TAG
ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងធនធានទឹកប្ដេជ្ញាមិនឱ្យភ្នំពេញរងការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងអាណត្តិលោក ហ៊ុន ម៉ាណែត
ក្រសួងធនធានទឹក និងឧតុនិយម ប្ដេជ្ញាមិនឲ្យទីក្រុងភ្នំពេញរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាក្នុងអាណត្តិដែលលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសកម្ពុជានោះឡើយ។
ក្នុងកិច្ចប្រជុំការងារស្ដីពីការរំដោះទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណា អះអាងថា ក្រសួងបានរៀបចំផែនការរំដោះទឹកចេញពីក្រុងភ្នំពេញតាមរយៈប្រឡាយ ព្រែក អូរ ស្ទឹង និងទន្លេនានា ដោយធ្វើយ៉ាងណាដោះស្រាយកុំឲ្យរាជធានីភ្នំពេញរងហានិភ័យដោយសារទឹកជំនន់នៅរដូវវស្សាបន្តទៀត។
ផែនការនេះ ដោយក្រសួងអះអាងថា ខ្លួនបានសហការជាមួយក្រសួងសេដ្ឋកិច្ច រួមទាំងបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។...