35 C
Phnom Penh

TAG

ទូរទស្សន៍ជាតិ

លោក ហ៊ុន សែន ព្រមាន​ដក​អគ្គនាយក​និង​ថ្នាក់​ដឹកនាំ​ទូរទស្សន៍​ជាតិ​បើ​មិន​អាច​រៀបចំ​ផ្សាយ​ស៊ីហ្គេម

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​អគ្គនាយក និង​ថ្នាក់​ដឹកនាំ​ទូរទស្សន៍​ជាតិ​កម្ពុជា មុន​ម៉ោង ៩​យប់​នេះ (យប់​ថ្ងៃទី​១ ឧសភា) ប្រសិនបើ​អ្នក​ទាំងនោះ​មិន​អាច​រៀបចំ​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​មុន​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កំពុង​ប្រកួត​គ្នា​នៅ​ពេលនេះ​ទេ​នោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​តម្លៃ​ជិត ១​ពាន់​លាន​ដុល្លារ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​នៅ​មុន​ថ្ងៃ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ គឺជា​ថ្ងៃ​បុណ្យ​ទូទាំង​ប្រទេស​ដែល​ភ្លើង​អគ្គីជ័យ​កីឡា​កំពុង​ហែ​នៅ​តាម​ខេត្ត​នានា​នៅ​ពេលនេះ ដែល​បាន​ក្លាយ​ទៅ​ជា​ពិធីបុណ្យ​ជាតិ​មួយ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ហើយ។ លោក...

Latest news