27.3 C
Phnom Penh

TAG

ប្រទេសស៊ីរី

បស្ចិម​ប្រទេស​អល់អែក​ទទួលស្គាល់​របប​ថ្មី​នៅ​ស៊ីរី ដឹកនាំ​ដោយ​ក្រុម​ឧទ្ទាម​ដែល​ខ្លួន​ធ្លាប់​ហៅថា​ភេរវជន

នៅ​ប្រទេស​អារ៉ាប់​ស៊ីរី នៃ​តំបន់​មជ្ឈិមបូព៌ា កំពុង​ផ្លាស់ប្ដូរ​ទំព័រ​ប្រវត្តិសាស្ត្រ​ដោយ​លុប​ចោល​ដាន​ប្រវត្តិសាស្ត្រ​នៃ​របប​ផ្ដាច់ការ​គ្រួសារ​និយម​ត្រកូល Al-Assad។ អំណាច​ខ្មៅ​នៃ​របប Al-Assad មាន​អាយុកាល ៥៣​ឆ្នាំ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ធ្នូ។ នៅ​ខណៈ​នេះ រដ្ឋាភិបាល​កើត​ចេញពី​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល កំពុង​ចាប់កំណើត​នៅ​រដ្ឋធានី​ដាម៉ាស ដោយ​មាន​គណៈរដ្ឋមន្ត្រី​ចាត់តាំង​ដ៏​ធំ​មួយ​អម​ដោយ​នាយករដ្ឋមន្ត្រី​ម្នាក់​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​ថ្មី​នេះ។ ជាមួយ​គ្នា​នេះ សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​បស្ចិម​ប្រទេស រួម​នឹង​អង្គការ​សហប្រជាជាតិ បាន​រូតរះ​បញ្ជូន​ប្រេសិត​របស់​ខ្លួន​ទៅ​កាន់​រដ្ឋធានី​ដាម៉ាស ដើម្បី​ជួយ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​ជាមួយ​ការ​ជួយ​ស្ដារ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​មួយ​ក្នុង​គោលដៅ​គោរព​សិទ្ធិ​សេរីភាព សិទ្ធិ​សាសនា និង​សិទ្ធិមនុស្ស​គ្រប់​អម្បូរ​ជាតិ​សាសន៍​ដែល​មាន​នៅ​លើ​ទឹកដី​នេះ។ ក្នុង​អន្តរកាល​នេះ គេ​សង្កេត​ឃើញ​ក្រុម​បស្ចិម​ប្រទេស ដែល​នៅ​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស...

សម្ព័ន្ធមិត្ត​របប អាល់អាសាដ គឺ​លោក ពូទីន ស្ងាត់​មាត់​ក្នុង​បរាជ័យ​នៅ​ស៊ីរី តែ​ថា​ជ័យជម្នះ​នៅ​អ៊ុយក្រែន

កាសែត​អាមេរិកាំង The New York Times បាន​ចុះផ្សាយ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​មេទ័ព​នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ធ្នូ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន មិន​បាន​លើក​ឡើង​អ្វី​ទាំងអស់​ទាក់ទង​នឹង​ទ័ព​រុស្ស៊ី ដែល​ចាញ់​សង្គ្រាម​នៅ​ស៊ីរី ជាមួយ​នឹង​របប បាសា អាល់អាសាដ ដែល​ក្រុង​មូស្គូ គាំទ្រ ត្រូវ​បាន​ផ្ដួល​រំលំ​បន្ទាប់ពី​រដ្ឋធានី​ដាម៉ាស និង​វិមាន​ប្រធានាធិបតី​របស់​លោក បាសា ត្រូវ​បាន​កម្លាំង​ឧទ្ទាម​ចូល​កាន់កាប់​កាលពី​ថ្ងៃទី​៨...

មេដឹកនាំ​ថ្មី​ប្រទេស​ស៊ីរី​ផ្តល់​រង្វាន់​ដល់​អ្នក​រក​ឃើញ​ឧក្រិដ្ឋជន​សង្គ្រាម​ក្នុង​របប Al-Assad

លោក Ahmed al-Sharaa ជា​មេដឹកនាំ​ថ្មី​ប្រទេស​ស៊ីរី និង​ជា​មេដឹកនាំ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ដែល​ឈ្នះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី រហូត​ដល់​ផ្ដួល​រំលំ​របប​គ្រួសារ​និយម Al-Assad បាន​សន្យា​ផ្ដល់​រង្វាន់​ទៅ​ឱ្យ​ជន​ណា ក្រុម​ណា ដែល​បាន​ដឹង​ពី​ការ​លាក់​ខ្លួន​នៃ​ឧក្រិដ្ឋជន​សង្គ្រាម​ក្នុង​របប Al-Assad ហើយ​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ក្នុង​កាសែត​អង់គ្លេស The Guardian។ អំណាច​ផ្ដាច់ការ​ចុងក្រោយ​នៃ​ត្រកូល Al-Assad ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ជា​ថ្ងៃ​ដែល​កងកម្លាំង​ឧទ្ទាម Hayat Tahrir al-Sham ឬ...

អ្នក​ឈ្នះ​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ប្រកាស​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​មាន​គោលដៅ​លើក​ជ្រោង​នីតិរដ្ឋ​និង​សេរីភាព

គឺជា​កត្តា​សត្យានុម័ត​មែន​ដែល​គេ​ថា «អ្នក​ឈ្នះ​ជា​អ្នក​លុប​ចោល​ប្រវត្តិសាស្ត្រ​របស់​អ្នក​ចាញ់ ហើយ​អ្នក​ឈ្នះ​មាន​សិទ្ធិ​ចងក្រង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជាមួយ​នឹង​ការ​បើក​ទំព័រ​ថ្មី​នៃ​របប​ដឹកនាំ»។ ជាក់ស្ដែង នៅ​ប្រទេស​ស៊ីរី អ្នក​ឈ្នះ​សង្គ្រាម​បាន​ប្រកាស​ទាត់​ចោល​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​ចាញ់​សង្គ្រាម​នៃ​របប​លោក​ប្រធានាធិបតី Bashar al-Assad ដែល​បាន​រត់​ចោល​ប្រទេស​ក្នុង​ព្រឹត្តិការណ៍​កងទ័ព​ឧទ្ទាម​វាយ​ចូល​រដ្ឋធានី​ដាម៉ាស់ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤។ ថ្ងៃ​នោះ​ជា​ការ​បិទ​ទំព័រ​ប្រវត្តិ​ខ្មៅ​ងងឹត​នៃ​របប​ផ្ដាច់ការ​នៃ​ត្រកូល al-Assad ដែល​កាន់​អំណាច​នៅ​ស៊ីរី រយៈពេល ៥៣​ឆ្នាំ។ ជា​ការពិត កាលពី​ថ្ងៃទី​១៣ ធ្នូ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ចុះផ្សាយ​ថា​នាយករដ្ឋមន្ត្រី​ស្តីទី​ដែល​កើត​ចេញពី​ការ​ឈ្នះ​សង្គ្រាម គឺ​លោក Mohammed al-Bashir...

បទ​អត្ថាធិប្បាយ៖ កេរដំណែល​នៃ​របប​ផ្ដាច់ការ​គ្រួសារ Bashar al-Assad នៅ​ស៊ីរី ត្រូវ​បាន​កម្ទេច​បំបាត់​ចោល

ប្រទេស​ស៊ីរី ក្នុង​តំបន់​អារ៉ាប់​បាន​ធ្លាក់​ក្នុង​អំណាច​ខ្មៅ​នៃ​ត្រកូល Al-Assad រយៈពេល ៥៣​ឆ្នាំ។ លោក Hafez al-Assad គឺជា​ឪពុក​របស់​លោក Bashar al-Assad។ លោក Hafez ដែល​ជា​ឪពុក​របស់​លោក Bashar បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីរី ក្នុង​ឆ្នាំ​១៩៧១ ក្រោយពី​លោក​បាន​ធ្វើ​ប្រហារ​ទម្លាក់​ប្រធានាធិបតី​របស់​ខ្លួន ខណៈ​នោះ​លោក​ជា​នាយករដ្ឋមន្ត្រី​នៅ​ពី​ក្រោម​លោក Salah Jadid។ ក្នុង​រដ្ឋប្រហារ​នៅ​ក្នុង​ឆ្នាំ​១៩៧១ លោក Hafez ក៏​បាន​ឡើង​កាន់​តំណែង​ប្រធាន​បក្ស...

មេដឹកនាំ​ផ្ដាច់ការ​នៅ​មជ្ឈិមបូព៌ា រត់​ទាំង​គ្រួសារ​ទៅ​ជ្រកកោន​នៅ​ប្រទេស​រុស្ស៊ី

សាធារណរដ្ឋ​ស៊ីរី ជា​ប្រទេស​អារ៉ាប់​មួយ​នៅ​មជ្ឈិមបូព៌ា​ដែល​ធ្លាប់​ផ្ទុះ​បដិវត្តន៍​ប្រជាជន​ប្រឆាំង​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​នេះ​នៅ​ឆ្នាំ​២០១១។ នៅ​អំឡុង​ពេល​នោះ មេដឹកនាំ​ផ្ដាច់ការ​យ៉ាងតិច ៤​ប្រទេស​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កម្លាំង​បះបោរ​ពី​ប្រជាពលរដ្ឋ។ ប្រទេស​៤ ក្នុង​តំបន់​រ៉ាប់​ដែល​ផ្ទុះ​បដិវត្តន៍​ប្រជាជន រួម​មាន​ប្រទេស​ទុយណេស៊ី ប្រទេស​លីប៊ី ប្រទេស​អេហ្សីប និង​ប្រទេស​យ៉េមែន។ មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​ទាំង ៤ នេះ ត្រូវ​បាន​ប្រជាជន​ទាញ​ទម្លាក់​ពី​អំណាច តែ​ចំពោះ​របប​ផ្ដាច់ការ​នៅ​ប្រទេស​ស៊ីរី ទើប​ត្រូវ​បាន​បិទ​បញ្ចប់​ចុងក្រោយ​គេ​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រោយ​រយៈពេល ១៣​ឆ្នាំ​នៃ​ការ​ផ្ទុះ​សង្គ្រាម​ស៊ីវិល។ ក្រុម​កម្លាំង​ឧទ្ទាម​ដែល​មាន​ឱកាស​បាន​បើក​សមរភូមិ ៣​ទិស គឺ​ទិស​ខាង​ជើង ខាង​ត្បូង និង​ភាគ​ពាយ័ព្យ...

បទវិភាគ៖ របប​ផ្ដាច់ការ​នៅ​ប្រទេស​ស៊ីរី ដល់​ពេល​ត្រូវ​បាត់បង់​ហើយ

សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ដែល​មាន​រយៈពេល ១៣​ឆ្នាំ​ហើយ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​កន្លះ​លាន​ស្លាប់​បាត់បង់​អាយុជីវិត។ ប្រជាជន​ស៊ីរី ជាង ៣​លាន ២០​ម៉ឺន​នាក់​បាន​រត់​ចោល​ផ្ទះសម្បែង​ភូមិករ​របស់​ពួកគេ។ ដោយសារតែ​សង្គ្រាម ប្រជាជន ៩០% ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ និង​កំពុង​ស្រែក​ដង្ហោយ​រក​ជំនួយ​មនុស្សធម៌។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នៅ​ប្រទេស​អង់គ្លេស។ តែ​នៅ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ កម្លាំង​ឧទ្ទាម​ប្រឆាំង​របប​ផ្ដាច់ការ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី បាល់សាល អាល់អាសាដ កំពុង​វាយ​កាន់កាប់​បាន​ច្រើន​តំបន់ និង​ទីក្រុង​ជាច្រើន ទាំង​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​ប្រទេស ក្រោយពី​ក្រុម​ប្រឆាំង​វាយ​កាន់កាប់​បាន​ទីក្រុង Aleppo ជា​ទីក្រុង​ធំ​ទី​២ បន្ទាប់ពី​រដ្ឋធានី​ដាម៉ស។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

Latest news

© 2021, ដេលី. All rights reserved.