TAG
នល់ ពង្សធារិទ្ធ
បក្សភ្លើងទៀនថាការបង្កហិង្សាលើមន្ត្រីរបស់ខ្លួនគឺជាការគំរាមកំហែងផ្នែកនយោបាយ
មន្ត្រីគណបក្សភ្លើងទៀន ចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយលើមន្ត្រីគណបក្សរបស់ខ្លួន នឹងធ្វើឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់តែអាក្រក់ឡើងថែមទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានក្រុមការងាររបស់គណបក្សដែលបែកចេញពីសម្ពន្ធភាពគណបក្សសង្គ្រោះជាតិមួយនេះ ត្រូវបានជនបិទមុខលបវាយពីក្រោយខ្នងបណ្តាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។
អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធារិទ្ធ ហៅ កំហែងជ័យ ត្រូវជនមិនស្គាល់មុខប្រមាណជា ៦នាក់ជិះម៉ូតូ ៤គ្រឿង ព្រួតគ្នាវាយបណ្តាលឱ្យរបួសចំក្បាលធ្ងន់ធ្ងរ ខណៈលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅទីស្នាក់ការគណបក្សរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៧ ខែកក្កដា...