Chris Mueller
បន្ទាប់ពីការចាប់ខ្លួន អង្គការបរិស្ថានការពារវីធីសាស្ត្ររបស់ខ្លួន
នៅពេលកូនប្រុសរបស់អ្នកស្រី សម សំណាង បានសម្រេចចិត្តចូលរួមក្នុងជួរអង្គការក្រៅរដ្ឋាភិបាល ជាអង្គការបរិស្ថានឈ្មោះថា មាតាធម្មជាតិ អ្នកស្រីដឹងរួចហើយថា កូនប្រុសនឹងមានបញ្ហាជាមិនខាន។ អ្នកស្រីសំណាង បាននិយាយកាលពីថ្ងៃអង្គារថា "ខ្ញុំតែងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនប្រុសរបស់ខ្ញុំ នៅពេលវាធ្វើការឲ្យអង្គការមាតាធម្មជាតិ ពីព្រោះខ្ញុំគិតថា វាអាចត្រូវគេចាប់ខ្លួននៅថ្ងៃណាមួយជាមិនខាន"។ “អាជ្ញាធរមិនសប្បាយចិត្តនឹងអង្គការនេះទេ ពីព្រោះពួកគេកំពុងព្យាយាមរារាំងពលរដ្ឋពីការរកប្រាក់ចំណូលពីធនធានធម្មជាតិ"។ ការព្រួយបារម្ភរបស់អ្នកស្រីសំណាង បង្ហាញឲ្យឃើញថា មានហេតុផលច្បាស់លាស់។ កូនប្រុសរបស់អ្នកស្រីឈ្មោះ ទ្រី សុវិគា អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនរួមជាមួយនឹងសកម្មជនមាតា ធម្មជាតិពីរនាក់ផ្សេងទៀត គឺ ស៊ុន ម៉ាឡា...
នាយកដ្ឋានជនភៀសខ្លួនប្រកាសថាមិនដឹង ខណៈចំនួនជនជាតិភាគតិចម៉ុងតាញ៉ាកើនឡើងទ្វេដង
ចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងរាជធានីភ្នំពេញបានកើនឡើងទ្វេដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយអង្គការសហប្រជាជាតិបានលើកឡើងកាលពីម្សិលមិញថា ឥឡូវនេះមានជនជាតិភាគតិចម៉ុងតាញ៉ាជាង២០០នាក់ហើយនៅក្នុងរាជធានី ប៉ុន្តែនាយកដ្ឋានជនភៀសខ្លួនបានបដិសេធជាថ្មីម្ដងទៀតថា ខ្លួនមិនដឹងទេចំពោះក្រុមនេះ។ លោកស្រី វ៉ានហៀ លី តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានលើកឡើងនៅក្នុងអីុម៉េលមួយថា នាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃនៅមិនទាន់ចុះឈ្មោះអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន២១៩នាក់នៅឡើយទេ។ ទោះបីជាចំនួនជនជាតិភាគតិចម៉ុងតាញ៉ាជាជនជាតិដើមភាគតិចមកពីប្រទេសវៀតណាមដែលសមាជិកនៃក្រុមនេះអះអាងថា ខ្លួនគេចខ្លួនពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងនយោបាយពីសំណាក់រដ្ឋាភិបាលក្រុងហាណូយ បានកើនឡើងជាបន្តបន្ទាប់ក្តី តែកាលពីម្សិលមិញនាយកដ្ឋានជនភៀសខ្លួនបានលើកឡើងម្តងទៀតដូចអ្វីដែលខ្លួនធ្លាប់បានលើកឡើងជាច្រើនខែមកនេះថា ខ្លួនមិនដឹងអំពីវត្តមានរបស់ក្រុមនេះនៅក្នុងរាជធានីឡើយ។ លោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួនដែលទើបតែតែងតាំងថ្មីបានមានប្រសាសន៍នៅពេលត្រូវបានសាកសួរអំពីជនជាតិភាគតិចម៉ុងតាញ៉ាចំនួន២១៩នាក់ថា "ខ្ញុំមិនដឹងទេ"។ លោកក៏បានអះអាងផងដែរថា UNHCR មិនបានទាក់ទងនាយកដ្ឋានរបស់លោកអំពីការចុះឈ្មោះអ្នកស្វែងរកឯកសារឡើយ។ បុគ្គលិក UNHCR មួយរូបប្រចាំរាជធានីភ្នំពេញ ដែលស្នើសុំមិនបញ្ចេញឈ្មោះព្រោះខ្លួនមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា អង្គការសហប្រជាជាតិព្យាយាមចុះឈ្មោះក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោននីមួយៗ ខណៈពួកគេមកដល់រាជធានី រួមទាំងអ្នកស្វែងរកសិទ្ធិជ្រកកោនពីរនាក់ ដែលធ្វើដំណើរពីខេត្តរតនគិរីមកដល់ភ្នំពេញកាលពីព្រឹកម្សិលមិញផងដែរ។ លោកបានមានប្រសាសន៍ថា " UNHCR បានស្នើឲ្យនាយកដ្ឋានជនភៀសខ្លួនចុះបញ្ជីអ្នកទាំងនោះដើម្បីទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសទី៣ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែ ពួកគេបានបដិសេធ"។ លោក ខៀវ សុភ័គ...
សមាជិកសភានិង NGO ចង់ឲ្យរដ្ឋាភិបាលស៊ើបអង្កេតការបូមខ្សាច់
ខណៈដែលអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានបានធ្វើសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីបង្ហាញភ័ស្តុតាងប្រឆាំងក្រុមហ៊ុន ដែលខ្លួនចោទថា បានបូមខ្សាច់ដោយខុសច្បាប់ពីពាមមួយក្នុងខេត្តកោះកុងនោះ លោក សុន ឆ័យ សមាជិកសភាគណបក្សប្រឆាំងបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យមានការសើុបអង្កេតអំពីរបាយការណ៍បូមខ្សាច់ដែលមិនមានការត្រួតពិនិត្យ។ រយៈពេលជាងពីរខែមកហើយ អង្គការមាតាធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុងសហការជាមួយសហគមន៍ដែលភាគច្រើនជាអ្នកនេសាទនៅក្នុងស្រុកបទុមសាគរខេត្តកោះកុង ដើម្បីបណ្តេញសាឡង់បូមខ្សាច់ជាច្រើនគ្រឿងដែលប្រតិបត្តិ ដោយក្រុមហ៊ុន Rainbow International និង ក្រុមហ៊ុន Direct Access ។ ក្រុមហ៊ុនទាំងពីរនេះត្រូវបានចោទប្រកាន់ ថា បានធ្វើឲ្យកខ្វក់ទឹកពាមអណ្តូងទឹកចាប់តាំងពីឆ្នាំ២០០៩ បណ្តាលឲ្យបាក់ច្រាំងទន្លេនិងបំផ្លាញចំនួនត្រី និងក្តាម ដែលអ្នកភូមិអាស្រ័យផល។ អំឡុងសន្និសីទកាសែតកាលពីម្សិលមិញ លោក ស៊ុន ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិបានមានប្រសាសន៍ថា ក្រុមហ៊ុន Rainbow...
ប្រទេសកម្ពុជា ស្នើឲ្យនគរបាលអន្តរជាតិអាំងទែប៉ូលជួយតាមប្រមាញ់មេខ្លោងគ្រឿងញៀនដ៏ធំ
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា បុរសជនជាតិខ្មែរម្នាក់ត្រូវបានកត់ត្រាចូលក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនដែលសមត្ថកិច្ចចង់ចាប់ខ្លួនបំផុតរបស់នគរបាលអាំងទែប៉ូល ហើយគេគិតថា ជននេះកំពុងលាក់ខ្លួននៅក្នុងប្រទេសឡាវ ឬភូមា បន្ទាប់ពីគេចពីនគរបាលកាលពីខែមុន នៅពេលនគរបាលព្យាយាមតាមចាប់ខ្លួនពីបទដឹកនាំក្រុមជួញដូរថ្នាំញៀនអន្តរជាតិមួយដែលមានទឹកប្រាក់ជាច្រើនលានដុល្លារ។ លោក លឹម សុខារស្មី ប្រធានស្ដីទីនៃការិយាល័យនគរបាលអាំងទែប៉ូលកម្ពុជា លើកឡើងថា នគរបាលអាំងទែប៉ូលបានចេញនិវេទន៍ក្រហមតាមចាប់ខ្លួនបុរសឈ្មោះ ដាំ ញ៉ា អាយុ៥៣ឆ្នាំ កាលពីពីរសប្ដាហ៍មុន ប៉ុន្តែមិនចាំច្បាស់ថាពេលណាឲ្យប្រាកដទេ។ លោកបានមានប្រសាសន៍ថា "ជននេះ នៅក្នុងករណីជួញដូរថ្នាំមេតំហ្វេតាមីនទម្ងន់៥៥គីឡូក្រាម ដែលនគរបាលបានរឹបអូសនៅក្នុងរាជធានីភ្នំពេញ"។ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាតាមចាប់ខ្លួនជននេះកាលពីចុងខែមិថុនា ដើម្បីនាំខ្លួនមកសាកសួរអំពីក្រុមជួញដូរគ្រឿងញៀន ដែលនគរបាលបានបង្ក្រាបប៉ុន្មានថ្ងៃមុនពេលចេញដីកា។ ប៉ុន្តែនៅពេលនគរបាលឆ្មក់ចូលផ្ទះរបស់បុរសរូបនេះក្នុងខេត្តស្ទឹងត្រែង បុរសរូបនេះបានគេចខ្លួនបាត់ ហើយបានបាត់ខ្លួនតាំងពីពេលនោះមក។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានលើកឡើងកាលពីម្សិលមិញថា នគរបាលជឿជាក់ថា...
ចុងបញ្ចប់នៃផ្លូវ
ស្រុកឧត្តុង្គ, ខេត្តកំពង់ស្ពឺ-បណ្តាំចុងក្រោយ ជាអក្សរខ្មែរតែប្រាំបន្ទាត់សរសេរច្រងាច់ច្រងូវជាទឹកថ្នាំពណ៌មាសលើសន្លឹកសៀវភៅកត់ត្រា។ ការសរសេរនោះមានន័យថា "បណ្តាំចុងក្រោយ ១ ឡានលក់ឲ្យថ្លៃបេតុង។ ២ យកលុយពី លី អូន [ផ្សារ]ព្រៃផ្តៅ១.០០០ដុល្លារ ឲ្យលោកគ្រូចំរើនថ្លៃថ្ម"។ បណ្តាំនេះបានបញ្ចប់ដោយពាក្យ "លាហើយៗៗៗៗ"។ កាលពី ថ្ងៃទី២៩ខែមិថុនា ប៉ូលិសបានរកឃើញសារនេះនៅជិតដបថ្នាំសម្លាប់សត្វល្អិតទទេមួយ ក្នុងបន្ទប់ព្រះតេជគុណ ពូន វ៉ាន់អាត ចៅអធិការវត្តដែលពុទ្ធបរិស័ទចូលចិត្ត នៅវត្តស្រះឃ្លាំង ក្នុងឃុំពាំងល្វា។
រដ្ឋាភិបាលថៃពន្យារពេលកំណត់សម្រាប់ប័ណ្ណការងារ
ក្រសួងការបរទេសកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលថៃបានផ្តល់រយៈពេលពន្យារ៩ខែដល់កម្មករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃ ដែលមិនទាន់បានបន្តប័ណ្ណការងារបណ្តោះអាសន្នរបស់ខ្លួននៅឡើយ។ សេចក្តីថ្លែងការណ៍បាននិយាយថា ជាផ្នែកនៃបេសកកម្មផ្នែកការទូតទៅកាន់ប្រទេសថៃកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានជួបកាលពីថ្ងៃសៅរ៍ជាមួយសមភាគីថៃ ដែលបានយល់ព្រមពន្យាររយៈពេលស្នាក់នៅបណ្តោះអាសន្នរបស់កម្មករខ្មែរ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា កម្មករខ្មែរប្រមាណ៥០.០០០នាក់ ដែលប្រឈមនឹងការបណ្តេញចេញពីប្រទេសថៃ បន្ទាប់ពីកំណត់ពេលពីមុនបានបានកន្លងផុតទៅកាលពីថ្ងៃទី៣០ ខែមិថុនា ឥឡូវនេះបានពន្យាររហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ លោក សុន្ទរី បាននិយាយថា "មានមនុស្សប្រហែល៥០.០០០នាក់មិនទាន់បានបន្តប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេសថៃនៅឡើយ"។ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាទទួលបន្ទុកពលករទេសន្តប្រវេសន៍នៅឯស្ថានទូតកម្ពុជាក្នុងក្រុងបាងកក បាននិយាយថា មានពលករទេសន្តប្រវេសន៍ខ្មែរប្រហែល ៧៣០.០០០នាក់បានចុះឈ្មោះនៅក្នុងប្រទេសថៃ។ លោក ឡាម៉ាទីន បាននិយាយសំដៅលើប័ណ្ណការងារបណ្តោះអាសន្នថា "ក្នុងចំណោមនោះ មាន៥០០.០០០នាក់មានប័ណ្ណពណ៌ផ្កាឈូកដែលពន្យារពេលរួចហើយ"។ លោក ឡាម៉ាទីន បាននិយាយថា រដ្ឋាភិបាលថៃបានប៉ាន់ប្រមាណថា មានកម្មករចំនួន១០០.០០០នាក់ក្នុងចំណោម ២៣០.០០០នាក់បានចាកចេញពីប្រទេសថៃរួចហើយ និងថាកម្មករផ្សេងទៀតអាចចុះឈ្មោះច្រើនដង ដោយលោកបានបញ្ជាក់ថា វាពិបាកនឹងដឹងប្រាកដប្រជាចំពោះការបា៉ន់ប្រមាណបែបហ្នឹង។ លោក ឡាម៉ាទីន បាននិយាយថា "គ្មាននរណាដឹងអំពីចំនួននេះទេ។ កម្មករទេសន្តប្រវសន៍ចូលមកតាមច្រករបៀងនានា ហើយក៏មិនចូលតាមច្រកព្រំដែនអន្តរជាតិដែរ"។ លោក ឡាម៉ាទីន បាននិយាយថា អ្នកកាន់ប័ណ្ណពណ៌ផ្កាឈូកទាំងអស់ត្រូវតែមានប័ណ្ណការងារផ្លូវការត្រឹមថ្ងៃទី៣១ ខែមីនា ហើយលោកមិនដឹងថាតើនឹងមានរឿងអ្វីកើតឡើងទេចំពោះកម្មករចំណាកស្រុកដែលមិនមានប័ណ្ណការងារផ្លូវការនោះ។ លោក ឡាម៉ាទីន បាននិយាយថា "យើងស្នើក្រសួងការងារថៃឲ្យពន្យារពេលកំណត់។ ប៉ុន្តែអាជ្ញាធរថៃបាននិយាយថា 'ចូរទុកពេលកំណត់នៅដដែល ពីព្រោះប្រសិនបើយើងនៅតែពន្យារពេល ក៏គ្មាននរណាគោរពច្បាប់ដែរ'"។ លោក អានឌី ហល សកម្មជនសិទ្ធិកម្មករទេសន្តប្រវេសន៍នៅក្នុងប្រទេសថៃ បាននិយាយនៅក្នុងសារអ៊ីម៉ែលកាលពីថ្ងៃអាទិត្យថា យោងតាមតួលេខពីក្រសួងការងារថៃឲ្យដឹងថា មានកម្មករទេសន្តប្រវសន៍ខ្មែរប្រហែល១៧១.០០០នាក់ បានបញ្ចប់ដំណើរការផ្ទៀងផ្ទាត់សញ្ជាតិរបស់ប្រទេសថៃ ដែលតម្រូវឲ្យទទួលបានប័ណ្ណការងារ។ រើន (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)
មេខ្លោងក្រុមជួញដូរគ្រឿងញៀនរត់គេចខ្លួន បន្ទាប់ពីគេសង្ស័យថា មានការលេចធ្លាយព័ត៌មាន
បន្ទាប់ពីមេខ្លោងមួួយរូបក្នុងចំណោមមេខ្លោងនៃក្រុមជួញដូរគ្រឿងញៀនអន្តរជាតិដែលមានទឹកប្រាក់រាប់លានដុល្លារ និងដែលទើបតែត្រូវនគរបាលបង្ក្រាបក្នុងរយៈពេលថ្មីៗបានរួចផុតពីសំណាញ់របស់នគរបាលក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនមួួយរូបបានលើកឡើងថា ខ្លួនសង្ស័យថា ការលេចធ្លាយព័ត៌មានបានជួយឲ្យមេខ្លោងរូបេនះអាចរត់គេចខ្លួនរួច។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា នគរបាលបានឡោមព័ទ្ធផ្ទះរបស់អ្នកជំនួញម្នាក់ ឈ្មោះ ដាំ ញ៉ា អាយុ៥២ឆ្នាំ នៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ប៉ុន្តែ ថា អ្នកជំនួញរូបនេះបានរត់គេចខ្លួនបាត់មុនពេលនគរបាលអាចចាប់ខ្លួនបាន។ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ថា "យើងបានចូលឆែកឆេរហាងលក់ទំនិញ ហាងខារ៉ាអូខេ និងផ្ទះចំនួនពីររបស់ជនសង្ស័យ។ យើងមិនរកឃើញថ្នាំញៀនណាមួយឡើយ"។ ឧត្តមសេនីយ៍ឯករូបនេះបានលើកឡើងទៀតថា សាលាដំបូងរាជធានីភ្នំពេញចង់ចាប់ខ្លួនលោក ដាំ ញ៉ា ដើម្បីនាំយកមកសាកសួរជុំវិញការរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនដែលមានទឹកប្រាក់ប្រហែល៣លានដុល្លារកាលពីថ្ងៃទី១៨ និង១៩ ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា លោកជឿជាក់ថា លោក ដាំ ញ៉ា គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលដឹកនាំក្រុមជួញដូរគ្រឿងញៀន។ លោកបានមានប្រសាសន៍ថា " ព័ត៌មានរបស់យើង ជននេះគឺជាមេខ្លោងមួយរូបក្នុងចំណោមមេខ្លោងនៃក្រុមជួញដូរគ្រឿងញៀន"។ ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បានបន្ថែមថា នគរបាលបានឃ្លាំមើលលោក ដាំ ញ៉ា ហើយឃើញជននេះបើករថយន្តចូលផ្ទះរបស់ខ្លួនកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា "នគរបាលរបស់យើងនិយាយថា ជននេះនៅផ្ទះ ប៉ុន្តែ តាមពិតជននេះបានទៅផ្ទះហើយ បានរត់គេចខ្លួនភ្លាមៗ។ ខ្ញុំគិតថា ជននេះបានចាកចេញពីប្រទេសកម្ពុជាទៅកន្លែងមួយផ្សេងហើយ"។ ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បានឲ្យដឹងទៀតថា លោកជឿជាក់ថា ប្រាកដជាមាននរណាម្នាក់ជូនដំណឹងដល់លោក ដាំ ញ៉ា កាលពីម្សិលមិញ អំពីការឆ្មក់ចូលរបស់នគរបាល។ ដោយបដិសេធមិននិយាយថា តើព័ត៌មាននេះលេចធ្លាយពីណាមកនោះ លោកបានមានប្រសាសន៍ថា "ខ្ញុំគិតថា ប្រាកដជាមានការលេចធ្លាយព័ត៌មាន"។ យោងតាមលោក សុន និមល ប្រធានមន្ទីរនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានឲ្យដឹងថា លោក ដាំ ញ៉ា គឺអ្នកជំនួញម្នាក់ដែលបើកភោជនីយដ្ឋាន និងលក់សម្ភារកសិកម្ម។ នៅពេលនគរបាលបានបង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងរាជធានីភ្នំពេញកាលពីដើមខែនេះ ពួកគេបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនជិត៥៥គីឡូក្រាមជាប្រភេទថ្នាំញៀនដែលត្រូវបានរឹបអូសក្នុងចំនួនយ៉ាងច្រើនបំផុតមិនដែលធ្លាប់មានពីមុនមកនៅកម្ពុជា។ នគរបាលក៏បានចាប់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ និងបុរសជនជាតិចិនពីរនាក់ផងដែរ។ បុរសទី៤ឈ្មោះ លីវ សឺុ អាយុ៥០ឆ្នាំដែលនគរបាលនិយាយថា គឺជាមេខ្លោងទី២នៅក្រោមបង្គាប់របស់លោក ដាំ ញ៉ា ធ្លាប់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងខេត្តស្ទឹងត្រែងរួចហើយក្រោមការចោទប្រកាន់ពីបទមានអាវុធ ហើយត្រូវបានបញ្ជូនមករាជធានីភ្នំពេញចាប់តាំងពីមានការបង្ក្រាបនេះរួចមក៕ស៊ុយឈាង
នគរបាលរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្នុងចំនួនច្រើនបំផុតមិនដែលធ្លាប់មាន
មន្ត្រីមួយរូបបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នគរបាលរាជធានីភ្នំពេញរឹបអូសបានថ្នាំញៀនមេតំហ្វេមីនក្នុងចំនួនច្រើនបំផុតមិនដែលធ្លាប់មាននៅកម្ពុជាកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីការចាប់ខ្លួនសមាជិកបីនាក់នៅក្នុងក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបានរកឃើញថ្នាំញៀនជិត៥៥គីឡូក្រាមមានតម្លៃប្រហែល៣លានដុល្លារនៅជាប់ជាមួយ។ នៅក្នុងសន្និសីទកាសែតនៅឯអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងថា មន្ត្រីនគរបាលបានធ្វើការចាប់ខ្លួនបន្ទាប់ពីមានការជូនដំណឹងពីអ្នកយកការណ៍ដែលធ្វើការស៊ើបអង្កេតអស់រយៈពេល៣ខែនៅក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។ លោកបានមានប្រសាសន៍ថា "យើងបានបើកប្រតិបត្តិការស៊ើបអង្កេតក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ យើងបានចាប់ខ្លួនមនុស្សបីនាក់នៅគោលដៅចំនួនប្រាំ ហើយយើងរឹបអូសបានថ្នាំញៀន និងឧបករណ៍ផ្សេងៗ"។ ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងថា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នគរបាលនៅក្នុងរាជធានីភ្នំពេញបានចាប់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ផល រ៉ានី អាយុ២២ឆ្នាំ...
នគរបាលលើកឡើងថា នៅមិនទាន់មានតម្រុយក្នុងករណីធ្វើឃាតបុរសម្នាក់ក្នុងហាងគុយទាវនៅឡើយទេ
កាលពីម្សិលមិញ នគរបាលបានលើកឡើងថា ខ្លួននៅមិនទាន់មានតម្រុយនៅក្នុងករណីធ្វើឃាតបុរសម្នាក់កាលពីយប់ថ្ងៃអាទិត្យដែលត្រូវបានគេវាយឲ្យដួលមុនពេលត្រូវបានបាញ់ចំក្បាលពីក្រោយនៅក្នុងហាងគុយទាវមួយកន្លែងក្នុងសង្កាត់បឹងកេងកង១ក្នុងរាជធានីភ្នំពេញនៅឡើយទេ។ លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា នៅម៉ោងប្រហែល៧ និង៣០នាទីយប់ថ្ងៃអាទិត្យ បុរសពីរនាក់បានដេញតាមលោក ឡោ សុភាព អាយុ៣២ឆ្នាំចូលទៅដល់ក្នុងហាងគុយទាវសឹងហឺុ នៅត្រង់ចំណុចប្រសព្វនៃផ្លូវលេខ៦៣ និង៣៩២ ។ លោកបានមានប្រសាសន៍ថា "ជនសង្ស័យចំនួនពីរនាក់បានវាយជនរងគ្រោះ ខណៈនៅក្បែរភោជនីយដ្ឋាន ហើយនៅផ្នែកម្ខាងទៀតនៃផ្លូវ ប៉ុន្តែ ជនរងគ្រោះបានរត់ចូលក្នុងភោជនីយដ្ឋាន ព្រោះគាត់ចង់ឲ្យគេជួយ។ តែទោះជាយ៉ាងណា ជនសង្ស័យបានដេញតាមជនរងគ្រោះរហូតដល់ខាងក្នុង"។ លោកបានមានប្រសាសន៍បន្ថែមថា "បន្ទាប់មក ជនសង្ស័យបានវាយក្បាលជនរងគ្រោះពីក្រោយនៅពេលជនរងគ្រោះដួលលើឥដ្ឋ ហើយជនសង្ស័យម្នាក់បានបាញ់ក្បាលជនរងគ្រោះពីក្រោយ បាញ់ដៃខាងស្តាំ និងបាញ់ខ្នងជនរងគ្រោះ តែគ្រាប់កាំភ្លើងទី៤បាញ់ខុស"។ លោក សោភា បានលើកឡើងបន្តទៀតថា នគរបាលមិនដឹងថា កាំភ្លើងប្រភេទអ្វីដែលត្រូវបានប្រើប្រាស់នៅក្នុងការបាញ់ប្រហារនេះឡើយ ហើយមកទល់នឹងពេលនេះនៅមិនទាន់មានតម្រុយពីជនសង្ស័យនៅឡើយទេ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា "យើងនៅមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់បាននៅឡើយទេព្រោះយើងទើបតែស៊ើុបអង្កេតបានតែមួយថ្ងៃប៉ុណ្ណោះ"។ តែទោះជាយ៉ាងណា នគរបាលបានសម្រេចថា ហេតុការណ៍នេះទំនងជាមិនមែនជាអំពើប្លន់ទេ ព្រោះថា គ្មានអ្វីបានបាត់នោះឡើយរួមទាំងម៉ូតូរបស់ជនរងគ្រោះ ឡោ សុភាព ដែលនៅទល់មុខហាងគុយទាវផងដែរ។ បន្ទាប់ពីពិធីបុណ្យសពរបស់ប្តីខ្លួនកាលពីម្សិលមិញ នៅវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ អ្នកស្រី ស្រីនាង អាយុ២៦ឆ្នាំបាននិយាយថា អ្នកស្រីបាននិយាយលើកចុងក្រោយជាមួយប្តីរបស់ខ្លួនប្រហែល៣០នាទីមុនជនរងគ្រោះស្លាប់។ អ្នកស្រីបាននិយាយថា "នៅម៉ោងប្រហែល៧យប់ប្តីរបស់ខ្ញុំបានតេទូរស័ព្ទមកហៅខ្ញុំញាំអាហារពេលល្ងាច ហើយខ្ញុំបានរង់ចាំគាត់មកទទួលរហូតដល់ជិតម៉ោង៨"។ អ្នកស្រីបានបន្ថែមថា ប្តីរបស់ខ្លួនកំពុងធ្វើដំណើរមកផ្ទះពីរោងចក្រកាត់ដេរ Sigma Textiles ជាទីដែលជនរងគ្រោះធ្វើការជាប្រធានរដ្ឋបាល និងបកប្រែភាសាចិន។ អ្នកស្រី ស្រីនាង បានលើកឡើងទៀតថា អ្នកស្រីហើយនឹងប្តីរបស់ខ្លួនទើបតែរៀបការបានប្រហែលប្រាំមួយខែប៉ុណ្ណោះ។ អ្នកស្រីបាននិយាយទៀតថា "គាត់មិនដែលឈ្លោះ ឬមានបញ្ហាជាមួយនរណាម្នាក់ឡើយ។ខ្ញុំមិនដឹងថា តើមូលហេតុអ្វីដែលធ្វើឲ្យគេសម្លាប់គាត់ឡើយ"។ អ្នកស្រីបានលើកឡើងបន្ថែមទៀតថា សេចក្តីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលថា ហេតុការណ៍បាញ់ប្រហារនេះមានជាប់ពាក់ព័ន្ធនឹងបំណុល គឺមិនដូច្នោះឡើយ។ អ្នកស្រីបាននិយាយថា "គ្រួសារយើងមិនត្រូវការខ្ចីលុយគេទេ"។ អ្នកស្រីបានបន្ថែមថា អ្នកស្រីគ្រប់គ្រងហាងមួយក្នុងខណ្ឌមានជ័យ។ អ្នកស្រី ឡោ លីគុន អាយុ៣៥ឆ្នាំជាបងស្រីរបស់ជនរងគ្រោះ ឡោ សុភាព បានលើកឡើងថា នៅពេលប្អូនប្រុសរបស់ខ្លួនឈប់សម្រាកពីការងារ គាត់ឆ្លៀតទៅសិក្សាផ្នែករចនាតុបតែងប្លង់នៅវិទ្យាស្ថានSetec ។ អ្នកស្រីបាននិយាយថា "គាត់មិនមែនជាមនុស្សដែលចេញទៅក្រៅពេលយប់ដើម្បីជួបអ្នកនេះ ឬអ្នកនោះឡើយ ព្រោះគាត់តែងតែមកផ្ទះវិញ បន្ទាប់ពីចេញពីរៀន"។ អ្នកស្រី លីគុន បានបន្ថែមថា ថៅកែរបស់ប្អូនប្រុសខ្លួននៅរោងចក្រក៏មានទំនុកចិត្តយ៉ាងខ្លាំងលើជនគ្រោះដែរ។ អ្នកស្រីបាននិយាយទៀតថា "ជូនកាលម្ចាស់រោងចក្របានឲ្យប្រាក់គាត់កាន់ប្រហែល២០០.០០០ដុល្លារទៅបើកប្រាក់ខែឲ្យកម្មករក៏មានដែរ។ នេះមានន័យថា ថៅកែជឿជាក់ថា គាត់គឺជាមនុស្សស្មោះត្រង់"៕ ស៊ុយឈាង
ក្រសួងមហាផ្ទៃចង់ហាមឃាត់នាយកអង្គការសិទ្ធិមនុស្សមិនឲ្យចូលប្រទេសកម្ពុជា
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោក ប្រេដ អាដាម (Brad Adams) អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សលេចធ្លោ នឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា ប្រសិនបើលោកមិនសុំអភ័យទោសចំពោះការថ្លែងរបស់លោកកាលពីសប្តាហ៍មុន ដែលក្នុងការថ្លែងនោះលោកបានលើកឡើងថា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា គួរត្រូវបានស៊ើបអង្កេតចំពោះឧក្រិដ្ឋកម្ម ដែលគេសង្ស័យថា គាត់បានប្រព្រឹត្តក្នុងនាមជាមន្ត្រីខ្មែរក្រហមម្នាក់។ ក្នុងលិខិតចំហមួយច្បាប់ផ្ញើជូនលោក អាដាម នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីកាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ...