30 C
Phnom Penh

TAG

កែវ បេងវឌ្ឍន៍

អ្នក​ឃ្លាំមើល៖ ការ​មិន​ដាក់​ទោស​អ្នក​តែងតាំង​សែស្រឡាយ​ក្នុង​ស្ថាប័ន​រដ្ឋ​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ភាព​ខ្វះ​ចន្លោះ​នៃ​ការ​មិន​ដាក់​បញ្ជូន​ទោសទណ្ឌ​ទៅ​លើ​អ្នក​តែងតាំង​សែស្រឡាយ និង​បក្ខពួក​ក្នុង​ស្ថាប័ន​រដ្ឋ​នូវ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ផល​ប្រយោជន៍ និង​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់​ថា ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​ក្នុង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ ដោយសារ​អំពើពុករលួយ និង​ការ​ស៊ីសំណូក​សូកប៉ាន់។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​ការ​មុខតំណែង​សាធារណៈ និង​ការ​ដំឡើង​ឋានៈ​បែប​នេះ។ លោក​បន្ត​ថា បញ្ហា​នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ និង​នាំ​ឲ្យ​ស្ថាប័ន​សាធារណៈ​មិន​មាន​សុចរិតភាព ហើយ​គណនេយ្យភាព​ទាប​ដោយ​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​លើ​គោល​នយោបាយ​ផ្សេងៗ និង​កិច្ចការ​សាធារណៈ​ដែល​ជា​ប្រយោជន៍​ពលរដ្ឋ ដោយសារ​អ្នក​សម្រេច​ចិត្ត​ទាំងនោះ​មាន​ទំនាស់​ផល់​ប្រយោជន៍។ លោក​បន្ថែម​ថា មួយ​វិញ​ទៀត ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​នេះ​ក៏​បាន​ធ្វើ​ឲ្យ​បាត់បង់​ឱកាស និង​ភាព​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ការងារ...

Latest news