31 C
Phnom Penh

TAG

ទ្រី ដាលុច កូន ទ្រី ភាព

មេ​ឈ្មួញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា»

មេដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ និង​កំពុង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក អ្នកឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា» ក្រោយពី​បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​បាន​ជាង ១​ខែ​កន្លង​មក។ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា» ដល់​អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប គឺ​ឧកញ៉ា ទ្រី ភាព តាម​ការ​ទូល​ថ្វាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន...

មន្ត្រី​ទម្លាយ​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ទម្លាយ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្លាស់ប្ដូរ​មនុស្ស​ក្នុង​គណបក្ស​ដែល​មិនមែន​ជា​បក្ខពួក និង​វង្ស​ត្រកូល​របស់​គាត់​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ដើម្បី​សម្រេច​ផែនការ​គ្រប់គ្រង​អំណាច​មួយ​ជំហាន​ទៀត គឺ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily...

Latest news