30 C
Phnom Penh

TAG

ជន​អត្តាធិបតី

អ្នក​ឃ្លាំមើល៖ អំពើ​អយុត្តិធម៌​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​នៅ​ពេល​សង្គម​មួយ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា សំណល់​អយុត្តិធម៌​ដ៏​អាក្រក់​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​ឡើងៗ​ដូច​ជំងឺ​មហារីក​នៅ​ក្នុង​សង្គម នៅ​ពេល​ដែល​ប្រទេស​ជាតិ​មួយ​ប្រកាន់​យក​ការ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ ឬ​យក​បុគ្គល​ដែល​ជា​មេដឹកនាំ​ធំ​ជាង​នីតិរដ្ឋ​របស់​ប្រទេស។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា គ្មាន​បុគ្គល​ដែល​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ​ណា​ម្នាក់​នៅ​លើ​ពិភពលោក​សុខចិត្ត​បោះបង់​ចោល​អំណាច និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក​របស់​គេ ដោយ​ងាក​មក​លើក​ស្ទួយ​យុត្តិធម៌​សង្គម នៅ​ពេល​ដែល​គេ​កំពុង​សោយសុខ និង​ធ្វើ​មាន​ធ្វើ​បាន​ក្នុង​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​បុគ្គល​និយម​នេះ​ឡើយ។ លោក សេក សុជាតិ ថា​សង្គម​ជាតិ​មួយ​នឹង​វិនាស​អន្តរាយ​សាបសូន្យ​នៅ​ពេល​ដែល​ច្បាប់​ប្រទេស​ជាតិ​បាត់បង់​មូលដ្ឋានគ្រឹះ​យុត្តិធម៌ ហើយ​សង្គម​ទាំងមូល​នឹង​បាត់បង់​យុត្តិធម៌​នៅ​ពេល​ដែល​ច្បាប់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច។ ចុងក្រោយ...

បទវិភាគ៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ជន​អត្តាធិបតី?

ជន​អត្តាធិបតី (autocrats) គ្រប់​ទិសទី​មិន​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទេ ហើយ​ភាគច្រើន​ជា​ជន​មុខ​ក្រាស់ មិន​ចេះ​ខ្មាសអៀន​ដែរ ទោះ​ជា​មតិ​ជាតិ និង​អន្តរជាតិ​រិះគន់ ដៀលត្មះ​យ៉ាងណាក៏ដោយ។ ជាមួយ​គ្នា​នេះ គេ​ងាក​ទៅ​គំរាម បំភ័យ បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន បំផ្លាញ​ធនធាន​ជាតិ កើប​គរ​ភោគទ្រព្យ​ដើម្បី​ពង្រឹង​ពង្រីក​កម្លាំង​ជន្ទល់​គាំទ្រ​អំណាច​របស់​ខ្លួន។ សប្តាហ៍​នេះ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ ហ្គាម (Guam) សហរដ្ឋ​អាមេរិក ពន្យល់​អំពី​ជន​អត្តាធិបតី​ដែល​មាន​អ្នក​ខ្លះ​មិន​ចង់​ឲ្យ​យើង​គិត ឲ្យ​យើង​និយាយ​រិះគន់​កែលំអ ហើយ​លោក...

Latest news