លោក​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​តំបន់​អឺរ៉ុប​ ដែល​រួម​ទាំងពេលឈប់នៅ​ទី ក្រុង​ហ្សឺ​ណែវ ទីក្រុង​ព្រុច​សែល និង​ទីក្រុ​ង​ប៉ារីស។ លោក យឹម សុវណ្ណ សមាជិក​សភា​ជាប់​ឆ្នោត​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា “លោក​ សម រង្ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ជួប​ជាមួយ​ពល​ករ​ខ្មែរ​បន្ទាប់ពី​មាន​សំណើ​របស់​ពលករ”​។ លោក​បា ន​បន្ថែម​ថា “លោក​នឹង​ចំណាយ​ពេល​ប្រហែល​បីថ្ងៃ​នៅទីនោះ​ និងជួប​ពិភា​ក្សា​​​ជាមួយ​ពល​ករ​ស្ដីពី​ស្ថាន​ភាព​នយោបាយ​បច្ចុ​ប្បន្ន​ និង​ដំណោះ​ស្រាយ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​​”។ ដំណើរ​ទស្សនកិច្ច​ថ្មីបំផុត​របស់​លោក...

សកម្មភាព​ប្រារព្ធ​​ពិធី​​ចាប់​ផ្តើម​សម្រាប់​​​ថ្ងៃ​ឈប់សម្រាក​​​ក្រៅ​ផ្លូ​វ​កា​រ​​​ដ៏​ធំ​​​បំ​​​ផុតនៅក្នុង​ប្រទេស​កម្ពុជា​

វិថីនានា​ក្នុង​​រាជ​ធា​នី​ភ្នំ​​​ពេញ​​មា​ន​សភា​ព​ស្ងប់ស្ងាត់​ជាង​ធ​ម្មតា​កា​ល​​​ពី​ម្សិល​មិញ ​​ដោយ​សារតូប​លក់​​​បា​ន​​​បិទ​​ទ្វារ​ សិស្ស​ឥត​​ទៅ​រៀន និងយុវ​ជន​​​ឈប់​សម្រាក​​​ពី​ការ​​ងារ​​ដើម្បី​ចាប់​​ផ្តើម​​​ប្រា​រព្ធ​​​ពិ​ធី​​បុណ្យ​​ចូ​ល​​ឆ្នាំ​ចិន​ ដែល​ជា​បុណ្យ​ក្រៅ​ផ្លូ​វ​ការដ៏​​ធំ​បំ​ផុត​​​នៅ​ក្នុង​ប្រទេ​ស​នេះ។ ខណៈ​​​ដែល​​ប្រជា​​ពល​រដ្ឋ​នៅ​ទូ​ទាំ​ងប្រ​ទេ​ស​​​​បា​ន​ដុ​ត​​លុយ​​ខ្មោច ​សែ​ន​​​ជ្រូ​ក​ខ្វៃ​ដល់​បុព្វការី​ជន​​​របស់​ខ្លួ​ន​ និ​ង​ត្រៀម​​ចូ​ល​ឆ្នាំ​​មមី ​​ដែល​មក​​ដល់​​ថ្ងៃ​​នេះ ​​ទំនង​​​ជា​​​ថា ​មនុស្ស​​ភាគ​ច្រើន​​​​​មិន​ភ្ញាក់​ផ្អើល​​ឡើយ​ ចំ​ពោះ​​​ការ​ដែល​​ថា ​​​​ថ្ងៃ​​​បុណ្យ​​​នេះ​​មិន​ត្រូ​វ​​​បា​ន​​​ទទួល​ស្គាល់​​​​ជា​​ផ្លូ​វ​ការ​ដោ​យ​រដ្ឋា​ភិ​បាល​​នោះ​។ លោក ផៃ ស៊ីផាន ​​​អ្នក​នាំ​​​ពាក្យ​​​​ទីស្តី​ការ​​​គ​ណៈ​រដ្ឋ​​មន្ត្រី​​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ បុណ្យ​ចូ​ល​ឆ្នាំ​ចិន​​​មិន​ចាំ​​​បាច់​​​ជា​​​​​ថ្ងៃ​​ឈប់​សម្រាក​ផ្លូ​វ​ការ​​នោះ​ទេ​...។ ប្រជា​​​ពល​រដ្ឋ​ឈប់​សម្រាកពី​កា​រ​​ងារ”​។ លោកបានមានប្រសាសន៍ថា មនុស្សភាគច្រើនបំផុតនៅក្នុង​ការិយាល័យរបស់លោកឈប់សម្រាកពេញ​បីថ្ងៃដើម្បី ប្រារព្ធពិធី​បុណ្យនេះ។ លោក ផៃស៊ីផាន បានមានប្រសាសន៍ថា “វាលំបាកណាស់​ដើម្បី​​រក្សា​ពួកគេ​ឲ្យ​ធ្វើ​ការ​ងារ​ពួកគេត្រឡប់ទៅស្រុកកំណើតរបស់​ពួក​គេ”។ លោក ស៊ីផាន បានមានប្រសាសន៍ថា ការ​រក្សាសិស្សនៅក្នុងថ្នាក់​រៀន មានការលំបាកដូចគ្នា។ លោកថ្លែ​ងថា​ “ពួ​កគេចង់​​ចំ​ណា​យ​​​ពេល​​​​​ឈប់​​សម្រាកជា​​​មួ​យ​​គ្នា​ ​ជា​​​មួ​យ​​ក្រុ​មគ្រួ​សារ​​​របស់ពួកគេ​។ ​យើង​​មិន​​​អា​ចធ្វើ​អ្វី​បា​ន​​ឡើយ​”។ លោក កែ​វ ភា​រម្យ ​គ្រូ​បង្រៀ​ន​​ និ​ង​​​ជាបណ្ណា​​រក្ស​​នៅ​វិទ្យា​ល័យ​​ ជា ស៊ីម ​ចម្រើន​​រដ្ឋនៅ សង្កាត់​​ស្វាយ​​ប៉ាក ​ខណ្ឌ​​​ឫស្សី​កែវ ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​សិស្ស​ប្រ​ហែល​​​៦០​ភាគ​រយ​​​បា​ន​ចូ​ល​រៀន​កា​ល​​ពី​​ព្រឹក​​​ម្សិល​មិញ​ ​ប៉ុន្តែ​​​ពួ​ក​គេ​ចេញ​​​ពាក់​កណ្តាល​ម៉ោ​ង​​​ទាំង​​អស់​គ្នា​​​នៅ​​ថ្ងៃដដែលនោះ​។ លោក​​បា​ន​ឲ្យដឹង​កា​ល​​ពី​រសៀល​ម្សិលមិញ​​ថា “​​ពេល​នេះ​ គ្មាន​សិស្ស​​​​​ទៅ​​រៀ​ន​​​ទេ”។លោក​​បន្ថែម​ថា បុគ្គលិក​​បង្រៀន​​ប្រហែល​​៤០​​ភាគ​រយ​​បា​ន​​ស្នើ​​ឈ​ប់​សម្រាក​​​ថ្ងៃ​​​បុណ្យ​នេះ​។ ស្ថាន​ទូ​ត​​ចិ​ន​​​បា​ន​ប្រា​រព្ធ​​ពិ​ធី​​មួ​យ​កាល​​ពី​ម្សិល​មិញ​​ដើម្បី​​ប្រារព្ធ​​​ពិ​​ធី​ចូ​ល​ឆ្នាំ​​ចិន​ ដោយមា​ន​ការ​​ឡក​​ម៉ុ​ង​សាយ​​​តាមប្រពៃ​​​ណី​​ចិ​ន។ លោក ​ចេង ចុ​ង អ្នក​​នាំ​ពាក្យ​ស្ថាន​​​ទូ​ត​​ចិន​​បា​ន​លើក​ឡើង​បន្ទាប់​​ពី​​​ពិ​ធី​​នេះ​​ថា “ ខ្ញុំ​​គ្រាន់​​តែ​​ចង់​ឲ្យ​​វា​​ទៅ​​ជា​​​​បុណ្យ​​​ឈប់​សម្រាក​ផ្លូ​វ​ការ​មួ​យ​ ​ក៏ប៉ុន្តែ​​​យើង​​មិ​ន​អា​ច​ធ្វើ​​បា​ន​...​​។ យើង កំ​ពុ​ង​តែ​មា​ន​​​ពិ​ធី​​​នេះ​នៅ​ឡើយ​”។ លោក ជីមមី ហ្គាវ (Jimmy Gao) ប្រធាន​សភា​​​ពា​​ណិជ្ជ​កម្ម​​ចិ​ន​​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុ​ជាបា​ន​​យល់​ស្រប​​​ថា “ ​ខ្ញុំ​​​គ្មាន​កា​រ​​​​អត្ថា​​ធិ​ប្បាយ​​​អំពី​​ថា​ តើ​​រដ្ឋា​​ភិ​បាល​កម្ពុ​ជា​​គួ​រ​​ធ្វើ​​​ឲ្យបុណ្យនេះ​ទៅ​​​ជា​​ផ្លូ​វ​កា​រ​​​ឬមិនគួរ​ទេ​។ សំខាន់គឺ​​ថា ប្រជា​ជន​​ខ្មែរ​កាត់​ចិ​ន និង​ប្រជា​​​ជ​ន​​ខ្មែរ​​​ទាំ​ង​​​អស់​​​គ្នា​​រី​ក​​រាយ​​ក្នុ​ង​កា​រ​ប្រា​រព្ធ​​ពិ​ធី​​​បុណ្យ​​នេះ ​មិ​ន​ថា​​វា​​ផ្លូ​វ​ការ​​ឬ​អត់​​នោះ​ទេ​​​”។ ទោះ​​​ជា​​យ៉ា​ង​ណា ​លោក សុខ ទូច អ្នក​វិ​ភាគ​​​​​នយោបា​យ​ឯក​រាជ្យ និ​ង​ជា​សាកល​វិទ្យា​ធិការ​​​​ សាកល​​​វិទ្យា​​ល័​យ​ ​ខេម​រៈ ​​បា​ន​មា​ន​​ប្រ​សាសន៍​​ថា មិន​គួរ​អនុញ្ញាត​ឲ្យ​​​ប្រជា​​​ពល​រដ្ឋឈប់​​សម្រាក​​​ពី​ការ​ងារ​​ដើម្បី​ប្រា​រព្ធ​​​ពិ​ធី​​បុណ្យ​នេះ​​ទេ។ ​បុណ្យ​​ចូ​ល​ឆ្នាំ​ចិ​ន​មិនមែន​​ជា​​​ពិ​ធី​​​បុណ្យជាតិ​​​ ​ឬ​បុណ្យ​​សាធា​រណៈ​​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុ​ជា​​​ទេ​ ដូច្នេះ​​វា​មិ​ន​មែ​ន​ជា​​​ថ្ងៃ​សម្រាក​​​ឡើយ​”។ប្រជា​ជន​កម្ពុជា​​​ជា​ច្រើន​​ច្បាស់​​ជា​​មិ​ន​យល់​​ស្រប​ទេ។ លោក ទៀ ខេង ​​អា​​​យុ​​៦២ឆ្នាំ ​ជា​ម្ចាស់​តូប​លក់​រូបចម្លាក់ចិន​ ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា លោក​​នឹង​​ឈប់​សម្រាក​​បី​​ថ្ងៃ​ ​ទៅ​​សែន​ដល់​​​​​បុព្វការី​ជ​ន​​​របស់​លោក ​និង​​ចំ​ណាយ​​​ពេល​​​ដ៏​រី​ក​​រាយជា​​​មួ​យភរិយា ​​និ​ង​កូ​នៗ​​របស់​​លោក។ លោក​​បា​ន​ឲ្យដឹង​ថា “ ​ជី​​ដូន​​របស់​ខ្ញុំ​ ​ជា​ជន​​​ជាតិ​ខ្មែរ​ ​ហើយ​​​ជី​តា​​​របស់​ខ្ញុំ​ ​ជា​​ជ​ន​ជាតិ​​ចិន​។ ​​ពួ​ក​គាត់​​ស្លាប់​យូរ​ហើយ​ ប៉ុន្តែ​​​ពេល​​​នេះ​ ឆ្នាំ​នេះ​​ខ្ញុំ​​ត្រូ​វ​​ទៅ​សែ​នឲ្យ​​ពួ​ក​គាត់។ បុណ្យ​ចូលឆ្នាំ​​​ចិន​​​នាំ​មក​​​នូ​វ​​​ពន្លឺ​ត្រចះ​​ត្រចង់​​ដល់​​ក្រុ​ម​​គ្រួសារ និ​ង​មិត្ត​​​ភក្តិ​​​របស់​​ខ្ញុំ​”៕​ ប៊ុននី

លោក​ ចាន់​ កុសល​ អ្នក​​ចម្រៀង​​គាំទ្រ​គណបក្ស​ប្រឆាំង​គ្រោង​​នឹង​ចេញ​អាល់​ប៊ុម​ចម្រៀង​ដំបូង​

លោក​ ចាន់ កុសល មាន​ការ​រីក​ចម្រើន​ច្រើន​​បើ​ធៀប​នឹង​​វ័យ​កុមាររបស់​លោក​ ដែល​បាន​ចំណាយ​​​ពេល​កកាយ​សំរាម​ និង​ច្រៀង​រាំតាម​​​​ផ្លូវនានា​​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ឲ្យ​អ្នក​ដំណើរ​ស្ដាប់​ ដើម្បី​រក​ប្រាក់​​សម្រាប់​ការ​រៀន​សូត្រ​។ ផ្ដើម​ចេញ​ពី​ឆាក​ជីវិត​​ដ៏​កម្សត់​នេះ​ លោក​  ចាន់  កុសល​ ចាប់​ផ្ដើម​មាន​​ឈ្មោះ​​បោះ​សំឡេង​​​​ក្នុង​ឋានៈ​ជា​អ្នក​ចម្រៀង​គាំទ្រ​គណបក្ស​​ប្រឆាំង​ បន្ទាប់​ពី​បាន​ឡើង​ច្រៀង​នៅ​ចំពោះ​មុខអ្នក​​គំាទ្រ​​រាប់​ពាន់​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អំឡុង​​មហា​បាតុ​កម្ម​រយៈ​ពេល​បី​ថ្ងៃ​កាល​​ពី​សប្ដាហ៍​មុន​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​​​ក្នុង​​រាជធានី​ភ្នំពេញ​។ មហា​បាតុកម្ម​បាន​បញ្ចប់​ទៅ​​ដោយ​សន្ដិ​វិធី​​កាល​ពី​ថ្ងៃ​សុក្រ​​ សប្ដាហ៍​កន្លង​ទៅ​ ប៉ុន្តែ​​ការ​ប្ដេជ្ញាចិត្ត​របស់​លោក​ កុសល ក្នុង​ការ​ផលិត​​បទចម្រៀង​សម្រាប់​សកម្មភាព​នយោ​បាយ​របស់​គណបក្ស​ប្រឆាំង​​ទើប​នឹង​ចាប់​ផ្ដើម​ប៉ុណ្ណោះ​ ហើយ​ឥឡូវ​នេះ​គម្រោង​​​ផលិត​​អាល់​ប៊ុម​​ដែល​​សរសើរ​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​វីដេអូ​ចម្រៀង​បាន​លេច​ចេញ​ជា​រូប​រាង​​ហើយ​។ លោក​ ចាន់​ កុសល ដែល​ចាត់​ទុក​អតីត​​កំពូល​​តារា​ចម្រៀង​ប៉ប់​ មៃ៉ឃើល ជែសុន (Michael Jackson) នៅ​ក្នុង​ចំណោម​​កត្តា​ជំរុញ​ទឹក​ចិត្ត​ឲ្យ​​ផលិត​បទ​ចម្រៀង​របស់​លោក​​នោះ​​​​បាន​និយាយ​ថា “យើង​មមា​ញឹក​សរសេរ​បទ​ចម្រៀង​​ ហើយ​ត្រៀម​​ថត​​នៅ​ក្នុង​ស្ទូឌីយោ”។ លោក​ ចាន់​ កុសល អាយុ​២៣​ឆ្នាំ​​ ដែល​ពិការ​ជើង​ដោយ​សារ​ជំងឺ​ស្វិត​ដៃ​ជើង​តាំង​ពី​កុមារ​ភាព​នោះ​​បាន​និយាយ​ថា អាល់ប៊ុម​ចម្រៀង​ ដែល​នឹង​ចេញ​នាពេល​ខាង​មុខ​ នឹង​បញ្ចូល​សកម្មភាព​ខ្លះ​​របស់​​​​អ្នក​គាំទ្រ​ដែល​ចូល​​រួម​នៅ​ក្នុង​​ការ​តវ៉ា ដែល​រៀប​ចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​​បទ​ចម្រៀង​​ ​ដែល​ទើប​សរសេរ​​ថ្មី​​ផង​ដែរ​។​ ដោយ​សហការ​​ជា​មួយ​សមាជិក​​​បួន​នាក់​ផ្សេង​ទៀត​​នៃ​ក្រុម​តន្ត្រី​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែល​កំពុង​​ធ្វើ​ការ​ងារ​​​ផលិត​​អាល់​ប៊ុម​នេះ​ ស៊ីឌី​អាល់​ប៊ុមនេះ​​​ ប្រហែល​ជា​បញ្ចូល​​សុន្ទរ​កថា​របស់​មេដឹកនាំ​គណបក្ស​​ប្រឆាំង​ និង​​សំឡេង​ផ្ទាល់​របស់​​បាតុករ​​ផង​ដែរ​។​ លោក​​ ចាន់​ កុសល​ បាន​និយាយ​ថា យើង​​​កំពុង​​​ពិចារ​ណា​ថា​ តើ​ត្រូវ​​បញ្ចូល​សុន្ទរកថា​របស់​​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​ក្នុង​អាល់​ប៊ុម​នេះ​ឬ​យ៉ាង​ណា​”។ ខណៈ​ពេល​​​មិន​ទាន់​កំណត់​​កាល​​បរិច្ឆេទ​​សម្រាប់​​ការ​ចេញ​ផ្សាយ​អាល់​ប៊ុម​ ដែល​លោក​​និយាយ​ថា មាន​ចំណង​ជើង​​បណ្ដោះ​អាសន្ន “ក្រុម​តន្ត្រី​គណបក្ស​​សង្គ្រោះ​ជាតិ​​” នោះ​ លោក​ ចាន់​ កុសល បាន​ទស្សន៍ទាយ​ថា អាល់​ប៊ុល​នេះ​ប្រហែល​ជា​អាច​​ចេញ​លក់​​បាន​​​ក្នុង​រយៈ​ពេល​ប្រហែល​​ពី​រខែ​ទៀត​”។ បន្ទាប់​ពី​បាន​សរសេរ​បទ​ចម្រៀង​លើក​ដំបូង​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ឆ្នាំ​មុន​ លោក​ ចាន់​ កុសល​ បាន​​និយាយ​ថា សព្វ​ថ្ងៃ​ “ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ ​ខ្ញុំ​​អាច​សរសេរ​បទ​ចម្រៀង​បាន​បី​បទ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​​”។ លោក​​បាន​និយាយ​ថា “ មុន​ពេល​​ខ្ញុំ​សរសេរ​​​​បទ​ចម្រៀង​​ ខ្ញុំត្រូវ​មាន​អារម្មណ៍​ល្អ។ ថ្ងៃ​ខ្លះ​ខ្ញុំ​អាច​ត្រឹម​តែ​កត់​​ត្រា​ត្រួសៗ”។ ក្រៅ​ពី​ ម៉ៃឃើល ជែកសុន​ លោក​ ចាន់​ កុសល​ និយាយ​ថា លោក​បាន​បាន​ដក​ស្រង់​គំនិត​​​ពី​តារា​ចម្រៀង​ក្នុង​ស្រុកផង​ដែរ​​ គឺ​លោក​ ខេមរៈ​ សេរីមន្ត​ ជា​តារា​ចម្រៀង​​គំាទ្រ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហើយ​ថែម​ទាំង​​បាន​ប្រើប្រាស់​ទំនុក​​ច្រៀង​នៃ​បទ​ចម្រៀង​​​របស់​​លោក​​ ដែល​មាន​ចំណងជើង​ថា “បង​ខុស​​ហើយ​” នៅ​ក្នុង​បទ​ចម្រៀង​មួយ​ក្នុង​ចំណោម​បទ​ចម្រៀង​របស់​លោក​ដែល​គំាទ្រ​គណបក្ស​ប្រឆាំង​។ លោក​ ចាន់​ កុសល​ បាន​និយាយ​ថា ​ចំណូល​​​ដែល​បាន​មក​ពី​ការ​លក់​អាល់​ប៊ុម​នេះ​​នឹង​ត្រូវ​បែង​ចែក​រវាង​គណបក្ស​សង្គ្រោះ​​​ជាតិ​ និ​ង​ក្រុម​​​សិល្បៈ​ករ​ ដែល​​​នឹង​ប្រើប្រាស់​​ប្រាក់​នេះ​​ ដើម្បី​​ឧបត្ថម្ភ​ដល់​គម្រោង​​នាពេល​អនាគត​ ហើយ​សង្ឃឹម​ថា នឹង​បង្កើត​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​មួយ​។ ខណៈ​ពេល​​ដែល​មិន​ទាន់​មាន​ការ​កំណត់​តម្លៃ​អាល់​ប៊ុ​ម​ លោក​ស្រី​ មូរ សុខហួរ​ សមា​ជិក​សភា​ជាប់​ឆ្នោត​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា “ចិត្ត​សប្បុរស​” របស់​អ្នក​គំាទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ន័យ​ថា អាល់​ប៊ុម​នេះ​​នឹង​​រក​ចំណូល​បាន​ជាង​២.០០០​ដុល្លារ​​ ដែល​​ត្រូវ​ការ​ដើម្បី​បង្កើត​​ស្ទូឌីយោ​ថត​ចម្រៀង​។ លោក​ស្រី​ មូរ សុខហួរ បាន​​​មាន​ប្រសា​សន៍​​អំពី​លោក​ ចាន់​ កុសល និង​ក្រុម​តន្ត្រី​របស់​លោក​ថា “វា​ជា​ការ​​ចូល​រួម​ចំណែក​​ជា​មួយ​ប្រជាជន​កម្ពុជា​ ដែល​ជឿ​ជាក់​​​លើ​​សេរី​ភាព​ និង​​យុត្តិធម៌”។ ខណៈ​ពេល​ដែល​លោក​ ចាន់​ កុសល​ ក្លាយ​​ជា​​មនុស្ស​ម្នាក់​​​នៅ​ក្នុង​ចំណោម​​មនុស្ស​ ដែល​គេ​កាន់​តែស្គាល់​នៅ​ក្នុង​ក្រុម​​តន្ត្រី​គាំទ្រ​គណ​​បក្ស​សង្គ្រោះ​ជាតិ​នោះ​ លោក​​នៅ​តែ​ជួប​​ការ​​​លំបាក​​​ក្នុង​ការ​សម្រប​​ខ្លួន​ទៅ​នឹង​​ការ​ផ្លាស់​ប្ដូរ​​​ពី​ “និស្សិត​ធម្មតា” ដើម្បី​ក្លាយ​ទៅ​ជា​តារា​ល្បីម្នាក់​។ លោក ចាន់ កុសល ​​បាន​និយាយបន្ថែម​ទៀត​​ថា អ្នក​រត់​ម៉ូតូឌុប​​ស្គាល់​​​​ខ្ញុំ​។ ពួក​គាត់​សុំ​ថត​រូប​ជាមួយ​ខ្ញុំ​ ហើយ​និយាយ​​លេង​ជាមួយ​ខ្ញុំ​។ ខ្ញុំរីករាយ​ខ្លាំង​ណាស់​ ហើយ​​​​សូម្បី​ខ្ញុំ​ពិការ​ក៏​ដោយ​ ក៏​ខ្ញុំ​អាច​ចូលរួម​​​តាម​រយៈ​​ការ​ច្រៀង​ចម្រៀង​​​របស់​ខ្ញុំ​ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ”៕ សូនី

ការ​វាយ​ប្រ​ហារ​ដោយ​ទឹក​អា​ស៊ីត​នៅ​តែ​កើត​មាន​ឡើង

នៅ​ក្នុងផ្ទះ​ដាច់​តែ​ឯង​មួយ​ក្នុង​ខេត្ត​កណ្តាល  ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីត​នៅ​ទូទាំង​ប្រទេស​ បាន​មក​ជួប​ជុំ​គ្នា​កាលពី​ដើម​ខែ​នេះ​សម្រាប់​ការ​​ធ្វើ​លំ​ហា​ត់​ប្រាណ​ ការ​ច្រៀងនិង​ការរាំ​ ដែល​មាន​រយៈ​ពេ​ល​ពីរថ្ងៃ​។ ជំនួប​​ពីរ​ដង​ក្នុង​មួយ​ខែ​ដែលត្រូវ​បាន​រៀបចំឡើង​ដោយ​អង្គការជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីត​(CASC)បាន​ប្រមូល​ផ្ដុំ​អ្នក​រស់​រាន​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹ​ក​អាស៊ីត​ប្រហែល​៤៥​នាក់​ដែល​មាន​អាយុ​ចាប់​ពី​ប្រាំ​មួយ​ឆ្នាំ​ដល់​៦៣​ឆ្នាំ​ ហើយ​​ភាគ​ច្រើន ​ក្នុង​ចំណោមនោះ​​មាន​ស្លាក​ស្នា​​​ម​រលាកធ្ងន់​ធ្ងរ​ ដោយ​សារ​​​អាស៊ីត។ គោល​បំណង​នៃ​ការ​ជួប​ជុំ​គ្នា​នេះ​ គឺ​ដើម្បី​ប្រមូល​ផ្ដុំ​អ្នក​រស់​រាន​ពី​ការ​វាយ​ប្រ​ហារ​ដោយ​ អាស៊ីត​នៅ​ក្នុង​បរិបទ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហាញ​អារម្មណ៍​រប​ស់​ខ្លួន​​ដោយ​សេរី​និងដោយ​​គ្មាន​ស្លាក​ស្នាម​សង្គម​ ដែល​តាម​ធម្មតា​ពាក់​ព័ន្ទ​នឹង​ស្នាម​របួស​របស់​ពួក​គេ​។ អ្នក​ស្រី​ គង់ ទូច ដែល​រង​ការ​ជះ​អាស៊ីត​ដាក់​​ប្រហែល​ប្រាំ​លីត្រ​ក្នុង​ការ​វាយ​ប្រហារ មួយ​ កាល​ពី​ពីរ​ឆ្នាំ​មុន​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​នោះ​​​បាន​និយាយ​ថា “នៅ​ពេល​ខ្ញុំ​ឃើញ​ខ្លួន​​ឯង​មាន​​រូប​រាង​​​បែប​​​នេះ​​ជា​លើក​ដំបូង​ ខ្ញុំ​គិត​ថា  ‘ ខ្ញុំ​គ្មាន​សល់​អ្វី​ទៀត​ទេ​’ ”។ ស្ត្រី​​កូន​បី​​អាយុ​៥២​ឆ្នាំ​រូប​នេះ​​បាន​បាត់​បង់​ភ្នែក​ស្ដាំ​ ហើយ​មាន​ស្លាកស្នាម​លើ​ផ្ទៃ​មុខ​ និង​ដង​ខ្លួន​។ អ្នក​ស្រី ទូច​ គឺ​ជា​មនុស្សម្នាក់​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​១៦​នាក់ ដែល​​​​ត្រូវ​បាន​កត់​ត្រា​ដោយ​អង្គការ​ CASC កាល​ពី​ឆ្នាំ​២០១១។​​​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​ឧក្រិដ្ឋ​​​នេះ​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​​​ពេល​១០ឆ្នាំ​កាល​ពី​ខែ​មិថុនាឆ្នាំ​២០១២ តាម​​​​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​​​​ និង​ប្រើ​ប្រាស់​អាស៊ីត​​​​ដែល​ត្រូវ​បាន​អនុម័ត​នា​ពេ​ល​ថ្មីៗ​នេះ​។ បើ​ទោះ​ជា​ CASC អះអាង​ថា តួលេខជន​រងគ្រោះ​ថយ​​ចុះ​​ច្រើន​ដោយ​សារ​ច្បាប់​​​ដែល​​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​កាល​ពី​ឆ្នាំ​មុន​ផ្ដន្ទា​​​ទោស​ធ្ងន់​ធ្ងរ​ ចំពោះ​ជន​ដៃ​ដល់​នៅ​ក្នុង​ការ​វាយ​ប្រហារ​​​​​​​ដោយ​ទឹកស៊ីត​ក៏​ដោយ​​​​...