25.7 C
Phnom Penh

TAG

នយោបាយ

លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បាននិយាយថា លោកសង្ឃឹមថា តុលាការកំពូលនឹងស្ដារសិទ្ធិនយោបាយរបស់លោកឡើងវិញ ខណៈតុលាការបានបើកសវនាការលើបណ្ដឹងសារទុក្ខរបស់លោក នៅថ្ងៃទី១៥ ខែមិថុនា ហើយគ្រោងប្រកាសសាលដីកានៅថ្ងៃទី១៩ ខែមិថុនា។ 

សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន

ស្ថានទូតអាមេរិកនៅភ្នំពេញ ថា ការដោះលែង អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយសហរដ្ឋអាមេរិក បានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោកដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន។

លោក ហ៊ុន ម៉ាណែត៖រដ្ឋាភិបាលគ្រោង​កែសម្រួល និងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។

ព្រះរាជអាជ្ញាសាលារាជធានីភ្នំពេញ យល់ព្រមឲ្យលោក កឹម សុខា ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់រយៈពេល១ម៉ោង

ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានយល់ព្រមឱ្យប្រធាន​អតីត​បក្ស​ប្រឆាំង​ លោក​កឹម សុខា ចាកចេញពីផ្ទះដែលជាទីឃុំខ្លួន ទៅជួបសួរសុខទុក្ខម្ដាយកំពុងឈឺ ធ្ងន់រយៈពេល១ម៉ោង តាមការស្នើសុំរបស់លោក។

Latest news

© 2021, ដេលី. All rights reserved.