28 C
Phnom Penh

TAG

គឹម ចុលសុខ (Kim Chol Sok)

ក្រុមប្រឹក្សា​សន្តិសុខ UN បដិសេធ​មិន​បាន​បញ្ចេញ​របាយការណ៍​បើក​អាជីវកម្ម​របស់​កូរ៉េ​ខាងជើង​នៅ​កម្ពុជា​នោះ​ទេ

ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) បាន​បញ្ជាក់​មក​ភាគី​កម្ពុជា​ថា ខ្លួន​មិន​បាន​ផ្តល់​របាយការណ៍​អំពី​ការ​បើក​អាជីវកម្ម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (កូរ៉េ​ខាងជើង) នៅ​កម្ពុជា ទៅកាន់​សារព័ត៌មាន​នោះ​ទេ ពីព្រោះ​របាយការណ៍​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ ហើយ​ត្រូវតែ​រក្សា​ជា​ការណ៍​សម្ងាត់។ ការ​ឆ្លើយ​បំភ្លឺ​របស់​ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា​របាយការណ៍​ទាក់ទង​នឹង​កម្ពុជា គឺ​កំពុង​ស្ថិត​ក្នុង​សេចក្តី​ព្រាង​នៅឡើយ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​គណៈកម្មការ ១៧១៨។ ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បន្ត​ថា នៅ​ពេល​ស្ថិត​ក្នុង​សេចក្ដី​ព្រាង និង​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​គណៈកម្មការ​បែប​នេះ របាយការណ៍​ទាក់ទិន​នឹង​កម្ពុជា គឺ​ត្រូវ​រក្សា​ជា​ការណ៍​សម្ងាត់។ ក្រោយ​ពិនិត្យ​រួច...

អ្នក​នាំពាក្យ៖ កម្ពុជា​គ្មាន​ចារកម្ម​កូរ៉េ​ខាងជើង​បើក​ដំណើរការ​សណ្ឋាគារ​កាស៊ីណូ​នោះ​ទេ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​សារព័ត៌មាន NK News កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា «ចារកម្ម​កូរ៉េ​ខាងជើង​បាន​បើក​ដំណើរការ​សណ្ឋាគារ កាស៊ីណូ និង​ភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា»។ សេចក្ដី​បំភ្លឺ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា កម្ពុជា​បាន​អនុវត្ត​ស្របតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ដោយ​បាន​បិទ​គ្រប់​អាជីវកម្ម និង​គណនី​ធនាគារ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង ក្នុង​ប្រទេស​កម្ពុជា និង​បញ្ឈប់​ការ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​កម្មករ​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង​ផង​ដែរ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ...

Latest news