31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

សកម្មជនបក្សប្រឆាំងដែលភៀសខ្លួន នៅក្រៅប្រទេសអំពាវនាវឱ្យពលរដ្ឋចូលរួមដណ្តើមអំណាចពីរដ្ឋាភិបាលលោក ហ៊ុន សែន

សកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់ភៀសខ្លួននៅក្រៅប្រទេសជំរុញឱ្យពលរដ្ឋនាំគ្នាទៅដណ្តើមអំណាចពីលោកនាយករដ្ឋ            មន្ត្រី ហ៊ុន សែន ដើម្បីយកមកសងជូនពលរដ្ឋខ្មែរវិញ។ ពួកគេបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករៀងៗខ្លួននៅថ្ងៃពុធ ទី០៤ ខែកញ្ញា នេះ ដោយសរសេរសារអំពាវនាវស្រដៀងគ្នាទៅនឹងការអំពាវនាវរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីពេលកន្លងមកដែរ។ សកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន៦រូប ដែលកំពុងស្ថិតក្នុងបញ្ជីខ្មៅនៃការតាមចាប់ខ្លួនរបស់សមត្ថកិច្ចរបស់លោក ហ៊ុន សែន ទាំងនោះ បានអំពាវនាវឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសរួមគ្នាជាកម្លាំង ដើម្បីដណ្ដើមយកប្រទេសកម្ពុជា ពីរដ្ឋាភិបាលលោកហ៊ុន សែន មកប្រគល់សងជូនពលរដ្ឋវិញ។ សកម្មជនទាំង៦នាក់នោះ...

ខេត្តកំពង់ធំសំរេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ ពាក់ព័ន្ធការបង្ហោះសារគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី

សាលាដំបូងខេត្តកំពង់ធំ បានសំរេចឃុំខ្លួនសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិចំនួន ៣នាក់ជាបណ្ដោះអាសន្ន ពីបទបង្ហោះសារគាំទ្រដំណើរវិលត្រឡប់របស់លោក សមរង្ស៊ីមកប្រទេសកម្ពុជាវិញ។ ការសម្រេចឃុំខ្លួនរបស់តុលាការធ្វើឡើងនៅថ្ងៃនេះ  បន្ទាប់ពីពួកគេបានបង្ហោះសារ និងចែករំលែកព័ត៌មានដល់ពលរដ្ឋនៅតាមមូលដ្ឋានអំពីការវិលត្រឡប់ចូលស្រុកខ្មែររបស់អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខ។ មន្ត្រី និងសកម្មជនទាំងនោះ រួមមាន អតីតសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ស្រុកបារាយណ៍លោក ស៊ុន ប៊ុនថុន សមាជិកប្រតិបត្តិឃុំដដែលនេះ លោក នូ  ភឿន...

រដ្ឋាភិបាលណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា

រដ្ឋាភិបាលលោកហ៊ុន សែន នៅថ្ងៃពុធ ទី០៤ ខែកញ្ញានេះ បានចេញសារាចរណែនាំមួយ ស្តីពី វិធានការទប់ទល់គ្រោះទឹកជំនន់ ដោយបានប្រាប់ទៅអាជ្ញាធរទាំងអស់ និងពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជុំវិញស្ថានភាពទឹកជំនន់នៅកម្ពុជា។ ក្នុងសារាចរនោះ បញ្ជាក់ថាកម្ពុជា បានទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដោយសារមានព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀងធ្លាក់ យ៉ាងគំហុកមកលើខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ។ រដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ...

ក្រុងប៉េកាំងដកថយមួយជំហ៊ាន បន្ទាប់ពីអូស្ត្រាលីប្រកាសទទួល​យកជនភៀសខ្លួនហុងកុង

នៅទីបំផុត លោកស្រី ខារីឡាំ អភិបាលក្រុងហុងកុងដែលលើកបន្តុបដោយ ក្រុងប៉េកាំង បានសម្រេច ដកត្រឡប់ទៅវិញនូវសេចក្ដីព្រាងច្បាប់ ស្ដីពីបត្យាប័នជនជាប់ចោទ នាំខ្លួនយកទៅជំនុំជម្រះក្ដី នៅក្រុងប៉េកាំង បន្ទាប់ពីពលរដ្ឋក្រុងហុងកុង រាប់លាននាក់ ធ្វើបាតុកម្មទាំងយប់ ទាំងថ្ងៃជិត៣ខែ ប្រឆាំងនឹងច្បាប់ដ៏ចម្រូងចម្រាស់មួយនេះ។ តាមការចុះផ្សាយរបស់គេហទំព័រ Daily Mail ដែលស្រង់បន្តពី សារព័ត៌មាន ហុងកុង The South China Morning គឺអ្នកស្រីខារីឡាំ បានដកជាផ្លូវការហើយ នូវសេចក្ដីព្រាងច្បាប់នេះ។ អ្នកស្រីបានធ្វើសេចក្ដីប្រកាសដូច្នេះ...

គណបក្សសង្រ្គោះជាតិ បានចាត់ទុកការចាប់និង ឃុំខ្លួនលោក កឹម សុខា ២ឆ្នាំមកនេះ ថានាំឱ្យបែកបាក់ជាតិមិនអាចផ្សះផ្សាបាន

គណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការចាប់ និងឃុំខ្លួនប្រធានគណបក្សរបស់ខ្លួនក្នុងរយៈពេល២ឆ្នាំនេះ ថាជាការធ្វើឡើងដោយអយុត្តិធម៌បំផុត ហើយវាជាការបង្ហាញឱ្យឃើញពីដំណើរនាំទៅរកការបែកបាក់ជាតិ មិនអាចផ្សះផ្សាបាន ហើយវាក៏បានក្លាយជាគម្រូដ៏អាក្រក់សម្រាប់អ្នកជំនាន់ក្រោយផងដែរ។  ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គណបក្សប្រឆាំងមួយនេះ បានរំលឹកអំពីព្រឹត្តិការណ៍ចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា កាលពីយប់ថ្ងៃទី ៣កញ្ញា ២០១៧ ទាំងបំពានច្បាប់ជាតិនិងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។  សេចក្តីថ្លែងការណ៍នេះ បានចាត់ទុកការចាប់ខ្លួន និងឃុំខ្លួន លោក កឹម សុខា រយៈពេល២ឆ្នាំមកនេះ បានបង្ហាញឱ្យមតិជាតិ និងអន្តរជាតិមើលឃើញកាន់តែច្បាស់ថាមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ...

សមយុទ្ធជើងទឹកអាមេរិក-អាស៊ាន ចាប់ផ្ដើម ខណៈចិនហាក់ស្ងប់ស្ងាត់

សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អាស៊ីចំនួន១០ ចាប់ផ្តើមធ្វើសមយុទ្ធយោធាជាលើកដំបូងនៅឈូងសមុទ្រថៃដោយចាប់ផ្ដើមពីថ្ងៃច័ន្ទ ទី០២ ដល់ថ្ងៃទី៦កញ្ញា។ ព្រឹត្តិការណ៍នេះបានក្លាយទៅជាផ្នែកមួយនៃសមយុទ្ធរួមគ្នាដែលលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ បណ្ដាញផ្សាយព័ត៌មាន Channel News Asia សមយុទ្ធនេះ មាននាវាចម្បាំងចំនួន ៨គ្រឿង យន្តហោះចំនួន ៤គ្រឿង និងបុគ្គលិកជាងមួយពាន់នាក់។ សាព័ត៌មានដដែល បានឲ្យដឹងថា សមយុទ្ធជើងទឹក អាស៊ាន-អាមេរិកលើកដំបូង ចាប់ផ្តើមចេញពីមូលដ្ឋានកងទ័ពជើងទឹក Sattahip Naval Base ក្នុងប្រទេសថៃ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅទីក្រុងបាងកកបានឲ្យដឹងថា ការធ្វើសមយុទ្ធ នេះ មានការចូលរួមដឹកនាំរួមដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកថៃ លាតសន្ធឹងនៅលើដែនទឹកអន្តរជាតិនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមានឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង បន្ទាប់មកនឹងបញ្ចាប់នៅក្នុងប្រទេសសិង្ហបុរី។ សមាជិកទាំង១០...

ស្ថានការណ៍នៅក្រុងហុងកុងកាន់តែគ្រោះធ្នាក់ សិស្សសាលាមិនចូលរៀនបែរជាមកចូលរួមធ្វើបាតុកម្ម ទៅវិញ

និស្សិតសាកលវិទ្យាល័យ និង វិទ្យាល័យ នៅពាសពេញ ក្រុងហុងកុងចាប់ផ្ដើម មិនចូលសាលា ដោយសម្រេចមកចូលរួមបាតុកម្មជាមួយ បងៗរបស់ពួកគេ ដើម្បីទាមទារអោយរដ្ឋអំណាចចិន ប្រគល់មកអោយខ្លួនវិញនូវសិទ្ធិទាំងឡាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងរវាង ចិន ប៉េកាំង និងអតីតអាណានិគមអង់គ្លេស នៅឆ្នាំ១៩៩៧ ។ តាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន រុស្ស៊ី RTHK បានចុះផ្សាយនៅថ្ងៃច័ន្ទទី២កញ្ញានេះថា សាលារៀន នៅពាសពេញក្រុងហុងកុង បានបិទទ្វារ ព្រោះតែសិស្សសាលាសម្រេច ធ្វើបាតុកម្មដែលគេថាជាការចូលរួមចំណែកគាបសង្កត់ក្រុងប៉េកាំងអោយ ដកលោកស្រីខារីឡាំត្រឡប់ទៅ ក្រុងប៉េកាំងវិញ។ អ្នកចាត់ចែងធ្វើបាតុកម្ម បានប្រាប់ RTHK ថា...

លោកហ៊ុន សែន និងមហាធា បានពិភាក្សាគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង

ថ្នាក់ដឹកនាំកម្ពុជាលោក ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត់ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនជុំវិញទំនាក់ទំនងទ្វេរភាគីកម្ពុជា-ម៉ាឡេស៊ី ពិសេសបញ្ហាសេដ្ឋកិច្ច និងកិច្ចប្រតិបត្តិការរួមគ្នាក្នុងនាមជាប្រទេសសមាជិកសមាគម អាស៊ានជាមួយគ្នា។  ក្រៅពីកិច្ចពិភាក្សាអំពីបញ្ហាប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកគ្នាអំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងផងដែរ។ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះ បានឱ្យដឹងថាជំនួបរវាងលោក និងលោក មហាធា មហាម៉ាត់ គឺភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងពិភពលោក ដោយថាជាការយកចិត្តទុកដាក់ និងជាកង្វល់រួមគ្នា។ ប្រភពដដែលបន្តថា អ្វីដែលសំខាន់នោះគឺ...

បុគ្គលិកអតីតសណ្ឋាគារអ៊ិនធឺខន ប្រមាណ២០០នាក់តវ៉ាទាមទារឱ្យថៅកែបើកប្រាក់ខែឱ្យបានទៀងទាត់

បុគ្គលិកអតីតសណ្ឋាគារអ៊ិនធឺខន ឬ អាំងទែកងឌីណង់តាល់ ដោយប្តូរមកជាឈ្មោះសណ្ឋាគារ ដឹហ្រ្កេកឌ្យូក (The Great Duke Phnom Penh) ភ្នំពេញ ជិត២០០នាក់បានប្រមូលផ្តុំគ្នាឈរលើកបដាតវ៉ានៅថ្ងៃនេះ ដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់ឈ្នួលជូនពួកគេ។ ការតវ៉ារបស់បុគ្គលិកទាំងនោះ ដោយពួកគេប្រាប់ក្រុមអ្នកសារព័ត៌មានថាពួកគាត់មកពីគ្រប់ផ្នែក នៃសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ(The Great Duke Phnom Penh) នេះ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្មួលចុងក្រោយសម្រាប់ខែសីហាជូនបុគ្គលិក ត្បិតប្រាក់ខែនោះថៅកែនៅមិនទាន់បើកជូនពួកគេឡើយ និងមិនបានជូនដំណឹងថែមទៀត...

តំណាងអ្នកពិភាក្សាបញ្ហាប្រាក់ឈ្នួលកម្មករនៅមិនទាន់បង្ហាញតួលេខនៅឡើយ

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី២ រវាងតំណាងភាគីសហជីពនយោជិត និងភាគីនយោជកនៅមិនទាន់បង្ហាញតួលេខណាមួយជុំវិញកិច្ចពិភាក្សានោះនៅឡើយទេ។ កិច្ចប្រជុំស្តីពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២០ នេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នៅថ្ងៃនេះ។ ទំព័រហ្វេសប៊ុករបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះឱ្យដឹងថា ភាគីសហជីព និងនិយោជកនៅមិនទាន់បានបង្ហាញតួលេខនៅឡើយទេ ដោយសារគ្រប់ភាគីកំពុងប្រមូលទិន្នន័យ និងព័ត៌មានពីគ្នា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការកុងសង់ស៊ីស ឬចំណុចឯកភាពរួមមួយ ដែលនឹងលើកយកមកពិភាក្សាគ្នា នាចុងសប្តាហ៍នេះបន្តទៀត។ ប្រភពដដែល បានដកស្រង់ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យក្រសួងមួយនេះ លោក ហេង សួរ ដែលថា កិច្ចប្រជុំថ្ងៃនេះបានប្តូរជារូបភាពត្រីភាគី  ទៅជាកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចាប់ពីពេលនេះរហូតដល់ថ្ងៃ...

Latest news