30 C
Phnom Penh

TAG

ប្រាក់បៀវត្ស

អ្នក​ឃ្លាំមើល​រិះគន់​ការ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​មុន​ការ​បោះឆ្នោត​បង្កប់​ល្បិច​នយោបាយ​ប្រជាភិថុតិ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បង្កប់​នូវ​ល្បិច​នយោបាយ​ប្រជាភិថុតិ ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត គឺ​បង្កប់​នូវ​ល្បិច​ប្រជាភិថុតិ​មួយ​ចំនួន ដូចជា​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​មន្ត្រី​រាជការ​ទាំងអស់។ លោក​បន្ថែម​ថា ល្បិច​ប្រជាភិថុតិ​មួយ​ទៀត​នោះ គឺ​ការ​ដំឡើង​ប្រាក់បៀវត្ស​នេះ​នឹង​ធ្វើជា​រនាំង​ទប់ស្កាត់​មិន​ឱ្យ​មន្ត្រី​រាជការ​ងើប​ឡើង​ទាមទារ ឬ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​សង្គម​បន្តិច​ម្តងៗ​សព្វថ្ងៃ​នេះ​ដែរ។...

Latest news