24.4 C
Phnom Penh

ព្រះរាជអាជ្ញាសាលារាជធានីភ្នំពេញ យល់ព្រមឲ្យលោក កឹម សុខា ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់រយៈពេល១ម៉ោង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានយល់ព្រមឱ្យប្រធាន​អតីត​បក្ស​ប្រឆាំង​ លោក​កឹម សុខា ចាកចេញពីផ្ទះដែលជាទីឃុំខ្លួន ទៅជួបសួរសុខទុក្ខម្ដាយកំពុងឈឺ ធ្ងន់រយៈពេល១ម៉ោង តាមការស្នើសុំរបស់លោក។

យោងតាមហ្វេសប៊ុក អ្នកស្រី ម៉េង សុភារី ដែលមេធាវីការពារក្ដីឱ្យ លោក កឹម សុខា បានសរសេរថា លោក កឹម សុខា ទៅជួបសួរសុខទុក្ខម្ដាយកំពុងឈឺធ្ងន់ រយៈពេល១ម៉ោង ក្នុងបុរីមួយកន្លែង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា។ លោក ត្រូវបានបញ្ជូនទៅកាន់ផ្ទះវិញ នៅខណ្ឌ​ទួលគោក ក្រោយសួរសុខទុក្ខម្ដាយបានរយៈពេល៦០នាទី ក្រោមការឃ្លាំមើលពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ចំណែកសហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង បានបង្ហោះវីដេអូ លើហ្វេសប៊ុករបស់លោកដែលមាន រយៈពេល២៩វិនាទី គេឃើញលោកកឹម សុខា ចុះពីឡានរបស់នគរបាល ហើយដើរចូលក្នុងផ្ទះទៅមើលម្ដាយ។ លោក កឹម សុខា បានឱបម្ដាយជរាហើយស្រែកហៅម្ដាយ ដែលម្ដាយរបស់គាត់កាន់តែខ្សោយទៅ។ លោក កឹម សុខា និយាយថា ម៉ែ ម៉ែដឹងហើយថា កូនមិនដែលធ្លាប់បៀតបៀនអ្នកណាឡើយ រួចបើអ្នកណាបៀតបៀនកូន ទៅតាមកម្មរបស់គេចុះ យើងអត់មានធ្វើអីគេទេណាម៉ែ។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅសាលា​ឧទ្ធរណ៍​ភ្នំពេញបាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល និង​ហាម​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ មិន​ឱ្យ​ចាកចេញ​​ទៅ​ក្រៅ​ប្រទេស ៥​ឆ្នាំ​ បន្ថែម​ទៀត។

លោក កឹម សុខា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ប្រកាស​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០២៣៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស