31 C
Phnom Penh

CATEGORY

កសិកម្ម

អ្នក​ឃ្លាំមើល​រិះគន់​ថា​បង្កង​ប៉ាក​៤៥​គីឡូក្រាម​ដាក់​លក់​ក្នុង​ស្រុក​ក៏​លក់​អស់​ដែរ មិន​បាច់​នាំចេញ​ទៅ​ចិន​ទេ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ក្រសួង​កសិកម្ម​ហាក់​សម្ដែង​នូវ​មោទនភាព​ខ្លាំង​ចំពោះ​ជោគជ័យ​ពី​ការ​នាំចេញ​បង្កង​កណ្តូប ឬ​បង្កង​ប៉ាក​ជាង ៤០​គីឡូក្រាម (៤៥​គីឡូក្រាម) ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ប៉ុន្តែ​ក្រសួង​ក៏​ត្រូវ​ថ្លឹងថ្លែង​ដែរ​ថា ចិន​បាន​រក​ចំណូល​ពី​កម្ពុជា​បាន​ដល់​ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​ត្រឹមតែ​រយៈពេល...

រដ្ឋាភិបាល​ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ខណៈ​ពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទិញ​ទឹក​ធ្វើ​ស្រែ

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ឈរ​លើ​ការ​ប្ដេជ្ញាចិត្ត​ច្បាស់លាស់​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ផល​ប្រយោជន៍​សេដ្ឋកិច្ច...

មជ្ឈមណ្ឌល​មួយ​គ្រោង​ទទួល​ទិញ​កសិផល​ពី​សហគមន៍​ខេត្ត​ជាប់​ភ្នំពេញ​ដើម្បី​ធានា​តម្លៃ​របស់​កសិករ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា គ្រោង​បើក​ផ្សារ​សុភ័ក្ត្រមិត្ត ដើម្បី​ទទួល​ទិញ​បន្លែ ផ្លែឈើ និង​កសិផល​ផ្សេងៗ​ពី​បណ្តា​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ជាប់​ទីក្រុង​ភ្នំពេញ ឱ្យ​បាន​ប្រមាណ ៥០០​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​លើក​កម្ពស់​តម្លៃ​ផលិតផល​ក្នុង​ស្រុក​ជូន​កសិករ និង​ពង្រឹង​យន្តការ​គ្រប់គ្រង​បណ្ដាញ​ខ្សែ​សង្វាក់​ផលិតកម្ម​កសិកម្ម​នៅ​សហគមន៍​ជនបទ​ឱ្យ​មាន​និរន្តរភាព។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា...

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ធានា​ស្ថិរភាព​តម្លៃ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លើកឡើង​ថា ក្រសួង​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ធានា​នូវ​ស្ថិរភាព​តម្លៃ​មិន​ឱ្យ​កើនឡើង និង​មិន​ឱ្យ​ធ្លាក់​ចុះ​សម្រាប់​ការ​ផលិត​កសិកម្ម​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ...

ក្រសួង​កសិកម្ម៖ ផល​នេសាទ​ឆ្នាំ​២០២៣​កើន​ឡើង​ក្រោយ​ការ​ទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប

ក្រសួង​កសិកម្ម អះអាង​ថា ផល​នេសាទ​ក្នុង​ឆ្នាំ​២០២៣ មាន​ការ​កើនឡើង​ជាង​ឆ្នាំ​មុន ៤០​ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប ក្នុង​រដូវ​ត្រី​ពង អំឡុង​ឆ្នាំ​២០២២ កន្លងទៅ។ ក្រសួង​កសិកម្ម...

អ្នក​ឃ្លាំមើល​កំណត់​ពេល​១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ផែនការ​លោក យ៉ង សាំងកុមារ លើក​កម្ពស់​ស្រូវ​អង្ករ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​កំណត់​ពេល ១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ការងារ​រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី គឺ​លោក យ៉ង សាំងកុមារ ជុំវិញ​ផែនការ​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែល​កសិករ​ខ្មែរ​ជួប​វិបត្តិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត...

បណ្ឌិត យ៉ង សាំងកុមារ អរ​ព្រះ​គុណ​ព្រះមហាក្សត្រ​និង​លោក ហ៊ុន សែន ដែល​ផ្តល់​ឱកាស​ឱ្យ​ជួយ​អភិវឌ្ឍ​កសិកម្ម

អតីត​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ អរ​ព្រះ​គុណ​ដល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​លោក​នាយករដ្ឋមន្ត្រី...

អ្នក​សង្កេតការណ៍៖ រដ្ឋាភិបាល​មិនមែន​ខ្វះ​អ្នកជំនាញ​កសិកម្ម​ទេ ប៉ុន្តែ​ខ្វះ​ឆន្ទៈ​ជួយ​កសិករ

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា កម្ពុជា​មិន​មែន​ខ្វះ​អ្នកជំនាញ​ខាង​កសិកម្ម​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ជួយ​កសិករ។ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌ មាន...

សកម្មជន​បក្ស​ប្រឆាំង​ថា​ផែនការ​បណ្ឌិត យ៉ង សាំងកុមារ ជួយ​កសិកម្ម​កម្ពុជា​ជា​រឿង​យល់សប្តិ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ផែនការ​របស់​បណ្ឌិត យ៉ង សាំងកុមារ ចង់​កែប្រែ​តម្លៃ​ស្រូវ និង​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក គឺជា​ផែនការ​ដែល​ប្រៀប​បាន​នឹង​ដេក​យល់សប្តិ​ចែវ​ទូក​ក្នុង​ពាងទឹក។ លោក ហ៊ុន កុសល...

អ្នក​ឃ្លាំមើល៖ បើ​បណ្ឌិត យ៉ង សាំងកុមារ ជោគជ័យ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នោះ​បង្ហាញ​ថា​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ជួយ​កសិករ

ក្រុម​អ្នក​ឃ្លាំមើល​រស់នៅ​ក្រៅ​ស្រុក​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​គម្រោង​លើកឡើង​ចំនួន «១២​ខ» របស់​បណ្ឌិត យ៉ង សាំងកុមារ...

ព័ត៌មានថ្មីៗ