TAG
គិត ធាង
គ្រួសារលោក ហ៊ុន សែន ត្រូវគេរកឃើញថាជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀនដ៏ធំនៅតាមក្លឹបរាត្រី
អត្ថបទដោយ៖ តាំង សារ៉ាដា
ក្រុមគ្រួសាររបស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថាជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុងចែកចាយយ៉ាងអនាធិបតេយ្យនៅតាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗតាមរយៈបណ្ដាញសង្គមតេឡេក្រាម ដោយគ្មានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបគ្រឿងញៀនណាម្នាក់ ឬថ្នាក់ដឹកនាំរដ្ឋាភិបាលណាមួយហ៊ានប៉ះពាល់ឡើយ ដោយសារតែពួកគេខ្លាចអំណាចរបស់លោក ហ៊ុន សែន។
បើត្រឹមតែស្តាប់អំពីការអះអាងរបស់លោក ហ៊ុន សែន អំពីការប្រកាសការពារសន្តិភាព និងការអួតអាងអំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនោះ ប្រាកដជាធ្វើឱ្យគេមានការភាន់ច្រឡំថា...