Monday, September 23, 2019
Home Authors Posts by Holly Robertson

Holly Robertson

64 POSTS 0 COMMENTS

ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​កំហុស​​​​​​

លោក ធារី គ្រូវ៉ែលលីយ៉េ អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា មេ​​​ឆ្លើយ​​​សារភាពផ្លល់​​​នូវ​​​​​​ភាព​​​ស៊ី​​​ជម្រៅ​​​ទៅ​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ដើម្បី​​​យុត្តិធម៌​​​របស់​​​​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ "ការ​​​ពិត​​​គឺ​​​ជា​​​រឿង​​​ពិបាកបញ្ចេញ​​​​​​ឲ្យ​​​​​​​​គេ​​​ដឹង​​​ឮ មិន​​​បាច់​​​និយាយ​​​ដល់​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ។​​​ ទោះ​​​បី​​​ជា​​​យើង​​​មាន​​​ហេតុផល​​​ល្អ​​​ក្នុង​​​ការជំទាស់​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​អ្នក​​​ធ្វើ​​​ទារុណ​​​កម្ម​​​មិន​​​និយាយ​​​ការ​​​ពិតក៏​​​ដោយ ក៏​​​​​​ការ​​​ប៉ុនប៉ង​​​​​​​​​​​​លុបចោល​​​និងធ្វើ​​​ឲ្យ​​​លំបាក​​​យល់​​​នូវ​​​អ្វី​​​ដែល​​​គ្មាន​​​រស​​​ជាតិ​​​ នៅ​​​តែ​​​បៀត​​​បៀន​​​ពួក​​​យើង​​​ទាំង​​​អស់​​​គ្នា។

អង្គការ​សហប្រជាជាតិនឹង​ពិនិត្យ​ឯកសារ​ទាក់ទង​​លោក មាស មុត

យោង​​​តាម​​​អ្នក​​​ជំនាញ​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នៅអង្គ​​​ជំនុំ​​​ជម្រ​​​ះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា (អ.វ.ត.ក.) បាន​​​ឲ្យ​​​ដឹង​​​ថា អង្គការ​​​សហប្រជាជាតិ​​​មាន​​​គម្រោង​​​ពិនិត្យ​​​ឯកសារ​​ប្រកាស​​​ជា​​​ចំហ​​​ថ្មី​​​ៗ​​​ជា​​​ច្រើន​​​ដែល​​​បង្ហាញ​​​ថា នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់នឹង​​​ដីកា​​​ចាប់​​​ខ្លួន​​​​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហម និង​​​បាន​​​ចោទ​​​​​​ប្រកាន់​​​លោក​​​ មាស មុត ថាជា​​​ឧក្រិដ្ឋ​​​ជន​​​សង្គ្រាម​​​។ កាល​​​ពីខែ​​​មីនា លោក មាស មុត​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​ពីឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម និង​​​ឧក្រិដ្ឋកម្ម​​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​។ លោក​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​​​​នេះ​​​រួម​​​ទាំង​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា លោក​​​បាន​​​មើល​​ការ​​​ខុស​​​ត្រូវសកម្មភាព​កម្មាភិបាល​​​​​​តំបន់​និរតី​​​ និង​​​ការ​សម្លាប់​​​ជន​​​បរទេស​​​ដែល​​​ចាប់​​​បាន​​​នៅ​​​សមុទ្រ​​​។ ឯកសារ​​​ប្រកាស​​​ជា​​​ចំហ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​បង្ហាញ​​​ថា លោក​​​ ម៉ាក ហាម៉ុន សហ​ចៅ​ក្រម​​​ស៊ើប​​​សួរ​អន្តរ​​​ជាតិបាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ ពីព្រោះ​​​នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​​ដីកា​​​ចាប់ខ្លួន​​​ដែល​​​បាន​​​ចេញ​​​ជា​​​លើក​​​ដំបូង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​​​​១៧ ខែ​​​ធ្នូ​​​ឡើយ​។ ឯកសារ​​​មួយ​​​ក្នុង​​​ចំណោម​​​ឯកសារ​​​ដែល​​​ប្រកាស​​​ជា​​ចំហនោះ​​​ក៏​​​ទំនង​​​ជា​​​បង្ហាញ​​​ដង​​​ដែរ​​​ថា ដីកាចាប់ខ្លួន​​​ជន​​​សង្ស័យ​​​មិន​​​ចេញឈ្មោះ​​​ ទំនង​​​ជា​​អ្នកស្រី​ អឹុម ចែម អតីត​​​មេ​​​ស្រុក​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សម្រប​​​សម្រួល​​​សកម្មភាព និង​​​ការ​​​សម្លាប់​​​នៅ​​​ក្នុង​​​តំបន់​​​​​​​​ពាយព្យ​​​ មិន​​​ត្រូវ​​​បាន​​​អនុវត្ត​ទេ​​​។ អ្នក​​​ស្រី អឹុម ចែម ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​ជាមួយ​​​​លោក មាស មុត ដែរ​​​ ហើយ​​​គាត់​​​នៅ​​​តែ​​​រឹង​​​ទទឹងដដែល​​​​នៅ​​​ពេល​​​ប្រឈម​​​មុខ​​​​​​នឹ​​​ង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​រូប​​​គាត់​​​នោះ​​​។ ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​អនុវត្ត​​​ការ​​​ចាប់​​​ខ្លួន​​​ដែល​​​ចេញ​​​ដោយ​​​ អ.វ.ត.ក. នោះ​ ស្មើ​​​ទៅ​​​នឹង​​​ការ​​​រំលោភ​​​វិធាន​​​តុលាការ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នឹង​​​ចាត់​​​វិធានការ​​​ណា​​​មួយ​​​ដោយ​​​ការ​បង្ហាញឲ្យ​​​​​ដឹង​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ អ្នក​​​ជំនាញ​​​ពិសេស​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម គឺ​​​លោក ដេវីដ សេហ្វឺ (David Scheffer)បាន​​​មាន​​​ប្រសាសន៍​​​ថា ឯកសារ​​​ដែល​​​ប្រកាស​​​ជា​​​សាធារណៈ​​​នៅ​​​ពេល​​​នេះ ​​​នឹង​​​ត្រូវបាន​​​​ពិនិត្យ​​​មើល​​​។ លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុងអីុម៉េល​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា "មុន​​​ពេល​​​ចេញ​​​ផ្សាយ​​​ឯកសារ​​​ជា​​​ចំហ​​​នេះ​ ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ការ​​​ដំណើរ​​​ការ​​​របស់​ អ.វ.ត.ក.​​​ ពាក់​​​ព័ន្ធ​​​​​​ការ​​​ចាប់​​​​​​ខ្លួន​​​​​បុគ្គល​​​មួយ​​​ចំនួន​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣ និង​​​០០៤  ​ទាក់ទងនឹង​ភាព​​​សម្ងាត់​​​របស់​​​តុលាការ​​​"។ លោក​​​បាន​​​លើកឡើងថា "អង្គការ​​​សហប្រជា​​​ជាតិ​​​នឹង​​​ពិនិត្យ​​​មើល​​​ឯកសារ​​​ដែល​​​ អ.វ.ត.ក.​​​ ប្រកាស​​​ជា​​​ចំហ​​​ថ្មី​​​ៗ​​​នេះ ​​​ព្រម​​​ទាំង​​​សម្ភារ​​​ពាក់​​​ព័ន្ធ​​​មួយ​​​ចំនួន​​​ទៀត​​​"។ លោក សេហ្វឺ បាន​​​បន្ថែម​​​ថា​​​ អង្គការ​​​សហប្រជា​​​ជាតិ​​​រំពឹង​​​ថា រដ្ឋាភិបាល​​​នឹង​​​ "អនុវត្ត​​​​​​កាតព្វ​​​កិច្ច​​​ទាំង​​​អស់​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​ អ.វ.ត.ក.​​​ រវាង​​​អង្គការ​​​សហប្រជា​​​ជាតិ និង​​​រាជ​​​រដ្ឋា​ភិបាល​​​កម្ពុជា​​​" តែ​​​លោក​​​មិន​​​បាន​​​លើក​​​ឡើង​​​ថា តើ​ផល​​​វិបាក​​​ដែល​​​រដ្ឋាភិបាល​​​នឹង​​​ប្រឈម​​​មុខ​​​ចំពោះ​​​ការ​​​មិន​​​បាន​​​អនុវត្ត​​​តាម​​​នោះជាអ្វី​​​​ឡើយ​​​។ លោក​​​ ប៊ីលី តៃ (Billy Tai) មេធាវី​​​ និង​​​ជាអ្នក​​​ពិគ្រោះ​​​យោបល​់​​​សិទ្ធិ​​​មនុស្ស​​​ឯករាជ្យ​​​​បាន​​​មា​​​ន​​​ប្រសាសន​​​៍​​​ថា កង្វះ​​​វិធាន​​​ការ​​​អនុវត្ត​​​នៅ​​​ក្នុងបទប្បញ្ញត្តិ​និង​​​វិធាន​​​ផ្ទៃ​​​ក្នុង​​​របស់​ អ.វ.ត.ក. ជា​​​"បញ្ហា​​បន្ត"​​ ដែលធ្លាប់កើត​ឡើង​នៅពេល​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​​បដិសេធមិន​បង្ហាញ​មុខ​ក្នុង​នាម​ជាសាក្សីនៅ​សាលាក្តី​ បណ្តាល​ឲ្យ​មានការ​ចោទប្រកាន់ថា អង្គការសហប្រជាជាតិ​​ "មិនមាន​អំណាច"។​ ​​​លោក តៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ការ​​​យល់​​​ដឹង​​​របស់​​​ខ្ញុំ​​​អំពី​​​វិធាន​​​​​​និង​ដំណើរការ​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិគឺ​ថា មិន​​​មាន​​​អ្វី​​​ដែល​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​អំពី​ការ​​​គ្មាន​​​ឆន្ទៈ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​ទាំង​​​នេះ​ឡើយ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ហើយ​ប្រសិន​​​បើ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​មិន​​​អាច​​​ចាត់​​​វិធាន​​​ការ​​​ណា​​​មួយ​​​បាន​​​...

រដ្ឋាភិបាល​ព្រងើយ​នឹង​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​សង្គ្រាម​ជាប់​ចោទ

ឯកសារ​ដែល​ប្រកាស​ជា​ចំហ​ចេញ​ដោយ​សាលា​ក្តី​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា​នគរបាល​យុត្តិធម៌​បាន​ព្រងើយ​នឹង​ដីកា​ចាប់​ខ្លួន លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ជាប់​ចោទ ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បំពាន​ច្បាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ រួម​ជាមួយ​អតីត​មេស្រុក អឹម​​​ ចែម លោក មាស មុត ក៏​ជាប់​ចោទ​ដោយ​កំបាំង​មុខ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​កាលពី​ខែ​មីនា​ដែរ។ ការ​ខក​ខាន​របស់​រដ្ឋាភិបាល​និង​អង្គការ​សហ​ប្រជាជាតិ​មិន​បាន​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ គឺ​បង្ខំ​ឲ្យ​ចៅក្រម​ចេញ​ការ​ដីកា​ចោទ​ប្រកាន់​កំបាំង​មុខ បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស។ ការ​សន្និដ្ឋាន​កើត​មាន​ជា​ទូទៅ​នៅ​ពេល​ដែល អវតក បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​នៅ​ពេល​ដែល​នគរបាល​យុត្តិធម៌​មិន​ព្រម​អនុវត្ត​តាម​ដីកា ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ទេ។ កាលពី​ថ្ងៃ​ពុធ សាលាក្តី​ខ្មែរ​ក្រហម​បាន​ចេញ​ឯកសារ​សម្ងាត់​ពី​មុន ក្នុង​នោះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក មាស មុត ដែល​ចេញ​កាលពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៤...

ប្រទេស​កម្ពុជា​ជាប់​លំដាប់​អន់​បំផុត​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ

ប្រទេស​កម្ពុជា​បាន​ទទួល​ពិន្ទុ​ទាប​បំផុត​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក (WJP) ឆ្នាំ​២០១៥ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​ជាប់​លំដាប់​ទី​៩៩​ក្នុង​ចំណោម១០២​ប្រទេស​ដែល​គម្រោង​នេះ​ស្ទង់មតិ។ មាន​តែ​ប្រទេស​អាហ្វហ្គានីស្ថាន និង ប្រទេស​វេណេហ្សូអេឡា ប៉ុណ្ណោះ​ជាប់​លំដាប់​ទាប​ជាង​ប្រទេស​កម្ពុជា​ក្នុង​របាយការណ៍ WJP ដែល​វាស់​ស្ទង់​អំពី​របៀប​ដែល​សាធារណជន​ជួប​ប្រទះ​ផ្នែក​នីតិរដ្ឋ រីឯ​ប្រទេស​ហ្សីមបាបវេ​បាន​ទទួល​ពិន្ទុ​០,៣៧​ស្មើ​គ្នា ប៉ុន្តែ​ជាប់​លំដាប់​ទី​១០០។ តាម​ការ​ប្រៀប​ធៀប ផ្នែក​លើ​នៃ​សន្ទស្សន៍ ប្រទេស​ដាណឺម៉ាក និង​ប្រទេស​ណ័រវេ​បាន​ទទួល​ពិន្ទុ​០.៨៧។ គ្រប់ ​ផ្នែក រួម​មាន​សណ្តាប់​ធ្នាប់​និង​សន្តិសុខ ការ​គ្មាន​អំពើ​ពុក​រលួយ រដ្ឋាភិបាល​ចំហ សិទ្ធិ​មូលដ្ឋាន ការ​អនុវត្ត​ច្បាប់​បទបញ្ជា និង​យុត្តិធម៌​ព្រហ្ម​ទណ្ឌ ប្រទេស​កម្ពុជា​ជាប់​លំដាប់​បាត​ទី៣។ ប្រទេស ​នេះ​ក៏​ស្ថិត​នៅ​ក្រោម​ប្រទេស​ស្ទង់​មតិ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ដែរ...

​មន្ត្រី​​​​ខ្មែរ​​​ក្រហម​​​អះ​​​អាង​​​ថា ខ្លួន​ធ្លាប់​​​​​​បាន​​​​លាក់​​​​​​ទុក​​​ស្រូវ​​​អង្ករ​​​​​​សម្រាប់​​​ផ្គត់​​​ផ្គង់​​​ប្រជា​​​ជន​​​ក្នុ​​​ងឃុ​​​ំ​​​របស់ខ្លួន​​​

​កាល​ពី​ម្សិល​មិញ អតីត​​​មន្ត្រី​​​ឃុំ​​​ម្នាក់​​​​​​បាន​​​អះ​​​អាង​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ថា ​គាត់​ធ្លាប់​បាន​​​លាក់​​​ទុក​​​ស្រូវ​​​អង្ករ​​​ល្មើស​​​នឹង​បទ​​​បញ្ជា​​​​របស់​ថ្នាក់​​​លើ ដើម្បី​ទុក​សម្រាប់​​​​ឲ្យ​​​ប្រជា​​​ជន​​​ក្នុង​​​ឃុំ​​​របស់​​​គាត់​​​​​​មាន​​​ហូប​​​ចុក​​​គ្រប់​​​គ្រាន់នៅ​​​ពេល​​​​​​​​​ខ្វះ​​​ស្បៀង​​​​​​។ ​​​ផ្ដល់​​​សក្ខីកម្ម​​​​​តាម​​​វីដេអូ​​​ខុន​​​​​​ហ្វឺរិន​​​ពីខេត្ត​​​បាត់​​​ដំបង​​​ អ្នក​​​ស្រី​​​ ឃឹម បឿន ដែល​​​បាន​​​ក្លាយ​​​ជា​​​មេឃុំ​​​ជាង​​​ទង​​ ក្នុង​​​ស្រុក​​​តាំង​​​កក់​​​ ខេត្ត​​​តាកែវ​​​​នៅ​ឆ្នាំ​​​១៩៧៣​​​ បាន​​​អួត​​​សរសើរ​​​ខ្លួន​​​ឯង​​​ថាជា​​​មនុស្ស​​​ "ល្អ" មាន​​​ចិត្ត​​​​​ធម៌​​​។ យោង​តាម​ចម្លើយ​​​ដែល​​​អតីត​​​កម្មាភិបាល​ខ្មែរ​ក្រហម​​​​រូប​​​នេះ​​​បាន​​​ឆ្លើយ​​​ប្រាប់​​​ការិយាល័យ​​​របស់​​​សហ​​​ចៅ​​​ក្រម​​​​​​​​​​​​សើុប​​​សួរ​​​ ចៅក្រម​​​ ហ្សង់​​​ម៉ាក ឡឺវែញ​​​ (Jean-Marc Lavergne) បាន​​​សួរ​​​ថា តើ​អ្នក​ស្រី​​​​ឃឹម បឿន ធ្លាប់​​​បាន​​​ល្មើស​​​ការ​​​ណែនាំ​​ដែល​​​អ្នក​​​ស្រី​​​បាន​​​ទទួល​​​ពី​​​ថ្នាក់​​​លើ​​​ដែរ​​​ឬ​​​ទេ​​​។ អ្នកស្រី​​​ ឃឹម បឿន បាន​​​និយាយ​​​ថា "វាជាការ​​​ពិត​​​ ខ្ញុំ​​​​ធ្លាប់​បាន​​​លាក់​​​ទុក​​​ស្រូវ​​​អង្ករ​​​មួយ​​​ចំនួន​​​​​​។ ខ្ញុំ​​​ធ្វើ​​​បែប​​​នេះ​​​ដើម្បី​​​ប្រជា​​​ជន​​​របស់​​​ខ្ញុំ​​​​​​ ហើយ​​​ខ្ញុំ​​​បាន​​​លាក់​​​ទុក​​​តែ​​​ពីរ​​​បី​​​ដង​​​ប៉ុណ្ណោះ​​​ ហើយ​​​ភាគ​​​ច្រើន​​​ខ្ញុ​​ំ​​​លាក់​​​ទុក​​​នៅ​​​ក្នុង​​​វត្ត​​​"។ នៅ​​​ពេល​​​សួរ​​​ថា តើ​មាន​​​​ប្រជាជន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​ខ្វះ​​​ស្បៀង​​​ដែរ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​អ្នកស្រី ឃឹម បឿន បាន​​​និយាយ​​​ថា​​​ "វា​​​ប្រហែល​​​ជា​​​​បាន​កើត​​​ឡើង​​​​​" ប៉ុន្តែនៅ​​​ពេល​​​សង្កត​​​់​​​ធ្ងន់​​​លើ​​​បញ្ហា​​​នេះ​​​ គាត់​បែរ​​ជា​​​​អះ​​​អាង​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ស្លាប់​​​ដោយសារ​​​ការ​​​អត់​​​ឃ្លាន​​​​​​​ទេ​នៅ​​​ក្នុង​​​ឃុំ​​​របស់​​​គាត់​​។ អ្នក​​​ស្រី​​​បាន​​​ប្រាប់​​​ចៅ​​​ក្រម​​​ថា "ជា​​​ការ​​​ពិត​​​ ប្រជា​​​ជន​​​នៅ​​​ក្នុង​​​ឃុំ​​​របស់​​​ខ្ញុំ​​​ក៏​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​ដែរ​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ម្នាក់​​​ស្លាប់​​​ដោយសារ​​​ការ​​​អត់​​​ឃ្លាន​​​ទេ​​​នៅ​​​ក្នុង​​​ឃុ​​ំ​​​របស់​​​ខ្ញុំ​​​ ទោះ​​​បី​​​ជា​​​ពេល​​​ខ្លះ​​​ការ​​​ផ្គត់​​ផ្គង់​​​ស្បៀង​​​មិន​​​គ្រប់​​​គ្រាន់​​ក៏​ដោយ​​​"។ ភាគ​​​ច្រើន​​​ៃន​​​សវនាការ​​​កាល​​​ពីម្សិលមិញ ត្រូវ​​​បាន​​​លៃ​​​ទុក​សម្រាប់​មេធាវី​​​ការ​​​ពារ​សួរ​ដេញ​ដោល​អ្នកស្រី​​​ ឃឹម បឿន ដែល​​​បាន​​​បង្ហាញ​​​មុខ​​ជា​ថ្ងៃ​​​ទី​​​២​​​ក្នុង​​​នាម​​​ជា​​​សាក្សី​​​ម្នាក់​​​នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​ទី​​​២​​​នៃការ​​​កាត់​​​ក្តី​​​អតីត​​​មេដឹក​​​នាំ​​​របប​​​ខ្មែរ​​​ក្រហម​​ ខៀវ សំផន និង​​​ នួន ជា ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ឧក្រិដ្ឋ​​​កម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​អំឡុង​​​របប​​​ ប៉ុល ពត​​​។ លោក វីកទ័រ កូប៉េ (Victor Koppe) មេធាវី​​​អន្តរជាតិ​​​តំណាង​​​ឲ្យ នួន ជា បាន​​​ព្យាយាម​​​អាន​​​ចម្លើយ​​​សារភាព​​​របស់​​​ ជូ ជេត អតីត​​​មេបញ្ជាការ​​​ភូមិ​​​ភាគ​​​បស្ចិមដែល​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧៨ ហើយ​​​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​សន្តិសុខ​​​ទួល​​​ស្លែង​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ ក្រោ​​​យ​ពី​មាន​​​​​ការ​ជំទាស់​​​​ពី​អយ្យការ​​​ អង្គ​​​ជំនុំជម្រះ​​​បាន​​​សម្រេច​​​ថា សំណួរ​​​ទាំង​​​អស់​​ដែល​ផ្អែក​​​លើ​​​ចម្លើយទទួល​បាន​​​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​​​​នៅ​​​ក្នុង​​​សាល​​​សវនាការ​​​​​​​​​។ យោង​​​តាម​​​លោក និល ណុន ប្រធាន​​​អង្គ​​​ជំនុំ​​​ជម្រះ​​​នៅ​​​សាលា​​​ក្តីខ្មែរ​​​ក្រហម​​​ បាន​​​ឲ្យដ​​​ឹង​​​ថា សេចក្តីសម្រេច​​​​ជា​លាយ​​​លក្ខ​ណ៍​​អក្សរ​​​មួយ​​​លើ​​​បម្រាម​​​នេះ​​​​នឹង​ត្រូវ​​​ចេញ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​។ សាក្សី​​​ថ្មី​​​ម្នាក់​​​​​​នឹង​​ផ្តល់​សក្ខី​កម្ម នៅ​​​ពេល​​​សវនាការ​​​​​បន្ត​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​៕ សុខុម​​​  

អតីត​កម្មាភិបាល​និយាយ​អំពី​ការ​តាម​ចាប់​ជន​ក្បត់​ដែល​រត់​គេច​ខ្លួន​ពី ប៉ុល ពត

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ថា​គាត់​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ដែល​ក្នុង​កិច្ច​ប្រជុំ​នោះ ប៉ុល ពត បាន​ដាក់​បញ្ជា​ឲ្យ​ស្វែង​រក​ក្នុង​តំបន់​មជ្ឈិម ដើម្បី​រក​ពួក​ក្បត់ ដែល​បាន "រត់​គេច​ខ្លួន​ចូល​ព្រៃ"។ លោក ពេជ្រ ជឹម អាយុ​៧៣​ឆ្នាំ ត្រូវ​បាន​អូស​ទាញ​​ឲ្យ​ចូល​បក្ស​កុម្មុយនិស្ត​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧១ ដោយ​កូន​ស្រី​របស់ តាម៉ុក ឈ្មោះ យាយ ខុម ពេល​នោះ​ជា​ប្រធាន​បក្ស​ស្រុក​ត្រាំកក់ ហើយ​ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​ស្រុក​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​តំបន់​មជ្ឈិម។ កាលពី​ថ្ងៃ​ពុធ លោក ជឹម...

អ្នក​នៅ​រស់​ពី​របប​ខ្មែរ​ក្រហម​រៀបរាប់​អំពី​ភាព​ឃោរឃៅ​ក្នុង​ពន្ធនាគារ

កាលពី​ថ្ងៃ​អង្គារ អ្នក​រួច​ជីវិត​ពី​របប ប៉ុល ពត ម្នាក់​បាន​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​ថា​ត្រូវ​គេ​ដាក់​ច្រវាក់​ជាប់​នឹង​ក្តារនៃ​បន្ទប់​ពន្ធនាគារ​ដ៏​ចង្អៀត​ណែនណាន់​ជាមួយ​មនុស្ស​យ៉ាង​ហោច​ណាស់​៧០​នាក់​ផ្សេង​ទៀត។ លោក ថាន ធិម បាន​ហៅ​ជីវិត​ក្នុង​របប​នោះ​ថា "ជា​ការ​រស់​ដូច​ស្លាប់"។ លោក​បាន​និយាយ​ថា គេ​បាន​ចាប់​ខ្លួន​លោក​នៅ​ឆ្នាំ​១៩៧៨ បន្ទាប់ពី​ប្អូន​ស្រី​របស់​លោក​បាន​សារភាព​មិន​ពិត​ក្រោម​ការ​ធ្វើ​ទារុណកម្ម​ថា លោក​ជា​អនុសេនីយ៍​ទាហាន លន់ នល់ ហើយ​ក្រោយ​មក​ត្រូវ​គេ​ចាប់​ដាក់​ក្នុង​គុក​អង្គការ នៅ​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ។ ស្រុក​នេះ​គឺ​ជា​ការ​ផ្តោត​ក្នុង​ដំណាក់​កាល​ទី​២​នៃ​ការ​កាត់​ក្តី​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម នួន ជា និង ខៀវ សំផន ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ លោក​បាន​និយាយ​ថា "ខ្ញុំ​បាន​ឃើញ​បន្ទប់​មួយ​នៅ​នឹង​ដី​ក្រាល​ក្តារ​និង​មាន​ជញ្ជាំង​ឈើ។...

ពល​​​រដ្ឋ​​​​​​ខ្មែរ​​​ជំទាស់​​​ទៅ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពីជនភៀស​​​ខ្លួន​​​ ខណៈ​​​​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​ចង់​​​តាំង​​​ទីលំនៅ​​​ថ្មី​​​នៅកម្ពុជា​​​

ខណៈ​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​បន្ត​​​​​​ច្រាន​​​ចោល​​​ការ​​​តាំង​​​ទីលំនៅថ្មី​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​

​ បេសកជន​​​អង្គការ​​​សហ​​​ប្រជា​ជាតិ និង​​​រដ្ឋាភិ​បាល​ពិភា​ក្សា​អំពី​សំណុំ​រឿង​តុលា​ការ​​​ខ្មែរ​​​ក្រ​ហម​​​​​​

ក្នុង​​​ពេល​​​មាន​​​ការ​​​រិះ​​​គន់​​​ទាក់​​​ទង​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​តុលាការ​​​ខ្មែរក្រហម​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​អតីត​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ មាស មុត និង​​​មេស្រុក​​​ អុឹម​​​ ចែម ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​ កាលពីដើម​​​ខែនេះ​​​ អ្នក​​​ជំនាញ​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ស្តី​​​ពី​​​តុលាការ​​​ បាន​​​ជួប​​​​​​ជាមួយ​​​លោក​​​ឧបនាយករដ្ឋមន្ត្រី​​​ សុខ អាន កាលពី​​​ម្សិលមិញ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណុំ​​​រឿង​​​ ក្នុង​​​នោះ​​​មាន​​​បញ្ហា​​​តុលាការ​​​ផង​​​ដែរ​​​។ ការស៊ើប​​​អង្កេត​​​ក្នុង​​​សំណុំ​​​រឿង​​​ ០០៣ និង ០០៤ ដែល​​​ទាក់​​​ទង​​​នឹង​​​ឧក្រិដ្ឋកម្ម​​​ប្រព្រឹត្ត​​​ឡើង​​​ក្នុង​​​របប​​​ ប៉ុល ពត ដោយ​​​ពួក​​​មន្ត្រី​​​ដែល​​​មិន​​​មែន​​​ជា​​​សមាជិក​​​ជាន់​​​ខ្ពស់​​​បំផុត​​​របស់​​​របប​​​នោះ​​​ បាន​​​ច​​​ាប់​​​ផ្តើម​​​ក្នុង​​​ឆ្នាំ​​​២០០៩ ហើយ​​​ប្រឈម​​​នឹង​​​ការ​​​ជំទាស់​​​ពី​​​រដ្ឋាភិបាល​​​ ដោយ​​​លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ប្រឆាំង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀតនឹង​​​ការ​​​បន្ត​​​សំណុំ​​​រឿងនោះ។ កាលពី​​​ពីរ​​​ឆ្នាំ​​​កន្លង​​​ទៅ​​​នេះ សហ​​​ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​អន្តរជាតិ លោក ម៉ាក ហាមុ៉ន បាន​​​ជំរុញ​​​សំណុំ​​​រឿង​​​នោះ​​​តែ​​​ម្នាក់​​​ឯង​​​ ក្នុង​​​ពេល​​​ដែល​​​ដៃ​​​គូ​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​លោក​​​គឺ​​​ យូ ប៉ុនឡេង បាន​​​បដិសេធ​​​មិន​​​ជួយ​​​ស៊ើប​​​អង្កេត​​​ទេ​​​។ យោង​​​តាម​​​សេ​​​ចក្តី​​​ថ្លែង​​​ការណ៍​​​​​​រួម​​​មួយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ម្សិលមិញ​​​ លោក អាន ដែល​​​ធ្វើ​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​រដ្ឋាភិបាល​​​ក្នុង​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​ជួប​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំ​​​ពេញ​​​​​​ជាមួយ​​​អ្នក​​​ជំនាញ​​​ពិសេស​​​អង្គការ​​​សហប្រជាជាតិ​​​ស្តីពីអង្គ​​​ជំនុំ​​​ជម្រះវិសាមញ្ញក្នុង​​​តុលាការ​​​កម្ពុជា លោក ដេវិដ សេហ្វហ្វឺ សម្រាប់​​​ "ការ​​​ប្រជុំ​​​ដោយ​​​ស្ថា​​​បនា"។​​​​​​​​​​​​ សេចក្តី​​​ថ្លែង​​​ការ​​​និយាយ​​​ថា "មន្ត្រី​​​ទាំង​​​ពីរ​​​បាន​​​សម្តែង​​​ការ​​​បន្ត​​​ការ​​​គាំទ្រ​​​ទាំងស្រុង​​​ចំពោះ​​​កិច្ច​​​សហប្រតិបត្តិ​​​ការ​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​បទ​​​បញ្ញត្តិ​​​នានា​​​នៃ​​​ច្បាប់​​​ អ.វ.ត.ក. និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​អង្គការ​​​សហប្រជាជាតិ​​​/កម្ពុជា ដើម្បីបំពេញអណត្តិ​​​យុត្តិធម៌​​​និង​​​នីតិវិធី​​​នៃ​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា​​​"។ ​​​​​​លោក ឡាស អូលសិន​​​ អ្នក​​​នាំពាក្យ​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក អាន និង​​​លោក សេហ្វហ្វឺ បាន​​​ពិភាក្សា​​​​​​អំពី​​​សំណុំ​​​រឿង​​​ ០០៣ និង ០០៤ ប៉ុ​​​ន្តែ លោកមិន​​​អាច​​​ផ្តល់​​​សេចក្តី​​​ពិស្តារ​​​បាន​​​ទេ​​​។ លោក​​​ អូលសិន បាន​​​មាន​​​ប្រសាសន៍ថា "ពួក​​​គេ​​​បាន​​​ពិភាក្សា​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​ទាក់​​​ទង​​​​​​​​​នឹង​​​តុលាការ​​​និង​​​​​​​​​ព្រឹត្តិការណ៍​​​​​​វិវត្ត​​​នៃ​​​តុលាការ​​​ ហើយ​​​ខ្ញុំអាច​​​បញ្ជាក់​​​ថា សំណុំ​​​រឿង​​​ ៣ និង​​​ ៤ គឺ​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​ពិភាក្សា​​​នោះ​​​"។ កិច្ច​​​ប្រជុំ​​​នោះ​​​បាន​​​ធ្វើ​​​ឡើង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watch ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​ថ្កោល​​​ទោស​​​រដ្ឋាភិបាល​​​ និង​​​អង្គការ​​​សហប្រជាជាតិ​​​ ដោយ​​​សារ​​​ការ​​​ខក​​​ខាន​​​មិន​​​ចាប់​​​ខ្លួន​​​លោក មាស មុត និង​​​អ្នក​​​ស្រី អុឹម​​​ ចែម ដោយ​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​អង្គការ​​​សហប្រជាជា​តិ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​ចូល​​​រួម​​​ក្នុង​​​តុលាការ ​​​ប្រសិន​​​បើ​​រដ្ឋាភិបាល​​​បន្ត​​​​​​រារាំងការ​​​កាត់​​​ទោស​​​ក្នុង​​​សំណុំ​​​រឿង​​​ទាំង​​​នោះ​​​។ កាលពីថ្ងៃ​​​ច័ន្ទ អង្គការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​​​​យុត្តិធម៌​​​សង្គមបើក​​​ចំហ​​​ ដែល​​​ឃ្លាំ​​​មើល​​​តុលាការ​​​ខ្មែរក្រហម​​​ បាន​​​ចេញ​​​របាយ​​​ការណ៍​​​ខ្លី​​​មួយ​​​ដែល​​​បាន​​​អះអាង​​​ថា ដីកា​​​​​​ចាប់​​​ខ្លួន​​​យ៉ាង​​​ហោច​​​ណាស់មួយ​​​ត្រូវ​​​បាន​​​ចេញ​​​ដោយ​​​ចៅ​​​ក្រម ហាម៉ុន ហើយ​​​ការ​​​ខក​​​ខាន​​​មិន​​​បាន​​​អនុវត្ត​​​ដីកា​​​ដោយ​​​ប៉ូលិស​​​យុត្តិធម៌​​​ "គឺ​​​ជា​​​ការ​​​ចំអក​​​លេង​​​សើច​​​" របស់​​​តុលាការ។ ​​​​​​​​អង្គការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​​​​យុត្តិធម៌​​​សង្គមបើក​​​ចំហ​​​ បាន​​​និយាយ​​​ថា កង្វះ​​​តម្លា​​​ភាព​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​និង​​​មន្ត្រី​​​អន្តរជាតិ​​​របស់​​​តុលាការ​​​គឺ "គួឲ្យ​​​ហួសចិត្ត"​​​។ សួរ​​​ថា​​​តើ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​តុលាការ​​​ដែល​​​ទាក់​​​ទង​​​នឹង​​​ការ​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​នោះ លោក អូលសិន បាន​​​ឆ្លើយ​​​តប​​​ថា ៉​​​ដំបូង​​​បង្អស់​​​ បញ្ហា​​​អំពី​​​ដីកា​​​ចាប់​​​ខ្លួន​​​ ថា​​​តើ​​​ដីកា​​​នោះ​​​ត្រូវ​​​បាន​​​ចេញ​​ឬអត់ ឬថាតើ​​​មាន​​​ដីកា​​​ប៉ុន្មាន​​​ដែល​​​សម្ងាត់​​​ ហើយ​​​ខ្ញុំ​​​មិន​​​អាច​​​អត្ថាធិប្បាយ​​​ទៅ​​​លើ​​​ស្ថាន​​​ការ​​​​​​ណ៍ជាសម្មតិកម្ម​​​អនាគត​​​ណាមួយ​​​បាន​​​ទេ​​​"។ លោក​​​ មាស មុត ដែល​​​ជាប់​​​ចោទ​​​ពីបទ​​​ធ្វើ​​​វិសុទ្ធិកម្ម​​​ទាហាន​​​ខ្មែរក្រហម​​​និង​​​សម្លាប់​​​ជន​​​បរទេស​​​ដែល​​​ចាប់​​​បាន​​​នៅ​​​ដែន​​​សមុទ្រ​​​ និង​​អ្នក​​​ស្រី អុឹម​​​ ចែម ដែល​​​សង្ស័យ​​​ថា បាន​​​អនុវត្ត​​​វិសុទ្ធិកម្ម​​​នៅ​​​តំបន់​​​ពាយព្យ​​​ បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភ​​​តិច​​​តួច​​​អំពី​​​បទ​​​ចោទ​​​ឧក្រិដ្ឋកម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​។​​​ នៅ​​​ពេល​​​សួរ​​​កាលពីម្សិលមិញ​​​ ថាតើ​​​ប៉ូលិស​​​នឹង​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​សំណុំរឿង​​​នោះ​​​ លោក ម៉ៅ ច័ន្ទ​​​តារា​​​ ដែល​​​ទទួល​​​បន្ទុក​​​ប៉ូលិស​​​នៅ​​​ឯតុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ ដែល​​​លើក​​​ឡើង​​​ដោយ​​​លោក ហ៊ុន សែន ដែល​​​ថា ទង្វើ​​​បែប​​​ហ្នឹង​​​ អាច​​​​​​ធ្វើ​​​ឲ្យមាន​​​អស្ថិរភាព​​​ដោយ​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​នឹង​​​ចាប់​​​កាន់​​​អាវុធ​​​​​​ឡើង​​​វិញ​​​។ លោក ​​​ច័ន្ទ​​​តារា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ បន្តដំណើរ​​​ការ​​​ យើង​​​ត្រូវ​​​ពិនិត្យ​​​មើល​​​... ជាពិសេស​​​យើង​​​ត្រូវ​​​សិក្សា​​​ផល​​​ប៉ះពាល់​​​សន្តិសុខ​​​ នោះ​​​គឺ​​​ជា​​​បញ្ហា​​​ធំបំផុត"​​​។ ​​​​​​​​​លោក ច័ន្ទតារា បាន​​​បន្ត​​​ថា" ប្រសិន​​​បើ​​​យើង​​​បន្ត​​​ដំណើរ​​​ការ​​​ តើ​​​វា​​​មាន​​​ឥទ្ធិពល​​​អ្វីខ្លះ​​​ទៅ​​​លើ​​​សន្តិសុខ"​​​។ លោក​​​បាន​​​ចោទសួរ​​​ទាក់​​​ទង​​​នឹង​​​ការ​​​គាំទ្រ​​​ជា​​​សាធារណៈ​​​សម្រាប់​​​ការ​​​កាត់​​​ទោស​​​បន្ថែម​​​ទៀត​​​ និង​​​សួរ​​​ថាតើ​​​តុលាការ​​​ខ្មែរក្រហម​​​អាច​​​ជា​​​ ៉​​​ដំណើរ​​​ការ​​​ធ្វើ​​​ឲ្យ​​​បែក​​​បាក់​​​ជាតិ​​​៉"ឬយ៉ាងណា។ លោក ខៀវ សុភ័ក្រ​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃបាន​​​គេច​​​មិន​​​ឆ្លើយ​​​សំណួរ​​​ថាតើ​​​ ប៉ូលិស​​​នឹង​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​ ដោយ​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក"​​​មិន​​​ចង់​​​និយាយ​​​ជាមួយ​​​អ្នក​​​ឯង​​​ទេ​​​" អំពី​​​បញ្ហា​​​នោះ​​​។​​​ ប៉ុន្តែ លោក​​​បាន​​​សម្តែង​​​មន្ទិល​​​សង្ស័យ​​​ថា ដីកា​​​នឹង​​​មិនអាច​​​​​​ចេញ​​​បាន​​​ទេ​​​។ នាយ​​​ឧត្តមសេនីយ៍ ខៀវ សុភក្រ​​​បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ជឿ​​​ថា​​​​​​ដីកា​​​មិនអាចចេញ​​​បាន​​​ទេ។​​​ ​​​ព្រះ​​​រាជ​​​អាជ្ញា​​​មាន​​​ពីរ មួយ​​​ខ្មែរ មួយ​​​បរទេស...​​​ហើយ​​​ចៅ​​​ក្រម​​​ពីរ​​​នាក់​​​​​​ផង​​​ដែរ"៕ ​​​រើន​​​ ​​​  

អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម​ជំទាស់​នឹង​បទ​ចោទ​

អតីត​​​មេបញ្ជាការ​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហម​​​ លោក មាស មុត និង​​​អតីត​​​មេស្រុក​​​អ្នក​​​ស្រី អុឹម ចែម កាលពីម្សិល​​​មិញ នៅ​​​តែ​​​ប្រកែក​​​ បន្ទាប់​​​ពី​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញក្នុង​​​តុលាការ​​​កម្ពុជា បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារថា ពួកគេ​​​ត្រូវ​​​ចោទ​​​ពីបទ​​​ឧក្រិដ្ឋកម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​ ចំណែក​​​ឯជន​​​រង​​​គ្រោះ​​​នៃ​​​របប​​​នោះ និង​​​គ្រួសារ​​​របស់​​​គេ​​​បាន​​​សាទរ​​​ចំពោះ​​​ចំណាត់​​​ការ​​​នេះ​​​។ លោក មាស មុត ដែល​​​ទទួល​​​រង​​​ការ​​​ចោទ​​​ថា បាន​​​ធ្វើ​​​វិសុទ្ធិកម្ម​​​ទាហាន​​​ផ្ទាល់​​​របស់​​​លោក​​​ និង​​​សម្លាប់​​​ជន​​​ជាតិ​​​វៀតណាម​​​ ថៃ​​​ និង​​​ជន​​​បរទេស​​​ផ្សេង​​​ទៀត​​​ ដែល​​​ត្រូវ​​​ចាប់​​​បាន​​​តាម​​​ផ្ទៃ​​​សមុទ្រ​​​ ត្រូវ​​​បាន​​​ចោទ​​​ពីបទ​​​ឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម​​​ទាក់ទិន​​​នឹង​​​តួនាទី​​​របស់​​​លោក​​​នៅ​​​តំបន់​​​និរតី​​​ និង​​​ដែនទឹក​​​ខ្មែរ​​​។ ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​កាលពីម្សិល​​​មិញ អតីត​​​មេបញ្ជាការ​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហម​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា លោក​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ដាំដុះ​​​នៅ​​​ផ្ទះ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ស្រុក​​​សំឡូត​​​ ខេត្ត​​​បាត់ដំបង​​​ នៅ​​​ក្បែរ​​​ព្រំដែន​​​ថៃ​​​ ជាជាង​​​ចំណាត់​​​ការ​​​របស់​​​ អ.វ.ត.ក. នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ លោកអតីត​​​មេបញ្ជាការ​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហមរូប​​​នេះ​​​ ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ផងដែរ​​​ពីបទ​​​​​​សម្លាប់​​​រង្គាល​​​ ការ​​​ធ្វើ​​​ឲ្យ​​​ទៅ​​​​​​ជា​​​ទាសករ​​​ និង​​​ការ​​​ធ្វើ​​​ទុក្ខ​​​​​​បុក​​​ម្នេញ​​​ដោយ​​​ហេតុ​​​ផល​​​នយោបាយ​​​ បាន​​​និយាយ​​​ថា ៉​​​វា​​​ស្រេច​​​ទៅ​​​លើ​​​ពួក​​​គេ​​​​​​ចុះ​​​ អ្វី​​​ដែល​​​គេ​​​និយាយ​​​ៗ​​​ទៅ។៉ ​​​​​​លោក​​​បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ដាំពោត​​​និង​​​ដំឡូង​​​មី​​​របស់​​​ខ្ញុំ​​​។ ឥឡូវ​​​ខ្ញុំ​​​សួរ​​​វិញ​​​ តើ​​​នរណា​​​ជាអ្នក​​​ស្លាប់​​​? តើ​​​ខ្ញុំ​​​បាន​​​សម្លាប់​​​មនុស្ស​​​នៅ​​​ឯណា​​​?"។ លោក​​​ មាស មុត ដែល​​​បាន​​​ប្រាប់​​​ថា គាត់​​​មាន​​​អាយុ​​​ប្រមាណ​​​៨០ឆ្នាំ បាន​​​និយាយ​​​ថា លោក​​​យល់​​​ស្រប​​​នឹង​​​ការ​​​ប្រកាស​​​ថ្មី​​​នេះ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន ដែល​​​ថា ការ​​​បន្ត​​​សំណុំ​​​រឿង​​​របស់​​​ អ.វ.ត.ក. អាច​​​បញ្ឆេះ​​​សង្គ្រាម​​​ស៊ីវិល​​​ ដែល​​​ធ្វើ​​​ឲ្យ​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​រត់​​​ចូល​​​ព្រៃ​​​វិញ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថាតើ​​​ លោកនឹង​​​​​​មក​​​កាន់​​​​​​តុលាការ​​​ ឬ​​​យ៉ាង​​​ណា​​​ទេ​​​។ អ្នក​​​ស្រី អុឹម​​​ ចែម ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហម​​​ ត្រូវ​​​បាន​​​ចោទ​​​ថា បាន​​​សម្រប​​​សម្រួល​​​​​​ក្នុង​​​ការ​​​ធ្វើ​​​វិសុទ្ធិកម្ម​​​ និង​​​ការ​​​​​សម្លាប់​​​នៅ​​​តំបន់​​​ពាយព្យ​​​ ហើយ​​​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​នៃ​​​ឧក្រិដ្ឋកម្ម​​​ដែល​​​បាន​​​ប្រព្រឹត្ត​​​នៅ​​​មន្ទីរ​​​សន្តិសុខ​​​និង​​​ការដ្ឋាន​​​។ ឥឡូវ​​​រស់​​​នៅ​​​ក្នុង​​​អតីត​​​តំបន់​​​ការ​​​ពារខ្មែរ​​​ក្រហម​​​ស្រុក​​​អន្លង់​​​វែង​​​ អ្នក​​​ស្រី​​​ អុឹម​​​ ចែម បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាលពី​​​ម្សិលមិញ​​​ថា គ្មាន​​​ហេតុ​​​ផល​​​ណា​​​ដែល​​​អ្នក​​​ស្រី​​​ឆ្លើយ​​​តប​​​នឹង​​​តុលាការ​​​ទេ​​​។ អ្នក​​​ស្រី អុឹម​​​ ចែម បាន​​​និយាយ​​​ថា "ខ្ញុំ​​​​​​មិន​​​ទទួល​​​យកនោះទេ។ នរណា​​​ក៏ដោយ​​​ដែល​​​ចោទ​​​ខ្ញុំ​​​ សូម​​​ទៅ​​​ចាប់​​​ពួក​​​គេ​​​ដាក់​​​គុក​​​ទៅ"។អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា "ខ្ញុំ​​​មិន​​​មែន​​​ជាមនុស្ស​​​ម្នាក់​​​ឯង​​​ដែល​​​តស៊ូ​​​ដើម្បីជាតិ​​​ទាំង​​​មូល​​​ទេ"។ សំណុំ​​​រឿង​​​ ០០៣ និង​​​ ០០៤ ត្រូវ​​​​​​បាន​​​​​​ជំទាស់​​​​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ ដោយ​​​មាន​​​បុគ្គលិក​​​តុលាការ​​​ជន​​​ជាតិ​​​ខ្មែរ​​​បដិសេធ​​​មិន​​​ស៊ើប​​​អង្កេត​​​ចំពោះ​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម​​​។ ទោះជាយា៉ង​​​ណា​​​ក៏ដោយ​​​ ភាគី​​​រដ្ឋប្បវេណី​​​ កាលពីម្សិល​​​មិញ បាន​​​សាទរ​​​ចំពោះ​​​ការ​​​ចេញ​​​បទ​​​ចោទ​​​ប្រកាន់​​​ដោយ​​​កំបាំង​​​មុខ​​​របស់​​​សហចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​អន្តរជាតិ​​​ លោក ម៉ាក ហាម៉ុន ដែល​​​បាន​​​ដើរ​​​តួនាទី​​​ស្វយ័ត​​​ពី​​​ដៃ​​​គូ​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​លោក​​​ គឺ​​​ចៅ​​​ក្រម​​​ យូ ប៊ុន​​​ឡេង​​​។ ​លោក ឃឺរី ដែលជា​​​បង​​​ប្រុស​​​របស់​​​​​​​​​ លោក រ៉ប ហាមិល ជន​​​ជាតិ​​​នូវែលសេឡង់ គឺ​​​ជា​​​អ្នក​​​អុំទូក​​​ម្នាក់​​​ក្នុង​​​បណ្តា​​​អ្នក​​​អុំទូក​​​បរទេស​​​បីនាក់​​​ រួម​​​ជាមួយ​​​នឹង​​​ជន​​​ជាតិ​​​កាណាដា​​​ ឈ្មោះ ស្ទត ក្លាស និង​​​ជន​​​ជាតិ​​​អង់គ្លេស​​​ ឈ្មោះ ចន ដូហឹស ដែល​​​ខ្មែរ​​​ក្រហម​​​ចាប់​​​ខ្លួន​​​បាន​​​ពេល​​​ទូក​​​របស់​​​គេ​​​អុំចូល​​​ទៅ​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​​​​នាឆ្នាំ​​​១៩៧៨​​​។ អ្នក​​​ទាំង​​​បីនាក់​​​ត្រូវ​​​បាន​​​ចាប់​​​បញ្ជូន​​​មក​​​មន្ទីរ​​​សន្តិសុខ​​​​​​ទួល​​​ស្លែង​​​ ដែល​​​ពួក​​​គេ​​​ទទួល​​​រង​​​ទារុណកម្ម​​​ និងត្រូវ​​​​​​សម្លាប់​​​ចោល​​​។ លោក​​​ ហាមិល ដែល​​​ជា​​​ភាគី​​​​​​រដ្ឋប្បវេណី​​​នៅ​​​ពេល​​​កាត់​​​ទោស​​​មេគុក​​​ទួល​​​ស្លែង​​​ លោក កាំង​​​ ហ្គេចអ៊ាវ ហៅ​​​ ឌុច បាន​​​និយាយ​​​កាលពីម្សិល​​​មិញ​​​ថា លោក​​​ "ស្ទើរ​​​​​​តែ​​​មិន​​​ជឿ៉​​​ថា លោក​​​ មាស​​​ មុត ត្រូវ​​​បាន​​​ចោទ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ ០០៣ នោះ​​​ទេ​​​​​​​​​​​​​​​​​​"។ លោក​​​ ហាមិល បាន​​​និយាយ​​​ថា "ចំពោះ​​​រូប​​​ខ្ញុំ​​​ផ្ទាល់​​​ ខ្ញុំ​​​គិត​​​ថា តួនាទី​​​របស់លោក​​​មាន​​​សារៈសំខាន់​​​ចំពោះ​​​ជោគ​​​វាសនា​​​របស់​​​បងប្រុស​​​ខ្ញុំ​​​។ ខ្ញុំ​​​គិត​​​ថា លោក​​​មាន​​​អំណាច​​​ដោះ​​​លែង​​​គាត់​​​។ ព្រោះ​​​គាត់​​​ជា​​​អ្នក​​​ផ្សង​​​ព្រេង​​​ម្នាក់​​​ ហើយ​​​គាត់​​​មិន​​​មែន​​​ជា​​​ការ​​​គំរាម​​​​​​កំហែង​​​ដល់​​​ប្រទេស​​​ជាតិ​​​នេះ​​​ទេ​​​ ដោះ​​​លែង​​​គាត់​​​ទៅ​​​។ ដូច្នេះ​​​ ខ្ញុំ​​​ត្រូវ​​​បន្ទោស​​​គាត់​​​ គាត់​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះរឿង​​​នេះ​​​"។​​​ លោក​​​ ហាមិល ដែល​​​បាន​​​សម្ភាស​​​លោក​​​ មាស មុត សម្រាប់​​​ភាព​​​យន្ត​​​ឯកសារ​​​ដែល​​​ចេញផ្សាយ​​​​​​នៅ​​​ឆ្នាំ​​​២០១១​​​ ទាក់​​​ទិន​​​នឹងមរណភាព​​​បង​​​ប្រុស​​​លោក​​​ មាន​​​ចំណង​​​ជើង​​​ថា ៉​​​បងទី១ "បាន​​​និយាយ​​​ថា ពេល​​​ឈ្លេច​​​សួរ​​​ពីការ​​​ស្លាប់​​​មនុស្ស​​​រាប់​​​លាន​​​នាក់​​​ក្នុង​​​អំឡុង​​​ពេល​​​កម្ពុជា​​​ប្រជាធិបតេយ្យ​​​នោះ​​​ អតីត​​​មេបញ្ជាការទ័ព​​​ជើង​​​ទឹក​​​រូប​​​នេះ​​​បាន​​​រារែក​​​មិន​​​ឆ្លើយ"។ លោក ហាមិល បាន​​​និយាយ​​​ថា "ខ្ញុំ​​​គ្រាន់​​​តែ​​​អាច​​​និយាយ​​​ថា គាត់​​​បដិសេធ​​​ ហើយ​​​ការ​​​ពារ​​​ខ្លួន​​​គាត់​​​យ៉ាង​​​ច្រើន​​​។ គាត់​​​បាន​​​និយាយ​​​ថា នយោបាយ​​​ ប៉ុល​​​ ពត​​​ គឺល្អ​​​ឥត​​​ខ្ចោះ​​​ ហើយ​​​ប្រសិន​​​បើ​​​ ប៉ុល ពត​​​ កាន់​​​អំណាចវិញ​​​​​​​​​​​​ ប្រទេស​​​នេះ​​​នឹង​​​សំបូរសប្បាយ​​​ម្ភៃ​​​ដង​​​​​​​​​ច្រើន​​​ជាង​​​ពេល​​​បច្ចុប្បន្ន​​​​​​នេះ​​​ទៅទៀត​​​"។ លោក អ៊ុំ ម៉ក់ អាយុ​​​៤៦​​​ឆ្នាំ ជាភាគី​​​រដ្ឋប្បវេណី​​​ក្នុង​​​សំណុំរឿង​​​ ០០៤ ដែល​​​មក​​​ពីខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ បាន​​​និយាយ​​​ថា លោក​​​សប្បាយ​​​ចិត្ត​​​នឹង​​​ការ​​​ចោទ​​​អ្នក​​​ស្រី​​​ អុឹម​​​ ចែម ដែល​​​បាន​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​លើ​​​ការ​​​ដ្ឋាន​​​របស់​​​គាត់​​​ ហើយ​​​បាន​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ដាក់​​​ទោស​​​ធ្ងន់​​​ចំពោះ​​​អ្នក​​​ស្រី​​​ ចែម។ លោក ម៉ក់ បាននិយាយ​​​ថា "ខ្ញុំ​​​គាំទ្រ​​​ដែល​​​តុលាការ​​​បាន​​​ចោទ​​​គាត់​​​ ពីព្រោះ​​​គាត់​​​បាន​​​បង្ខំ​​​ឲ្យ​​​អ្នក​​​ស្រុក​​​ធ្វើ​​​ការ​​​បាក់​​​កម្លាំង​​​ដោយ​​​គ្មាន​​​អ្វី​​​ហូបសោះ​​​ ហើយ​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​ដោយ​​​គ្មាន​​​ថ្នាំព្យាបាលទេ"​​​។​​​ លោក​​​បាន​​​បន្ថែម​​​ថា "ពេល​​​ខ្ញុំ​​​អាយុ​​​៧ឆ្នាំ​​​ ខ្ញុំ​​​ឃ្លាន​​​ពេក​​​ ពេល​​​នោះ​​​​​​ឈ្លប​​​បាន​​ធាក់​​​ខ្ញុំ​​​ទៅ​​​បុក​​​នឹង​​​មែកឈើ ហើយ​​​ក៏​​​ខ្វាក់​​​ភ្នែក​​​ឆ្វេង​​​​​​ម្ខាង។​​​ ខ្ញុំ​​​ចង់​​​ឲ្យ​​​ផ្តន្ទាទោស​​​គាត់​​​"។ យោង​​​តាម​​​អ្នក​​​ស្រី ហ៊ីដដឺ រ៉ាយអេន​​​ ជា​​​អ្នក​​​ឃ្លាំ​​​មើល​​​តុលាការ​​​សម្រាប់​​​​​​គម្រោង​​​យុត្តិធម៌​​​សង្គម​​​ចំហបាន​​​ឲ្យ​​​ដឹង​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ការ​​​ចេញ​​​នូវ​​​បទចោទទាំង​​​នោះ គឺ​​​គ្រាន់​​​តែ​​​ជា​​​ជំហាន​​​សំខាន់​​​មួយ​​​ក្នុង​​​ដំណើរ​​​ទៅ​​​មុខនៃសំណុំ​​​រឿង ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេតចាប់​​​តាំង​​​ពី​​​ឆ្នាំ២០០៩ប៉ុណ្ណោះ។ អ្នក​​​ស្រី​​​ រ៉ាយ​​​អេន បាន​​​​​​និយាយថា ទោះ​​​បីជា​​​ចៅក្រម​​​ ហាម៉ុន មិន​​​ត្រូវ​​​ការ​​​កិច្ច​​​សហ​​​ការ​​​ពី​​​ចៅក្រម​​​ ប៊ុនឡេង ​​​​​​ដើម្បី​​​ចេញ​​​បទ​​​ចោទក៏​​​ដោយ ក៏​​​ចៅក្រម​​​កម្ពុជា​​​អាច​​​ដាក់​​​សំណេីបដិសេធជាផ្លូវការ​​​ទៅ​​​​​​កាន់​​​អង្គ​​​បុរេ​​​ជំនុំ​​​ជម្រះ​​​ ជា​​​ដំណើរ​​​ការ​​​ែដល​​​អាចប្រើ​​​រយៈពេល​​​ច្រើន​​​ែខ​​​ដើម្បី​​​​​​េដាះស្រាយ​​​។ អង្គបុរេជំនុំ​​​ជម្រះ​ ដែល​​​មាន​​​​​​សមាសភាព​​​ចៅក្រម​​​ជាតិ​​​បីរូប​​​ និងចៅក្រម​​​អន្តរជាតិពី​​រ​​​រូប​​​​​​ ត្រូវសេី​​​រេី​​​​​​ផង​​​ដែរ​​​នូវ​​​បទ​​​​​​ចោទ​​​​​​​​​របស់​​​​​​​​​ជន​​​​​​​​​ជាប់ចោទ​​​​​​។​​​ ចៅ​​​​​​ក្រម​​​​​​​​​បួន​​​​​​រូប​​​​​​​​​ក្នុង​​​​​​​​​ចំណោម​​​​​​​​​​​​ប្រាំ​​​​​​រូប​​​​​​​​​នឹង​​​​​​​​ជំទាស់​​​​​​សំណំុ​​​រឿងដេីម្បី​​​រារាំង​​​កំុ​​​ឲ្យ​​​ដាក់​​​រឿង​​​នោះ​​​​​​ទៅជំនំុជម្រះ​​​។ អ្នក​​​ស្រី​​​ រ៉ាយ​​​អេន បាន​​​និយាយ​​​នៅ​​​ក្នុង​​​អ៊ី​​​ម៉េល​​​ថា "​​​ប្រសិន​​​បើជន​​​ជាប់ចោទ​​​ ត្រូវ​​​បាន​​​ចោទជា​​​ចុង​​​ក្រោយ​​​នោះ ពួកគេ​​​នឹង​​​ត្រូវ​​​មក​​​កាន់​​​​​​តុលាការ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​ ឬ​​​ក៏​​​ត្រូវ​​​គេ​​​នាំ​​​ខ្លួន​​​​​​តាម​​​រយៈ​​​ដីកា​​​ចាប់​​​ខ្លួន​​​ ប្រសិន​​​បើ​​​ការ​​​ជំនំុ​​​ជម្រះ ត្រូវ​​​ដំណើរ​​​ការទៅ​​​មុខនោះ​​​"។ អ្នក​​​ស្រី បាន​​​និយាយ​​​ថា "គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភដែល​​​ថា ​​​នគរ​​​បាល​​​យុត្តិធម៌ បាន​​​បដិសេធ​​​មិន​​​សហការ​​​ក្នុង​​​ការ​​​​​​នាំ​​​ខ្លួន​​​ជន​​​សង្ស័យ​​​មក​​​តុលាការ​​​ដើម្បី​​​ចោទ ហើយ​​​ថា​​​ចៅក្រម​​​ ត្រូវ​​​ងាក​​​ទៅ​​​ចេញ​​​បទ​​​ចោទ​​​ដោយ​​​កំបាំង​​​មុខ​​​ទៅ​​​វិញ​​​។ នេះ​​​ជា​​​រឿង​​​មួយមិន​​​ធម្មតាទេ។ ការ​​​បដិ​​​សេធមិន​​​សហការ​​​​​​របស់​​​នគរ​​​បាល​​​​​​យុត្តិធម៌ អាច​​​គូស​​​បញ្ជាក់​​​ពី​​​ការ​​​បំពាន​​​កិច្ច​​​ព្រម​​​ព្រៀងអ.វ.ត.ក. ដែល​​​ផ្តល់​​​នូវ​​​ការ​​​សហការ​​​បែប​​​ហ្នឹង​​​"។ អ្នកស្រី បាន​​​បន្ថែម​​​ថា "ប្រសិន​​​បើ​​​​​​​​​រឿង​​​នេះ​​​ជា​​​ករណីមួយនោះ សហប្រជាជាតិ និង​​​តុលាការ​​​មាន​​​កាតព្វ​​​កិច្ច​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ ជា​​​មួយ​​​សាធារណជន​​​ និង​​​ជាមួយរដ្ឋាភិបាល​​​"។ រើន​​​​​​​​​​​​ ​​​​​​​​​​​