27 C
Phnom Penh

TAG

ប៉ែន នួន

សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​សំណុំរឿង​ចាងហ្វាង​គេហទំព័រ​ស្រទាប់​យុវវ័យ​នៅ​ចុង​ខែ​សីហា

សាលា​ឧទ្ធរណ៍​ភ្នំពេញ​គ្រោង​បើក​សវនាការ​សំណុំរឿង​បរិហារកេរ្តិ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​ចាងហ្វាង​គេហទំព័រ​ស្រទាប់​យុវវ័យ នៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់ពី​បាន​ចុះផ្សាយ​រឿង​ជម្លោះ​ដីធ្លី​រវាង​ឧត្តមសេនីយ៍​យោធា​ពាក់​ផ្កាយ​២ ម្នាក់​ជាមួយ​ពលរដ្ឋ ៤​គ្រួសារ​កាលពី​ឆ្នាំ​២០២០។ កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោយ​បង្គាប់​ចាងហ្វាង​គេហទំព័រ​ស្រទាប់​យុវវ័យ លោក ប៉ែន នួន បង់​ប្រាក់​ពិន័យ​ចំនួន ៣​លាន​រៀល និង​ប្រាក់​សំណង​ជំងឺចិត្ត ៦​លាន​រៀល​ដល់​មន្ត្រី​យោធា។ ដោយ​មិន​សុខចិត្ត​នឹង​ការ​សម្រេច​នេះ លោក​បាន​ប្ដឹង​សាទុក្ខ​មក​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣...

Latest news