30 C
Phnom Penh

TAG

ថុង ហួច

តំណាង​ពលករ​ខ្មែរ​នៅ​កូរ៉េ​ស្នើ​លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ​និង​រូប​ប្រាសាទ​អង្គរវត្ត​ពី​ក្រុមហ៊ុន​ស្រាបៀរ

តំណាង​ពលករ​ខ្មែរ​ជាច្រើន​នាក់​រស់នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរវត្ត​ដែល​ប្រើ​ជា​ស្លាក​សញ្ញា​ស្រាបៀរ ចេញពី​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ដើម្បី​លើក​មុខមាត់ និង​កិត្តិយស​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ខ្មែរ ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ​យល់ព្រម​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ចុង​ឆ្នាំ​១៩៩២ កន្លង​ទៅ​នោះ។ លោក ថុង ហួច ហៅ មយោរា ទឹកកក ជា​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ចេញ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​ជា​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ការ​ចុះបញ្ជី​តំបន់​រមណីយដ្ឋាន​អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​តែង​ឈឺឆ្អាល​ក្នុង​រឿង​សង្គម​ជាតិ...

Latest news