AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2481 POSTS
0 COMMENTS
លោក ហ៊ុន សែន៖ បក្សប្រជាជនពុះពារជម្នះគ្រប់ឧបសគ្គដើម្បីសង្គមកម្ពុជា
លោក ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជន និងហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីវឌ្ឍនភាពសង្គមកម្ពុជាទាំងមូល។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីអបអរសាទរខួបលើកទី៧១ឆ្នាំនៃថ្ងៃកំណើតគណបក្សរបស់ខ្លួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះថា រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គណបក្សកាន់អំណាចបានប្រែក្លាយកម្ពុជាពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ និងពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផេះផង់ទៅជាទឹកដីសន្តិភាព ឯកភាព...
CCHR នឹងរៀបចំពិធីរំឭកខួប៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ពេញ១ខែកក្កដា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំពិធីបែបសាសនា និងចាក់សម្រង់សម្ដីបណ្ឌិត កែម ឡី ពេញមួយខែកក្កដា ខាងមុខនេះ ដើម្បីរម្លឹកខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឱ្យដឹងថា ខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី អង្គការនេះនឹងរៀបចំកម្មវិធីពេញមួយខែកក្កដា ចាប់ផ្ដើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
CCHR...
អាជ្ញាធរព្រមានកូដករណាហ្គាវើលដ៍ឈប់ប្រើប្រាស់ដងផ្លូវសម្រាប់ធ្វើការជួបជុំគ្នា
រដ្ឋបាលរាជធានីភ្នំពេញ ព្រមានក្រុមកូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) ឱ្យឈប់ប្រើប្រាស់ដងផ្លូវសាធារណៈសម្រាប់ធ្វើការជួបជុំគ្នាដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសន្តិសុខសណ្ដាប់ធ្នាប់ទីក្រុង។
សាលាក្រុងភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់ក្រុមកូដករនៃក្រុមហ៊ុន ណាហ្គាវើលដ៍សាជាថ្មីថា ក្នុងករណីក្រុមកូដករទាំងនោះមានបំណងធ្វើការសម្ដែងមតិជាសាធារណៈ ត្រូវតែនាំគ្នាអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធររាជធានីភ្នំពេញ និងត្រូវសម្ដែងមតិនៅទីលានប្រជាធិបតេយ្យតែមួយប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅពេលនេះ ក្រុមកូដករបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាលភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា «កុំយកលុយទិញសិទ្ធិ» បង្ហាញឲ្យឃើញថា ក្រុមកូដករទាំងនោះបានត្រៀមលក្ខណៈរួចជាស្រេចក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្តាប់តូច ដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ចក្នុងផែនការរបស់ពួកគេ។...
ពលរដ្ឋនៅជាប់បឹងតាមោកស្នើលោក ហ៊ុន សែន ជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគេ
ពលរដ្ឋនៅជាប់បឹងតាមោក ស្នើឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ក្រោមផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឱ្យពួកគេបានរស់នៅលើដីបច្ចុប្បន្នស្របច្បាប់ ដោយមិនបារម្ភពីការបណ្ដេញចេញទាំងបង្ខំ និងការដោះដូរទៅកន្លែងផ្សេងទៀត។
ពលរដ្ឋរស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ មិថុនា បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅលើដីដែលកំពុងរស់នៅ ក្រោយពីអាជ្ញាធរបានចោទពួកគេថារស់នៅលើចំណីផ្លូវដោយខុសច្បាប់ និងមិនព្រមចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគេ។
ពលរដ្ឋរស់នៅភូមិសំរោងត្បូង លោកស្រី ផន សុខុម បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងមកពួកគាត់រស់នៅទីនោះដោយអាស្រ័យផលលើផ្ទៃបឹងតាមោក និងលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារ និងដោះស្រាយបញ្ហាបំណុល ប៉ុន្តែបច្ចុប្បន្ន...
ក្រសួងការងារព្រមានបញ្ជូនសំណុំរឿងវិវាទការងារកម្មករណាហ្គាទៅតុលាការ
ក្រសួងការងារ ព្រមានបញ្ជូនសំណុំរឿងវិវាទការងាររវាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ទៅដោះស្រាយតាមផ្លូវតុលាការ ប្រសិនបើវិវាទនេះមិនអាចស្វែងរកដំណោះស្រាយដោយការផ្សះផ្សា ឬតាមនីតិវិធីណាមួយបានទេនោះ។
ប្រភពដដែលបញ្ជាក់ថា ការជួបចរចារវាងតំណាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងថៅកែក្រុមហ៊ុននេះនៅតែមិនទាន់អាចឈានដល់ដំណាក់កាលរកចំណុចព្រមព្រៀងគ្នានៅឡើយទេ បើទោះបីជាភាគីទាំងពីរបានឆ្លងកាត់ការចរចាជាច្រើនលើកច្រើនសាជាមួយគ្នានាពេលកន្លងមកក៏ដោយ។
ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២២ ខែមិថុនា ថាតំណាងភាគីកម្មករនិយោជិតបានសំណូមពរទៅកាន់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ជិត ២០០នាក់ ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលពួកគេចង់ស្ម័គ្រចិត្តលាឈប់ពីការងារប្រហែល ៣០០នាក់។
ជាងនេះទៀត តំណាងភាគីកម្មករនិយោជិតក៏បានស្នើសុំឱ្យតំណាងក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់មកលើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់ ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងអ្នកធ្វើកូដកម្មផងដែរ តាមរយៈនៃការផ្អាកវិភាគទាន ប.ស.ស ដោយការមិនផ្តល់អត្ថប្រយោជន៍សម្រាប់ស្ត្រីសម្រាកលំហែមាតុភាព...
អាជ្ញាធរខេត្តកំពង់ធំព្រមានចាត់វិធានការអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹក
អភិបាលរងខេត្តកំពង់ធំ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប ប្រសិនបើក្រុមការងារថ្នាក់ខេត្តពិនិត្យរកឃើញ។
អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ បានលើកឡើងក្នុងពេលចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាបដែលលោក ហ៊ុន សែន ប្រកាសកាត់ឆ្វៀលជូនពលរដ្ឋ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា បើមានជនណាហ៊ានលួចទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលនេះ សូមពលរដ្ឋនាំគ្នារាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ដើម្បីអនុវត្តចំណាត់ការច្បាប់លើបុគ្គលដែលបានប្រព្រឹត្តល្មើសទាំងនោះ។
លោក...
សង្គមស៊ីវិលសុំអន្តរាគមន៍ពីលោក ហ៊ុន សែន រឿងសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន
តំណាងអង្គការសង្គមស៊ីវិលជាង ៣០ស្ថាប័ន នាំគ្នាស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ដើម្បីជំរុញឲ្យមានការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីការដាក់លិខិត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានបញ្ចប់ការពិនិត្យពីក្រុមបច្ចេកទេសរបស់អង្គការក្រៅរដ្ឋាភិបាល និងក្រសួងព័ត៌មាន តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែសេចក្តីព្រាងនៃច្បាប់នេះនៅមិនទាន់អនុម័តដាក់ឱ្យប្រើប្រាស់នៅឡើយ ក្រោយបញ្ចប់ការពិនិត្យអស់រយៈពេល ៤ឆ្នាំទៅហើយនោះ។
តំណាងអង្គការសង្គមស៊ីវិលទាំងនោះលើកឡើងថា គោលបំណងសំខាន់នៃការដាក់លិខិតនេះ...
តំណាង ADIDAS ជំរុញឱ្យកម្ពុជាស៊ើបអង្កេតការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពខេនស្ព័តស៊ូ
តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតលើសកម្មភាពរបស់អាជ្ញាធរខ្មែរដែលបានចាប់ខ្លួនថ្នាក់ដឹកនាំសហជីព អំឡុងពេលមានវិវាទរវាងកម្មករ និងក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (Can Sports Shoes) ដើម្បីការពារកុំឱ្យមានហេតុការណ៍នេះកើតឡើងបន្តទៀតនៅពេលក្រោយ។
តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS លោក វីល្លៀម អាឌឺសាន់ បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២...
ឧត្ដមសេនីយ៍ផ្កាយ៤សុំលោក ស ខេង ដាក់កូននិងក្មួយជាអភិបាលរងរាជធានីនិងខេត្តសៀមរាប
អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានស្នើទៅអនុប្រធានគណបក្សប្រជាជនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតែងតាំងកូន និងក្មួយរបស់ខ្លួនទៅជាអភិបាលរងរាជធានីភ្នំពេញ និងអភិបាលរងខេត្តសៀមរាប។
ក្នុងលិខិតរបស់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កូន និងក្មួយរបស់លោកបានរៀនចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច និងអនុបណ្ឌិតរដ្ឋបាលសាធារណៈ ហើយបានបំពេញការងារជោគជ័យតាមភារកិច្ច។ ដូច្នេះ ដោយកូន និងក្មួយរបស់លោកចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ និងចង់បំពេញការងារជូនរដ្ឋាភិបាល រួមទាំងគណបក្សប្រជាជនកម្ពុជានោះ ទើបបានជាលោកស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក...
ព្រះមហាក្សត្រអបអរសាទរខួបទី៦០ឆ្នាំកម្ពុជាចូលកាន់កាប់ប្រាសាទព្រះវិហារឡើងវិញ
ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ ដែលកម្ពុជាចូលកាន់កាប់ប្រាសាទព្រះវិហារឡើងវិញ និងខួបលើកទី៥៩ឆ្នាំនៃថ្ងៃប្រកាសសាលក្រមរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ដែលសម្រេចឲ្យកម្ពុជាឈ្នះក្តីទៅលើការឈ្លានពាន និងចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ កាលពី ៦ទសវត្សកន្លងទៅនេះ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានថ្លែងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះបរមរាជវាំង Royal du Cambodge កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះថា ការដែលព្រះរាជាណាចក្រកម្ពុជាចូលកាន់កាប់ប្រាសាទព្រះវិហារឡើងវិញ គឺជាមហាសមិទ្ធផលដ៏ធំធេងក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ...