26 C
Phnom Penh

TAG

បុរសរើសអេតចាយ

រដ្ឋបាល​ខណ្ឌ​៧មករា​ផ្អាក​ការងារ​មន្ត្រី​មួយ​រូប​ក្រោយ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​រើស​អេតចាយ

រដ្ឋបាល​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ផ្អាក​ការងារ​របស់​មន្ត្រី​សមត្ថកិច្ច​ម្នាក់​រយៈពេល ៦​ខែ​ដោយ​មិន​ទទួល​បាន​ប្រាក់​បៀវត្សរ៍ ក្រោយពី​មន្ត្រី​រូប​នេះ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​អ្នក​រើស​អេតចាយ​ម្នាក់។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខណ្ឌ​៧មករា ចុះ​ថ្ងៃទី​៤ ខែ​វិច្ឆិកា កន្លងទៅ​នេះ ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ឆាំ ឆាន ដែល​ជា​មន្ត្រី​នៅ​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​បញ្ឈរ​ជើង​ដោយ​មិន​ទទួល​ប្រាក់​បៀវត្សរ៍​ក្នុង​រយៈពេល ៦​ខែ។ បើ​តាម​រដ្ឋបាល​ខណ្ឌ​៧មករា បាន​ព្យាយាម​រៀបរាប់​ថា ក្រុម​ការងារ​របស់​ខ្លួន​ចំនួន ៤​នាក់​បាន​ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្លូវ​១៦៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា កាលពី​រសៀល​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។...

Latest news