TAG
ទុយ ស្រស់
អាមេរិកថាកងកម្លាំងរដ្ឋាភិបាលកម្ពុជាមួយចំនួនជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ក្រសួងការបរទេសអាមេរិក រកឃើញថា សមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន បានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទ្ទណ្ឌភាពនៅតែបន្តកើតមានឡើងនៅកម្ពុជា។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ស្ដីពី «ការគោរពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១» ដែលមានកម្រាស់ជាង ៤០ទំព័រចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា មានដូចជាការធ្វើទារុណកម្មដោយអំពើឃោរឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ត និងការប្រឆាំងអ្នកទោសនយោបាយ ជាដើម។
ក្រៅពីបញ្ហានេះ ក៏មានការតាមដានការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធអេឡិចត្រូនិកក្នុងជីវិតឯកជនរបស់ពលរដ្ឋតាមទំនើងចិត្ត និងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឺណិត រួមទាំងការប្រព្រឹត្តអំពើហិង្សា និងការគំរាមកំហែង ចាប់ខ្លួន ឬកាត់ទោសអ្នកសារព័ត៌មានដោយអយុត្តិធម៌។
ចំណែកសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី...